Category: ព័ត៌មានសង្គម

  • គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង៖ ដាក់បទបញ្ជា ដល់គ្រប់កងកម្លាំងត្រូវបង្កើនការថែរក្សាការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកុំឲ្យបាត់បង់ សូម្បីតែមួយមីល្លីម៉ែត្រ

    គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង៖ ដាក់បទបញ្ជា ដល់គ្រប់កងកម្លាំងត្រូវបង្កើនការថែរក្សាការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកុំឲ្យបាត់បង់ សូម្បីតែមួយមីល្លីម៉ែត្រ

    ខេត្តបាត់ដំបង ៖ ខណៈ ចុះសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធដែលកំពុងតែឈរជើងនៅតាមបន្ទាត់ព្រំដែនគោក ក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ស្រុកសំឡូត ស្រុកសំពៅលូន និងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខិតជិតចូលដល់ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់គ្រប់កងកម្លាំងទាំងអស់ ត្រូវប្រុងប្រយ័ត្នក្នុងការយាមកាម២៤ម៉ោងលើ២៤ម៉ោង និងការដើរល្បាតយាមកាមតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រដែលខ្លួនឈរជើង និងទទួលខុសត្រូវ ដោយធ្វើយ៉ាងណាធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្ថិភាពឲ្យល្អប្រសើរ ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ។ ឯកឧត្តម បន្តថា៖ កងកម្លាំងយើងនៅតាមបន្ទាត់ព្រំដែនបានលះបង់ ខិតខំក្នុងការថែរក្សាបូរណភាពទឹកដីបានយ៉ាងល្អ ធ្វើឲ្យព្រំដែនមានសុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងរបស់យើង ជាមួយនិងកងកម្លាំងប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាធានាឲ្យបានព្រំដែនសន្តិភាព និងជាព្រំដែនផ្លាស់ប្តូរសេដ្ឋកិច្ចទៅវិញទៅមក និងធ្វើឲ្យប្រជាជនប្រទេសទាំង២ មានសុខសន្តិភាព សុវត្ថិភាព ក្នុងការប្រកបមុខរបររកស៊ីជាមួយគ្នាធ្វើការផ្លាស់ប្តូរទំនិញនិងកសិផលទៅវិញទៅមក និងត្រូវរួមសហការខិតខំលុបបំបាត់ឲ្យអស់អំពើចោរកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងពលកម្មកុមារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ។ ក្នុងនោះដេរ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់គ្រប់កងកម្លាំងត្រូវការពារឲ្យបាននូវសុខសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងត្រូវបន្តគាំទ្របេក្ខភាពសម្តេចតេជោហ៊ុសែនជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ និងគាំទ្រនូវបេក្ខភាពឯកឧត្តម ហ៊ុនម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេននៅថ្ងៃខាងមុខ៕ អត្ថបទ-រូបភាព៖…

  • ការប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ បានទាញចំណាប់អារម្មណ៍មនុស្សរាប់រយនាក់ មកទស្សនា

    ការប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ បានទាញចំណាប់អារម្មណ៍មនុស្សរាប់រយនាក់ មកទស្សនា

    កំពង់ស្ពឺ៖ មានមនុស្សប្រុស ស្រី ចាស់ក្មេង រាប់រយនាក់បានមកទស្សនាការប្រណាំងរទេះសាឡីគោលឿន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា និងសមាគមន៍ចិញ្ចឹមគោនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ លើទីលានទល់មុខការ៉ាស់សាំង PTT ក្នុងក្រុងច្បារមន ។ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោដែលចូលចិត្តពិធីនេះមកពីបណ្តាខេត្តផ្សេងៗចូលរួម។ ការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនជារៀងរាល់ឆ្នាំ គឺដើម្បីផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ពិសេសគឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។ ហើយសម្រាប់ឆ្នាំនេះគឺមានរទេះគោមកពីតាមបណ្តាខេត្តចំនួន ៣៩នឹម បានចូលរួមប្រកួត ។ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការរៀបចំប្រណាំងរទេះសាឡីគោលឿននេះគឺជាផ្នែកមួយនៃការប្រារព្ធកម្មវិធីកំពង់ស្ពឺសង្ក្រាន្តដែលខេត្តនេះតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីចូលរួមថែរក្សានិងបង្ហាញពីគុណប្រយោជន៍របស់រទេះគោខ្មែរ និងសត្វគោដែលជាសត្វពាហនៈដ៏ចម្បងក្នុងវិស័យកសិកម្ម។ បច្ចុប្បន្នថ្វីត្បិតកសិករមួយភាគធំបានងាក់ទៅប្រើប្រាស់គ្រឿងចក្រជំនួសឱ្យសត្វគោក្នុងវិស័យកសិកម្មក្តី ក៏នៅមានពលរដ្ឋខ្មែរខ្លះនៅតែពេញនិយមចិញ្ចឹមគោ ដើម្បីជាប្រយោជន៍ផ្សេងៗ។ ពិធីប្រណាំងរទេះសាឡីគោលឿន នេះពិតជាបានបង្ហាញឱ្យឃើញនូវលក្ខណៈជឿនលឿន និងលក្ខណៈដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលបន្តរក្សាយ៉ាងគង់វង្សនិងស្ថិតស្ថេរបំផុតនូវទំនៀមទម្លាប់ ប្រពៃណីពីបុរមបុរាណនៃយើង។ ថ្វីត្បិតថ្ងៃក្តៅបន្តិច តែបងប្អូនអ្នកទស្សនារីករាយក្នុងការទទួលយកទស្សនីយភាពនេះ ដោយសម្លេងស្រែកហូរសប្បាយយ៉ាងកងរំពង។ អ្នកចូលរួមទស្សនាកម្មវិធីប្រណាំងនេះបាននិយាយថាពួកគាត់ពិតជាមានការសប្បាយរីករាយណាស់ ទោះបីការឈរមើលស្ថិតក្រោមមេឃមានកម្តៅក្តៅបន្តិច ប៉ុន្តែពួកយើងពេញចិត្ត គាំទ្រនិងសុំឱ្យរដ្ឋបាលខេត្តពិសេសមន្ទីរវប្បធម៌និងសិល្បះ សហភាពសហពន្ធ័យុវជនកម្ពុជា(សសយក)ខេត្តបន្តការប្រារព្ធពិធីនេះឱ្យបានរាល់ឆ្នាំ…

  • រដ្ឋបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    រដ្ឋបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេលប្រាំថ្ងៃ ចាប់ ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២៣ដោយមិនបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ។នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣។ ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថាអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៦ ខែមីនា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្ត ក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៧ខែមេសាដោយមិនបង់ប្រាក់។ក្នុងនោះ៖ ១- សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង។២-សម្រាប់សេវាដឹក ជញ្ជូន ប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានី ភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រលប់មករាជ ធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង ។ ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សា តម្លៃដឹក ជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ…

  • កូនស្វាកន្ទុយស ពីរក្បាលត្រូវបានជួយសង្គ្រោះ នៅខេត្តមណ្ឌលគិរី

    កូនស្វាកន្ទុយស ពីរក្បាលត្រូវបានជួយសង្គ្រោះ នៅខេត្តមណ្ឌលគិរី

    ភ្នំពេញ៖ កូនស្វាកន្ទុយសចំនួនពីរក្បាលត្រូវបានជួយសង្គ្រោះពីខេត្តមណ្ឌលគិរី មកថែទាំនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ បើតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី ២ខែមេសា ឆ្នាំ ២០២៣បានឱ្យដឹងថាកូនស្វាកន្ទុយសទាំង២ក្បាលនេះកំពុងត្រូវបាននិងកំពុងលូតលាសធំធាត់ប្រកបដោយសុខភាពល្អ។ សត្វស្វាកន្ទុយសជាសត្វកម្រ។ គួរបញ្ជាក់ថាស្វាកន្ទុយសមានចំនួនប្រមាណ២ម៉ឺនក្បាលនៅកម្ពុជា។ សត្វស្វាកន្ទុយសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក។ តាមទិន្នន័យ ស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង២ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេ គឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ។ ដោយមានការអភិរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា មានស្ថេរភាព។ ក្រៅពីស្វាកន្ទុយស កម្ពុជាមានប្រភេទពានរដែលជិតផុតពូជផ្សេងទៀតលើពិភពលោកដូចជា ទោចថ្ពាល់លឿង ស្វាអង្កត់ ស្វាព្រាម ស្វាក្តាម ជាដើម ៕ ដោយ៖ម៉ាដេប៉ូ

  • រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១នឹងដាក់ឱ្យប្រើប្រាស់នៅខែឧសភានឹងរួមចំណែកកាត់បន្ថយកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ

    រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១នឹងដាក់ឱ្យប្រើប្រាស់នៅខែឧសភានឹងរួមចំណែកកាត់បន្ថយកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញបានវិនិយោគទៅលើការពង្រីកវិសាលភាពនៃការផលិតទឹកស្អាតបន្ថែមចំនួន៣ទីតាំង។ក្នុងនោះរោងចក្រផលិតទឹក ស្អាតបាក់ខែង ដែលនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជំហាន ទី១នឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំនេះ នឹងចូលរួមចំណែក កាត់ បន្ថយកង្វះទឹកស្អាត ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។(រាយការណ៍ ដោយកន្និកា)។ Read:ប្រភពពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅថ្ងៃទី១ខែមេសានេះបានឱ្យដឹងថារោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៣ទីតាំងដែលត្រូវបានពង្រីកនោះរួមមាន៖ ១. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី១-២ដែលមានសមត្ថភាពផលិតសរុប៣៩០.០០០ម៉ែត្រគូប ក្នុងមួយ ថ្ងៃ, ២. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ សមត្ថភាពផលិត ៣០.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ និងទី៣ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ សមត្ថភាពផលិត ៥.០០០ម៉ែត្រក្នុងមួយថ្ងៃ ។ ប្រភពដដែលបានឱ្យដឹងថានាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ដែលមានសមត្ថភាពផលិត១៩៥.០០០ម៉ែត្រគូបថ្ងៃ ដែលនឹងជួយកាត់បន្ថយកង្វះទឹក ស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ព្រមជាមួយ គ្នានេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើសុំកិច្ច សហការពីសំណាក់អតិថិជន ឧស្សាហកម្ម និងសិប្បកម្ម ក្នុងការ ចូលរួមសន្សំសំចៃទឹក ដោយយោងស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាត នារដូវប្រាំងឆ្នាំ២០២៣នេះ មានសភាពខ្វះខាតខ្លាំងបណ្តាល ឱ្យ តំបន់ជាយក្រុងមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពុំទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ ប្រភពដដែលបន្តថាដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនេះ មុនពេលដែលរោងចក្រផលិតទឹកស្អាតថ្មី ដាក់ឱ្យដំណើរការ នៅដើមខែឧសភា ខាងមុខ…

  • គ.ជ.ប បានបញ្ចប់ជាស្ថាពរនូវការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ

    គ.ជ.ប បានបញ្ចប់ជាស្ថាពរនូវការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ

    ភ្នំពេញ ៖ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖ -ការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣-ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ-ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាន៍ថាការរៀបចំកិច្ចប្រជុំជាមួយ ភាគីពាក់ព័ន្ធ ក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ «ការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣» ខាងមុខនេះ។ យោងតាមច្បាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្ដង តាមរយៈការបោះឆ្នោតជាសកល។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវ កំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៦ ស.ស.រ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ផ្តើមចេញពីមូលដ្ឋានទាំងនេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការម ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្ត…

  • សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងទទួលគោរមងារ ជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សជាតិ” ពីសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាង

    សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងទទួលគោរមងារ ជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សជាតិ” ពីសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាង

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីទទួលគោរមងារជូន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ កម្ពុជា ជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សជាតិ” ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាង នាពេលខាងមុខនេះ ។ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជម្រាបជូនថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូន សម្ដេចតេជោ ហ៊ុន សែន នូវគោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” ព្រមទាំងឯកភាពសំណើររបស់អង្គការពុទ្ធសាសនិកពិភពលោក (The WFB) ផ្ដល់ជូន ឯកឧត្តម ហ៊ុន ម៉ាណែត ជាទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក ហើយនឹងប្រារព្ធរៀបចំពិធីប្រគល់-ទទួលគោរមងារនេះ នៅថ្ងៃទី…

  • មេបញ្ជាការសឹករងកំពង់ធំ ណែនាំដល់សិក្ខាកាមទាំងអស់ បន្តហ្វឹកហ្វឺនក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងត្រៀមសហការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ

    មេបញ្ជាការសឹករងកំពង់ធំ ណែនាំដល់សិក្ខាកាមទាំងអស់ បន្តហ្វឹកហ្វឺនក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងត្រៀមសហការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ

    កំពង់ធំ៖ ក្នុងការបិទវគ្គហ្វឹកហ្វឺនបំប៉នក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប ជូនកងកម្លាំង នៅល្ងាចថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់សិក្ខាកាមទាំងអស់ បន្តហ្វឹកហ្វឺនបំប៉នម្ចាស់ការតាមអង្គភាពនីមួយៗ និងត្រូវត្រៀមខ្លួនអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ពិសេសចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបាន សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខ ។ លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយរងការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍ពីលទ្ធផល ចំណុចខ្លាំង ចំណុចខ្វះខាត ក្នុងការហ្វឹកហ្វឺនម្ចាស់ការបំប៉នក្បាច់គុនរបស់កងយោធពពលខេមរភូមិន្ទ លំហាត់របៀប និងការហ្វឹកហាត់ក្បាច់រាំម៉ាឌីសុនជាក្រុម តាមផែនការហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋាន យោធភូមិភាគទី៤ ដែលការហ្វឹកហាត់ក្នុងរយៈពេលខ្លី ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះគ្រូយោធាចារ្យទាំងអស់ សិក្ខាកាមគ្រប់រូប ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ហាត់បង្រៀន និងការហ្វឹកហាត់បំប៉នក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ ការហ្វឹកហាត់លំហាត់របៀប និងការហ្វឹកហាត់ក្បាច់រាំម៉ាឌីសុនជាក្រុម តាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន បានយ៉ាងល្អប្រសើរ ៕ ដោយ ប៊ុន…

  • ស្នងការនគរបាលរាជធានីភ្នំពេញ ណែរនាំដល់នគរបាលចរាចរណ៍ យកចិត្តទុកដាក់ខ្ពស់ អប់រំដល់មន្ត្រីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់កាយវិការ និងពាក្យសំដីសមរម្យជាមួយប្រជាពលរដ្ឋ

    ស្នងការនគរបាលរាជធានីភ្នំពេញ ណែរនាំដល់នគរបាលចរាចរណ៍ យកចិត្តទុកដាក់ខ្ពស់ អប់រំដល់មន្ត្រីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់កាយវិការ និងពាក្យសំដីសមរម្យជាមួយប្រជាពលរដ្ឋ

    ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំដល់ កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រជុំពិភាក្សាគ្នាជាប្រចាំ ដើម្បីដាក់ចេញូនូវផែនការ ក្នុងការបង្ការ ទប់ស្កាត់ទប់ល្មើស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មើស ស្រាវជ្រាវមុខសញ្ញាដោយអនុវត្តតាមដីការ ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង និងមុខសញ្ញាពាក់ព័ន្ធដែលនៅសេសសល់មួយចំនួនទៀត ។ ក្រៅពីនេះ លោកស្នងការ បានសង្កត់ធ្ងន់ដល់លោកស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក ឱ្យយកចិត្តទុកដាក់ខ្ពស់លើការណែនាំអប់រំដល់មន្ត្រីអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ។ ជាមួយនោះដែរ លោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបង្ក្រាបឲ្យបាននូវមុខសញ្ញាជួញដូរ ទីតាំងលួចលាក់ ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់គ្រប់ប្រភេទ ជាពិសេសណែនាំដាច់ខាត ដល់មន្ត្រីទាំងអស់ហាមពាក់ព័ន្ធក្នុងការប្រើប្រាស់សារធាតុញៀន បើមិនដូច្នោះទេ គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ជាពិសេសអាចត្រូវសុំគោលការណ៍ដើម្បីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ លោកស្នងការ ក៏បានបន្តជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋឲ្យបានល្អឆាប់រហ័ស។ ទន្ទឹមនេះ…

  • អង្គការ ILO កំពុងរៀបចំគម្រោងបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:

    អង្គការ ILO កំពុងរៀបចំគម្រោងបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:

    (ភ្នំពេញ)៖ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងសហការី ។ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអង្គការអន្តរជាតិខាងការងារ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួង និងដៃគូត្រីភាគីក្នុងការចូលរួមអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ។ តាមរយ:លទ្ធផល នៃការអនុវត្តគម្រោងនានា នៃកិច្ចសហប្រតិបត្តិការបានបង្ហាញថា ភាពជាដៃគូររវាងក្រសួង និងអង្គការ ILO នៅតែមានភាពចាំបាច់មិនអាចខ្វះបាន ដែលត្រូវតែខិតខំរួមគ្នាក្នុងការបង្កើតនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំដែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ ILO ដែល លោក Graeme Buckley បានលើកឡើងពីគំនិតផ្តួចផ្តើមចង់បង្កើតឱ្យមានគម្រោងជួយដល់ការអភិវឌ្ឍជំនាញ ក្រោមកិច្ចសហការផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ឱ្យអង្គការ ILO ធ្វើជាអ្នកសម្របសម្រួលគម្រោងនេះដោយមានអ្នកបច្ចេកទេស…