-
តំណាងស្ថាប័ន Guinness World Records បានមកពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម

សូមស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។ ❤️🇰🇭បេះដូងខ្មែរគ្រប់ទិសទីបានចងបាច់ជាធ្លុងមួយដើម្បីការពារ និងលើកតម្កើងដួងព្រលឹងជាតិ។ 🎉🔥នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។ 🔥✊ដូច្នេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាពនៃការបំបែកឯតទគ្គកម្មពិភពលោកនេះ។
-
ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉មសម្រាប់ទស្សនាសត្វស្លាប ក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង

កំពត៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពត បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវប៉មកម្ពស់១៦ម៉ែត្រសម្រាប់ទស្សនាសត្វស្លាប។ សមិទ្ធផលនេះបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ការសម្ពោធជាផ្លូវការបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក នៃ គង់ អភិបាលរងខេត្តកំពត និងមន្ត្រីជំនាញក្រសួងបរិស្ថាន អង្គការដៃគូអភិរក្ស និងប្រជាសហគមន៍ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចដែលមានតំបន់ការពារទេសភាពនេះ។ យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ប៉មសម្រាប់ទស្សនាសត្វស្លាបនេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ដែលអាជ្ញាធរ និងប្រជាសហគមន៍អបអរសាទរនឹងសមិទ្ធផលថ្មីនេះ និងជឿជាក់ថាភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងមកទស្សនាសត្វស្លាបកាន់តែច្រើនបន្ថែមទៀត អាចបង្កើតការងារនិងបង្កើតចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងនាឱកាសនោះថា ក្រសួងបរិស្ថានសាងសង់ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារទេសភាពដែលជាតំបន់ការពារធម្មជាតិក្នុងគោលបំណងបម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត។លោកបន្តថា ប៉មនេះក៏នឹងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា ៖ «ក្រសួងបរិស្ថានបាន និងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន ១០កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត…
-
សម្ដេច ស ខេង៖ ដំណើរការសាងសង់អគារថ្មី នៃក្រសួងមហាផ្ទៃ មកដល់ពេលនេះ សម្រេចបាន ៨០% ហើយ

ភ្នំពេញ៖ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងក្រុមអ្នកជំនាញកំពុងសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះគណៈកម្មការ ដឹកនាំការងារសាងសង់អគារ ទីស្ដីក្រសួងមហាផ្ទៃថ្មី និងបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយមានការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាព ដោយសម្រេចបានបេសសកម្ម ដ៏ឧត្តុងឧត្តមរបស់ខ្លួន ក្នុងការសាងសង់អគារនេះ។ សម្ដេច ស ខេង បន្តថា ក្រោយដំណើរការសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី អស់រយៈពេលជាច្រើនថ្ងៃខែមក មិនមានជួបបញ្ហាគ្រោះថ្នាក់ និងមានភាពរលូន ។ ចំណុចនេះ សម្ដេច ស ខេង ចាត់ទុកថា ជាប្រផ្នូលល្អមួយ សម្រាប់អ្នកបម្រើការងារទាំងអស់ ក្នុងអគារនេះផងដែរសម្រាប់ពេលខាងមុខ។ សម្ដេច បញ្ជាក់ថា មកដល់ពេលនេះ សាងសង់បាន ៨០% បើប្រៀបធៀបជាមួយនឹងកិច្ចសន្យា ។ ទន្ទឹមនឹងនោះ គុណភាពសំណង់ក៏ល្អ ទោះបីសាងសង់លឿនក៏ដោយ ប៉ុន្ដែគុណភាពសំណង់រឹងមាំ…
-
ប៉មកម្ពស់ ១៦ សម្រាប់ទស្សនាសត្វស្លាប ក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានសម្ពោធជាផ្លូវការ

ខេត្តកំពត៖ ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ ម៉ែត្រ ដែលសាងសង់ដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០២៣ ។ គួរបញ្ជាក់ថា ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងមន្ត្រីជំនាញក្រសួងបរិស្ថាន អង្គការដៃគូអភិរក្ស និងប្រជាសហគមន៍ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចដែលមានតំបន់ការពារទេសភាពនេះ។ ជាមួយគ្នានេះ អាជ្ញាធរនិងប្រជាសហគមន៍អបអរសាទរនឹងសមិទ្ធផលថ្មីនេះ និងជឿជាក់ថាភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងអញ្ជើញមកទស្សនាសត្វស្លាបជាពិសេសសត្វក្រៀលនៅតំបន់នេះកាន់តែច្រើនបន្ថែមទៀត អាចបង្កើតការងារនិងបង្កើតចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានសាងសង់ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារទេសភាពដែលជាតំបន់ការពារធម្មជាតិក្នុងគោលបំណងបម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានបាន និងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន ១០កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ជាលើកទី១៥ ជូនជនមានពិការភាព នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក

ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាតំណាងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយក អំណោយមនុស្សធម៌ជាលើកទី១៥ និងរៀបចំអាហារសាមគ្គី ដល់ជនមានពិការភាពចំនួន ៤៧៥នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ )កម្ពុជា ស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងពិធីសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ បានលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា «ពិការកាយ តែមិនពិការចិត្ត»។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែង លើកគុណតម្លៃផ្ទាល់ខ្លួន តាមរយៈការប្រព្រឹត្តនូវអំពើល្អ ឬអំពើទាំងឡាយណាដែលជាគុណប្រយោជន៍របស់សង្គមជាតិ ជាពិសេសការប្តេជ្ញាចិត្តបណ្តុះនូវគុណតម្លៃផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។ លោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្លែងអំណរគុណចំពោះនិវត្តជនដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្រសួង ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្តអភិវឌ្ឍទ្វេដងតទៅទៀត

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមានការចូលរួម ប្រមាណ ៣៥០នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្តែងនូវសេចក្ដីសោមនស្សរីករាយជាអនេក ចំពោះវត្តមាននិវត្តជនទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ ។ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រៀមច្បង និងពូមីងនិវត្តជនទាំងអស់ បានកសាងមូលដ្ឋានគ្រឹះសម្រាប់វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីទុកជាសមិទ្ធផលបន្តជូនអ្នកជំនាន់ក្រោយ ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្តអភិវឌ្ឍទ្វេដងតទៅទៀត ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជូនអំពីសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ រួមមានកំណែទម្រង់ផ្ទៃក្នុងក្រសួង ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ វិស័យឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការងារសង្គម។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់វត្ថុអនុស្សាវរីយ៍ និងថវិកាសម្រាប់និវត្តជនម្នាក់ៗចំនួន ៤០ម៉ឺនរៀល ផងងដែរ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា
-
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ក្នុងតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ នៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២.៤៨២ លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២ ។ ពិធីចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនេះ បានធ្វើឡើងរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ការផ្តល់ឥណទានខាងលើ នឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការ ដែលកំពុងលូតលាស់លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ
-
ស្ពានខ្សែកាបថ្មីឫស្សីកែវ ឆ្លងកាត់ទន្លេសាប បានដាក់ឱ្យដំណើរឆ្លងកាត់ ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ប្រជាពលរដ្ឋបាននាំគ្នាឆ្លងកាត់ដោយសប្បាយរីករាយ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្នការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិនប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ។ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ ទន្ទឹមនឹងនេះ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពី ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ ស្ពានដែកបេឡេឫស្សីកែវផងដែរ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទី សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងអរគុណដល់ក្រុមការងារជាវិស្វករ និងកម្មករទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ដោយសម្រេចបានសមិទ្ឋផលដ៏ស្រស់ស្អាតនេះ។ លោកលើកឡើងបែបនេះ នាពេលលោកចុះពិនិត្យផ្ទាល់នៅព្រឹកនេះ។ សូមបញ្ជាក់ថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់…
-
រដ្ឋសភារៀបចំពិធីសូត្រមន្តរាប់បាត្រ សម្តែងរបាំត្រុដិ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ សមាជិកសមាជិការដ្ឋសភា ជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំពិធីសូត្រមន្តបង្សុកូល រាប់បាត្រព្រះសង្ឃ ៩អង្គ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃចន្ទ ទី១0 ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដើម្បីសុំសេចក្តីសុខ និងសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការ និងប្រជាពលរដ្ឋទំាងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងមកដល់ក្នុងពេលឆាប់ៗនេះ។ សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ រួមជាមួយមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន វីវជន យុទ្ធជន ស្នេហាជាតិ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យដួងវិញ្ញាណក្ខន្ធលោកអ្នកទាំងអស់ ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាឆ្នាំថោះ ព្រះនាម កិមិរាទេវី សូមប្រោសប្រទានសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរជូនចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ…
-
អភិបាលខណ្ឌច្បារអំពៅ ក្រើនរំលឹក ដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ឱ្យពង្រឹងការងារសន្តិសុខ

ភ្នំពេញ ៖ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសន្តិសុខល្អនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ត្រូវរួមគ្នាខិតខំពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់បំផុត ។ប្រសាសន៍ដាស់តឿនក្រើនរំលឹកជាថ្មីនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ កាលពីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោក-លោកស្រី ជាអភិបាលរង លោក-លោកស្រី ចៅសង្កាត់ទាំង៨ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ និងប្រធានការិយាល័យគ្រប់ការិយាល័យ ។ លោកអភិបាលខណ្ឌបានក្រើនរំលឹកក៍ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ។ កម្លាំងគណៈបញ្ជាការឯកភាព ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៊ីសង គ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។ ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានចុះល្បាតជាប្រចាំ នៅតាមគោលដៅងាយរងគ្រោះរួមមាន គោលដៅចោរកម្ម. គោលដៅស្មុគ្រស្មាញ. គោលដៅក្មេងទំនើង. គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន ។ លោកអភិបាលខណ្ឌបានបន្តថា គោលដៅសំខាន់មួយទៀតត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រោះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងដល់ក្រុមគ្រួសារ…