Category: ព័ត៌មានសង្គម

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់

    (កំពត)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន ស្រុកជុំគិរី ខេត្តកំពត។ ដំណើរទស្សនកិច្ច ដែលធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា, ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់, និងថ្នាក់ដឹកនាំក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំ បានបង្ហាញអំពីតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានជាប្រចាំនូវថ្លៃទំនិញសាច់ជ្រូកលក់នៅលើទីផ្សារ និងរៀបចំរបាយការណ៍ស្តីពីស្តុកសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសភាពការណ៍ថ្លៃទំនិញសំខាន់ៗដទៃចាំបាច់ប្រចាំជីវភាពដែលបានប្រមូលពីទីផ្សាររាជធានី-ខេត្ត។ អង្គប្រជុំបានពិភាក្សាពីសក្តានុពលនៃការវិនិយោគលើប្រតិបត្តិការផលិតកម្ម និងអាជីកម្មជ្រូករបស់ក្រុមហ៊ុនស៊ី.ភី ក្នុងការធ្វើឱ្យមានតុល្យភាពនៃសេចក្តីត្រូវការនៃផលិតផលសាច់ជ្រូកក្នុងស្រុកជាមួយផលិតកម្មក្នុងស្រុក…

  • ប្រជាពលរដ្ឋ ចំនួន ២៣៩នាក់ ស្រី១២៧នាក់នៅក្នុងសហគមន៍ ខេត្តកែប ទទួលបានការបើក ផ្ដល់ប្រាក់របបគោលនយោបាយគាំពារសង្គមជូន

    ប្រជាពលរដ្ឋ ចំនួន ២៣៩នាក់ ស្រី១២៧នាក់នៅក្នុងសហគមន៍ ខេត្តកែប ទទួលបានការបើក ផ្ដល់ប្រាក់របបគោលនយោបាយគាំពារសង្គមជូន

    កែប ៖ មន្ទីរសង្គមកិច្ច អតីត:យុទ្ធជន និងយុវនិតិសម្បទា ខេត្តកែប បានរៀបចំ បើកផ្ដល់ ប្រាក់ របបគោលនយោបាយគាំពារ សង្គម ជាលើកទី១ ជូនដល់ ប្រជាពលរដ្ឋ ក្នុងសហគមន៍ខេត្តកែប ពិធីនេះរៀបចំឡើង ក្រោមអធិបតី ភាព ឯក ឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប ក៏មានការអញ្ជើញចូលរួមពី លោក វ៉ិត វាល់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋាន ស្តារសម្បទា និងប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាផងដែរ។ លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹង ថា តាមរយះការសហការជាមួយអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការចុះសម្ភាសន៍ កំណត់អត្តសញ្ញាណកម្មជនមានពិការភាពទូទាំងខេត្ត ពីឆ្នាំ២០២១ រហូតមកដល់ ខែមីនា ឆ្នាំ២០២៣ នេះ…

  • រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងសម្ពោធអគារប្រជុំ នៃកងពលតូចអន្តរាគមន៍លេខ៧

    រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងសម្ពោធអគារប្រជុំ នៃកងពលតូចអន្តរាគមន៍លេខ៧

    (ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងជិតឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងសម្ពោធអគារប្រជុំមួយខ្នង នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។ ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។ នាឱកាសនោះ ប្រតិភូក្រសួងការងារ…

  • មេបញ្ជាការសឹករងកំពង់ធំ រំលឹកដល់យោធិនទាំងអស់ប្តេជ្ញាចិត្តដាច់ខាត ការពារឲ្យបានសុខសន្តិភាពជូនប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិយើង បន្តអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត

    មេបញ្ជាការសឹករងកំពង់ធំ រំលឹកដល់យោធិនទាំងអស់ប្តេជ្ញាចិត្តដាច់ខាត ការពារឲ្យបានសុខសន្តិភាពជូនប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិយើង បន្តអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផ្សព្វផ្សាយរៀនសូត្រខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ជូនដល់យោធិនចំណុះទីបញ្ជាការនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ និងបានក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវប្តេជ្ញាចិត្តដាច់ខាត ការពារឲ្យបានសុខសន្តិភាពជូនប្រជាជនកម្ពុជា ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើង បន្តអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនបន្ថែមទៀត ឲ្យដូចបណ្ដាប្រទេសដែលកំពុងរីកចម្រើនជឿនលឿននៅលើពិភពលោក។ លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីលទ្ធផលសកម្មភាពការងារអប់រំចិត្តសាស្ត្រ និងការងារហ្វឹកហ្វឺនរៀនសូត្រ ជូនយោធិននៅគ្រប់បណ្ដាកងឯកភាពចំណុះ កន្លងមក និងលើកឡើងនូវទិសដៅមួយចំនួន សម្រាប់អនុវត្តបន្ត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានឆន្ទៈមោះមុត និងមានមនសិការស្នេហាជាតិពិតប្រាកដ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត របស់ប្រជាជន ដែលបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យគួរជាទីមោទនៈ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំ…

  • កំពង់ស្ពឺជាខេត្តទី៤  ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

    កំពង់ស្ពឺជាខេត្តទី៤  ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

    កំពង់ស្ពឺ៖ ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ខេត្តកំពង់ស្ពឺជាផ្លូវការ ជាខេត្តទី៤ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់ពី​ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្កាល ក្រោយពីការខិតខំប្រឹងប្រែ​ងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការនៅ​ថ្ងៃទី ៣ ខែមេសា​ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បាន​លើកឡើង​ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលនៅតាមខ្នងផ្ទះក្នុងតំ​ប​ន់ជនបទ ហើយចំនួនខ្នងផ្ទះដែលអនុវត្តការបន្ទោបង់ពាសវាលពាសកាល បានធ្លាក់ចុះពី ៦២ភាគរយ ក្នុងឆ្នាំ២០១០ មកនៅត្រឹមតែ ១៦ភាគរយ ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២។​ជោគជ័យនេះក៏ដោយសារតែមានការគាំទ្រពីអ្នកពាក់ព័ន្ធ​ ដោយ​ធ្វើការ​យ៉ាងយកចិត្តទុកដាក់នៅគ្រប់កម្រិត ក្នុងការពង្រឹងការរៀបចំស្ថាប័ន, ​ការអភិវឌ្ឍផែនការបញ្ចប់ការប​ន្ទោបង់ពាសវាលពាសកាល​​, ការអនុវត្តប្រព័ន្ធតាមដាននិងត្រួតពិនិត្យអនាម័យ, ចលនាឱ្យមានការចូលរួមពីសហគមន៍, ការរៀនសូ​ត្រ និងការផ្លាស់ប្ដូរបទពិសោធន៍ ​និងការផ្តោតការយកចិត្តទុកដាក់ដ​ល់ក្រុមមនុស្សដែលងាយរងគ្រោះ និងលំបាកក្នុងការទទួលបានសេវាផងដែរ​។ ឯកឧត្តមមានប្រសាសន៍ទៀត​ថា ការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល​ ជាសមិទ្ធផលដ៏ធំមួ​យ​រួចទៅហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។ យើងត្រូវធានាថាគ្រួសារទាំងអស់មានបង្គន់អនាម័យ និងប្រើប្រាស់​បង្គន់អនាម័យគ្រប់គ្នាដើម្បីសម្រេចបាននូវការទទួលបានសេវាអនាម័យកម្រិតមូលដ្ឋានជាសកល និងរក្សាបាន និរន្តភាពនៃសេវាអនាម័យស្អាត។ ឯកឧត្តមបានបន្ថែមថា ​ទាំងអស់គ្នា​ត្រូវការមួយជំហានទៀតដើម្បីសម្រេចបានសេវាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព លើសពីការប្រើប្រាស់បង្គន់ទៅជាការគ្រប់គ្រងកាកសំណល់លាមក។ នាឱកាសនោះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាន​ថ្លែងឱ្យដឹងថា ​ក្នុងខេត្តកំពង់ស្ពឺ ​ខ្នងផ្ទះដែលមានបង្គន់អនាម័យ ប្រើប្រាស់មានចំនួន ១៨២…

  • សមាគមចំនួនបី ដែលធ្វើការលើវិស័យសារព័ត៌មាន នឹងរៀបចំការប្រកួតដណ្ដើមពាន រង្វាន់អ្នកសរសេរអត្ថបទព័ត៌មានល្អ

    សមាគមចំនួនបី ដែលធ្វើការលើវិស័យសារព័ត៌មាន នឹងរៀបចំការប្រកួតដណ្ដើមពាន រង្វាន់អ្នកសរសេរអត្ថបទព័ត៌មានល្អ

    ភ្នំពេញ៖សមាគមចំនួនបីដែលធ្វើការលើវិស័យសារព័ត៌មាន បានសហការរៀបចំការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អ្នក​សរសេរ​អត្ថបទ​ព័ត៌មាន​ល្អប្រចាំឆ្នាំ២០២៣ ដើម្បីជាឱកាសឱ្យអ្នកសារព័ត៌មានទាំងអស់ អាចបញ្ចេញស​មត្ថ​ភាពក្នុងការសរសេរអត្ថបទ​ព័ត៌មានរបស់ខ្លួនឲ្យកាន់តែមានគុណភាព​សម្រាប់អ្នកអាន។ សមាគមរៀបចំការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់នេះ​រួមមាន ​សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា (CJDS), សមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា (CNA) និងសមាគមសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)។ នេះ​បើយោងតាមសេចក្ដីជូនដំណឹងរបស់សមាគមទាំងបីនេះ កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ការប្រកួតប្រជែងនេះ នឹងប្រព្រឹត្តទៅដោយមានការបែងចែកជា២វគ្គ ក្នុងនោះមាន​វគ្គជម្រុះលើអត្ថបទ និង​វគ្គផ្ដាច់ព្រាត់ ដោយមានការ​សួរដេញដោល និងការពារលើអត្ថបទដោយផ្ទាល់មាត់ ដែលមានគណៈកម្មការវិនិច្ឆ័យចំនួន ៥រូប ដែលចូលមកវាយតម្លៃ និងកាត់សេចក្ដី។ ​អ្នកសារព័ត៌មាន មន្ត្រីអ្នកនាំពាក្យ លោកគ្រូ-អ្នកគ្រូ និងសិស្សនិស្សិត ដែលមានបំណងចង់ចូលរួមប្រកួត អាចទំនាក់ទំនងមកកាន់ស្នាក់ការសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា (CJDS) ឬទំនាក់ទំ​ន​ងតា​មរយៈប្រព័ន្ធតេលេក្រាម ០៩៦ ៦៥០ ៩៩៩៩។ ​លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា (CJDS) បានប្រាប់ឱ្យដឹងនៅ​ថ្ងៃទី៣ ខែមេសាថា នេះជាលើកទីមួយហើយ ដែលសមាគមទាំងបីបានសហការគ្នារៀបចំប្រកួតពានរ​ង្វា​ន់អ្នកសរសេរអត្ថបទព័ត៌មានល្អប្រចាំឆ្នាំ២០២៣នេះ។ ​លោកបន្តថា ការផ្ដល់ពានរង្វាន់កន្លងមក ​គ្រាន់តែមើលទៅលើសមត្ថភាព ស្នាដៃ និងការខិតខំប្រឹងប្រែងរ​បស់ពួកគាត់ រួចហើយការធ្វើវាយតម្លៃ និងឱ្យពាននៅក្នុងក្របខ័ណ្ឌសមាគម។ លោក​…

  • ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ មានការធ្លាក់ចុះ ខណៈតម្លៃស្ករត្នោតមានការកើនឡើងក្នុងឆ្នាំ២០២៣

    ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ មានការធ្លាក់ចុះ ខណៈតម្លៃស្ករត្នោតមានការកើនឡើងក្នុងឆ្នាំ២០២៣

    ភ្នំពេញ៖ សមាគមស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ថ្វីត្បិតតែការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំនេះមានការថយចុះប្រ​មាណ២០តោន ធៀបនឹងការបញ្ជាទិញកាលពីឆ្នាំ ២០២២ ក៏ពិតមែន តែមិនមានផលប៉ះពាល់ដល់អ្នកផលិតស្ករត្នោតក្នុងខេត្តកំ​ពង់ស្ពឺនោះទេ ខណៈតម្លៃស្ករត្នោតឆ្នាំនេះក៏ល្អប្រសើរជាងឆ្នាំមុនដែរ។ លោក វី វាសនា អគ្គលេខាធិការសមាគមស្ករត្នោតកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅថ្ងៃទី​៣ ខែមេសា ថា ការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ ដែលជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) ពីទីផ្សារក្រៅប្រទេសនៅក្នុងឆ្នាំនេះ មានចំនួនប្រមាណ១៣០តោន ខណៈដែលកាលពីឆ្នាំមុន ការបញ្ជាទិញមានប្រមាណ ១៥០តោន មានការធ្លាក់ចុះប្រមាណ២០តោន បើធៀបនឹងការបញ្ជាទិញកាលពីឆ្នាំ២០២២ កន្លងទៅ។ ទោះយ៉ាងណាក៏ដោយ លោកបានអះអាងថា ការធ្លាក់ចុះនៃការ​បញ្ជាទិញនេះ មិនមានបញ្ហាចោទ​​សម្រាប់ទីផ្សារស្ករត្នោតកំពង់ស្ពឺនោះទេ ព្រោះថាកន្លងទៅការផលិតស្ករត្នោតកំពង់ស្ពឺមិនទាន់បំពេញតម្រូវការនៃការបញ្ជាទិញបាននៅឡើយ។ លោក វី វាសនា បានបញ្ជាក់ថា ៖ «ដូចយើងដឹងស្រាប់ហើយ នាពេលបច្ចុប្បន្ននេះ ស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិ​ច្ចសកលលោក បានធ្វើឱ្យប៉ះពាល់ស្ទើរគ្រប់វិស័យ ក្នុងនោះការបញ្ជាទិញស្ករត្នោតយើងក៏មានបញ្ហាខ្លះដែរ ហើយមានតែក្រុមហ៊ុ​ន​ប្រទេសបារាំងប៉ុណ្ណោះ ដែលបានផ្អាកការបញ្ជាទិញស្ករតោ្នតកំពង់ស្ពឺក្នុងឆ្នាំនេះ និងខ្លះទៀតបញ្ជាទិញក្នុងបរិមាណតិចជាងមុន»។ លោកបានបន្ថែមថា ក្រុមហ៊ុនដែលបានផ្អាកការបញ្ជាទិញនោះ ដោយសារតែក្រុមហ៊ុននៅសល់ស្ករត្នោតសម្រាប់ប្រើប្រាស់ក្នុងស្តុកច្រើន ព្រោះក្រុមហ៊ុនបានបញ្ជាទិញប្រមាណ១០តោនកាលពីឆ្នាំមុន និងបញ្ហាមួយចំនួនទៀត អាចថាដោយសារតែបញ្ហាវិបត្តិសកល។ លោកបញ្ជាក់ទៀតថា មកទល់ពេលនេះការនាំចេញស្ករត្នោតកំពង់ស្ពឺទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង៣​០តោនហើយ។ ចំពោះតម្លៃស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះវិញ…

  • ឯកឧត្តម ព្រុំ សុខា ៖សន្លឹកឆ្នោតមានតម្លៃណាស់ ពលរដ្ឋម្ចាស់ឆ្នោត ពិតជាមិនជឿតាមការឃោសនាអកុសលរបស់គណបក្សនយោបាយសន្យាភូតកុហកសោះឡើយ

    ឯកឧត្តម ព្រុំ សុខា ៖សន្លឹកឆ្នោតមានតម្លៃណាស់ ពលរដ្ឋម្ចាស់ឆ្នោត ពិតជាមិនជឿតាមការឃោសនាអកុសលរបស់គណបក្សនយោបាយសន្យាភូតកុហកសោះឡើយ

    (ក្រចេះ) ៖ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិក្នុងពិធីសំណេះសំណាលដែលមានការចូលរួមផងដែរពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្រ្តីមួយចំនួនទៀត ដោយបានគូសបញ្ជាក់ថា សន្លឹកឆ្នោតមានតម្លៃណាស់ ពលរដ្ឋម្ចាស់ឆ្នោតពិតជាមិនជឿតាមការឃោសនាអកុសលរបស់គណបក្សនយោបាយសន្យាភូតកុហកសោះឡើយ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងមន្រ្តីមូលដ្ឋានទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានធ្វើឲ្យមានសុខសុវត្ថិភាពនិងការរីកចម្រើន ដែលជាស្នូល នៃសុខសន្តិភាពនិងអភិវឌ្ឍន៍សង្គមជាតិបច្ចុប្បន្ន ពិសេសការចូលរួមយ៉ាងសកម្មនារយៈពេល៣ឆ្នាំចុងក្រោយរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានក្នុងចលនាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ ដែលបានប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិ មកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ។លើសពីនេះទៅទៀតជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២កន្លងទៅ បានបង្ហាញច្បាស់ពីជំនឿជឿជាក់យ៉ាងរឹងមាំរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ។ ការថ្លែងបែបនេះធ្វើឡើងកាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការី បានចុះទៅជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំទាំង៥ គឺ ឃុំអូរគ្រៀង ឃុំអូរកណ្តៀរសែនជ័យ ឃុំរលួសមានជ័យ ឃុំស្រែជិះ និងឃុំក្បាលដំរី ក្នុងស្រុកអូរគ្រៀងសែនជ័យ ដែលជាស្រុកទើបបង្កើតថ្មីក្នុងខេត្តក្រចេះ…

  • សន្តិភាព បាននាំមកនូវការអភិវឌ្ឍ និងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប

    សន្តិភាព បាននាំមកនូវការអភិវឌ្ឍ និងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប

    ខេត្តកណ្តាល ៖ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីជំរុញអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងមានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងដំណើរការឆ្លើយតបទៅនឹងបរិការណ៍ នៃសកលភាវូបនីយកម្ម រីកចម្រើន សូមអរគុណសន្តិភាព ។ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងជាប្រធានចលនាយុវជនគណបក្សស្រុកល្វាឯម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងឯកឧត្តម ជូ វណ្ណៈ អនុប្រធានក្រុមការងារយុវជនស្រុកល្វាឯម បានលើកឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូចូលរួមអបអរសាទរសង្ក្រានឆ្នាំថ្មីនិងសមភោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យនៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២៣នេះថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។ ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ…

  • អភិបាលខេត្តពោធិ៍សាត់រំលឹកដល់មន្ត្រីកុំឱ្យមានពាក្យថា ស្តាយក្រោយ វាមិនអាចវិលវិញបានទេ

    អភិបាលខេត្តពោធិ៍សាត់រំលឹកដល់មន្ត្រីកុំឱ្យមានពាក្យថា ស្តាយក្រោយ វាមិនអាចវិលវិញបានទេ

    ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកថា បុគ្កលយើងម្នាក់ត្រូវប្រើប្រាស់ឆន្ទៈ មនសិការបស់ខ្លួន មុនធ្វើសេចក្តី សម្រេច ចិត្ត កុំឱ្យមានពាក្យថាស្តាយក្រោយ ព្រោះវាមិនអាចវិលត្រឡប់មក វិញបាន នោះទេ ហេតុ នេះមុននឹងធ្វើអ្វីនីមួយៗ ត្រូវគិតពិចារណាជាមុនសិនទើប នាំមកនូវភាពជោគជ័យទាំងសង្គមគ្រួសារនិងសង្គមជាតិ ។ ឯកឧត្តម ខូយ រីដា បានក្រើនរំលឹកបែបនេះ នៅក្នុងពិធីជួបសំណេះ សំណាល ជាមួយមន្ត្រីរាជការសាលាស្រុក លោកគ្រូ អ្នកគ្រូទាំងគ្រូបឋម អនុវិទ្យាល័យនិងវិទ្យាល័យទូទាំងស្រុកភ្នំក្រវាញ កាលពីចុងសប្តាហ៍កន្លង ទៅនេះនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកភ្នំក្រវាញ ។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ លោក គ្រូ អ្នកគ្រូ និងបុគ្គលិអប់រំទូទាំងស្រុកភ្នំក្រវាញ ដែលបានខិតខំប្រឹងប្រែង បំពេញការងារជូនជាតិ ពិសេសក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជា ពលរដ្ឋ គឺជាពុម្ព ជាគ្រូបង្រៀន ដ៏មានសក្តានុពល ក្នុងការបណ្តុះនិងបង្កើន ចំណេះដឹង ចំណេះធ្វើនិងចេះរួមរស់ នៅជាមួយ គ្នាក្រោមដំបូលសុខ សន្តិភាព ដោយបង្កើនបាននូវធនធានមនុស្សដ៏ល្អ ចាត់ទុកជាភ្នែក…