Category: ព័ត៌មានសង្គម

  • ខេត្តកំពត ត្រូវបានប្រកាសជាខេត្តអស់មីនទី១២

    ខេត្តកំពត ត្រូវបានប្រកាសជាខេត្តអស់មីនទី១២

    កំពត៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​​ប្រកាសថា ខេត្តកំពត ជាខេត្តអស់មីនទី១២ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដែល​កម្ពុជា​នៅ​សល់​ផ្ទៃដី​មាន​មីន​ចំនួន​ ៥៦៣​ គីឡូម៉ែត្រក្រឡា​ដែលត្រូវ​បោសសម្អាត​ឱ្យ​អស់​នៅឆ្នាំ​២០២៥។ ​​ ឯកឧត្តមបាន​លើកឡើងដូចនេះ​នៅ​​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២៣​ ក្នុង​ពិ​ធី​ប្រកាសខេត្តកំពត​ជាខេត្ត​អស់មីន ដោយមានការចូលរួមពី​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិ​ទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។​ ឯកឧត្តម លី​ ធុជ​ បានបញ្ជាក់ថា​ ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមតាំងពីឆ្នាំ ១៩៩៤ ដោយប្រតិបត្តិករចំនួនបីរួមមាន មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ ហាឡូ ត្រាស់(HALO Trust)។ ឯកឧត្តមបានបន្តថា ប្រតិបត្តិករទាំងបីនេះ បាន​បោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ២៥ ៦៦៦ ១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន/គ្រាប់ ដោយបាន​រកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤៥៥៣ គ្រាប់…

  • ក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជីម៉ាកសមូហភាព «នំបញ្ចុកសៀមរាប» ដើម្បីលើកកម្ពស់ផលិតផល

    ក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជីម៉ាកសមូហភាព «នំបញ្ចុកសៀមរាប» ដើម្បីលើកកម្ពស់ផលិតផល

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មគ្រោងចុះបញ្ជីម៉ាកសមូហភាពនំបញ្ចុកសៀមរាប ដើម្បីលើកកម្ពស់ផលិត​ផល​សហគមន៍ទៅទីផ្សារក្រៅប្រទេសនិងរួមទាំងចងក្រងរូបមន្តនៃការផលិតនំបញ្ចុកនេះរបស់សហគមន៍ផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាបនាថ្ងៃទី៤ខែមេសា។ ប្រភពដដែលបន្តថា នំបញ្ចុកសៀមរាប នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិក្រោយចុះបញ្ជីម៉ាកសមូហភាពនាពេលខាងមុខនេះដោយក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន៖ អំបិលកំពត និងកែប បង្កងតាកែវ និងទឹកត្រីកំពតនិងកែប និងម៉ាកសមូហភាពអំបុកកំពង់ធំ ក្រូចថ្លុងកោះពីរ និងដូងខ្ទះបាត់ដំបង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្វពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជាជាសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅសណ្ឋាគារភ្នំពេញ។ ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្ម បានកំពុងបង្កើនល្បឿនចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះ នំបញ្ចុកសៀមរាប ក៏ត្រូវបានកំណត់ជាផលិតផលសក្តានុពល  និងគ្រោងចុះបញ្ជីម៉ាកសមូហភាពកណ្ដាលខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ឯកឧត្តមបញ្ជាក់ថា នំបញ្ចុកសៀមរាប មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ ដោយសារចំណេះដឹង ចំណេះធ្វើ តាមបែបប្រពៃណីក្នុងការផលិតនំបញ្ចុកនេះ ហេតុដូច្នេះហើយទើបនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃបឋមអំពីលទ្ធភាពនៃការចុះបញ្ជីនំបញ្ចុកសៀមរាប ជាម៉ាកសមូហភាព ក្នុងគោលដៅរៀបចំឲ្យមានម៉ាកសម្គាល់រួមមួយសម្រាប់ផលិតផលនំបញ្ចុកកម្ពុជា ដែលផលិត និងដាំស្លដោយផលិតករក្នុងខេត្តសៀមរាប និងជំរុញការកែច្នៃ…

  • ទូទាំងប្រទេស ថ្ងៃទី៥ មេសា នគរបាលចរាចរណ៍ផ្លូវ គោករកឃើញយានយន្តល្មើសច្បាប់ ២៥៣គ្រឿង

    ទូទាំងប្រទេស ថ្ងៃទី៥ មេសា នគរបាលចរាចរណ៍ផ្លូវ គោករកឃើញយានយន្តល្មើសច្បាប់ ២៥៣គ្រឿង

    ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់សាធារណៈ បានដាក់គោលដៅរឹតបន្ដឹងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកចំនួនសរុប ១១៤គោលដៅ មានយានយន្ត ចូល គោល ដៅចំនួន ១,៧៨៤គ្រឿង ម៉ូតូ ១,២៩៣គ្រឿង។ ក្នុង នោះរក ឃើញយានយន្តល្មើសសរុបចំនួន ១៦៥គ្រឿង (ម៉ូតូចំនួន ១៣២គ្រឿង )ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំង ប្រទេស។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក ។ ដោយឡែក នៅថ្ងៃដដែល នេះ យោងតាមទិន្នន័យគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរ បាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរ បាលជាតិ បានឱ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេសបណ្ដាលមកពីការប៉ះទង្គិចចំនួនប្រាំលើកឱ្យមនុស្សស្លាប់បីនាក់ របួសធ្ងន់បីនាក់ និងស្រាលមួយនាក់ ។ មូលហេតុនៃគ្រោះថ្នាក់នេះដែរបណ្តាលមកពីកត្តាល្បឿនមួយលើក, មិនគោរពសិទ្ធិពីរលើក ,បត់គ្រោះថ្នាក់មួយលើក…

  • អ្នកភ្នំពេញ និងអ្នកខេត្តកណ្ដាល នៅកន្លែងខ្លះនឹងមានការរអាក់រអួល ចរន្តអគ្គីសនីខ្លះៗចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា

    អ្នកភ្នំពេញ និងអ្នកខេត្តកណ្ដាល នៅកន្លែងខ្លះនឹងមានការរអាក់រអួល ចរន្តអគ្គីសនីខ្លះៗចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា

    ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្ត ការងារជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារនានានិងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចមាននៅក្នុងសេចក្តី ជូនដំណឹង។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សា មិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត។សូមអានសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា ៖ ដោយ៖ ភារ៉ា និងប៊ុនធី

  • សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារ វត្តព្រះបារមីវង្កតបុរី

    សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកាត់ឬសសីមាព្រះវិហារ វត្តព្រះបារមីវង្កតបុរី

    ភ្នំពេញ៖ ពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី គ្រោងធ្វើឡើង ក្នុងរយៈពេល ៣យប់ ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ ។ ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ឬសសីមា។ ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ តែងបានចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងខណ្ឌសែន និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។ ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ មេសានេះ ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំង កងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានចុះវាស់វែង ពិនិត្យទីតាំង ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថា ពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធមនិងមានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស។ វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតារបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ…

  • ស.ស.យ.ក តែងតែរួមសុខទុក្ខ និងនៅជាមួយអាជ្ញាធរមូលដ្ឋានក្នុងការការពារនិងបម្រើប្រជាជនក្នុងមូលដ្ឋាន

    ស.ស.យ.ក តែងតែរួមសុខទុក្ខ និងនៅជាមួយអាជ្ញាធរមូលដ្ឋានក្នុងការការពារនិងបម្រើប្រជាជនក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកទឹកពិសារបរិសុទ្ធ និងភេសជ្ជៈបូការីស្វេតដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់អាជ្ញាធរនិង ស.ស.យ.ក សង្កាត់ចំនួន ៤៧ មកពីខណ្ឌចំនួន០៧ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌកំបូល។ ឯកឧត្តម បានពាំនាំមតិផ្តាំផ្ញើការសាកសួរសុខទុក្ខ និងការជូនពរពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ សង្កាត់ កងកម្លាំងគ្រប់ប្រភេទ និង ស.ស.យ.ក សង្កាត់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ក្នុងថែរក្សាការការពារ និងបម្រើប្រជាជនឱ្យរស់នៅនិងប្រកបការងារពោរពេញ ដោយសេចក្តីសុខ សុវត្ថិភាព ការលើកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋាន ៕ ដោយ / គ្រី សម្បត្តិ

  • ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ និងនិវត្តន៍ជន

    ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ និងនិវត្តន៍ជន

    (កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកបានបំពេញតួនាទី ភារកិច្ចបានល្អរយៈពេលកន្លងមក ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ និងនិវត្តន៍ជន ។ ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យកំណើនសេដ្ឋ កិច្ចមានការកើនឡើង ធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ។ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការជាថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង/ស្រុក និងមន្រ្តីរាជការដែលចូលនិវត្តន៍ នាឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ដោយមានការចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សារខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ។ ឯកឧត្តម អភិបាលខេត្តបានបន្តថា មន្ត្រីនិវត្តន៍ជនបានចូលរួមឆ្លងកាត់ការលំបាកក្នុង អតីតកាល និងរៀបចំស្ដារឡើងវិញប្រព័ន្ធរដ្ឋបាល នេះជាការចាប់ផ្ដើមដំបូងឆ្លងកាត់ការលំបាកជួបប្រទះព្យុះភ្លៀងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន ហើយសមិទ្ធផលដែលកើតមានមកដល់សព្វថ្ងៃនេះគឺបានមកពីការចូលរួមរបស់ពូ មីង ជានិវត្តន៍ជនរបស់យើង ៕ ម៉ុន សំអាត

  • អាជ្ញាធរខេត្តបាត់ដំបង បាននិងកំពុងតែធ្វើការសាងសង់កែលម្អពង្រីកតួផ្លូវជាច្រើនខ្សែ ឡើងវិញជាបន្តបន្ទាប់ នៅក្នុងក្រុងបាត់ដំបង

    អាជ្ញាធរខេត្តបាត់ដំបង បាននិងកំពុងតែធ្វើការសាងសង់កែលម្អពង្រីកតួផ្លូវជាច្រើនខ្សែ ឡើងវិញជាបន្តបន្ទាប់ នៅក្នុងក្រុងបាត់ដំបង

    ខេត្តបាត់ដំបង ៖ កំណាត់ផ្លូវជាច្រើនខ្សែស្ថិតនៅក្នុងក្រុងបាត់ដំបង ដែលសភាពគ្រឹះបាតផ្លូវរងនូវការខូចខាតដោយសារតែការជីកកាយ សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់កន្លងមក កំពុងត្រូវបានពន្លឿនដើម្បីធ្វើការស្ថាបនាផ្លូវទាំងនោះជាថ្មីឡើងវិញ បន្ទាប់ពីគម្រោងប្រព័ន្ធលូរំដោះទឹក ត្រូវបានបញ្ចប់ជាបណ្តើរៗ នៅឆ្នាំ២០២៣នេះ។ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានខិតខំជំរុញនិងពន្លឿនក្នុងការស្តារ និងស្ថាបនាផ្លូវជាច្រើនខ្សែឡើងវិញនៅក្នុងក្រុង ដោយបានធ្វើការពង្រីកនូវតួផ្លូវរៀបចំជាផ្លូវថ្មើរជើង ផ្លូវជិះកង់ ព្រមទាំងការដាំដើមឈើដើម្បីលម្អនៅតាមសងខាងដងផ្លូវ ជាដើម ។ ផ្លូវបេតុងនៅមុខស្នងការដ្ឋាននគរបាលខេត្ត,ផ្លូវលេខ៤ ចាប់ពីរង្វង់មូលព្រះនរាយណ៍មកដល់ស្ដុបពេទ្យ(ព២.) និងផ្លូវបេតុងចាប់ពីពេទ្យ(ព២.)រហូតដល់រង្វង់មូលនាងរំសាយសក់ ដែលបាននិងកំពុងតែសាងសង់។ ដោយឡែកកំណាត់ផ្លូវ ចាប់ពីក្រោយរូបសំណាកលោកតាដំបងគ្រញូង រហូតដល់ស្ពានថ្មចាស់មុខសាលាខេត្ត ដែលមានប្រវែងប្រមាណ៨០០ម៉ែត្រ ត្រូវបានរដ្ឋបាលខេត្ត រៀបចំកែលម្អដោយពង្រីកទទឹងតួផ្លូវប្រមាណ២០ម៉ែត្រនិងកំពុងតែចាក់អ៊ុតកៅស៊ូប្រភេទបេទីមAC.ទៀតផង។ ក្នុងការចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវកន្លងមក ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំ និងជំរុញ ដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ មន្ទីរជំនាញ ត្រូវតែគិតគូរការពង្រីកចិញ្ចើមផ្លូវ ការដាំផ្កា និងដាំដើមឈើនៅតាមសងខាងដងផ្លូវ ជាពិសេសនៅពេលសាងសង់ផ្លូវក៏ត្រូវគិតគូររៀបចំចិញ្ចើមផ្លូវឱ្យបានត្រឹមត្រូវផងដែរ ត្រូវបញ្ឈប់កុំឲ្យកើតមានពីការរំលោភបំពានយកដីចំណីផ្លូវជាដាច់ខាត ។ គួរបញ្ជាក់ដែរថា ៖ ក្រៅពីការកែលម្អ និងសាងសង់ផ្លូវក្នុងក្រុងឡើងវិញ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង ក៏បានស្នើដល់ម្ចាស់អនុវត្តគម្រោងឲ្យខិតខំយកចិត្តទុកដាក់ក្នុងការពន្លឿនដំណើរការ សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង ឲ្យបានលឿនតាមការគ្រោងទុក ខណៈការសាងសង់ប្រព័ន្ធលូរំដោះទឹកប៉ែកខាងកើតស្ទឹងសង្កែ ត្រូវបានបិទបញ្ចប់ និងកំពុងបន្តសាងសង់នៅប៉ែកខាងលិចស្ទឹងសង្កែ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ…

  • គណៈកម្មការផ្សារអូរឫស្សី រៀបចំពិធីសូត្រមន្ត និងចែកអំណោយដល់ពលរដ្ឋខ្វះខាត មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

    គណៈកម្មការផ្សារអូរឫស្សី រៀបចំពិធីសូត្រមន្ត និងចែកអំណោយដល់ពលរដ្ឋខ្វះខាត មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

    ភ្នំពេញ៖ គណៈកម្មការផ្សារអូរឫស្សី បានរៀបចំពិធីសូត្រមន្ត ប្រគេនទេយ្យទានព្រះសង្ឃ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅបរិវេណផ្សារអូរឫស្សី និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៦ ។ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឫស្សី និងលោកលោកស្រីអនុប្រធានផ្សារ ដោយបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ និងបាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំលើករាសី សុំសេចក្តីសុខ ចម្រុងចម្រើនពីទេវតាឆ្នាំថ្មី និងសូមអោយតាមជួយបីបាច់ថែរក្សា ចៀសផុតឧបទ្រពចង្រៃទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទានទាំងឡាយបានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងឡាយដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។ លោក ប្រធានគណៈកម្មការផ្សារអូរឬស្សី បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ គណៈកម្មការផ្សារ រួមទាំងអាជីវករផ្សារ និងរដ្ឋបាលខណ្ឌ៧មករាបានរៀបចំធ្វើពិធីសែនបន់ស្រន់ សូត្រមន្ត រាប់បាត្រប្រគេនព្រះសង្ឃ និង ចែកអំណោយដល់ប្រជាពលរដ្ឋមានការខ្វះខាត និងចាស់ជរាធាក់ស៉ីក្លូ សរុបជាង ៤០០នាក់នូវថវិកាមួយចំនួន។ ដើម្បីកាត់ផ្ដាច់នូវរាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួស្ដីនៅក្នុងឆ្នាំថ្មី ឱ្យពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការជូនប្រជាពលរដ្ឋនាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕ ដោយ ៖…

  • អភិបាលខេត្តកណ្ដាល ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ

    អភិបាលខេត្តកណ្ដាល ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ

    ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនអ្នកកាន់កាប់ដី ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាលកាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងថា ការទទួលបានប័ណ្ណនាឱកាសនេះ គឺមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមខិតខំថែរក្សាដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវស្មារតីយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទីភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋ របស់មន្ត្រីចុះបញ្ជីទាំងអស់ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបាន ចូលរួមអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលបានខិតខំពុះពាររាល់ការលំបាករហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាពេលនេះ។ សកម្មភាពនេះ ក៏ជាការរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី។ ឯកឧត្តមអភិបាលខេត្ត បន្តថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជា ការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត។ នាឱកាសនោះ លោក សុក…