-
ក្រសួងពាណិជ្ជកម្ម រៀបចំពិធីសូត្រមន្តលើករាសី ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម រៀបចំពិធីសូត្រមន្តលើករាសី ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ ពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់នាយកដ្ឋានទាំងអស់ ដោយបានចំពិធីសូត្រមន្តលើករាសី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាជន។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចមន្រ្តីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ ដែលបានមកចូលរួមក្នុងពិធីសូត្រមន្តនេះ និងដើម្បីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងមន្ត្រីរាជការ ដែលមានស្នាដៃចំពោះស្ថាប័ន ហើយបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ…
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃ ពុធ ទី ១២ ខែមេសា ឆ្នាំ ២០២៣នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ (ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នំ២០២៣)។ នៅក្នុង សេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ។ ក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបើកដំណើរការលើគ្រប់វិស័យតាម គន្លងប្រក្រតីភាពថ្មី បន្ទាប់ពីការឆ្លងជំងឺរាតត្បាតកូវីដ-១៩ មានភាពធូរស្រាល ការធ្វើចរាចរណ៍តាមផ្លូវគោក នៅទូទាំងប្រទេសកាន់តែមមាញឹក ព្រមជាមួយកំណើនយានយន្តបានកើនឡើងជារៀងរាល់ឆ្នាំ។ ជាមួយនេះ បញ្ហាប្រឈមដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែកើតមានឡើងជារៀងរាល់ថ្ងៃ ព្រមទាំងមាន កំណើនខ្ពស់ក្នុងពេលមានពិធីបុណ្យ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍…
-
ក្រុមគ្រួសារពលរដ្ឋ ខ្វះខាតគ្មានលទ្ធភាពធ្វើបុណ្យសពឱ្យកុមាររងគ្រោះដោយសារលង់ទឹក ទទួលបានយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ

កំពង់ធំ៖ ក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត គ្មានលទ្ធភាពធ្វើបុណ្យសពកុមាររងគ្រោះដោយសារលង់ទឹកស្លាប់កាលពីរសៀលថ្ងៃទី១១មេសា ឱ្យបានសមរម្យ រស់នៅភូមិថ្នល់បែកខាងលិច ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចូលរួមក្នុងពិធីបុណ្យសព នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។ តាមរបាយការណ៍របស់ក្រុមគ្រួសារសពបានបញ្ជាក់ថា លោក ធឹម សាក់ មានអាយុ ២៥ឆ្នាំ ត្រូវជាឪពុក បានទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិត ដោយឡែកម្ដាយឈ្មោះ ហ៊ាន ស្រីពៅ អាយុ២៣ឆ្នាំ ត្រូវទៅប្រកបរបរជាកម្មករនៅភ្នំពេញ ហើយគ្រួសារនេះ បានលែងលះគ្នាដោយទុកកូនផ្ញើជាមួយនឹងជីដូន ដើម្បីចិញ្ចឹមបីបាច់មើលថែទាំ តែគួរឱ្យអនិច្ចា នៅពេលដែលជីដូនមានធុរៈនៅក្បែរផ្ទះអ្នកជិតខាង ហើយបានទទួលព័ត៌មានពីប្អូនៗជីដូនមួយ នៃសព ដែលទៅលេងទឹកជាមួយគ្នាថា ប្អូនស្រីអាយុ ៣ឆ្នាំ ត្រូវបានលង់ទឹកស្លាប់បាត់ទៅហើយ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់កុមាររីអភ័ព្វ ខ្វះភាពកក់ក្តៅ ដែលម្ដាយនិងឪពុកលែងលះគ្នាមិនបាននៅមើលថែ ហើយបានទទួលមរណៈភាពចោលជីដូនបងប្អូននិងឪពុកម្ដាយទាំងនៅក្មេងខ្ចី។ នៅក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមបួងសួងសុំឱ្យវិញ្ញាណក្ខន្ធកុមាររី…
-
ក្រសួងប្រៃសណីយ៍ ៖ ពេលទៅលេងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អាចប្រើ Public Wi-Fi ដោយឥតគិតថ្លៃ

ភ្នំពេញ ៖ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នាខេត្តសៀមរាប ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយល្បឿនលឿនថែមទៀត ។ បើតាមការបញ្ជាក់របស់ក្រសួងប្រៃសណីយបានឱ្យដឹងថាចំពោះប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងសួម្បីតែភ្ញៀវអន្តរជាតិ អាចស្វែងរកទីតាំង ១៦ទីតាំង ហើយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ Wi-Fi ។ សម្រាប់តំណភ្ជាប់ សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង ៖ https://mptc.gov.kh/public-wifi/ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត ដល់គេហដ្ឋាននៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរយើងនាពេលខាងមុខនេះ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត និងលោកជំទាវ មានប្រសាសន៍ថា “គ្រួសារយើងខ្ញុំមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បាន លើកទឹកចិត្តដល់យុវជនគណបក្សថ្នាក់កណ្តាលទាំងអស់ត្រូវរួបរួមសាមគ្គី ឯកភាពឱ្យបានរឹងមាំ មិនរើសអើង និងជួយគ្នាគ្រប់កាលៈទេសៈ ត្រូវមានមនសិការជាតិ ពង្រឹងឆន្ទៈសេ្នហាជាតិ ឯកភាពជាតិ ត្រូវ ពង្រីក សមត្ថភាព បង្កើនចំណេះដឹង ចំណេះធ្វើ រិះរកបទពិសោធន៍ឱ្យកាន់តែ មានប្រសិទ្ធភាព ។ ឯកឧត្តមប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរ…
-
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣, សីតុណ្ហភាពកើនដល់ជិត៤០ °C

(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C * ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C * ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច…
-
ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ប្រគល់ថវិកា ៧០ម៉ឺនដុល្លារ ក្នុងទិវា ៨ឧសភា ២០២៣ ដើម្បីបន្តគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច បានប្រគល់ថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១១ មេសា ដើម្បីអបអរសាទរក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ។ ក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា…
-
ឯកឧត្តម ឃួង ស្រេង ជំរុញការងារស្ដារប្រឡាយជើងឯកឲ្យបានលឿន និងឱ្យបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានី នៅពេលរដូវវស្សាមកដល់

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យមន្ត្រីនិងមន្ទីរពាក់ព័ន្ធធ្វើការស្ដារប្រឡាយជើងឯកឲ្យបានលឿន និងឱ្យបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានីបានលឿន នៅពេលរដូវវស្សាមកដល់ ។ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ខណៈ អញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយជើងឯក ដើម្បីឲ្យក្រុមការងារធ្វើការ កាយភក់និងពង្រីកតួប្រឡាយឲ្យបានធំដើម្បីទឹកហូរបានលឿន។ ឯកឧត្តម ឃួង ស្រេង បន្តថា៖ ការងារដែលត្រូវអនុវត្តពាក់ព័ន្ធ និងការស្ដារប្រឡាយនេះ យើងមានពេល ៤ខែ ពិសេស នៅក្នុងរដូវប្រាំងនេះ ។ រដូវប្រាំង យើងងាយស្រួលក្នុងការស្ដារ ក៏ដូចជាពង្រីកតួរ ប្រឡាយឲ្យបានធំ ធ្វើយ៉ាងណា ពេលរដូវវស្សាមកដល់ គឺយើង អាចរុញទឹកចេញពីរាជធានីភ្នំពេញបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ថា៖ ប្រឡាយជើងឯកនេះ មានតួនាទីសំខាន់ណាស់នៅក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ដោយហូរចាក់មកស្ថានីយបឹងត្របែក ដែលមានប្រវែងប្រមាណ ១២គីឡូម៉ែត្រ ចាប់ពីស្ថានីបឹងត្របែក ឆ្លងកាត់ខណ្ឌមានជ័យ…
-
អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌថាត្រូវអនុវត្តឲ្យបាន ៣ កុំ

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ៣ កុំ ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់ ។ ប្រសាសន៍ដាស់តឿនក្រើន រំលឹកនេះនៅគ្រាដែលលោកអភិបាលខណ្ឌ ជួបសំណេះសំណាលនិងឧបត្ថម្ភថវិកា ភេសជ្ជៈ ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ។ ថ្លែងទៅកាន់កម្លាំងសណ្តាប់ខណ្ឌ លោកអភិបាលខណ្ឌ បានបញ្ជាក់អត្ថន័យ ៣ កុំ ដូច្នេះថា ១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ២-កុំសេពគ្រឿងញៀន , ៣-ឈ្លោះទាស់ទែងគ្នា ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ៣ កុំ ឱ្យ បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។…
-
គណនិកាយព្រះពុទ្ធសាសនាទាំងពីរគណរួមជាមួយក្រសួងធម្មការ និងសាសនា ប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា

ភ្នំពេញ ៖ ដើម្បីរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានទទួលនូវព្រះរាជបរមងាជា ព្រះស្រីលោកធម្មិករាជ នៅទីក្រុងគូបេ ប្រទេសជប៉ុន កាលពីឆ្នាំ២០១៤កន្លងទៅ ហើយក៏ជាថ្ងៃដែលប្រទេស អ្នកគោរពព្រះពុទ្ធសាសនានៅលើសាកលលោកទាំង ៥១ប្រទេសបានកំណត់យកថ្ងៃ ៨មេសា ទុកជា ភស្តុតាងយ៉ាងប្រត្យក្សមួយ ដើម្បីលើកព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រដែលទ្រង់បាន បំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនាដ៏ល្អផូរផង់ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ គណៈនិកាយព្រះពុទ្ធសាសនាទាំងពីរគណៈរួមជាមួយក្រសួងធម្មការ និងសាសនា ប្រារព្ធ ទិវា ពុទ្ធ សាសនា អន្តរជាតិ ៨ មេសា ក្រោមប្រធានបទ «សាមគ្គីភាពព្រះ ពុទ្ធសាសនាដើម្បីសន្តិភាពពិភព លោក»។ ក្នុងកម្មវិធីដ៏មានអត្ថន័យនោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និង ព្រះធម្មមង្គលមុនី ហង្ស សាវី ព្រះរាជតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឡើងអានព្រះរាជសារដោយសង្កត់ធ្ងន់ថា…