Category: ព័ត៌មានសង្គម

  • សុខសន្តិភាព បានធ្វើឱ្យកម្ពុជា បច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

    សុខសន្តិភាព បានធ្វើឱ្យកម្ពុជា បច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

    ខេត្តកណ្តាល ៖ សាលាបុណ្យថ្មី ១ខ្នង ដែលត្រូវបានប្រសិទ្ធនាមថា សាលាបុណ្យវឌ្ឍនធម៌ឃ្លាំងមឿងត្បូង គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ត្រូវបានសម្ពោធឆ្លងដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ លោក កែវ ច័ន្ទរ៉ា មេឃុំព្រែកអំពិល បានឲ្យដឹងថា ការកសាងសាលាបុណ្យថ្មីនេះ រួចរាល់ជាស្ថាពរ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយមានការជួយឧបត្ថម្ភពី ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ រួមនិងសហការី សរុបអស់ថវិកាចំនួន ២៦.០០០ដុល្លារ ។ ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារចុះមូលដ្ឋានឃុំព្រែកអំពិល និងឃុំព្រែកលួង ថ្លែងថា ផ្តើមចេញពីសុខសន្តិភាព បានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អណាចក្រ ហើយតាមរយៈសមិទ្ធផលថ្មីនេះ ឯកឧត្តម បានអរគុណ សប្បុរសជនទាំងអស់ ដែលបានចូលរួម ថវិកា ដើម្បីរួមចំណែកកសាងនូវសាលាបុណ្យថ្មី១ខ្នងនេះឡើង សម្រាប់គោរពប្រតិបត្តិលើផ្នែកជំនឿសាសន៍។ ឯកឧត្តម ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារចុះមូលដ្ឋានឃុំព្រែកអំពិល…

  • បុរសម្នាក់ហ៊ានចំណាយប្រាក់សន្សំ២ម៉ឺនដុល្លារ ដើម្បីសម្រេចក្តីស្រម៉ៃ សាងសង់ផ្ទះរាងដូចយន្តហោះនៅវាលស្រែ

    បុរសម្នាក់ហ៊ានចំណាយប្រាក់សន្សំ២ម៉ឺនដុល្លារ ដើម្បីសម្រេចក្តីស្រម៉ៃ សាងសង់ផ្ទះរាងដូចយន្តហោះនៅវាលស្រែ

    សៀមរាប៖ បុរសជនជាតិខ្មែរមួយរូបដែលស្រលាញ់យន្តហោះខ្លាំង បានសង់ផ្ទះរបស់គាត់រាងដូចយន្តហោះឯកជនមួយ បើទោះបីជាមិនដែលឡើងជិះយន្តហោះនៅលើអាកាសដោយខ្លួនឯង។ កម្មករសំណង់ លោក ច្រាច ភឿ បានចំណាយប្រាក់សន្សំក្នុងជីវិតរបស់ខ្លួនចំនួន ២០,០០០ដុល្លារ ដើម្បីសាងសង់ “យន្តហោះ” បេតុង ដែលបំពាក់ដោយស្លាប កន្ទុយ ឧបករណ៍ចុះចត និងម៉ាស៊ីន មានទីតាំងនៅជិតក្រុងសៀមរាប ច្រកចូលប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ឯកឧត្តម ឃុត ចាន់ដារ៉ា ៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន ពិសេសធ្វើគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ប្រជាពលរដ្ធ

    ឯកឧត្តម ឃុត ចាន់ដារ៉ា ៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន ពិសេសធ្វើគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ប្រជាពលរដ្ធ

    ភ្នំពេញ ៖ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន ពិសេសធ្វើគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ប្រជាពលរដ្ធ ។ នេះជាការលើកឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់កាកាបទី១ និងកាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ បានបម្រើ-ការពារ គិតគូយកចិត្តទុកដាក់ពីជីវភាពការរស់នៅរបស់ប្រជាពលរដ្ធ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ហើយលើកមុខមាត់កម្ពុជាឱ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ។ឯកឧត្តម ក៏បានលើកឡើងពីវិនាសកម្មដែលផ្តើមចេញពីសង្គ្រាម និងពន្យល់បងប្អូនសមាជិកឱ្យបានយល់ពីតម្លៃនៃសុខសន្តិភាព ដែលផ្តើមចេញពីគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់ស្ថាបនិកឯក គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូច្នេះយើងគ្រប់ៗត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង្ស ។ក្នុងឱកាសនោះ ឯកឧត្តម ម៉ប់ សារិន សមាជិកគណះកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាននបង្ហាញអំពីគោលនយោបាយ និងសមិទ្ធផលសំខាន់ៗ ដែលគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជាតិ និងស្នាដៃយ៉ាងធំធេងក្នុងការកសាងសន្តិភាព និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។ឯកឧត្តម ម៉ប់ សារិន ក៏បានជំរុញអោយសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូនថ្មីនាពេលនេះ…

  • អតីតអ្នកបួសខ្មែរបង្កើតសមាគមជាលើកដំបូង ក្នុងគោលបំណងធំៗពីរ គឺជួយអតីតអ្នកបួសខ្មែរ និងយកសមត្ថភាពអតីតអ្នកបួសខ្មែរជួយដល់សង្គម

    អតីតអ្នកបួសខ្មែរបង្កើតសមាគមជាលើកដំបូង ក្នុងគោលបំណងធំៗពីរ គឺជួយអតីតអ្នកបួសខ្មែរ និងយកសមត្ថភាពអតីតអ្នកបួសខ្មែរជួយដល់សង្គម

    ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ អតីតអ្នកបួសខ្មែរទាំងអស់នឹងលែងឯកោទៀតហើយ ដ្បិតសមាគមអតីតអ្នកបួសខ្មែរត្រូវបានបង្កើតជាផ្លូវការហើយ ក្នុងគោលបំណងសំខាន់ៗពីរយ៉ាង គឺជួយអតីតអ្នកបួសខ្មែរ និងយកសមត្ថភាពអតីតអ្នកបួសខ្មែរជួយដល់សង្គម។ នេះគឺជាការលើកដំបូងហើយ ដែលអតីតអ្នកបួសក្នុងព្រះពុទ្ធនានៅកម្ពុជា មានសមាគម ដែលជាបណ្តុំ ឬ ជាទីប្រមូលផ្តុំ នៃអតីតអ្នកបួសទាំងអស់នៅគ្រប់ទិសានុទិស ហើយគោលបំណងសំខាន់ៗ នៃ ការបង្កើតសមាគមនេះគឺទី១ ជួយដល់អតីតអ្នកបួស ដែលភាគច្រើនគឺជាអ្នកចេញមកពីគ្រួសារក្រីក្រ នៅតាមទីជនបទ ខ្វះសាច់ញាតិ ខ្វះបទពិសោធន៍ជីវិត និងការងារក្នុងសង្គម និងទី២ ដើម្បីបញ្ចេញសមត្ថភាពចំណេះដឹងរបស់អតីតអ្នកបួស ដើម្បីជួយដល់សង្គម ពីព្រោះអតីតអ្នកបួសខ្លះ គឺជាមនុស្សប្រកបដោយគុណភាពខ្ពស់ណាស់ ។ នេះគឺជាការលើកឡើងរបស់លោក ហឿន សំនៀង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអតីតអ្នកបួសខ្មែរ នាឱកាសសមាគមនេះ ត្រូវបានបង្កើតឡើងជារូបរាងនាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានកិច្ចខ្នះខ្នែងអស់រយៈពេលជិត ១ឆ្នាំមក។ សេចក្តីថ្លែងហេតុ នៃការបង្កើតសមាគមអតីតអ្នកបួសខ្មែរ បានលើកឡើងថា អតីតអ្នកបួសទាំងអស់នៅទូទាំងប្រទេស ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា និងសូមដឹងគុណជានិច្ចចំពោះព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំសង្ឃ គណៈសង្ឃនាយក វត្តអារាម ពុទ្ធបរិស័ទ និងរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំព្រះករុណាទាំងអស់គ្នា ជាកុលបុត្រខ្មែរ បានជ្រកកោន…

  • អ្នកហុងកុងធ្វើបាតុកម្ម ជាលើកដំបូង បន្ទាប់ពីខកខានអស់ជាច្រើនឆ្នាំ ដោយសារច្បាប់សន្តិសុខជាតិថ្មី

    អ្នកហុងកុងធ្វើបាតុកម្ម ជាលើកដំបូង បន្ទាប់ពីខកខានអស់ជាច្រើនឆ្នាំ ដោយសារច្បាប់សន្តិសុខជាតិថ្មី

    ហុងកុង៖ប៉ូលិសហុងកុងបានអនុញ្ញាតឱ្យមានការហែក្បួនតវ៉ាក្នុងទំហំតូចមួយប្រឆាំងនឹងគម្រោងសាងសង់ដីមួយកន្លែងដែលបានដាក់ស្នើឡើង និងគម្រោងកែច្នៃសំរាមមួយទៀតកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។ នេះគឺជាបាតុកម្មលើកដំបូងដែលត្រូវបានអនុញ្ញាត ចាប់តាំងពីការអនុម័តច្បាប់ស្ដីពីសន្តិសុខជាតិត្រូវបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០២០។​ យ៉ាងណាក៏ដោយ បាតុករជាច្រើននាក់ត្រូវបានតម្រូវឱ្យពាក់កាតសម្គាល់លេខរៀងៗខ្លួន និងត្រូវបានរារាំងមិនឱ្យមានការពាក់របាំងមុខ ឬ ម៉ាស ខណៈដែលក្រុមប៉ូលិសបានចុះត្រួតពិនិត្យការហែក្បួនរបស់ពួកគេយ៉ាងដិតដល់។ អ្នក​ចូល​រួមបាតុកម្ម​បាន​ស្រែកអានពាក្យ​ស្លោក​ប្រឆាំង​នឹង​គម្រោង​សាងសង់​ដីមួយកន្លែងខ្លាំងៗ នៅ​ពេល​ដែល​ពួក​គេ​ដើរ​ដង្ហែក្បួន​ក្រោម​ភ្លៀង​ដោយ​មាន​កាន់បដាផងដែរ។ ការតវ៉ានេះបានធ្វើឡើង​នៅ​សង្កាត់ស៊ុង ខ្វាន់អូ (Tseung Kwan O) ភាគ​ខាង​កើត ដែលជាទីកន្លែង​គម្រោងនេះ​គ្រោង​នឹង​សាងសង់ឡើង។ អ្នកខ្លះបានរិះគន់ការរឹតបន្តឹងលើការតវ៉ារបស់ពួកគេ ដូចជាការកំណត់ចំនួនអ្នកចូលរួមត្រឹម ១០០ នាក់ជាដើម នេះបើយោងតាមសំណេរកម្រាស់ ៧ ទំព័ររបស់ប៉ូលិសផ្ញើទៅកាន់អ្នករៀបចំការតវ៉ា។ លោក ជេមស៍ អូខេដិន (James Ockenden) អាយុ ៤៩ ឆ្នាំដែលកំពុងដើរជាមួយកូនបីនាក់របស់លោក បាននិយាយថា «យើងត្រូវមានវប្បធម៌តវ៉ាដែលមានស្មារតីសេរីនិយមបន្ថែមទៀត»។ លោកបានសម្ដែងការខកចិត្តថា «ប៉ុន្តែ​នេះ​គឺ​ជា​ការ​រៀប​ចំ​ទុក​ជា​មុន ដោយមានការកំណត់ចំនួនអ្នកចូលរួមជាមុនផងដែរ ដូច្នេះ​វាជាការ​បំផ្លាញ​វប្បធម៌ និង​បានរារាំង​មនុស្ស​មិន​ឲ្យ​មកចូលរួម»។ ឆ្លើយតបទៅនឹងការតវ៉ានេះ ការិយាល័យអភិវឌ្ឍន៍ទីក្រុងបានឱ្យដឹងថា «គម្រោងនេះត្រូវបានអភិវឌ្ឍនៅក្នុងគោលណងគាំទ្រដល់តម្រូវការប្រចាំថ្ងៃរបស់សហគមន៍»។ ការិយាល័យដដែលបានបន្ថែមថា៖ «ដើម្បីជាការគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ យើងនឹងធ្វើការសិក្សាពីលទ្ធភាពនៃការកាត់បន្ថយទំហំនៃការចាក់ដីឡើងវិញ»។ គួរបញ្ជាក់ដែរថា ប៉ូលិសបានផ្តល់ឱ្យអ្នករៀបចំការតវ៉ានូវលិខិតអនុញ្ញាតមួយ ប៉ុន្តែដោយមានលក្ខខណ្ឌថា ពួកគេត្រូវធានាថាការតវ៉ានឹងមិនបំពានច្បាប់ស្ដីពីសន្តិសុខជាតិ រួមមានដូចជាការបង្ហាញ…

  • ក្រសួងបរិស្ថាន សោកស្ដាយ ការ បាត់បង់សត្វដំរីព្រៃញី មួយក្បាល នៅខេត្តមណ្ឌលគិរី

    ក្រសួងបរិស្ថាន សោកស្ដាយ ការ បាត់បង់សត្វដំរីព្រៃញី មួយក្បាល នៅខេត្តមណ្ឌលគិរី

    ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបង្ហាញពី ការ សោកស្ដាយដែល សត្វដំរី ព្រៃញីមួយក្បាលនៅខេត្តមណ្ឌលគិរីត្រូវ បានស្លាប់ដោយសង្ស័យថា រអិល ជើងធ្លាក់ចម្រាំងភ្នំស្លាប់ កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ដោ យសារកត្តាធម្មជាតិ ។ យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពី ថ្ងៃទី២៥ ថា សាកសពដំរីព្រៃញីមួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន ប្រទះឃើញស្លាប់ នៅចម្រាំងភ្នំថ្មមួយកន្លែងត្រង់ចំណុចក្រុមចុងរ៉ាង ភូមិពូហ្យា ម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ បន្ទាប់ ពី ប្រជាពលរដ្ឋ បានរាយការណ៍ពី ករណី ដំរី ស្លាប់នេះ កម្លាំង អធិការដ្ឋាននគរបាលស្រុកអូររាំង សការជាមួយកម្លាំង បរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារអង្គការ WCS រួមទាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានចុះទៅ ដល់ទីតាំង។ សត្វដំរីព្រៃញីមួយក្បាលនេះ ត្រូវបានក្រុមការងារជំនាញសង្ស័យថា រអិលជើងធ្លាក់ចម្រាំងភ្នំស្លាប់ ដែលទីតាំងជាក់ស្តែង បានឃើញសាក សពសត្វដំរីព្រៃញីងាប់ជាប់អូរ…

  • មនុស្សបួននាក់ស្លាប់ និងរបួស ១១នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៦ មីនា

    មនុស្សបួននាក់ស្លាប់ និងរបួស ១១នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៦ មីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៣ ថា កាលពីថ្ងៃទី២៦ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់បួននាក់ និងរបួសធ្ងន់ស្រាល ១១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្បឿន, មិនគោរពសិទ្ធិ, បត់/គ្រោះថ្នាក់ និងកត្តាយានយន្ត ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • អាជ្ញាធរ និងគណៈកម្មការផ្សារអូរឫស្សី បន្តយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់និងបរិស្ថានអនាម័យនៅបរិវេណផ្សារជាប្រចាំ

    អាជ្ញាធរ និងគណៈកម្មការផ្សារអូរឫស្សី បន្តយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់និងបរិស្ថានអនាម័យនៅបរិវេណផ្សារជាប្រចាំ

    ភ្នំពេញ៖ ដើម្បីឱ្យមានសោភ័ណ្ឌភាព និងអនាម័យស្អាតល្អ នាព្រឹកថ្ងៃពី២៤ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរ និងកម្លាំងសន្តិសុខ នៃគណៈកម្មការផ្សារអូរឬស្សី បានបន្តយកចិត្តទុកដាក់ ដោយចុះបាញ់ទឹកលាងសំអាត ជាប្រចាំសប្តាហ៍កុំឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ដល់អតិថិជនដែលចូលផ្សារក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារផងដែរ ។ ប្រធានគណៈកម្មការផ្សារអូរឬស្សី លោក ឡយ សៀនអាន បានលើកឡើងថា ដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្សាររដ្ឋទាំង២៥ ក្នុងរាជធានីភ្នំពេញ ត្រូវតែមានបរិស្ថានអនាម័យស្អាត។ ដូច្នេះក្នុងនាមលោកជាប្រធានគណៈកម្មការផ្សារមួយក្នុងចំណោមផ្សាររដ្ឋ ទាំង២៥ លោកបានបញ្ជាក់ថាកម្លាំងសន្តិសុខសម្រាប់ធ្នាប់ផ្សារបានយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ និងបានយកថ្ងៃព្រហស្បតិ៍នៃសប្តាហ៍។ធ្វើការបាញ់ទឹកសាប៊ូ លាងសំអាត ក្នុងបរិវេណផ្សារ ។ ប្រធានគណៈកម្មការផ្សារបានបន្ថែមទៀតថាលោកសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ មុខផ្សារអូឬស្សី ព្រោះផ្សារជាទីប្រជុំ និងទល់មុខនោះមានអាហារដ្ឋានផងដែរ តែងតែមានការចតបន្តិចបន្តួចបង្ករការកកស្ទះតែយ៉ាងណាកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ក៏បានចុះរៀបចំជាប្រចាំមិនឲ្យមានការកកស្ទះខ្លាំងនោះទេ។ ពលរដ្ឋដែលឧស្សាហ៍ធ្វើដំណើរឆ្លងកាត់ផ្លូវលេខ១៨២ មុខផ្សារអូឬស្សីបានអរគុណនិងសំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា ក៏ដូចជា កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ បន្តចុះរៀបចំឲ្យបានល្អប្រសើរជាងនេះបន្ថែមទៀតផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ មូលនិធិកេរដំណែលទេសភាពសម្រាប់ឧទ្យានជាតិក្រវាញកណ្តាល នឹងក្លាយជាគំរូដ៏សំខាន់មួយសម្រាប់ហិរញ្ញប្បទានបៃតង

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ មូលនិធិកេរដំណែលទេសភាពសម្រាប់ឧទ្យានជាតិក្រវាញកណ្តាល នឹងក្លាយជាគំរូដ៏សំខាន់មួយសម្រាប់ហិរញ្ញប្បទានបៃតង

    ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធីបតី នៅក្នុងពិធីសម្ពោធមូលនិធិកេរតំណែលទេសភាព (Legacy Landscape Fund) សម្រាប់ឧទ្យានជាតិក្រវាញកណ្តាល ដែលជាគំនិតផ្តួចផ្តើមរួមគ្នានៃរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ធនាគារអភិវឌ្ឍន៍ KfW,ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងអង្គការ CI កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាមានឱកាសការងារប្រសើរជាងមុន, កាត់បន្ថយស្ទើរតែទាំងស្រុងនូវការពឹងផ្អែកលើធនធានធម្មជាតិ, មានការគិតគូអំពីសុខុមាលភាព បរិស្ថាន និងជីវៈចម្រុះច្រើនជាងមុន។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា មូលនិធិកេរដំណែលទេសភាពសម្រាប់ឧទ្យានជាតិក្រវាញកណ្តាល នឹងក្លាយជាគំរូដ៏សំខាន់មួយសម្រាប់ហិរញ្ញប្បទានបៃតង គម្រោងអភិរក្សនិងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិនៅកម្ពុជា ៕ ដោយ :គ្រី សម្បត្តិ

  • ក្រុមហ៊ុន ៤ បានបរិច្ចាគថវិកាចំនួន ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨

    ក្រុមហ៊ុន ៤ បានបរិច្ចាគថវិកាចំនួន ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលថវិកាបរិច្ចាកចំនួន ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចំនួន ៤ ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ នាព្រឹក ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ពិធីប្រគល់ទទួលនោះ ក៏មានការចួលរួមពី ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ក្នុងនោះរួមានសប្បុរសជន ៖១. លោកជំទាវអ្នកឧកញ៉ា ជឹង សុភាព និងអ្នកឧកញ៉ា ឡាវ ម៉េងឃិន ៥០០.០០០$២. លោក ចាន់ រដ្ឋា តំណាង លោកឧកញ៉ា ថៃ ជាហួត អគ្គនាយក្រុមហ៊ុនប៉េងហួត និងលោកជំទាវ ២០០.០០០$៣. លោកជំទាវឧកញ៉ា…