Category: ព័ត៌មានសង្គម

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ យុទ្ធនាការអន្ទាក់សូន្យនឹងជួយលុបបំបាត់អន្ទាក់ពីក្នុងព្រៃ និងជួយលុបបំបាត់ការបរិភោគសាច់សត្វព្រៃ

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ យុទ្ធនាការអន្ទាក់សូន្យនឹងជួយលុបបំបាត់អន្ទាក់ពីក្នុងព្រៃ និងជួយលុបបំបាត់ការបរិភោគសាច់សត្វព្រៃ

    ខេត្តពោធិ៍សាត់៖ អន្ទាក់បានបង្កគ្រោះថ្នាក់ និង ជាឃាតករសម្លាប់សត្វព្រៃដ៏សាហាវដែលយើងត្រូវរួមគ្នាទប់ស្កាត់ ។ ជាមួយគ្នានេះយើងត្រូវលប់បំបាត់ការបរិភោគសាច់សត្វព្រៃនិងការសម្លាប់សត្វព្រៃពីព្រោះថាការបរិភោគសាច់សត្វព្រៃបង្កគ្រោះថ្នាក់ដល់សុខភាពមិនដូចជំនឿក្នុងស្រទាប់ប្រជាពលរដ្ឋមួយចំនួននោះឡើយ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ។ គួរបញ្ជាក់ថាក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរជំនាញពាក់ព័ន្ធបានបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នៅវិទ្យាល័យពោធិ៍សាត់ក្នុងទីរួមខេត្តពោធិ៍សាត់នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ។ ការបើកយុទ្ធនាការនេះដែរក្នុងគោលបំណងសំខាន់កាត់បន្ថយនិងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។ ឯកឧត្តម រដ្ឋលេខាធិការ នេត្រ ភក្រ្តា បានមានប្រសាសន៍ថាតាមរយៈយុទ្ធនាការអន្ទាក់សូន្យកន្លងមកបានធ្វើឱ្យសត្វព្រៃ ដូចជាសត្វស្លាប សត្វព្រៃមួយចំនួននៅថេរ និងមួយចំនួនមាននិន្នាការកើនឡើង។ ទោះបីយ៉ាងណាក្តីសត្វព្រៃប្រភេទក្រចកជើងជំពាមមាននិន្នាការថយចុះដោយសារតែបញ្ហាអន្ទាក់នេះតែម្តង។ ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹងដែរថា តាមរយៈយុទ្ធនាការនេះនឹងធ្វើឱ្យសត្វព្រៃមានសុវត្តិភាពក្នុងទីជម្រកចៀសផុតពីអន្ទាក់។អន្ទាក់ជាឃាតករសម្លាប់សត្វព្រៃដ៏សាហាវ ហើយទោះមានការដោះអន្ទាក់ប្រមាណ២០ភាគរយចេញពីតំបន់ធម្មជាតិ ហើយអន្ទាក់ជាច្រើនទៀតនៅបង្កប់ក្នុងព្រៃក្តី ប៉ុន្តែការចូលរួមគ្រប់ភាគីគេរំពឹងថានឹងជួយការពារសត្វព្រៃរបស់យើងជាក់ជាពុំខាន។ ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្រ្តា ឱ្យដឹងថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនៈគិរីកាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង…

  • មនុស្សស្លាប់ ២នាក់ និងរងរបួស ៣នាក់ ខណៈយានយន្តល្មើសច្បាប់ចំនួន ១៣១គ្រឿងត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនៅថ្ងៃទី៦ មេសា ម្សិលមិញ!

    មនុស្សស្លាប់ ២នាក់ និងរងរបួស ៣នាក់ ខណៈយានយន្តល្មើសច្បាប់ចំនួន ១៣១គ្រឿងត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនៅថ្ងៃទី៦ មេសា ម្សិលមិញ!

    ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ មានគោលដៅសរុប ១១៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,២២៧គ្រឿង ម៉ូតូ ៩៦៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣១គ្រឿង មានម៉ូតូចំនួន ៨២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញ របាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៦ ខែមេសានេះដែរថា បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ០នាក់ ។ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៤លើក មាន មិនប្រកាន់ស្តាំ ១លើក និងប្រជែងគ្រោះថ្នាក់ ៣លើក។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូម អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ…

  • ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន២៤ករណី នៅទូទាំងប្រទេសថ្ងៃទី៦ មេសា ម្សិលមិញ

    ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន២៤ករណី នៅទូទាំងប្រទេសថ្ងៃទី៦ មេសា ម្សិលមិញ

    ភ្នំពេញ៖ ជនសង្ស័យចំនួន ៥០នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ៣០នាក់ (ស្រី ៣នាក់) ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៥នាក់ (ស្រី ០នាក់) ,ដាំដុះ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ៩ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៤៧,៩៩ក្រាម និង២កញ្ចប់តូច ,មេតំហ្វេតាមីន (Wy) ស្មេីនិង ២,៥១ក្រាម ,កេតាមីន (Ke) ស្មេីនិង ១៩២,០៥ក្រាម ,អុិចស្តាសុី…

  • ក្រសួងបរិស្ថាន-អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនឹងបើកយុទ្ធនាការអន្ទាក់សូន្យនៅខេត្តពោធិ៍សាត់ក្នុងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣

    ក្រសួងបរិស្ថាន-អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនឹងបើកយុទ្ធនាការអន្ទាក់សូន្យនៅខេត្តពោធិ៍សាត់ក្នុងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣

    ខេត្តពោធិ៍សត់ ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយនិងទប់ស្កាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ មន្ត្រីក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងរដ្ឋបាលខេត្តពោធិ៍សាត់និងមន្ទីរជំនាញពាក់ព័ន្ធនឹងបើកយុទ្ធនាការអន្ទាក់សូន្យនៅទីខេត្តពោធិ៍សាត់នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ជាមួយគោលបំណងសំខាន់កាត់បន្ថយនិងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានថ្លែងឱ្យដឹងថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនៈគិរីកាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ ឆ្ពោះមកកាន់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប។ ខេត្តទាំង ៦ នេះមានផ្ទៃដីតំបន់ការពារធម្មជាតិទំហំនិងជាតំបន់ដែលសម្បូណ៌សត្វព្រៃ ជាពិសេសប្រភេទសត្វកម្រៗជាច្រើនដូចជាដំរី សត្វកែះ សត្វខ្លាឃ្មុំជាដើម។ ទាក់ទិនក្នុងរឿងនេះឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាយុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ខេត្តពោធិ៍សាត់ជាខេត្តទី១ ដែលនឹងចាប់ផ្តើមយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២។ ខេត្តពោធិ៍សាត់ដែលតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា…

  • រដ្ឋបាលខេត្តមណ្ឌលគិរី៖ ការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនី បានគ្របដណ្តប់ស្ទើរគ្រប់ភូមិនៅទូទាំងខេត្ត

    រដ្ឋបាលខេត្តមណ្ឌលគិរី៖ ការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនី បានគ្របដណ្តប់ស្ទើរគ្រប់ភូមិនៅទូទាំងខេត្ត

    ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់នៃខេត្តមណ្ឌលគីរីបានឱ្យដឹងថា គិតមកដល់ពេលនេះ ការតភ្ជាប់បណ្តាញផ្គង់ផ្គង់អគ្គិសនី បានគ្របដណ្តប់ស្ទើរគ្រប់ភូមិនៅទូទាំងខេត្ត។ទន្ទឹមនេះដែរថ្នាក់ដឹកនាំខេត្ត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងខំពង្រីកបណ្តាញអគ្គិសនីទៅកាន់ភូមិដាច់ស្រយាលក្នុងព្រៃជ្រៅឱ្យទទួលបានអគ្គិសនីប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគីរី ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តមណ្ឌលគិរី»កាលពីថ្ងៃទី៦ ខែមេសា បានឱ្យដឹងថា ខេត្តមណ្ឌលគីរី មានក្រុងមួយ និងស្រុកបួន ឃុំ១៧ សង្កាត់ចំនួនបួននិងភូមិចំនួន ៩២ភូមិ ។មានប្រជាពលរដ្ឋសរុប ៩៧ ៥៦២នាក់ (ស្រី ៤៧ ៥៨៣នាក់) ស្មើនឹង ២៣ ៥៤០គ្រួសារ និងមានដង់ស៊ីតេប្រាំពីរនាក់ ក្នុងមួយគីឡូម៉ែត្រ ។  លោកបន្តថា បច្ចុប្បន្ននៅទូទាំងខេត្តមណ្ឌលគីរី គឺមានអគ្គិសនីប្រើប្រាស់ ដោយសម្រេចស្ទើរតែ១០០ភាគរយហើយ ដោយក្នុងនោះបណ្តាញផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់ស្ទើរគ្រប់ភូមិនៅទូទាំងខេត្ត លើកលែងតែភូមិមួយចំនួនតូច ដែលស្ថានភាពផ្លូវមានការលំបាកធ្វើដំណើរចូលទៅដល់ និងភូមិនៅតំបន់ដាច់ស្រយ៉ាលនៅក្នុងព្រៃជ្រៅប៉ុណ្ណោះ។លោកថ្លែងបន្តថា៖« ជាក់ស្ដែង រហូតមកដល់បច្ចុប្បន្ននេះបណ្ដាញអគ្គិសនីផ្គត់ផ្គង់ទូទាំងខេត្តក្នុងនោះ ការតភ្ជាប់បណ្តាញ MV បានប្រវែង ៦១០,២៨គីឡូម៉ែត្រ បណ្តាញ LV បានប្រវែង ៣៣២,១៥គីឡូម៉ែត្រ និងផ្គត់ផ្គង់ថាមពលប្រើប្រាស់ជូនប្រជាពលរដ្ឋប្រមាណ ១២២៨៤ខ្នងផ្ទះ ខណៈអនុស្ថានីយ៍បណ្តាញចែកចាយអគ្គិសនីពីស្ថានីយ៍សេសានពីរ បាននិងកំពុងដំណើរការសាងសង់…

  • រាជរដ្ឋាភិបាល នឹងដាក់កម្លាំង ១០ម៉ឺននាក់ សម្រាប់ការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍បោះឆ្នោត នីតិកាលទី៧

    រាជរដ្ឋាភិបាល នឹងដាក់កម្លាំង ១០ម៉ឺននាក់ សម្រាប់ការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍បោះឆ្នោត នីតិកាលទី៧

    ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល នឹងដាក់កងកម្លាំង ១០ម៉ឺននាក់ សម្រាប់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ នាឱកាសអញ្ជើញផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានណែនាំដល់កម្លាំង ត្រូវសន្ដិសុខទូទៅ ដូចជា ផែនការដាក់ពង្រាយកម្លាំង ដើម្បីធានាសន្ដិសុខ សម្រាប់ការបោះឆ្នោត ព្រមទាំងកំពុងរៀបចំបណ្ដុះបណ្ដាល ដល់ភ្នាក់ងារសន្ដិសុខសម្រាប់ការបោះឆ្នោត អំពីច្បាប់ ការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្របសីលធម៌ ។ សម្ដេច…

  • អង្គការ WCS បានបណ្តុះបណ្តាលការចិញ្ចឹមត្រីនៅក្នុងស្រះដល់កសិករ ដើម្បីកាត់បន្ថយការនេសា​ទ​នៅក្នុងតំបន់អភិរក្ស

    អង្គការ WCS បានបណ្តុះបណ្តាលការចិញ្ចឹមត្រីនៅក្នុងស្រះដល់កសិករ ដើម្បីកាត់បន្ថយការនេសា​ទ​នៅក្នុងតំបន់អភិរក្ស

    ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានបន្តបណ្តុះបណ្តាលការចិញ្ចឹមត្រីនៅក្នុងតង់ប្លាស្ទិក និងក្នុងស្រះ ទៅដល់កសិករក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីផ្ដល់ជំនាញបន្ថែមលើរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់សហគមន៍ជាពិសេសគឺកាត់បន្ថយការចុះទៅនេសាទ អណ្តើកហ្លួង ក្រពើត្រី ក្នុងតំបន់អភិរក្ស។ យោងការចុះផ្សាយរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នាថ្ងៃទី៥ ខែមេសា បានឱ្យដឹងថា អង្គការសមាគមអភិរក្សសត្វព្រៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ការចិញ្ចឹមត្រីនៅក្នុងតង់ប្លាស្ទិក បែ និងក្នុងស្រះ»  ចំនួន២វគ្គ រយៈពេលពីរថ្ងៃ កាលពីចុងខែមីនាកន្លងទៅ ដល់កសិករចំនួន៣៩នាក់ ស្រ្តី២២នាក់ ដែលមកពីភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ កម្មវិធីបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានការឧបត្ថម្ភថវិកាពី US Forest Service ក្រោមគម្រោងការអភិរក្សអណ្តើកហ្លួងតាមរយៈការអភិវឌ្ឍន៍សហគមន៍នេសាទ និងការអភិវឌ្ឍវារីវប្បកម្មក្នុងសហគមន៍មូលដ្ឋានតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្កកោះកុង និងខេត្តព្រះសីហនុ។ ប្រភពដដែលបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនៃការចិញ្ចឹមត្រីក្នុងតង់ប្លាស្ទិក បែ និងក្នុងស្រះ នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងផ្តល់ជំនាញបន្ថែមលើរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងដើម្បីកាត់បន្ថយការចុះទៅនេសាទត្រីធម្មជាតិក្នុងតំបន់អភិរក្សបន្តទៀត និងបង្កើនការចូលរួមរបស់សហគមន៍ក្នុងការងារអភិរក្សធនធានជលផលដែលកំពុងមានការធ្លាក់ចុះ និងជាពិសេសគឺអណ្តើកហ្លួង និងក្រពើត្រី។ ជុំវិញរឿងនេះ លោក សោម ស៊ីថា ប្រធានគម្រោងនៃអង្គការ សមាគមអភិរក្សសត្វព្រៃ…

  • ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូប្រមាណ ៣០០នាក់ ទទួលបានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជននានា

    ក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូប្រមាណ ៣០០នាក់ ទទួលបានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជននានា

    ភ្នំពេញ ៖ ក្រុមអ្នករកស៊ីប្រកបរបរធាក់ស៊ីក្លូប្រមាណ៣០០នាក់ បានទទួលបានការជួយឧបត្ថម្ភពីបណ្ដាសប្បុរសជននានា មានជាស្បៀងអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ និងថវិកាមួយចំនួន ដែលពិធី នេះបានរៀបចំឡើងនៅបរិវេណពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ដោយមានវត្តមានថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងសប្បុរសជនយ៉ាងច្រើនកុះករ ។ ក្នុងឱកាសនេះដែរ លោកជំទាវ ចម ក្រស្នា អគ្គនាយិកានៃក្រុមហ៊ុន សោម៉ា គ្រុប ក៏បានអញ្ជើញដឹកនាំបុគ្គលិក នាំយកនូវសម្ភារ និងថវិកាដែលបានមកពីការចូលរួមចំណែករបស់ក្រុមហ៊ុន និងបុគ្គលិកទៅចែកជូនដល់ក្រុមអ្នកធាក់ស្លីក្លូផងដែរ ។ លោក អឹម សម្បត្តិ តំណាងសមាគមអភិរក្សស៊ីក្លូបានលើកឡើង ពីការលំបាករបស់អ្នកប្រកបរបរធាក់ស៊ីក្លូ ដែលរកចំណូលបានត្រឹមតែទប់ទល់ជីវភាពប្រចាំថ្ងៃស្ទើតែពុំគ្រប់គ្រាន់ ហើយពេលនេះពួកគាត់ពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ដែលមានសណ្ដានចិត្តជួយឧបត្ថម្ភគាំទ្រ ដែលធ្វើឱ្យពួកគាត់អាចដោះស្រាយបញ្ហាខ្វះខាតបានមួយរយៈ ។ លោក អឹម សម្បត្តិ ក៏សូមអរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ ដែលបានបរិច្ចាគធនធានរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងកម្មវិធីខាងលើនេះផងដែរ ។ គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំការជួបសំណេះសំណាល និងចែកទានដល់អ្នកប្រកបរបរធាក់ស៊ីក្លូ…

  • ត្រយងយក្ស ឬហៅថាឪលើក ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេសកម្ពុជា

    ត្រយងយក្ស ឬហៅថាឪលើក ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេសកម្ពុជា

    ភ្នំពេញ៖ សត្វត្រយងយក្ស ឬប្រជាសហគមន៍ហៅថាឪលើក( Giant Ibis )ឬមានឈ្មោះតាមវិទ្យាសាស្ត្រថា Pseudibis gigantea ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី០៦ ខែ មិនា ឆ្នាំ ២០២៣បានឱ្យដឹងថា សត្វត្រយងយក្ស មានវត្តមានពេញ មួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ ស្ទឹងត្រែង និងមួយចំនួននៅខេត្តកោះកុង ច្រើនរស់នៅ តំបន់ដាច់ស្រយាល តាមតំបន់ព្រៃល្បោះ តំបន់សើមក្នុងព្រៃល្បោះ និងតំបន់ដីសើម ។ សត្វប្រភេទនេះវាមាន មាឌធំជាងត្រយងផ្សេងទៀតក្នុងអម្បូររបស់វា សម្បុរប្រផេះក្រម៉ៅ ជើងវែងក្រហម ក្បាល និងក ផ្នែកខាងលើមិនមានរោម និងមានពណ៌ប្រផេះ ហើយមានឆ្នូតអង្កន់ៗខ្មៅ និងចំពុះរាងវែងកោង ចុះក្រោម វាស៊ីកង្កែប អន្ទង់ ពស់ ខ្យង ក្តាម ។…

  • បរិមាណសំណល់ប្លាស្ទីក មានចន្លោះពីជាង ១៧ ទៅ ១០១តោន ក្នុងមួយថ្ងៃបានហូរចាក់ចូលទៅក្នុងមហាសមុទ្រនានានៅទូទាំងពិភពលលោក

    បរិមាណសំណល់ប្លាស្ទីក មានចន្លោះពីជាង ១៧ ទៅ ១០១តោន ក្នុងមួយថ្ងៃបានហូរចាក់ចូលទៅក្នុងមហាសមុទ្រនានានៅទូទាំងពិភពលលោក

    ភ្នំពេញ ៖ នាពេលបច្ចុប្បន្នទន្លេមេគង្គ ត្រូវបានបំពុលដោយបរិមាណសំណល់ប្លាស្ទីក ដែលចំនួនកាកសំណល់នេះ ត្រូវបានចាត់ក្នុងលំដាប់ទី១០ មានចន្លោះពីជាង ១៧ ទៅ ១០១តោន ក្នុងមួយថ្ងៃ បានហូរចាក់ចូលទៅក្នុងមហាសមុទ្រនានា នៅក្នុងពិភពលលោក។បើធ្វើការប្រៀបធៀប កាកសំណល់ដែលត្រូវបានគេបោះចោលទៅក្នុងមហាសមុទ្រជារៀងរាល់ថ្ងៃនេះ មានទំហំប៉ុនត្រីបាឡែនដ៏ធំ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោកបណ្ឌិត អានុល័ក គិធិឃួន (Anouak Kittikhoun) នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC ក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ និងសន្និសីទអន្តរជាតិលើកទី៤ ដែលប្រមុខរដ្ឋាភិបាលគណៈកម្មការទន្លេមេគង្គទាំងបួនប្រទេសមានដូចជា៖ កម្ពុជា ឡាវ ថៃ និងវៀតណាម អ្នកជំនាញ អ្នកការទូត និងនិស្សិតពីបណ្តាសាកលវិទ្យាល័យប្រចាំតំបន់ទន្លេមេគង្គរាប់រយនាក់ បានជួបជុំគ្នានៅក្នុងរដ្ឋធានីវៀងចន្ទ ប្រទេសឡាវ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពីការអភិវឌ្ឍ និងបម្រែបម្រួលអាកាសធាតុមកលើអាងទន្លេមេគង្គ។ ថ្លែងក្នុងពិធីនេះលោកបណ្ឌិត អានុល័ក គិធិឃួនបានបញ្ជាក់ប្រាប់ថា៖ជាទូទៅហើយសម្រាប់បំណែកនៃកាកសំណល់ប្លាស្ទីក វានឹងបង្កើតជាមីក្រូប្លាស្ទីក ដែលជះផលដ៏អាក្រក់ប្រៀបប្រដចទៅនឹងឧក្រិដ្ឋជនដែលពិបាកនឹងមើលមិនឃើញចំពោះត្រី ជីវៈចម្រុះនៅតាមទន្លេ បឹងបួរ ក្រោមបាតសមុទ្រ មនុស្ស និងបរិស្ថានផង ។ សូមបញ្ជាក់ថា មីក្រូប្លាស្ទិក ត្រូវបានក្រុមអ្នកជំនាញពន្យល់ថា ជាបំណែកតូចៗនៃផ្លាស្ទិកដែលខូចគុណភាព សរសៃសំយោគ និងអង្កាំប្លាស្ទិក ដែលអាចងាយចូលបានក្នុងខ្លួនមនុស្ស…