-
ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានផ្តល់សេវាជូនប្រជាពលរដ្ឋដល់ផ្ទះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ លោក សាន សុខសីហា ជំនួយការ និងជាតំណាងឯកឧត្តម ស ថេត បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនានិងលេីកទិសដៅសម្រាប់ខែបន្ត ជាមួយក្រុមការងារផ្តល់សេវាជូនប្រជាពលរដ្ឋដល់ផ្ទះ ដែលផ្តួចផ្តេីមគំនិតបង្កេីតឡេីងដោយឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ ឯកសារពាក់ព័ន្ធដែលបានធ្វេីរួចនៅសង្កាត់ និងបានយកជូនដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងខែមីនា ឆ្នាំ២០២៣នេះ មានសរុបចំនួន ១៣៥ច្បាប់។ លទ្ធផលការងារសរុបចាប់ពីខែកក្កដា ២០២២ ដល់ ខែមីនា ឆ្នាំ២០២៣ ឯកសារដែលបានយកជូនដល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩៨៩ច្បាប់។ ដោយ ៖ ភារ៉ា និងប៊ុនធី
-
កាកបាទក្រហមកម្ពុជា រៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»

ខេត្តបាត់ដំបង ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា បានរៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០» ជូនដល់និស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងយុវជនកាកបាទក្រហមកម្ពុជា នៃសាខាខេត្តបាត់ដំបង សរុបប្រមាណ ២០០អង្គ/នាក់ ។ ថ្លែងក្នុងពិធីអប់រំផ្សព្វផ្សាយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានអនុញ្ញាតឱ្យនិស្សិត យុវជន បានចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពីសុខភាពបន្តពូជនាថ្ងៃនេះ។ ជាមួយគ្នានេះ ពាក់ព័ន្ធនឹងបញ្ហាសុខភាពនេះដែរ លោកជំទាវ បានគូសបញ្ជាក់ពីទិវាសុខភាពពិភពលោក ថ្ងៃទី៧ ខែមេសា ដែលជាខួបលើកទី៧៥ នៃការប្រារព្ធទិវាសុខភាពពិភពលោក គឺជាឱកាសមួយដើម្បីពិនិត្យមើលឡើងវិញនូវភាពជោគជ័យផ្នែកសុខភាពសាធារណៈដែលបានធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតក្នុងអំឡុងពេលប្រាំពីរទសវត្សរ៍ចុងក្រោយនេះ។…
-
រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសង្ក្រាន្តជាមួយបងប្អូនពលករខ្មែរ នៅប្រទេសថៃ

ភ្នំពេញ ៖ ក្នុងពិធីសង្ក្រាន្តដ៏សប្បាយរីករាយ ប្រារព្វធ្វើឡើងនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការផ្តល់ភាពស្របច្បាប់ ជូនពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចូលរួមសង្រ្កាន្តជាមួយពលករ សិស្សនិស្សិត អាជីវករ និងពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ រៀនសូត្រ និងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសថៃ ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង គូសបញ្ជាក់ថា សង្រ្កាន្តចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិ ដ៏ធំរបស់ខ្មែរ កាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូបតាំងពីបុរាណកាលមក។ ឆ្នាំនេះបងប្អូនខ្មែរយើងនៅថៃមួយចំនួន បានទៅលេងស្រុកកំណើតចូលឆ្នាំ តែភាគច្រើន មិនបានទៅលេងស្រុកទេ ដោយរវល់ការងារ តែយើងបានរៀបចំចូលឆ្នាំខ្មែរ តាមប្រពៃណីនៅទីនេះបានដែរ ហើយអាចទំនាក់ទំនង សួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មី ដល់អ្នកមានគុណនៅឯស្រុកកំណើតរបស់យើងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ចំពោះឯកឧត្ដមអគ្គរាជទូត និងសហការី ដែលបានខិតខំបំពេញភារកិច្ច ការទូតតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជិតខាងល្អ…
-
ឯកឧត្តម សាយ សំអាល់ ៖ ចំណុចជាយុទ្ធសាស្រ្តរបស់កម្ពុជា គឺរក្សាឲ្យបាន «សុខសន្តិភាព»

ខេត្តស្ទឹងត្រែង ៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន ចំនួន ៤៨០នាក់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតឈានមកដល់នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងនូវចំណុចគន្លឹះថា ចំណុចជាយុទ្ធសាស្រ្តរបស់កម្ពុជា គឺរក្សាឲ្យបាន «សុខសន្តិភាព»។ នៅកម្ពុជា ក៏ដូចជានៅក្នុងសកលលោកទាំងមូល មានសន្តិភាព ទើបមានអ្វីផ្សេងៗទៀតបាន នោះគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសប្រជាពលរដ្ឋទទួលសិទ្ធិជាមូលដ្ឋានរបស់ខ្លួន គឺសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញើរ សាកសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមនឹង ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់បងប្អូននាយទាហាន ពលទាហានទាំងអស់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្នុងនាមជានាយទាហាន ពលទាហាន ត្រូវមានភាពច្បាស់លាស់អំពីដំណើរកម្ពុជា និងត្រូវស្វែងយល់…
-
ត្រីបាឡែនទីបីបានងាប់ នៅឆ្នេរសមុទ្រ កោះបាលី

ហ្សាកាតា៖ ត្រីបាឡែនទីបីបានងាប់នៅលើឆ្នេរកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ Read. ត្រីបាឡែនមួយក្បាលមានប្រវែង ១៧ម៉ែត្រ បានងាប់ កាលពីថ្ងៃអាទិត្យ ទី៩ ខែមេសា បន្ទាប់ពីបានរសាត់អណ្តែតលើឆ្នេរខ្សាច់ក្នុងកោះបាលី ប្រទេសឥណ្ឌូនេស៊ី នេះបើតាមមន្ត្រីទទួលបន្ទុកផ្នែកការពារធម្មជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស។ អ្នកជំនាញបានរកឃើញឈាមនៅក្នុងសួតរបស់ត្រីបាឡែនមេជីវិតឈ្មោលមួយក្បាលនេះ ហើយពោះវៀនរបស់វា ពោរពេញដោយសារធាតុរាវ។ សេថេសិន (Cetacean) ដែលជាប្រភេទត្រីបាឡែនមេជីវិតឈ្មោល ត្រូវបានឃើញងាប់នៅលើឆ្នេរ យេ ឡេ (Yeh Leh) ភាគខាងកើតនៃកោះនេះ។ នេះជាត្រីបាឡែនទី៣ ដែលគេរកឃើញងាប់ ក្នុងរយៈពេលជាងមួយសប្តាហ៍។ កាលពីថ្ងៃពុធ សប្តាហ៍មុន ត្រីបាឡែនប្រវែង ១៨ ម៉ែត្រមួយផ្សេងទៀតនៃប្រភេទដូចគ្នាត្រូវបានគេប្រទះឃើញជាប់គាំងនៅឆ្នេរសមុទ្រខាងកើត។ តែមួយក្បាលនោះដំបូងឡើយ មានជីវិត ហើយក្រុមសង្គ្រោះបន្ទាន់ និងអ្នកស្ម័គ្រចិត្តយកវាទៅសមុទ្រវិញ។ យ៉ាងណាមិញ ត្រីមួយក្បាលនោះបានងាប់ នៅប៉ុន្មានម៉ោងក្រោយមក នៅលើឆ្នេរមួយផ្សេងទៀត ដោយគ្មានរបួសអ្វីទេ៕ ប្រភពពី Thejakartapost ប្រែសម្រួលដោយ៖ សារ៉ាត
-
អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារ ទទួលបានអំណោយពីអធិការនគរបាលខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់លើជីវភាពខ្វះខាតរបស់អតីតយុទ្ធជន និងគ្រួសារ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងជាប្រធានអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ បានជួបសំណេះសំណាល និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌឫស្សីកែវ ចែកជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ មានប្រសាសន៍ថា ៖ ដោយមានការក្រើនរំលឹក ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ អោយមានការយកចិត្តទុកដាក់ចំពោះបងប្អូន អតីតយុទ្ធជន មានជីវភាពខ្វះខាត គ្មានលទ្ធភាព រស់នៅបន្ទប់ជួល និងខ្លះទៀត មានជំងឺ និងមានពិការភាព ដើម្បីជួលសម្រួល…
-
អធិការនគរបាលខណ្ឌឫស្សីកែវ រំលឹកដល់កម្លាំងប៉ុស្តិ៍នគរបាល ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន ពិសេស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មេរ

ភ្នំពេញ៖ អធិការនគរបាលខណ្ឌឫស្សីកែវ រំលឹកដល់កម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាល ចេញល្បាត បង្ការ ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន ពិសេស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មេរ ខាងមុខនេះ ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ រំលឹកដូចនេះ ក្នុងឱកាសចុះត្រួតពិនិត្យកម្លាំងប៉ុស្តិ៍ឈរជើងតាមគោលដៅ និងដឹកនាំកម្លាំងចេញល្បាតបង្ការ ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាយប់ថ្ងៃទី០៥មេសា។ អនុវត្តន៍តាមបញ្ជា និងការណែរនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានណែនាំដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខណ្ឌឬស្សីកែវ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ទប់ល្មើស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មើស ស្រាវជ្រាវមុខសញ្ញាដោយអនុវត្តតាមដីការ ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង និងមុខសញ្ញាពាក់ព័ន្ធ ដែលនៅសេសសល់មួយចំនួនទៀត។ ក្រៅពីនេះ លោកអធិការ បានជំរុញឱ្យយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបង្ក្រាបឲ្យបាននូវមុខសញ្ញាជួញដូរ…
-
គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន កំពុងចលនាវិស័យឯកជនឲ្យចូលរួមវិនិយោគលើវិស័យអេកូទេសចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP បានរៀបចំកម្មវិធីជួបជុំជាមួយវិស័យឯកជនជាលើកដំបូង ក្នុងគោលបំណង ដើម្បីបង្ហាញជូនវិនិយោគិនទាំងអស់អំពីឱកាសសម្រាប់វិនិយោគលើវិស័យអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ការពារធម្មជាតិ នៃតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង នៅភោជនីយដ្ឋាន Waterside រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ។ ឯកឧត្តម សៅ សុភាព បានលើកឡើងថា CSLEP នឹងបង្កបរិយាកាសអំណោយផលដល់វិស័យឯកជន ដើម្បីចូលរួមវិនិយោគអភិវឌ្ឍន៍ អេកូទេសចរណ៍ និងភាពជាដៃគូររវាងរដ្ឋនិងឯកជន ក៏ដូចជាមួយសហគមន៍មូលដ្ឋាន ។ ឯកឧត្តម បន្ថែមថា «ការជួបជុំនាពេលនេះ គឺដើម្បីបង្កបរិយាកាសជូនដល់វិស័យឯកជនឱ្យបានជ្រួតជ្រាប និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានតាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាពិសេស តាមរយៈការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិដ៏មានសក្ដានុពលរបស់យើង ៕» មកទល់បច្ចុប្បន្ននេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិបានចំនួន ៧៣តំបន់ និងរបៀងអភិរក្សជីវៈ ចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន៣ (របៀងអភិរក្សជីវៈចម្រុះឦសាន…
-
ក្រពើភ្នំជាង១០០ក្បាលកំពុងបង្កាត់ និងចិញ្ចឹមថែរក្សានៅមជ្ឈមណ្ឌល បង្កាត់ពូជសួនសត្វភ្នំតាម៉ៅ

ពោធិ៍សាត់៖ អង្គការ សត្វព្រៃ និង រុក្ខជាតិអន្តរជាតិ ប្រចាំប្រទេស កម្ពុជា(FFI)កំពុងបង្កាត់និងចិញ្ចឹមថែរក្សាសត្វក្រពើភ្នំចំនួន ១០៨ ក្បាល នៅមជ្ឈមណ្ឌលបង្កាត់ពូជសួនសត្វភ្នំតាម៉ៅ នៅស្រុកបាទី ខេត្តតាកែវ។នេះបើតាមការបញ្ជាក់របស់ លោក លូ វន្នី ប្រធាន កម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និង រុក្ខជាតិអន្តរជាតិ ប្រចាំប្រទេសកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យដំណាក់កាលទី២ នៅ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣លោក លូ វន្នី បានឱ្យដឹងថា ក្នុងចំណោមសត្វក្រពើភ្នំដែលកំពុងត្រូវបានគេ បង្កាត់ និងចិញ្ចឹមថែរក្សានេះមានសម្បុកពងកូនចំនួនប្រាំសម្បុកដោយមានស៊ុតចំនួនសរុប១២៣គ្រាប់ ។ ស៊ុតទាំងនេះត្រូវបានដាក់ក្នុងទូភ្ញាស់។ លោកប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការ សត្វព្រៃ និង រុក្ខជាតិ អន្តរជាតិបានបញ្ជាក់ទៀតថា កម្ពុជានឹងខិតខំស្តារសត្វក្រពើ ភ្នំឡើង វិញពីព្រោះនៅលើពិភពលោកយើងនេះមានសត្វក្រពើភ្នំតែជាងមួយពាន់ក្បាលប៉ុណ្ណោះ។ក្នុងចំណោមនេះកម្ពុជាមានសត្វ ក្រពើភ្នំប្រមាណ ជាង៤០០ក្បាលរ។ លោកបន្តថា”អង្គការFFI កំពុងធ្វើការបង្កាត់ពូជមុនពេលលែងវា ចូល ទៅក្នុងតំបន់ធម្មជាតិវិញ។បច្ចុប្បន្ន មានអង្គការចំនួនបួន ដែលកំពុង សិក្សា និងក៏ដូចជាអភិរក្សទៅលើសត្វក្រពើភ្នំ”។ ដោយឡែក ឯកឧត្តម នេត្រ ភក្រ្តា…
-
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០នាក់ បានទទួលព្រះរាជអំណោយព្រះមហាក្សត្រ ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្នុងឱកាសត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស២០២៣ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងអន្តរក្រសួងចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងឱកាសពិធី សូត្រមន្តទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំ២០២៣ ។ ពិធីនេះ ក៏បានយាងនិមន្ត សម្ដេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្រ្តីសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំ្មថ្មី ព្រមទាំងបានចែកជូននូវអំណោយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញរាជធានីភ្នំពេញ ។ ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នូវការយកព្រះហរទ័យគិតគួរពីសុខ ទុក្ខ ប្រជានរាស្រ្ត របស់ព្រះអង្គព្រះមហាក្សត្រ គ្រប់ពេលវេលា និង សូមថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ គោរព ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី…