Category: ព័ត៌មានសង្គម

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញឱ្យមានដំណោះស្រាយជាក់ស្តែងឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញឱ្យមានដំណោះស្រាយជាក់ស្តែងឆ្លើយតបនឹងតម្រូវការរបស់ជនមានពិការភាព

    ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការពិនិត្យស្ថានភាពពិការជាក់ស្តែង និងមានដំណោះស្រាយជាក់ស្តែងឆ្លើយតបនឹងតម្រូវការ របស់ជនមានពិការភាពទទួលយកដោយភាពពេញចិត្ត។ ជាមួយគ្នានេះដែរ ក្រសួងត្រូវបន្តយកចិត្តទុកដាក់លើការងារសកម្មភាពជនពិការ ហើយត្រូវពិនិត្យលទ្ធភាពការងារនេះត្រឹមកម្រិតក្រសួងឱ្យមានប្រសិទ្ធភាព។ ចំពោះការសាងសង់អគារថ្មី ក៏ត្រូវគិតគូពីជនមានពិការភាពផងដែរ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាលើការងារសកម្មភាពជនពិការប្រចាំក្រសួងកសិកម្ម នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ ទាក់ទងនឹងការងារជនមានពិការភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារត្រូវប្រញាប់រាយការណ៍ប្រសិនបើមានករណីពិការភាពថ្មី និងត្រូវមានដំណោះស្រាយសមស្របជាក់ស្តែង។ រីឯបញ្ហាថវិកា ក្រុមការងារអាចបញ្ជ្រាបថវិកាសម្រាប់ការងារជនពិការនេះចូលក្នុងថវិកាកម្មវិធី ហើយអាចយកថ្ងៃទិវាជនពិការ ៣ ធ្នូ ជាឱកាសសម្រាប់សប្បុរសជនចូលរួមផ្ដល់មូលនិធិសម្រាប់ការងារដែលពាក់ព័ន្ធនឹងជនមានពិការភាពបាន។ ទន្ទឹមនឹងនេះដែរ ក្រុមការងារត្រូវពិនិត្យលទ្ធភាពប្រជុំតាម Zoom ដើម្បីសម្រួលដល់ការចំណាយ និងបង្កភាពងាយស្រួលផងដែរ។ មួយវិញទៀត សម្រាប់ការប្រជុំបូកសរុបការងារជនពិការឆ្នាំ២០២៣ អាចពិនិត្យលទ្ធភាពជួបផ្ទាល់ជាមួយពួកគាត់ ដើម្បីស្តាប់ពីស្ថានភាព និងតម្រូវការរបស់ពួកគាត់ ព្រមទាំងរកដំណោះស្រាយជាមួយគ្នា ៕ ប្រភព៖ក្រសួងកសិកម្ម

  • អនុប្រធានទី១នៃអាជ្ញាធរមីន៖ការហ្វឹកហ្វឺនបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ

    អនុប្រធានទី១នៃអាជ្ញាធរមីន៖ការហ្វឹកហ្វឺនបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ

    ភ្នំពេញ៖វគ្គហ្វឹកហ្វឺនបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៩កងរបស់កងទ័ពជើងគោក  ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញ សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស សមត្ថភាព ចំណេះដឹង និងសុវត្ថិភាពខ្ពស់ ក្នុងការអនុវត្តន៏កិច្ចការបោសស​ម្អាតគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ។ នេះជាការថ្លែងឡើង​របស់​ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣ នា​ពិធីបិទវគ្គហ្វឹកហ្វឺនបោសស​ម្អាត​មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ១៩កង របស់កងទ័ពជើងគោក នាខេត្តបាត់ដំបង។ យោងតាមបណ្តាញសង្គមហ្វេសប៊ុក​របស់​​យោធភូមិភាគទី៥ បាន​លើកឡើងថា ​ពិធីបិទវគ្គហ្វឹកហ្វឺ​ន​នេះបានប្រារព្ធធ្វើនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ដោយមានការ​ចូលរួមពី មេប​ញ្ជា​ការរង នាយសេនាធិការ នាយសេនាធិការរង យោធភូមិភាគទី៥ នាយកសាលាពលទាហានទី៥​ ដែល​​មានសិក្ខាកាម ចំនួន ៦០២នាក់ បាន​សិក្សារយៈពេល​ចំនួន ៥២ថ្ងៃ ​ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ប្រភពដដែល​បាន​លើកឡើងផងដែរថា ​​​ឯកឧត្តម លី ធុជ បានចាត់ទុកថា វគ្គហ្វឹកហ្វឺនបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ១៩ កង…

  • ក្រសួងបរិស្ថាន៖ ទាព្រៃស្លាបស ជាប្រភេទសត្វកម្រ និងជិតផុតពូជ នៅលើពិភពលោក

    ក្រសួងបរិស្ថាន៖ ទាព្រៃស្លាបស ជាប្រភេទសត្វកម្រ និងជិតផុតពូជ នៅលើពិភពលោក

    ភ្នំពេញ៖ក្រសួងបរិស្ថានបញ្ជាក់ថា ទាព្រៃស្លាបស កំពុងមានវត្តមានរស់នៅនិងបន្តពូជ ក្នុងតំបន់ដែនជម្រកសត្វព្រៃគូ​លែ​ន​ព្រហ្មទេព ខេត្តព្រះវិហារ ។ ​សត្វនេះ​ជាប្រភេទសត្វកម្រ និងជិតផុតពូជ នៅលើពិភពលោក​។ បើយោងតាម​ក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមេសានេះ បានឱ្យដឹងថា ទាព្រៃស្លាប ស  (White-winged Duck) មានឈ្មោះវិទ្យាសាស្ត្រ Asarcomis scutulata ជាប្រភេទសត្វកម្រ រងគ្រោះថ្នាក់ជិតផុតពូជនៅលើ​ពិភពលោក។ ប្រភពដដែលបន្តថា ៖ «​នៅកម្ពុជាប្រភេទសត្វទាព្រៃស្លាប ស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចន្លោះ​ពី ២០ទៅ៣០ក្បាល ដែលមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា ភាគច្រើននៅខេត្តព្រះវិហារ និ​ងភូមិភាគឦសានប្រទេស និងច្រើនរស់នៅតាមដងទន្លេ បឹង អូរ ត្រពាំង ក្នុងព្រៃពាក់កណ្ដាលស្រោង ព្រៃ​ស្រោង និងព្រៃជាំផងដែរ»។ ​ចំពោះរូបរាងរបស់ទាព្រៃស្លាប ស គឺវាមានមាឌធំ ដងខ្លួនពណ៌ត្នោតចាស់ ក្បាល និងកពណ៌សលាយខ្មៅអុជៗ ចំពុះលឿងជាំ ខណៈដែលពេលវាហើរគម្របស្លាបក្រោម និងខាងលើបង្ហាញ ពណ៌សច្បាស់។ ​ចំ​ណែកទាព្រៃស្លាប ស​ ប្រភេទញីភាគច្រើនទំហំរបស់វាតូចជាងប្រភេទឈ្មោល ហើយនិងមានពណ៌ស្រដៀ​ងឈ្មោលដែរ ជួនកាលវារកស៊ីពេលយប់ ដេកលើទ្រនំខ្ពស់ៗ…

  • ឯកឧត្តម សាយ សំអាល់​ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ឯកឧត្តម សាយ សំអាល់​ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
  • ប.ស.ស ​អំពាវនាវ​ដល់​កម្មករ កម្មការិនី ​អនុវត្ត​វិធានការសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោក​ក្នុង​ឱកាសចូលឆ្នាំខ្មែរ

    ប.ស.ស ​អំពាវនាវ​ដល់​កម្មករ កម្មការិនី ​អនុវត្ត​វិធានការសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោក​ក្នុង​ឱកាសចូលឆ្នាំខ្មែរ

    ភ្នំពេញ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម​ បានធ្វើការ​អំពាវនាវ​ដល់​កម្មករ កម្មការិនី ​ប្រកាន់​ខ្ជាប់នូវការ​​អនុវត្តវិធានការសុវត្ថិភាព ក្នុង​ការ​ចូលរួម​បង្ការទប់ស្កាត់ កាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍ផ្លូវគោក​។ ការលើកឡើងនេះតាមរយៈ​សេចក្តីអំពាវនាវ​​​ស្ដីពីការបង្ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាច​រណ៍ផ្លូវគោកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នៅថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣។ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បា​ន​​ឱ្យដឹងថា ​ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ ក្នុងនោះ​ក៏មានកម្មករនិយោជិតផងដែរ តែ​ងតែធ្វើដំណើរ ទៅនឹងមកស្រុកកំណើត ឬធ្វើដំណើរកម្សា​ន្តពីទីកន្លែងមួយទៅកន្លែងមួយផ្សេងទៀ​ត នា​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាហេតុធ្វើឲ្យចរាចរណ៍មានភាពមមាញឹកខ្លាំង ទន្ទឹ​មនឹងនោះ គ្រោះថ្នាក់ចរាចរណ៍ក៏កើតមានច្រើនផងដែរ។ ដោយមូលហេតុនេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បាន​អំពាវនាវដល់កម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្ត ត្រូវជ្រើសរើសរថយន្តណាដែលមាន សុវត្ថិភាព ចំ​ពោះកម្មករនិយោជិតដែលធ្វើដំណើរតាមម៉ូតូ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្ត វិធានការសុវត្ថិភាពឱ្យបានត្រឹមត្រូវ។​ ប.ស.ស បាន​បញ្ជាក់ថា ៖ «បងប្អូនកម្មករទាំងអស់ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសម៉ូតូមុនពេលបើកបរ ជាពិសេសកង់ ចង្កូត ហ្វាំង និងភ្លើងបំភ្លឺ…

  • រថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំ ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    រថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំ ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ ដោយមិនយកប្រាក់ដែលពិធីបុណ្យចូលឆ្នាំនឹងចូលមកដល់ នៅថ្ងៃទី១៤ មេសា ។ ជាក់ស្តែ្តង នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិៈរថយន្តទៅស្រុកកំណើតតាមខេត្តក្រុង នានានៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ (OCIC) ក្នុងខណ្ឌជ្រោយចង្វា ។ ឯកឧត្តម អភិបាល បានមានប្រសាសន៍ថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង ដោយមិនយកប្រាក់ ។ សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន ២៧៥គ្រឿងដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេលវេលាច្បាស់លាស់ ក្នុងនោះមានផ្លូវជាតិលេខ១ ភ្នំពេញ-កណ្តាល ,ភ្នំពេញ-ព្រៃវែង មានរថយន្ត ៥គ្រឿងនៅស្ថានីយ៍ចំណតវាលស្បូវ ។ ភ្នំពេញ-កណ្តាល ,ភ្នំពេញ-ស្វាយរៀង មានរថយន្ត ៥គ្រឿង…

  • សម្ដេចក្រឡាហោម ស ខេង ៖ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ បានផ្ដល់នូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋយើង តាមរយៈនៃការទាក់ទាញដល៎ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត បានកាន់តែកើនច្រើនឡើងថែមទៀត

    សម្ដេចក្រឡាហោម ស ខេង ៖ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ បានផ្ដល់នូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋយើង តាមរយៈនៃការទាក់ទាញដល៎ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត បានកាន់តែកើនច្រើនឡើងថែមទៀត

    ខេត្តបាត់ដំបង ៖ នៅល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២៣នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញបើកនូវព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៣នេះ ដើម្បីអបអរ នូវ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ(ឆ្នាំថោះ) ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។ សម្ដេចក្រឡាហោមស ខេង ថ្លែងថា៖ ការរៀបចំនូវព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ គឺវាពិតជាបានផ្ដល់ នូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋយើងតាមរយៈនៃការទាក់ទាញដល៎ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តនៅក្នុងខេត្តបាត់ដំបង បានកាន់តែកើនច្រើនឡើងថែមទៀត។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ព្រឹត្តិការណ៍នេះ ស្របពេលដែលរដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងតែរៀបចំកែប្រែនូវមុខមាត់ថ្មី តាមរយៈ ការរៀបចំ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថាន ការសាងសង់វិមានឯករាជ្យ ការកែលម្អច្រាំងស្ទឹងសង្កែ ការរៀបចំកែលម្អសួនច្បារថ្មី ការរៀបចំទីតាំងផ្សាររាត្រី ការរៀបចំពង្រីក ចិញ្ចើមផ្លូវក្នុងទីប្រជុំជនក្រុង ឲ្យមានផ្លូវដើរ ផ្លូវជិះកង់ ការដាំដើមឈើ និងដើមផ្កាតាមដងផ្លូវឡើងវិញផងដែរ ដើម្បីបង្កភាពទាក់ទាញនិងដើម្បីប្រែក្លាយឲ្យខេត្តនេះកាន់តែស្រស់ស្អាត សក្តិសមជាទីក្រុងឆ្លាតវៃ SMART-CITYនាពេលអនាគត និង ជាខេត្តគោលដៅនៃប៉ូលសេដ្ឋកិច្ចទី៤ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយប្រែក្លាយជាច្រកបៀង ក្នុងការផលិតស្រូវ-អង្ករនិងផ្នែកវារីវប្បកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅថ្ងៃអនាគត។…

  • ដូនចាស់ប្រមាណ ៩០នាក់រស់នៅខេត្តបាត់ដំបង បានទទួលសង្គហទាន អាហារឧបត្ថម្ភ និងការស្រង់ព្រះពីវីតាល់

    ដូនចាស់ប្រមាណ ៩០នាក់រស់នៅខេត្តបាត់ដំបង បានទទួលសង្គហទាន អាហារឧបត្ថម្ភ និងការស្រង់ព្រះពីវីតាល់

    បាត់ដំបង៖ ដូនចាស់ជរាក្រីក្រគ្មានទីពឹង និងជួបការលំបាកប្រមាណ ៩០នាក់ នៅបរិវេណវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានទទួលសង្គហទាន ស្បៀងអាហារឧបត្ថម្ភ និងការស្រង់ព្រះ (ងូតទឹក) យ៉ាងយកចិត្តទុកដាក់ តាមបែបទំនៀមប្រពៃណី និងព្រះពុទ្ធសាសនា ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកវីតាល់នាពេលថ្មីៗនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ កម្មវិធីវីតាល់ស្រង់ព្រះនេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនបានប្រារព្ធកម្មវិធីសប្បុរសធម៌ធំបែបនេះ ដោយវីតាល់បានផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ ជាមួយនឹងទំនៀមទំលាប់ខ្មែរបុរាណ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។ លោក ជុន ហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច និងជាតំណាងលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុនទឹកពិសាវីតាល់ និងជាអ្នកផ្តួតផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះ បានមានប្រសាសន៍ថា សារបណ្ណ និងគោលគំនិតដែលវីតាល់ផ្តើមឱ្យមានកម្មវិធីនេះជារៀងរាល់ឆ្នាំ រហូត៦ឆ្នាំជាប់គ្នាលើកលែងសម័យកូវីដដែលយើងផ្អាកការរៀបចំកម្មវិធីនេះឡើង ក៏ព្រោះតែវីតាល់មានបុព្វហេតុក្នុងការចង់បន្តរក្សាទំនៀមទំលាប់ប្រពៃណីដូនតាខ្មែរ ពិសេសការស្រង់ទឹកជូនព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាការផ្តល់នូវការគោរព ការសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះលោកអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ និងផ្តល់ក្តីស្រលាញ់ ផ្តល់ការជួយយកអាសារដល់លោកតា លោកយាយ ដែលមានជីវភាពលំបាក និងខ្លះពុំមានសមាជិកគ្រួសារនៅជូបជុំក្នុងឱកាសចូលឆ្នាំខ្មែរ។ លោកបន្តថា កម្មវិធីនេះរៀបចំឡើងបានក៏ដោយសារមូលនិធិ២៥៛…

  • ពលរដ្ឋកម្ពុជាសម្រុកវិលត្រឡប់ទៅស្រុកកំណើត ខណៈពិធីបុណ្យសង្រ្កានឆ្នាំថ្មីកាន់តែជិតឈានមកដល់

    ពលរដ្ឋកម្ពុជាសម្រុកវិលត្រឡប់ទៅស្រុកកំណើត ខណៈពិធីបុណ្យសង្រ្កានឆ្នាំថ្មីកាន់តែជិតឈានមកដល់

    ភ្នំពេញ៖ ខណៈពេលថ្ងៃសង្រ្កានឆ្នាំថ្មីនឹងឈានមកដល់ ពលរដ្ឋកម្ពុជាដែលភាគច្រើនជាអ្នកចំណាកស្រុកមកធ្វើការតាមរាជធានីភ្នំពេញ ឬ សូម្បីតែតាមបណ្តា ខេត្ត មួយចំនួនបានវិលត្រឡប់និងខ្លះទៀតបានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសង្រ្កានឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤-១៦ ខែ មេសា ឆ្នាំ ២០២៣ខាងមុខ។ គួរបញ្ជាក់ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ នាឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ៩រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២៣ វេលាម៉ោង១៦៖០០នាទី។ ពិធីបុណ្យដូនតារបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣។ ក្នុងរយៈពេលនេះដែរប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅតាមគេហដ្ឋាននានា តាមទីវត្តអារាម ដើម្បីអុចធូប ទៀន ថ្វាយគ្រឿងសក្ការៈបូជាដល់ទេវតាឆ្នាំថ្មី និង បួងសួងសុំសេចក្តីសុខចម្រើន ទៅតាមបំណងប្រាថ្នារៀងៗខ្លួន។ តាមរយៈទំនៀមទំលាប់ប្រពៃណីនេះហើយ ពលរដ្ឋកម្ពុជា ដែលបានធ្វើកចំណាកស្រុកឆ្ងាយៗតែងនាំគ្នាត្រៀមខ្លួនជាស្រេចពីទីកន្លែងដែលខ្លួនបំពេញការងារ ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើត ជួបជុំញាតិបងប្អូនសប្បាយរីករាយក៏ដូចជាដើម្បីធ្វើបុណ្យ បង្សុកូល រាប់បាត ឧទ្ទិសកុសលជូនដល់ញាតិមិត្ត និងបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។ កំពុងជិះរថយន្តឈ្នួលដើម្បី វិលត្រឡប់ទៅស្រុកកំណើតវិញ អ្នកស្រី…

  • សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅមុខប្រាសាទបាណន់ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

    សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅមុខប្រាសាទបាណន់ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

    ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃពុធទី១២ ខែមេសា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅមុខប្រាង្គប្រាសាទភ្នំបាណន់ ស្ថិតក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ខាងមុខ ។ ក្នងពិធីបួងសួងនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ យុវជន យុវនារី ដូនជី យាយជី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ផងដែរ ។ សម្តេចក្រឡោហោម និងលោកជំទាវ ក៏បានធ្វើពិធីបូជាគ្រឿងសក្ការៈ ទៀន ធូប ផ្កាភ្ញី…