-
ឃាត់មនុស្ស ៤៩នាក់ ពីបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនទូទាំងប្រទេសនាថ្ងៃទី២០ ខែមីនា ម្សិលមិញនេះ

ភ្នំពេញ ៖ យោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ មានជនសង្ស័យចំនួន ៤៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កាលពីម្សិលមិញ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៤៩នាក់នោះ មាន ១៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១០ករណី និងជនសង្ស័យ ៣២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៦ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៨ ខែមីនា ឆ្នាំ២០២៣, កំដៅកើនឡើង អាចមានភ្លៀងតិចតួច

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៨ ខែមីនា ឆ្នាំ២០២៣។ ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កំដៅ (heat low pressure cell) បណ្តាលឲ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C * អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។៣៖ តំបន់មាត់សមុទ្រ *…
-
មេបញ្ជាការសឹករងកំពង់ធំ អំពាវនាវដល់យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋាន បន្តអនុវត្តឱ្យបានល្អបន្ថែមទៀត តាមភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន

កំពង់ធំ៖ ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារថ្នាក់សំរឹទ្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនយោធិន ៩៦រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២០មីនា បានអំពាវនាវដល់យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋាន បន្តអនុវត្តឱ្យបានល្អបន្ថែមទៀត តាមភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានសម្រេចផ្ដល់ជូនគ្រឿងឥស្សរិយយសការងារថ្នាក់សំរឹទ្ធ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំពាវនាវដល់យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋាន ត្រូវបន្តអនុវត្តឱ្យបានល្អបន្ថែមទៀត តាមភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ដើម្បីបន្តទទួលបាននូវទំនុកចិត្តពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការដំឡើងឋានន្តរ សក្កិ មុខតំណែង និងគ្រឿងឥស្សរិយយសជាថ្មីទៀត ។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអបអរសាទរ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក…
-
ឯកឧត្តម ជា វ៉ាន់ដេត ៖ កម្ពុជារងគ្រោះនៅក្នុងសង្រ្គាមអស់ជាង២ទស្សវត្សន៍ ដោយបានបំផ្លាញធនធានមនុស្សស្ទើរតែទាំងអស់

ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងថា កម្ពុជាយើងស្ថិតនៅក្នុងសង្រ្គាមអស់ជាង ២ទស្សវត្សន៍ ដោយបានបំផ្លាញធនធានមនស្សទាំងអស់ត្រូវបានបំផ្លាញ។ ក្រោយពីរបបខ្មែរក្រហម មានតែលោកគ្រូ អ្នកគ្រូ ដែលបាននៅរស់រានមានជីវិតពីការកាប់សំលាប់ ក៏បានចូលទៅតាមក្រសួងស្ថាប័នផ្សេងៗ នៅគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ។ ឥឡូវនៅពេលដែលយើងទទួលបានសន្តិភាព ១០០ភាគរយ ប្រទេសមួយចំនួន កំពុងធ្លាក់នៅក្នុងភ្លើងសង្រ្គាម ដែលអាចមានការអូសបន្លាយពីចន្លោះ ៥ ទៅ ១០ ឆ្នាំទៀតមិនទាន់ចប់ផង។ ការថ្លែងឡើងបែបនេះ របស់ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយលោក អ្នកគ្រូ សរុបប្រមាណ ២៤២នាក់ មកពីឃុំចំនួន៤ គឺ ឃុំពារាម ឃុំត្នោត ឃុំដូង និងឃុំចំប៉ី នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាទី។ ឯកឧត្តម បន្តថា ប្រទេសមានសុខសន្តិភាពពេញលេញ សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលជាការជួយសម្រួលដល់ការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព និងលឿនរហ័ស…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ដែនជម្រកសត្វព្រៃ-ព្រៃឡង់ ជាអាងស្តុកឥណទានកាបូនដ៏ធំមួយដែលយើងអាចលក់ឥណទានកាបូន យកចំណូលមកការពារ និងអភិរក្ស

ភ្នំពេញ៖ ដែនជម្រកសត្វព្រៃឡង់ គឺជាអាងស្តុកឥណទានកាបូនដ៏ធំមួយដែលអាចទាញយកប្រយោជន៍ពិការលក់ឥណទានកាបោណ ទាញយកចំណូលនេះមកដើម្បីបម្រើដល់ការងារការពារ និងអភិរក្ស ក៏ដូចជាជួយដល់ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ។ នេះជាការលើកឡើង របស់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាបូកសរុបការងារប្រចាំឆ្នាំ២០២២ និង លើកទិសដៅផែនការកាងារសម្រាប់ឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ នៅសណ្ឋាគារសានវ៉េនារាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម បន្តថា តំបន់ព្រៃឡង់ នាពេលបច្ចុប្បន្ននេះត្រូវបានរៀបចំឱ្យមានយន្តការសហការរវាងស្ថាប័នសាធារណៈ ដែលមានរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ជាមួយអង្គការដៃគូពាក់ព័ន្ធ មានអង្គការអភិរក្សអន្តរជាតិ CI និងក្រុមហ៊ុនមកពីប្រទេសជប៉ុន បានចាប់ដៃគ្នា អនុវត្តគម្រោងរ៉េដបូក នៅព្រៃឡង់ត៍នេះ ស្ថិតនៅក្នុងយន្តការឥណទានកាបូនរួមគ្នា រវាងរាជរដ្ឋាភិបាកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលត្រូវបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ ។ ឯកឧត្តម បន្ថែមថា គម្រោងឥណទានកាបូនរួមគ្នារេដបូដ ឬហៅកាត់ថា(JCM REDD+) ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ គឺជាគម្រោងមួយពាក់ព័ន្ធនិងវិស័យព្រៃឈើ ដែលកម្ពុជាត្រូវបានផ្តូចផ្តើមគំនិតរៀបចំឡើងមុនគេនៅលើពិភពលោក ។ ឯកឧត្តម បន្តថា នៅក្រោមវិស័យព្រៃឈើនេះ…
-
ភ្ញៀទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនាបាតុភូតធម្មជាតិព្រះអាទិត្យរៈចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឬបាតុភូត EQUINOX

ភ្នំពញ-នាព្រឹកព្រលឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានមកទស្សនាបាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីព្រឹក និងខែកញ្ញា ៕ចាន់ វិចិត្រ
-
ក្រសួងបរិស្ថានសហការជាមួយ អង្គការអភិរក្សអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ប្រជុំបូកសរុបលទ្ធផលការងារ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់

ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយ អង្គការអភិរក្ស អន្តរជាតិ ប្រចាំ កម្ពុជា បានរៀបចំសិក្ខាសាលាបូកសរុបការងារប្រចាំឆ្នាំ២០២២ និង លើកទិសដៅផែនការកាងារ សម្រាប់ ឆ្នាំ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ ក្នុងគោលបំណង បូកសរុបលទ្ធផលការងារអនុវត្តន៍គម្រោងឆ្នាំ២០២២ ដែលត្រូវប្រមូលមតិយោបល់ពីអ្នកពាក់ព័ន្ធអំពីបញ្ហាប្រឈមក្នុងការអនុវត្តន៍គម្រោងកន្លងមក ដើម្បីស្វែងរកយុទ្ធសាស្ត្រក្នុងការ ដោះស្រាយ និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២៣ ។ ពិធីនេះធ្វើឡើង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ក្រុមហ៊ុនមីតស៊ុយ និងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ។ ជាលទ្ធផលមានការចូលរួមយ៉ាងសកម្មពីអង្គភាពអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធ ព្រមទាំងបានប្រមូលធាតុចូលដើម្បីកែលម្អសម្រាប់ធ្វើផែនការសកម្មភាពក្នុងឆ្នាំ២០២៣ ។ ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា៖ «ខណៈពេលដែលគម្រោងឥណទានកាបូនរួមគ្នា រេដបូដ ( JCM REDD+) ដំណាក់កាលទី១ (២០១៨-២០២០) នៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវបានបញ្ចប់ដោយជោគជ័យនូវការផ្តល់សុពលភាព…
-
បង្គន់អណ្តែតទឹកមិនប៉ះពាល់ដល់បរិស្ថាន ជួយកម្ចាត់ជំងឺនានាក្នុងបឹងកម្ពុជា

សៀមរាប៖ ជាច្រើនជំនាន់មកហើយ អ្នកភូមិសហគមន៍បណ្តែតទឹកនៅបឹងទន្លេសាបរបស់ប្រទេសកម្ពុជា បានបន្ទោរបង់ដោយផ្ទាល់ទៅក្នុងទឹក ដែលពួកគេប្រើប្រាស់សម្រាប់ចម្អិនអាហារ បោកគក់ និងងូតទឹក ដែលប្រថុយនឹងជំងឺរាគរូស ព្រមទាំងជំងឺដែលបណ្តាលមកពីទឹកកង្វក់ ដូចជាជំងឺអាសន្នរោគជាដើម។ ឥឡូវនេះ សហគ្រាសសង្គមក្នុងស្រុកមួយឈ្មោះថា Wetlands Work (WW) កំពុងព្យាយាមដោះស្រាយបញ្ហានេះ ដោយបង្កើត “បង្គន់អណ្តែតទឹក” ដើម្បីចម្រោះកាកសំណល់ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ការដំឡើងវាត្រូវចំណាយប្រាក់ច្រើន ដូច្នេះមានតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលបាន៕ ប្រភព៖ AFP អាន៖ លន់ សារ៉ាត ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សូមបង្កេីនការប្រុងប្រយ័ត្ន!! ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះពលរដ្ឋ ០៥ខ្នងទាំងព្រឹកនៅខណ្ឌចំការមន

ភ្នំពេញ ៖ គ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន០៥ខ្នងទាំងស្រុង ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍នាវេលាម៉ោង ០៧ នឹង៤៥នាទីថ្ងៃព្រឹក ថ្ងៃចន្ទ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសំណង់មិនរៀបរយ ភូមិ៤ ផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ:សុក វណ្ណកាយ ភេទប្រុស អាយុ ៤៤ឆាំ្ន សញ្ជាតិខ្មែ ។ មុខរបរ: ប្រជាការពារសង្កាត់ ។ ដោយប្រភេទសំណង់: ផ្ទះឈើប្រកសង្ក័សី ទំហំ ០៤ម៉ែត្រ X ៣ម៉ែត្រ ។ ចំពោះការខូចខាតសម្ភារៈ ៖ ឆេះផ្ទះអស់៥ខ្នងទាំងស្រុង ដោយមូលហេតុ ផ្ទុះកំប៉ុងហ្គាស ។ ប៉ុន្តែក្នុងករណីអគ្គិភ័យនេះមិនបណ្ដាលឱ្យមនុស្សរងរបួស ឬស្លាប់នោះទេ ។ បន្ទាប់ពីទទួលបានដំណឹង នៃការឆាបឆេះផ្ទះប្រជាពលរដ្ឋភ្លាម អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បង្ការ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន…
-
យានយន្តល្មើស ច្បាប់ចំនួន ២២០គ្រឿង និងបាន ផាកពិន័យតាម អនុក្រឹត្យ លេខ ៣៩ នៅទូទាំងប្រទេស នាថ្ងៃទី១៩ មីនា

ភ្នំពេញ៖ បេីយោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹត បន្ដឹង ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅ សរុប ១០៥ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ២២៩ គ្រឿង ម៉ូតូ ១៧៤ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២២០ គ្រឿង មាន ម៉ូតូ ចំនួន ១៧៤ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ…