Category: ព័ត៌មានសង្គម

  • កូរ៉េខាងត្បូងផ្តល់ជំនួយពីរលានដុល្លារលើគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថានបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា

    កូរ៉េខាងត្បូងផ្តល់ជំនួយពីរលានដុល្លារលើគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថានបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា

    ភ្នំពេញ៖ កូរ៉េខាងត្បូង-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលផ្តល់ជំនួយពីរលានដុល្លារ លើផែនការអនុវត្តគម្រោងលើ​កកម្ពស់សមត្ថភាពវិទ្យាស្ថានសម្រាប់បណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ផ្ដោតលើគោលន​យោ​បាយ បទដ្ឋានគតិយុត្តិ ដែលត្រូវរៀបចំឲ្យមានច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ដើម្បីការពារកម្មករនិ​យោ​​ជិត តាមរយៈការបណ្តុះបណ្តាលមន្ត្រីជំនាញ។ គម្រោងនេះស្ថិតក្នុងផែនការរយៈពេល ៣ឆ្នាំ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងដោយភាគីកម្ពុជាតំណាងដោយឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេ​ខាធិកា​រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីកូរ៉េខាងងត្បូងតំណាងដោយលោក LEE Jaewang ប្រធាន​មជ្ឈមណ្ឌល​សហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េខាងត្បូងកាលពីថ្ងៃទី២១ មីនា ឆ្នាំ២០២៣​ នៅទីស្តីការក្រសួងការងារ។ លោក ឡេង តុង ​ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា ការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាការអនុវត្តគម្រោងជំនួយអភិវឌ្ឍផ្លូវការពីរដ្ឋាភិបាលកូរ៉េខាងត្បូងដល់ក្រសួងការងារកម្ពុជា ដើម្បីរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងជួយដល់វិទ្យាស្ថានជាតិសុវត្ថិភាព និងសុខភាពការងារ។ លោក ឡេង តុង បន្តថា ៖ «ស្របពេលដែលកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិ​សេ​សវិស័យការងារកំពុងមានកំណើនគួរឱ្យកត់សម្គាល់នោះ ឱកាសនៃគ្រោះថ្នាក់នៅកន្លែងធ្វើការក៏អាចនឹងមានខ្ពស់ ដែ​លចាំបាច់ត្រូវមានវិធានការក្នុងការបង្ការ ហើយវិធានការទាំងនេះ ផ្ដោតលើគោលនយោបាយ បទដ្ឋានគតិយុត្តិ ដែ​លត្រូវរៀបចំឲ្យមានច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីការពារកម្មករនិយោជិករបស់យើង»។​…

  • អភិបាលខេត្តស្វាយរៀង ៖ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង ត្រូវទប់ស្កាត់រាល់សកម្មភាព បង្កឲ្យមានភាពចលាចលក្នុងសង្គម

    អភិបាលខេត្តស្វាយរៀង ៖ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង ត្រូវទប់ស្កាត់រាល់សកម្មភាព បង្កឲ្យមានភាពចលាចលក្នុងសង្គម

    ខេត្តស្វាយរៀង ៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២៣ ឯកឧត្តម អភិបាលខេត្តស្វាយរៀង ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ត្រូវខិតខំធ្វើអំពើល្អ បង្ការទប់ស្កាត់រាល់សកម្មភាព បង្កឲ្យមានភាពចលាចលក្នុងសង្គម និងខិតខំដោះស្រាយ សម្របសម្រួលទំនាស់ និងសកម្មភាពទាមទារតវ៉ានានានៅតាមមូលដ្ឋានដោយសន្តិវិធី ព្រមទាំងខិតខំបញ្ចៀសឲ្យបានរាល់អំពើហិង្សាតាមគ្រប់រូបភាព ។ ឯកឧត្តម ម៉ែន វិបុល បានដាក់ទិសដៅឲ្យអាជ្ញាធរពាក់ពន្ធ័ទាំងអស់ត្រូវបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឲ្យបានជាអតិបរមា តាមរយៈការជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ ឯកឧត្តម បញ្ជាក់ថា អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាការពារសន្តិភាព ពង្រឹងនូវគុណតម្លៃនៃសន្តិភាព និងរួមគ្នាប្រឆាំងឲ្យបានដាច់ខាតទប់ស្កាត់ការប៉ុនប៉ងទាំងឡាយណា ដែលមានបំណងបំផ្លាញសន្តិភាព ជាពិសេសគម្រោងគាំទ្រនានាដែលនាំទៅដល់ការធ្វើបដិវត្តន៍តាមគ្រប់រូបភាព ។ យោងតាមរបាយការណ៍នៅ បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌ នៅខេត្តស្វាយរៀង កើតឡើងក្នុងឆ្នាំ២០២២ មានចំនួន ៦១លើក បើប្រៀបធៀបនឹងឆ្នាំ២០២១ មាន ៣៤លើក កើនឡើងចំនួន២៧លើក។ បទល្មើសឧក្រិដ្ឋ…

  • ផ្លូវចាក់បេតុងប្រវែង ៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅក្នុងឃុំថ្មគរ ស្រុកល្វាឯម បានបើកការដ្ឋានសាងសង់

    ផ្លូវចាក់បេតុងប្រវែង ៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅក្នុងឃុំថ្មគរ ស្រុកល្វាឯម បានបើកការដ្ឋានសាងសង់

    ខេត្តកណ្តាល ៖ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុងមួយខ្សែប្រវែង ៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ទទួលបន្ទុកយុវជន មានប្រសាសន៍ថា នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើន របស់ស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណ្ឌភាព, ផាសុខភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែល ។ ឯកឧត្តម ជាប ដាវុធ បន្តថា ស្របតាមទិសស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងតែលើកឡើងជារើយៗថា «មានផ្លូវ, មានស្ពាន, គឺមាន ក្ដីសង្ឃឹម និង មានការអភិវឌ្ឍលើគ្រប់វិស័យ» ។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នៃវិបត្តិនៃជំងឺដ៏កាចសាហាវនេះ មកលើសង្គម-សេដ្ឋកិច្ច បានយ៉ាងល្អប្រសើរ និង…

  • លោកជំទាវ មឹន មាណវី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ការអភិវឌ្ឍ និងថែរក្សាការពារអាយុជីវិតរបស់ប្រជាជនកម្ពុជានៅលើដងផ្លូវ

    លោកជំទាវ មឹន មាណវី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ការអភិវឌ្ឍ និងថែរក្សាការពារអាយុជីវិតរបស់ប្រជាជនកម្ពុជានៅលើដងផ្លូវ

    ខេត្តបាត់ដំបង ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីលទ្ធផលការងារសម្រេចបាននៅខេត្តបាត់ដំបង របស់គម្រោងធ្វើឱ្យប្រសើរឡើង សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវជាតិសំខាន់ៗ នៅកម្ពុជា និងរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយការដង្ហែក្បួន នៅលើដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង លោក ជំទាវ មឹន មាណវី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានជួយដល់ការអភិវឌ្ឍ និងថែរក្សាការពារអាយុជីវិតរបស់ប្រជាជនកម្ពុជានៅលើដងផ្លូវ ក្នុងខណៈរាជរដ្ឋាភិបាលប្រកាសស្វាគមន៍គ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលមានបំណងជួយលើគ្រប់វិស័យ។ លោក ជំទាវ មឹន មាណវី អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានស្នើដល់អ្នកជំនាញការជប៉ុន ឲ្យបន្តជួយការចែករំលកនូវបទពិសោធន៍ និងរិះរកវិធីសាស្រ្ត ធ្វើយ៉ាងណាដើម្បីអប់រំណែនាំដល់ប្រជាពលរដ្ឋកម្ពុជាឱ្យឆាប់យល់ដឹងនិងកែប្រែឥរិយាបថរបស់ខ្លួនពីការមិនគោរពច្បាប់ចរាចរណ៍ ឱ្យទៅជាការគោរពច្បាប់ដោយម៉ឺងម៉ាត់វិញ។ លោកជំទាវ បានស្នើដល់អ្នកជំនាញការជប៉ុន ឱ្យជួយបំពាក់ភ្លើងស្តុប ផ្លាកសញ្ញាចរាចរណ៍ និង ផ្លាកសញ្ញាអប់រំពីច្បាប់ចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ជ្រាបពីការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ ក្នុងការសំដៅការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាចម្បងក្នុងការគម្រាមកំហែងសម្លាប់ជីវិតមនុស្សនិងរបួសជាបន្តបន្ទាប់ រៀងរាល់ថ្ងៃ ដែលជាការបង្កការរាំងស្ទះដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានអំពាវនាវដល់បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបាត់ដំបង…

  • ក្រសួងការងារ ជូនដំណឹងពីវឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍

    ក្រសួងការងារ ជូនដំណឹងពីវឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍

    ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២៣នេះបានចេញសេចក្តីជូនដំណឹងជាថ្មីមួយអំពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី២៥ ។ ក្រសួងបានបន្តឱ្យដឹងថា៖ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគី ទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគី តំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះ ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទ ប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី ដើម្បីមានឱកាសពិចារណាឡើង វិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។ ជាមួយគ្នានេះក្រសួងការងារបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែរថា ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចវិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់ ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាច ស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺភាគីណាមួយអាចប្ដឹងទៅតុលាការ ដើម្បីរក ដំណោះស្រាយចុងក្រោយ៕ដោយ៖ម៉ាដេប៉ូ

  • លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅ រួមគ្នាពង្រឹង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព

    លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅ រួមគ្នាពង្រឹង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព

    ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ , លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រី លោកប្រធានការិយាល័យ លោក លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ ។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌបានក្រើនរំលឹកក៍ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ។ ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។ ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានចុះល្បាតជាប្រចាំ នៅតាមគោលដៅងាយរងគ្រោះរួមមាន គោលដៅចោរកម្ម. គោលដៅស្មុគ្រស្មាញ. គោលដៅក្មេងទំនើង. គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន ។ ចុះត្រួតពិនិត្យជាប់ជាប្រចាំនៅតាមទីតាំងលក់អេតចាយគ្រប់ប្រភេទដោយធ្វើការណែនាំអោយម្ចាស់ទីតាំងហាមកុំអោយទិញរបស់របរណាដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ…

  • ក្រសួងបរិស្ថាន និងវិស័យឯកជនបង្ហាញការ ប្តេជ្ញាចិត្តរួមគ្នាបន្តធ្វើការ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

    ក្រសួងបរិស្ថាន និងវិស័យឯកជនបង្ហាញការ ប្តេជ្ញាចិត្តរួមគ្នាបន្តធ្វើការ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

    ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ រវាងក្រសួងបរិស្ថាន និងវិស័យឯកជននាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្តីពី «ដំណើរកម្សាន្តប្រកបដោយស្មារតីទទួលខុសត្រូវ» ដើម្បីពង្រឹងភាពជាដៃគូ និងដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ឯកឧត្តម ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា ក្រសួងបរិស្ថានបានប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយវិស័យឯកជន ដើម្បីពង្រឹងភាពជាដៃគូរ និងដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ។ សម្រាប់បេសកកម្មរបស់ក្រសួងបរិស្ថាន គឺ ដើម្បីគ្រប់គ្រង និងការពារធនធានធម្មជាតិ ដើម្បីប្រជាជនកម្ពុជាគ្រប់ជំនាន់ទទួលបានផលប្រយោជន៍មួយនេះ ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា៖ «យើងជួបជុំគ្នាដើម្បីផ្លាស់ប្តូរអំពីផែនការ អាទិភាព និងការសហការរបស់យើងផងដែរ ដើម្បីកសាងគោលដៅរួមរបស់យើងសម្រាប់មនុស្សជំនាន់ ទាំងបច្ចុប្បន្ន និងអនាគត» ។ លោក GUICHANDUUT នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia បានបញ្ជាក់ថា ៖កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ។ ការបំពុលដោយប្លាស្ទិក ជាផ្នែកមួយនៃបញ្ហា ក្នុងនោះទីក្រុងភ្នំពេញតែមួយមានថង់ប្លាស្ទិកប្រមាណ ១០លាន ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ។ បា្លស្ទិកភាគច្រើនប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ត្រូវបានផលិតដើម្បីបោះចោល ហើយជាញឹកពាប់មិនអាចកែច្នៃឡើងវិញបាន ដែលនាំឱ្យមានការបំពុលបរិស្ថានយ៉ាងច្រើន។ ទន្ទឹមនឹងការបំផ្លាញជីវចម្រុះ ការផលិតប្លាស្ទិកតាមតម្រូវការក៏មានកាន់តែច្រើន។…

  • រដ្ឋបាលជលផល និង អង្គការ WCS លែងអណ្ដើកហ្លួង ២០ក្បាលចូលក្នុងទីជម្រកធម្មជាតិ

    រដ្ឋបាលជលផល និង អង្គការ WCS លែងអណ្ដើកហ្លួង ២០ក្បាលចូលក្នុងទីជម្រកធម្មជាតិ

    ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា សហការជាមួយ Mandai Nature និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងអណ្ដើកហ្លួង ឬអណ្ដើកសរសៃចំនួន ២០ក្បាលចូល ក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ។ ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការ WCS បានថ្លែងថា «អណ្ដើកហ្លួងទាំង ២០ក្បាល (ឬហៅតាមឈ្មោះវិទ្យាសាស្រ្តថា the Southern River Terrapins (Batagur affinis) ដែលបានលែងថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីបានញាស់ពីសំបុកដែលបានការពារតាមដងព្រែកស្រែអំបិល និងព្រែកកំពង់សីលា ក្នុងខេត្តកោះកុង និងព្រះសីហនុ ចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៦ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ» ។ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានបញ្ជាក់ថា «ខ្ញុំបាទសូមសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស…

  • មន្រ្តីក្រសួងបរិស្ថាន៖ ពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីការទុកដាក់សំរាម និង ចូលរួមថែរក្សាបរិស្ថានកាន់តែច្រើន

    មន្រ្តីក្រសួងបរិស្ថាន៖ ពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីការទុកដាក់សំរាម និង ចូលរួមថែរក្សាបរិស្ថានកាន់តែច្រើន

    ភ្នំពេញ៖ មន្រ្តីនៃក្រសួងបរិស្ថានបានលើកឡើងថាបើគិតរហូតមកដល់ពេលនេះគេសង្កេតឃើញពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងបានយល់ដឹងពីការទុកដាក់សំរាម ហើយក្នុងចំណោមនេះបាន ចូលរួមថែរក្សាបរិស្ថាន និង អនាម័យតាមទីប្រជុំជនឬក៏តាមទីជនបទដាច់ស្រយាលថែមទៀត ។ នៅទីកន្លែងដែលធ្លាប់តែមានសំរាមចោលពាសវាកាលត្រូវបានលុបបំបាត់ ហើយជំនួសមកវិញនូវធុងសំរាម និងអនាម័យបរិស្ថានស្អាតល្អ។តំបន់ទីប្រជុំជន តំបន់ទីជនបទ តំបន់កម្សាន្តត្រូវបានថែរក្សាយ៉ាងស្រស់ស្អាត និងប្រកបដោយបរិយាកាសគួរជាទីលំហែកាយ។ លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃ ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ឱ្យដឹងថាបើគេក្រឡេកមើលកាលពី១០ឆ្នាំមុនតាមដងផ្លូវ តាមទីប្រជុំជន យើងឃើញថាមានសំរាមតែបច្ចុប្បន្នវិញគេឃើញថាមានលក្ខណៈប្រសើរឡើងច្រើន បើទោះបីថាកន្លែងខ្លះមិនទាន់ស្អាតតាមអ្វីដែលយើងចង់បានក៏ដោយ តែបើមើលទូទៅពិតប្រាកដណាស់វាប្រសើរជាងមុនច្រើនណាស់។ លោកបានបញ្ជាក់បន្ថែមថាកន្លងមកក្រសួងបរិស្ថានបានធ្វើការបំផុសចលនាឱ្យពលរដ្ឋយល់ដឹងពីការថែរក្សាបរិស្ថាន រៀបចំកែប្រែប្រព័ន្ធប្រមូលសំរាមបែបថ្មី ដែលមានប្រសិទ្ធភាព ហើយពលរដ្ឋក៏បានចូលរួមផងដែរពិសេសការបង់ថ្លៃសេវាប្រមូលសំរាមតែម្តង។ លោក ង៉ែត បុល បានលើកឡើងដោយបញ្ជាក់ផងថា៖បច្ចុប្បន្នក្រសួងបរិស្ថានបានគៀងគរប្រភពថវិការដោយបានវិនិយោគច្រើនទៅលើការងារគ្រប់គ្រងសំរាមទាំងការរៀបចំប្រព័ន្ធប្រមូលសំរាមនិ ងពិសេសបានរៀបចំទីលានចាក់សំរាមថ្មីៗជាច្រើនសម្រាប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីបំពេញទៅតាមកំណើនការប្រើប្រាស់របស់ពលរដ្ឋ។ ពាក់ព័ន្ធបញ្ហាសំរាមនេះដែរពលរដ្ឋកម្ពុជាមួយចំនួនក៏បានជំរុញឱ្យសាធារណៈជនមានការយកចិត្តទុដាក់ខ្ពស់ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវចៀសវាងចោលពាសវាលកាលដែលនាំឱ្យខូចទាំងសោភ័ណ្ឌភាពទីក្រុង និងបរិស្ថានថែមទៀត។ព្រមជាមួយពលរដ្ឋកម្ពុជាក៏បានជុំរុញឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងរាជរដ្ឋាភិបាលមានវិធានការជាក់លាក់ក្នុងការគ្រប់គ្រងសំរាមផងដែរ ។ អ្នកស្រី ថេន សុផល ជាអ្នកលក់ចំណីអាហារតាមដងផ្លូវមួយរូបបានបញ្ជាក់ប្រាប់ថា៖ការទុកដាក់សំរាមជារឿងមួយសំខាន់ ហើយបើយើងចោលពាសវាលកាលវានឹងបង្កការប៉ះពាល់ដល់អនាម័យដែលជះផលអាក្រក់ដល់សុខភាពយើងគ្រប់គ្នា។ជាងនេះទៅទៀតវានាំឱ្យបង្កការប៉ះពាល់ដល់បរិស្ថាន បាត់សណ្តាប់ធ្នាប់ដែលធ្វើឱ្យបាត់បង់ភ្ញៀវទេសចរផង។ ដោយឡែក លោក ជុំ វាសនាដែលជាប្រជាពលរដ្ឋមួយរូបទៀតលើកឡើងថា៖ ដល់ពេលនេះយើងពលរដ្ឋគ្រប់គ្នាគួរចូលរួមថែរក្សាអនាម័យ។ពិសេសត្រូវចេះវេចខ្ចប់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ម្នាក់ៗមិនត្រូវចោលសំរាមតាមការនឹកឃើញឬតាមភាពងាយស្រួលទេគឺត្រូវចោលសំរាមតាមធុងសំរាមនិងទីចាក់សំរាមឱ្យបានត្រឹមត្រូវជានិច្ច។ គួរបញ្ជាក់ថា បើតាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្មីៗមកនេះថា៖ ក្នុងចំណោមសំណល់សំរាម១០០ ភាគរយ…

  • ស្នងការនគរបាលខេត្តព្រៃវែង ដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ពេលឃាត់ខ្លួនក្មេងទំនើងបង្កហិង្សាបាន មិនត្រូវអប់រំទៀតនោះទេ

    ស្នងការនគរបាលខេត្តព្រៃវែង ដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ពេលឃាត់ខ្លួនក្មេងទំនើងបង្កហិង្សាបាន មិនត្រូវអប់រំទៀតនោះទេ

    ព្រៃវែង៖ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ ។ ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ហើយឈប់ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត ។ សូមបញ្ជាក់ថា ចាប់តាំងពីលោកឈឿន ប៊ុនឆនឡើងកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែងប្រមាណ១០ថ្ងៃមកនេះ បានបង្ក្រាបក្មេងទំនើងគប់កញ្ចក់រថយន្តចំនួន ៣នាក់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិងចំនួន ១០នាក់ទៀតដែលធ្វើសកម្មភាព ជិះម៉ូតូដេញជេរគ្នាបង្កភាពអាណាធិបតេយ្យនៅក្រុងព្រៃវែងហើយក៏បានប្រើវិធានការធ្វើការអប់រំឱ្យបញ្ឈប់សកម្មភាពគប់កញ្ចក់រថយន្តក៏ដូចជាជេរគ្នាតាមផ្លូវដែលដែលនាំឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ។តែចាប់ពីពេលនេះតទៅវិធានការអប់រំ នឹងមិនប្រើទៅលើក្មេងជំនើងទៀតទេ គឺត្រូវតែចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ នុត នាង