-
ឯកឧត្តម ព្រុំ សុខា ៖ ប្រយុទ្ធឈ្នះកូវីដ-១៩ នាំមកនូវឱកាសថ្មី សម្រាប់សុខសន្តិភាព និងវឌ្ឍនភាពរបស់កម្ពុជា

(បាភ្នំ-ព្រៃវែង) ៖ ឯកឧត្តម ព្រុំ សុខា បានគូសបញ្ជាក់ថា អាស្រ័យដោយចលនាជាតិដឹកនាំដោយរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ទិសទី បានប្រយុទ្ធឈ្នះកូវីដ១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពវិញដូចសព្វថ្ងៃ គឺពិតជាបានបង្កើតឱកាសថ្មី សម្រាប់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់កម្ពុជាជារៀងដរាបតទៅមុខទៀត។ ថ្លែងនេះ ធ្វើឡើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងឱកាសដែល ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ ពលករចំណាកស្រុក របស់ឃុំទាំង៩ នៃស្រុកបាភ្នំក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ នាទីលានបាលទាត់ស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់ ក្រុមការងារស្រុក ប្រធានក្រុមការងារឃុំ មេឃុំ ភូមិ មន្រ្តីមូលដ្ឋាន និងបងប្អូនកម្មករ ពលករ ចំណាកស្រុក សរុបមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់។ ឯកឧត្តម ព្រុំ សុខា បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអរគុណដោយស្មោះស្ម័គ្របំផុត…
-
ស្លាប់ ៩នាក់ និងរបួស ១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែមេសាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ តាមប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងមិនគោរពសិទ្ធិ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ពលរដ្ឋកម្ពុជាសប្បាយរីករាយក្នុងសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

សៀមរាប៖ជាមួយក្តីសប្បាយរីករាយ ក្នុងការទទួលសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ ប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព ក្រោមការដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោហ៊ុនសែន ហើយបើគ្មានសន្តិភាពនោះទេក៏ពុំមានស្នាមញញឹមដូចពេលនេះដែរ។ អ្នកស្រី សុធា វ៉ាន់រិទ្ធ ដែលបានមកកម្សាន្តអង្គរសង្រ្កាន្ត ក្នុងទឹកដីខេត្តសៀមរាបបាន បញ្ជាក់ប្រាប់ថា បច្ចុប្បន្នតាមរយៈសុខសន្តិភាពពលរដ្ឋបានចូលរួមសប្បាយរីករាយគ្រប់ទីកន្លែង ហើយបើពុំមានសុខសន្តិភាពយើងក៏គ្មានថ្ងៃនេះដែរ។អ្នកស្រីចាត់ទុកថាមានតែសម្តេចតេជោហ៊ុនសែន និងគណប្រជាជនកម្ពទេបានជួយឱ្យកម្ពុជាមានដូចសព្វថ្ងៃ។ លោក ទូច វ៉ាន់ណូ អ្នករស់នៅខេត្តតាកែវ បានបញ្ជាក់ដែរថា”យើងមានសង្រ្កាន្ត និងទីកន្លែងលេងគ្រប់កន្លែងនេះគឺដោយសារសុខសន្តិភាពនេះឯង។យើងទាំងអស់គ្នាសូមថ្លែងអំណរគុណសម្តេចតេជោហ៊ុនសែនដែលសម្តេចបានខិតខំប្រឹងប្រែងជូនមាតុភាពយើង”។ទាក់ទិនក្នុងរឿងនេះដែរ លោក ម៉ា បញ្ញា ជាប្រធានព័ត៌មានប្រចាំតំបន់ព្រះលានជល់ដំរីក្នុងពិធីសង្រ្កាន្តអង្គរក្នុង ខេត្ត សៀមរាបបានឱ្យដឹងថាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនបានធ្វើឱ្បប្រទេសជាតិកាន់តែរីកចម្រើន និងមានសុខសន្តិភាពកាន់តែប្រសើរឡើងបន្តបន្ទាប់ និងកម្ពុជាកំពុងដើរលើមាគ៌ាកាន់តែអស្ចារ្យផងដែរ។ សន្តិភាពដែលកម្ពុជាមាននៅពេលនេះគឺជាសន្តិភាពដ៏បរិសុទ្ធដែលកើតចេញពីដៃខ្មែរផ្ទាល់ ហើយ ជាសន្តិភាពដ៏មានតម្លៃបំផុតសម្រាប់ជនជាតិខ្មែរ៕ អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ រូបភាព៖លោក ងីម ឆៃ ហួត
-
ដើមកញ្ឆាជាងមួយម៉ឺនដើម វត្ថុតាងមួយចំនួន រួមនឹងជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ច ខេត្តមណ្ឌលគិរី កម្ទេចចោល និងចាប់ឃាត់ខ្លួន

មណ្ឌលគិរី: កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ និងកម្លាំងអធិការស្រុកពេជ្រាដា ខេត្ត មណ្ឌ ល គិរី បាន ចុះ បង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង ដោយបានកម្ទេចចោល ដើមកញ្ឆាចំនួន ជាងមួយម៉ឺនដើម និងបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាមចំនួនពីរនាក់។ ប្រតិបត្តិការនេះបានធ្វើឡើង នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ។យោងតាម របាយការណ៍ របស់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បាន ឱ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ បានចំនួនពីរនាក់ ជាជនជាតិវៀតណាម បានជួលដីខ្មែរដាំកញ្ឆា នៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ របាយការណ៍ដដែល បានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ង្វៀន វ៉ាន់ហ្វាង អាយុ៣២ឆ្នាំ និងឈ្មោះ ហ្វាម វ៉ាន់ថាយ អាយុ ២៧ឆ្នាំ ។ជាមួយនឹងការ…
-
មនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួស រួមនឹងផ្ទះជាច្រើនខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់

កំពង់ចាម: យោងតាម រដ្ឋបាលខេត្តកំពង់ចាម បាន ឱ្យ ដឹងថា មនុស្ស ម្នាក់បាន ស្លាប់ និង ម្នាក់រងរបួស ខណៈ ផ្ទះជិត ៣០ខ្នង រងការខូចខាតដោយ សារ ខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣នេះ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានចុះជួបសួរសុខទុក្ខ និងរំលែកទុក្ខ ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នេះ និងនាំយកថវិការឧបឋមបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ភរិយា ផ្តល់ជូនគ្រួសាររងគ្រោះផងដែរ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមរំលែកទុក្ខ និងការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់សមាជិកគ្រួសារ ក៏ដូចជាគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងអាយុជីវិត។លោក ក៏បាន នាំនូវការសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភបន្ទាន់ ផ្តល់ជូនដល់គ្រួសារដែលរ ងគ្រោះធ្ងន់ធ្ងរ និងបានជំរុញឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខិតខំពិនិត្យព្យា…
-
គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ៖ នៅថ្ងៃទី២នៃបុណ្យចូលឆ្នាំបរិយាកាសសន្ដិសុខ សណ្ដាប់ធ្នាប់ នៅតែធានាបានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ បរិយាកាសសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតែត្រូវបានធានាយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់លេខាធិការដ្ឋាន គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលក្រុមការងារគេហទំព័រ និងព័ត៌មានអគ្គការដ្ឋាននគរបាលជាតិ ទទួលបាននៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នេះ។ ប្រភពអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី១៦ ខែមេសាបានបញ្ជាក់ថា «បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី១៥ ខែមេសានៅតែរក្សាបានស្ថានភាពល្អប្រសើរ ដោយក្នុងនោះ សមត្ថកិច្ចជំនាញមកពីគ្រប់សមាសភាពពាក់ព័ន្ធនៅក្នុងផែនការ បានសហការគ្នាយ៉ាងជិតស្និទ្ធ ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករ»។ ដោយឡែកពាក់ព័ន្ធសភាពការណ៍ចរាចរណ៍ពិនិត្យឃើញថា កាន់តែមានភាពមមាញឹក និងមានការកកស្ទះដោយកន្លែង ជាពិសេសគឺកន្លែងប្រារព្ធពិធីក្នុងតំបន់អង្គរតូច ប្រាសាទបាយ័ន និងផ្លូវចូលទៅកាន់តំបន់អង្គរ។ ជាដំណោះស្រាយចំពោះបញ្ហានេះ សមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅតាមគោលដៅ បានសហការគ្នាធ្វើការសម្រួលចរាចរណ៍តាមជំនាញ និងស្ថានភាពជាក់ស្តែងនៅពេលមានការកកស្ទះ។ ប្រភពខាងលើបញ្ជាក់ថា ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រចាំការជាប់ជាប្រចាំ នៅបន្ទប់ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីតាមដានសភាពការណ៍ សន្ដិសុខ សណ្ដាប់ធ្នាប់ និងដឹកនាំបញ្ជាឲ្យផ្ទាល់។ សូមជម្រាបថា…
-
អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្តិសុខ សណ្តាប់ធ្នាប់បុណ្យចូលឆ្នាំថ្ងៃទី១ ប្រព្រឹត្តិទៅដោយបរិយាកាសល្អ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ពាក់ព័ន្ធសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាថ្ងៃទី១៤ខែមេសា ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរត្រូវបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ខណៈអាជ្ញាធរពាក់ព័ន្ធបានបើកកិច្ចប្រជុំដើម្បីត្រៀមសម្រាប់ការពារសន្តិសុខនៅថ្ងៃទី២។ យោងរបាយការណ៍វាយតម្លៃរបស់លេខាធិការដ្ឋានគណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលដកស្រង់ដោយអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃចាប់ផ្តើមព្រឹត្តិការណ៍អង្គរសង្ក្រាន្តស្ថានភាពចរាចរណ៍ចាប់ផ្តើមមានភាពមមាញឹក អាស្រ័យដោយចំនួនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទស្សនាកំសាន្តមានការកើនឡើង ។ ទោះយ៉ាងណា កងកម្លាំងប្រចាំការនៅតាមគោលដៅពាក់ព័ន្ធបានសហការសម្រួលលំហូរចរាចរណ៍ឱ្យមិនឱ្យមានការកកស្ទះ។ របាយការណ៍បានបញ្ជាក់ថា «ផ្អែកលើសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការសម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ពិនិត្យឃើញថា សមត្ថកិច្ចពាក់ព័ន្ធបានសហការការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់នៅគ្រប់ទីតាំងប្រារព្ធពិធីបានយ៉ាងល្អប្រសើរ។ ជាពិសេសបានការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្ដ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ប្រកបដោយស្មារតីម្ចាស់ការ និងមនសិការវិជ្ជាជីវៈខ្ពស់»។ ប្រភពខាងលើបន្តថា ជាមួយគ្នានោះឯកឧត្តមនាយសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រចាំការជាប់ជាប្រចាំ នៅបន្ទប់ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីតាមដានសភាពការណ៍ សន្ដិសុខ សណ្ដាប់ធ្នាប់ និងដឹកនាំបញ្ជាឱ្យផ្ទាល់។ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើដំណើរទៅស្រុកកំណើត ឬទេសចរណ៍កម្សាន្តនៅតាមទីកន្លែងផ្សេងៗប្រកបដោយសុវត្ថិភាព អគ្គស្នងការដ្ឋានគរបាលជាតិ បានបើកកិច្ចប្រជុំសម្រាប់ដឹកនាំវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដែលជាវេនទី២ ត្រូវនឹង…
-
អបអរសាទរ! កម្ពុជា បំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេ» ដោយមានចំនួនអ្នកចូលរួមរាំសរុប ៤,៩៩៩នាក់

(ភ្នំពេញ)៖ អបអរសាទរ! កម្ពុជា បានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេ» ដែលមានអ្នកចូលរួមរាំច្រើនជាងគេ ដោយជោគជ័យជាថ្មីម្ដងទៀត ដោយមានចំនួនអ្នកចូលរួមរាំសរុប ៤,៩៩៩នាក់ នៅម៉ោង១០៖៣៦នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ ឆ្នាំ២០២៣ នៅទីតាំងព្រះលានជល់ដំរី។ សូមជម្រាបថា ការរាំម៉ាឌីហ្សុន នៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលធ្វើឡើងដោយយុវជនខ្មែរ បានបំបែកឯតទគ្គកម្មពិភពលោកម្តងរួចមកហើយ កាលពីឆ្នាំ២០១៥ ដោយមានការចូលរួមរាំពីយុវជន ប្រមាណ ២.០១៥នាក់ នៅមុខទីលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ ដែលមានមនុស្សរាំច្រើនជាងគេ និងស្រុះគ្នាយ៉ាងស្រស់ស្អាត។ ការទទួលបានកំណត់ត្រាពិភពលោក (World Guinness Record) ដូចអ្វីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា រំពឹងទុក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ៕ ប្រភព ៖ fresh news
-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ ស្លាប់ពីរនាក់និងរបួសជាង១០នាក់

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរបណ្តាលឱ្យមនុស្សស្លាប់ពីរនាក់ និងរបួសជាង១០នាក់ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានការថយចុះអ្នកស្លាប់ចំនួន ៤នាក់ផងដែរ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ពីរនាក់ របួសធ្ងន់ស្រាល ១២នាក់ (របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៦នាក់)។ របាយការណ៍ដដែលបន្តថា ក្នុងនោះមានគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួស គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួនប្រាំមួយលើក រួមមាន ល្បឿនមួយលើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធិ ពីរលើក មិនប្រកាន់ស្តាំបីលើក (ស្លាប់ ១នាក់)។ ប្រភពដដែល បញ្ជាក់ថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំ ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងប្រាំមួយលើក ថយចុះបីលើក និងអ្នកស្លាប់ពីរនាក់ ថយចុះបួននាក់ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលមានអ្នកស្លាប់រហូតដល់ប្រាំមួយនាក់ឯណោះ។ របាយការណ៍ដដែល បានឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យគ្រោះថ្នាក់ រួមមាន បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិគ្នា និងមិនប្រកាន់ស្តាំជាដើម។ សូមជម្រាបថា…
-
អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំពីការការពារ និងបង្ការអគ្គិភ័យក្នុងរដូវប្រាំង

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអំពាវនាវ និងណែនាំឱ្យបង្កើននូវវិធានការបង្ការនិងពន្លត់អគ្គិភ័យក្នុងរដូវប្រាំង ដោយសាររៀងរាល់ឆ្នាំភយន្តរាយដែលបណ្តាលមកពីគ្រោះថ្នាក់អគ្គិភ័យ នៅតែកើតមានឡើង ពិសេសនៅក្នុងរដូវប្រាំង បង្កមហន្តរាយធ្ងន់ធ្ងរបណ្ដាលឱ្យរងរបួស បាត់បង់អាយុមនុស្សផងដែរ។ ឯកឧត្តមលើកឡើងដូចនេះតាមរយៈសេចក្ដីណែនាំ ស្តីពីការបង្កើនវិធានការបង្ការ និងពន្លត់អគ្គិភ័យក្នុងរដូវប្រាំងរបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ សេចក្តីក្រើនរំលឹកបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំភយន្តរាយដែលបណ្តាលមកពីគ្រោះថ្នាក់អគ្គិភ័យ នៅតែកើតមានឡើង ពិសេសនៅក្នុងរដូវប្រាំង បង្កមហន្តរាយធ្ងន់ធ្ងរបណ្ដាលឱ្យរងរបួស បាត់បង់អាយុជីវិតមនុស្ស ខូចខាតផ្ទះសំបែង អគារគ្រប់ប្រភេទ ប៉ះពាល់បរិស្ថាន និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា៖ «នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវជំរុញការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចនៅតាមអគារ គ្រឹះស្ថាន និងគោលដៅ ដែលតម្រូវឱ្យមាន ប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ»។ ឯកឧត្តមបានបន្តថា ត្រូវមានក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅតាមភូមិ និង/ឬសហគមន៍ក្នុងឃុំ-សង្កាត់ និងស្នើសុំការគាំទ្រពីរដ្ឋបាលរាជធានី-ខេត្ត ដើម្បីបំពាក់ឯកសណ្ឋាន សម្ភារៈ ការហ្វឹកហ្វឺនអំពីជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ សម្រាប់ជាជំនួយដល់ការពន្លត់ និងសង្គ្រោះបឋមក្នុងហេតុការណ៍អគ្គិភ័យ។ ត្រូវចុះធ្វើការផ្សព្វផ្សាយក្រើនរំលឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ និងគោលដៅងាយរងគ្រោះ…