-
ឯកឧត្តម ថោង ខុន ដាក់ចេញការងារសំខាន់ៗ ៧ចំណុច ដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សម្រាប់ឆ្នាំ២០២៣

(កំពង់ធំ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ចេញកិច្ចការណែនាំសំខាន់ៗ ៧ចំណុចដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ត្រូវខិតខំរួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំ២០២៣នេះ ។ ឯកឧត្តម ងួន រតនៈ ឡើងអានរបាយការណ៍រួចមក ឯកឧត្តម ថោង ខុន ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ធំ និងលោក លោកស្រី ក្នុងសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់ ។ ឯកឧត្តម ថោង ខុន ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិនិងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីស្តារផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ឯកឧត្តម ថោង ខុន ក៏បានដាក់ចេញកិច្ចការណែនាំសំខាន់ៗ ៧ចំណុច ដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ…
-
រដ្ឋមន្រ្តី្កក្រសួងការងារ៖ កម្ពុជាជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យ

(ភ្នំពេញ)៖ យើងពិតជាមានមោទកភាពដែលប្រទេសកម្ពុជា ជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលរហូតមកដល់ពេលនេះបានចំនួន៥ ដំណាក់កាលរួចមកហើយ សម្រាប់កម្មវិធីឆ្នាំ២០១៩-២០២៣ ដែលគោលដៅអាទិភាពសំខាន់ៗទាំង ៣ យើងពិតជាសម្រេចបានលទ្ធផលគួរជាទីមោទន ១. ការអភិវឌ្ឍមុខរបរ និងការងារ និងសហគ្រាស គឺ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ២. ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គម គឺ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គមប្រកប ដោយចីរភាព តម្លាភាព និងសមធម៌ និង៣. ការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ គឺ សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឱ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសន៍។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៩…
-
ខ្សិប ជាសត្វប្រភេទជិតផុតពូជបំផុតក្នុងលោក កំពុងមានវត្តមាននៅកម្ពុជា

ភ្នំពេញ ៖ សត្វខ្សិប ( Bengal Florican )ដែល មានឈ្មោះវិទ្យាសាស្ត្រថា Houbaropsis Bengalensisជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឲ្យដឹងនៅថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០២៣ថា សត្វប្រភេទនេះវាមានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ភាគច្រើនរស់នៅតាមតំបន់វាលស្មៅ វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃល្បោះ និង ជាពិសេសនៅតាម តំបន់វាលស្រែ និងវាលស្មៅជុំវិញបឹងទន្លេសាប (ខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ)។ សត្វប្រភេទនេះវាមានមាឌប្រហាក់ប្រហែលនឹងមាន់ស្រុកដែរ មានម្រាមជើង បីសណ្តូកទៅមុខ មានពណ៌សម្បុរខុសគ្នារវាងសត្វឈ្មោល និងញី ដោយឈ្មោលមាន ក្បាល និងផ្នែក ពោះពណ៌ខ្មៅ ចុងស្លាបស និងខ្នងពណ៌ត្រសក់ រឺឯញីមានដងខ្លួនពណ៌ត្រសក់ ក្បាលឆ្នូតខ្មៅ និងពោះ ពណ៌ស។ វាជាប្រភេទសត្វស្លាបដែលមិនអាចទុំលើមែកឈើបាន ហើយតែងហើរបង្អួតទាក់ទាញគ្នានៅ រដូវបន្តពូជ ជាពិសេសខ្សិបឈ្មោល និងមានពងតែ១-២ប៉ុណ្ណោះ។ ខ្សិប មានវត្ដមានតែបីប្រទេសប៉ុណ្ណោះ…
-
ក្រសួងការងារណែនាំឱ្យរោងចក្រសហគ្រាសបង្ការគ្រោះអគ្គិភ័យនៅ រដូវប្រាំង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារ ដល់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោង ចក្រ សហគ្រាស និងបានណែនាំឱ្យ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មនៅកម្ពុជាគិតគូរឡើងវិញពីសុវត្ថិភាព កម្មករនិយោជិតនៅកន្លែងការងារ ជាពិសេសពាក់ព័ន្ធបញ្ហាអគ្គិភ័យ។ ក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៧ ខែមីនា ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារនិង បណ្ដុះ បណ្ដាលវិជ្ជាជីវៈ មាន ប្រសាសន៍ថា ដើម្បីសម្រេចបាននូវការកសាងវប្បធម៌ នៃការ បង្ការ សុវត្ថិភាពនិងសុខភាពការងារនៅ កន្លែងធ្វើការ វាជាទស្សនៈ វិស័យ ដ៏វែងឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្មភាព និង ការ បេ្តជ្ញាចិត្ត របស់គ្រប់ភាគីទាំងអស់ រួមមាន រាជរដ្ឋាភិបាល អង្គការ និយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និង សុខភាពការងារ។ប្រការនេះដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និង សុខភាពការងារឱ្យទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅ ប្រចាំថ្ងៃ។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ម្ចាស់រោងចក្រ…
-
សម្ដេច ស ខេង ណែនាំឱ្យមន្ត្រីជំនាញ ពិនិត្យតាមលទ្ធភាព ដើម្បីការសាងសង់ប៉ុស្តិ៍នគរបាលសម្រាប់បម្រើជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីជំនាញ ពិនិត្យតាមលទ្ធភាពជាក់ស្តែងដើម្បីសម្រួលក្នុងការសាងសង់ប៉ុស្តិ៍នគរបាលសម្រាប់បម្រើជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់គុណភាពការងារ និងមាននិរន្តរភាពការងារប៉ុស្តិ៍នគរបាល ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងការកោតសរសើរចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ។ ដោយសម្តេចក្រឡាហោម បានបញ្ជាក់ថា ការៀបចំក្រុមការងារនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាល នៅទូទាំងប្រទេស ។ ពាក់ព័ន្ធទៅនឹងការខ្វះកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅតាមតំបន់ដាច់ស្រយាលនោះដែរ សម្តេចក្រឡាហោម មានប្រសាសន៍លើកឡើងថា នឹងមានគោលការណ៍កែសម្រួលឡើងវិញ នូវតួនាទីភារកិច្ចនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យសមស្របតាមស្ថានភាព និងតម្រូវការសង្គមជាក់ស្តែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ លើកឡើងថា ក្រុមការងារចុះស្រាវជ្រាវ បានចុះប្រតិបត្តិការសិក្សាស្រាវជ្រាវ ចាប់ផ្តើមដំណើរការអស់រយៈពេល ៦ខែ ១៨ថ្ងៃ…
-
អាជ្ញាធរ ស្រុកបន្ទាយអំពិល អំពាវនាវឲ្យប្រជាពលរដ្ឋឲ្យរួមគ្នាថែរក្សាប្រភពទឹក ទុកទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំងនេះ

ខេត្តឧត្តរមានជ័យ ៖ ដើម្បីធានាបាននូវនិរន្តរភាពក្នុងការថែរក្សាទឹក សម្រាប់ប្រើប្រាស់នារដូវប្រាំង អាជ្ញាធរស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខ្លួន ឲ្យខិតខំថែរក្សាប្រភពទឹកឲ្យបានគង់វង់ល្អ មិនត្រូវប្រើទឹកខ្ជះខ្ជាយឡើយ ខណៈដែលអាកាសធាតុមានការប្រែប្រួលក្តៅខ្លាំង មិនសូវមានភ្លៀងកក់ខែ ហើយរដូវវស្សា ក៏មិនទាន់ចូលដល់។ លោក ចន ផល្លីន អភិបាលរងស្រុកបន្ទាយអំពិល បានអំពាវនាវបែបនេះ ក្នុងពិធីឆ្លងសាលាធម្មសភាមួយខ្នង ស្ថិតនៅវត្តគោកឱឡោក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៣ ។ លោក ចន ផល្លីន បានបញ្ជាក់ថា ៖ អាជ្ញាធរបានធ្វើការផ្សព្វផ្សាយ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អំពីការរក្សាប្រភពទឹកនេះដល់ប្រជាពលរដ្ឋទូទាំងឃុំ ដោយសារតែអាកាសធាតុក្ដៅហួតហែង ហើយប្រភពទឹក រួមមាន បឹងបួរ អាងទឹក ស្រះជាដើម ត្រូវបានខះរីងស្ងួតជាបណ្ដើរៗ ខណៈគ្មានភ្លៀងធ្លាក់កក់ខែទៀតនោះ អាចប្រឈមនូវបញ្ហា ខ្វះទឹកសម្រាប់ការប្រើប្រាស់ពេលខាងមុខ ។ លោកអភិបាលរងស្រុកបន្ទាយអំពិល បានឲ្យដឹងទៀតថា៖ រដ្ឋបាលស្រុកនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានត្រៀមផែនការ រួចជាស្រេចក្នុងការដោះស្រាយ ក៏ដូចជាការរក្សាប្រភពទឹក ទុកទឹកឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ដោយយើងបានធ្វើការណែនាំឲ្យពួកគាត់កុំបន្តធ្វើស្រែប្រាំងលើសពីប្រភពទឹកសម្រាប់ការស្រោចស្រព ។…
-
សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់បន្ដថែរក្សាសុខសន្ដិភាព ព្រមទាំងការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំអាជ្ញាធរ បន្តខិតខំរួមគ្នាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងព្រះមហាក្សត្រ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗ ដល់រដ្ឋបាលខេត្ត និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ត្រូវខិតខំរួមគ្នា សម្រេចឲ្យបានក្នុងឆ្នាំ២០២៣ រួមមាន ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម, ការបោះឆ្នោតជាតិ លើកទី៧, កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ, ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម, ការគ្រប់គ្រង ការពារសន្តិសុខ និង ការអភិវឌ្ឍតំបន់ព្រំដែន, ការគ្រប់គ្រង ធនធានធម្មជាតិ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ និងការពង្រឹងរបៀបរបបការងារ។ សម្ដេចមានប្រសាសន៍ថា «បន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ…
-
ធាតុអាកាស នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៩ ខែមីនាដល់ថ្ងៃ៤ ខែមេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយមជូនដំណឹងស្តីពីស្ថានភាពធាតុ អាកាសនៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ និងមានផ្គររន្ទះ លាយលំនិងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ ៖ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់ទំនាបកណ្តាល ៖
-
រដ្ឋមន្ត្រី ថោង ខុន: យកវេទិកាទេសចរណ៍មេគង្គ ជាឱកាសបង្កើនការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្ដីរំពឹងទុកថា កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ នាចុងខែមេសា ឆ្នាំ២០២៣ខាងមុខនេះ នឹងក្លាយជាឱកាសជួយផ្សព្វផ្សាយបង្ហាញ និងទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។ ការថ្លែងនេះធ្វើ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នេះ នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា «កិច្ចប្រជុំខាងលើនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមកម្រិត Head NTOs និងមន្ត្រីបច្ចេកទេសសរុបចំនួន៨០រូប។ រីឯ«វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រតិភូតំណាងប្រទេស GMS វិស័យឯកជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន១៨០រូប និងអ្នកសារព័ត៌មានប្រមាណ៣០រូប។ ឯកឧត្តម បានបន្តថា ក្នុងនោះ ក៏មានការរៀបចំទីតាំងពិព័រណ៍ប្រកបដោយនិរន្តភាព (Sustainable Tourism Exhibition) ចំនួន២០ទីតាំង នៅសណ្ឋាគារឯករាជ្រ…
-
វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ត្រូវបានបញ្ចប់

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ ១+២ ដែលរៀបចំឡើងដោយក្រសួងក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ត្រូវបានបិទបញ្ចប់កាល ពីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ក្រោមអធិបតីភាពលោកជំទាវ កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ មានប្រសាសន៍ក្នុងឱកាសនេះលោកជំទាវឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញអធិការកិច្ច ពិតជាមាន សារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ចំណេះដឹង និងលើកកម្ពស់ ជំនាញមួយកម្រិតថែមទៀត ដល់មន្រ្តីរាជការអធិការកិច្ច ដើម្បី យកទៅបំពេញការងារឱ្យកាន់តែមាន គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងសុចរិតភាព ស្របតាម ក្រមសីល ធម៌វិជ្ជាជីវៈ អធិការកិច្ច ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ នៅ កម្ពុជា ប៉ុណ្ណោះទប៉ុន្តែវាជាការផ្សាភ្ជាប់នូវទំនាក់ទំនងយ៉ាង ជិតស្និទ្ធ រវាង មន្រ្តី រាជការអធិការកិច្ចគ្រប់កម្រិត និងគ្រប់លំដាប់ថ្នាក់ ទាំងនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកជំទាវបន្តថា ការបណ្តុះបណ្តាលជំនាញអធិការកិច្ច នឹង បង្កើននូវការទទួលស្គាល់ពីមជ្ឈដ្ឋាននានាអំពីការចូលរួមរបស់វិស័យ អធិការកិច្ចក្នុងការបង្ការទប់ស្កាត់…