Category: ព័ត៌មានសង្គម

  • ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ផ្ញើលិខិតជូនពរឯកឧត្តម ជា សុផារ៉ា ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

    ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ផ្ញើលិខិតជូនពរឯកឧត្តម ជា សុផារ៉ា ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ផ្ញើលិខិតជូនពរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីកសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលមានខ្លឹមសារថា ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្ដែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យសម្រេចបាន នូវជោគជ័យថ្មីៗបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្ដីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជាជន តាមរយៈការដឹកនាំការងារគ្រប់គ្រងលើការរៀបចំដែនដី នគរូបនីយកម្ម សំណង់…

  • លោកគ្រូ អ្នកគ្រូ មកពីខេត្តព្រះសីហនុ ទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

    លោកគ្រូ អ្នកគ្រូ មកពីខេត្តព្រះសីហនុ ទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

    ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន, ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូចំនួន ៤២៥នាក់ មកពីខេត្តព្រះសីហនុ រៀបចំឡើងដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅក្នុងសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ខណៈពេលដែលលោកគ្រូអ្នកគ្រូទាំងនោះ អញ្ជើញមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីឧក្រិដ្ឋកម្មដែលកើតមានឡើងនៅរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដែលជាអតីតមន្ទីរសន្តិសុខ និងជាគុកសម្ងាត់របស់ខ្មែរក្រហម។ ឯកឧត្តម នេត្រ ភក្ដ្រា បានចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលសម្រេចបានដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) និងបុព្វហេតុនៃការជំនុំជម្រះក្តី៖ ចេញពីការសង្គ្រោះជាតិនិងប្រជាជន មកការនាំយកសុខសន្តិភាពពេញលេញ និងការកាត់សេចក្តីលើអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម និងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ ឯកឧត្តម នេត្រ ភក្ត្រា បន្ដថា លោកគ្រូអ្នកគ្រូដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបន្ដនូវចំណេះដឹងពាក់ព័ន្ធប្រវត្ដិសាស្ដ្ររបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាដំណើការនៃការជំនុំជម្រះក្ដី ដែលបានធ្វើឡើងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងគោលបំណងចូលរួមទប់ស្កាត់បង្កាកុំឱ្យមានរបបសាហាវឃោរឃៅដូចរបបខ្មែរក្រហមវិលត្រលប់មកកម្ពុជាសារជាថ្មី។ សាលាក្តីខ្មែរក្រហម ដែលជាតុលាការកូនកាត់ កម្ពុជា-អង្គការសហប្រជាជាតិ បានជំនុំជម្រះនិងកាត់ទោសអតីតមេដឹកនាំ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងសំណុំរឿងឧក្រិដ្ឋកម្មក្រោមច្បាប់កម្ពុជា នៃអំពើប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ការពារកុំឱ្យរបបនេះកើតឡើងសារជាថ្មី និងការថែរក្សាការពារសន្តិសុខសន្តិភព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដោយគោរពអធិបតេយ្យភាពជាតិ…

  • អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុននានា បានចូលរួមសម្អាតបរិស្ថាននៅក្នុងក្រុងសៀមរាបមុនពេលដង្ហែគប់ភ្លើង

    អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុននានា បានចូលរួមសម្អាតបរិស្ថាននៅក្នុងក្រុងសៀមរាបមុនពេលដង្ហែគប់ភ្លើង

    សៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុននានា បានចូលរួមសម្អាតបរិស្ថាននៅក្នុងក្រុងសៀមរាបមុនពេលដង្ហែគប់ភ្លើងជិតចូលមកដល់ហើយ កាយវិការរបស់អាជ្ញាធរខេត្ត និងបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដែលបានចូលរួមស្រឡាញ់ ការពារ និងថែរក្សាបរិស្ថាន ដែលនេះជាមូលដ្ឋានគ្រឹះនៃវប្បធម៌ចែករំលែក ចូលរួមសាមគ្គីជាកម្លាំង ដើម្បីអភិវឌ្ឍន៍ខេត្ត ក្រុងរបស់យើងរួមគ្នាផងដែរ។ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា “សៀមរាបផ្ទះខ្ញុំ” សូមជួយថែរក្សាផ្ទះរបស់យើងទាំងអស់គ្នា ដើម្បីសុខមាភាពរបស់ក្រុមគ្រួសារយើង សំរាមគឺជាកាកសំណល់ ដែលផ្ទុកដោយមេរោគជាច្រើនប្រភេទ ចាំបាច់ណាស់យើងត្រូវមានឧបករណ៍គ្រប់គ្រាន់សម្រាប់ប្រមូលនូវសំណល់រឹង និងរាវនេះ លោកបានសំណូមពរ ដល់ម្ចាស់ក្រុមហ៊ុន អាជ្ញាធរមូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់ និងស្វាគមន៍ក្នុងការចូលរួមគ្រប់សកម្មភាពល្អៗរបស់បងប្អូនប្រជាពលរដ្ឋ នេះជាកត្តាដ៏សំខាន់មួយដែលយើងអាចធ្វើការងាររួមគ្នារវាងអជ្ញាធរមូលដ្ឋាន និង បងប្អូនប្រជាពលរដ្ឋដែលមានចិត្តស្រឡាញ់បរិស្ថាន។ លោក បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ត្រីជំនាញទាំងអស់ ដែលទទួលខុសត្រូវលើបញ្ហារបរិស្ថាន ត្រូវបង្កើនការទទួលខុសត្រូវ នូវរាល់កិច្ចការរបស់ខ្លួន ត្រូវណែនាំនិងហាមបងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់ចួលរួមសម្អាតបរិស្ថាន និងត្រូវរៀបចំផែនការថែរក្សាបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ទាំងពេលវេលា និងសម្ភារប្រើប្រាស់ ដែលប្រាកដថាគ្មានហានិភ័យដល់សុខភាព ហើយត្រូវផ្សព្វផ្សាយ និងស្វាគមន៍រាល់បណ្តាសហគ្រាសក្នុងវិស័យឯកជន ដែលមានបំណងស្ម័គ្រចិត្តចូលរួមដើម្បីរួមគ្នាធ្វើគ្រប់បែបយ៉ាង ឲ្យក្រុងសៀមរាបយើង កាន់តែមានសោភ័ណភាព អនាម័យ និងបរិស្ថានល្អ។…

  • សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ ពីបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែមីនា ម្សិលមិញ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ ពីបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែមីនា ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៤៧នាក់នោះ មាន ២៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៥ករណី និងជនសង្ស័យ ២៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ០៧ករណី ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ស្លាប់ ២នាក់ និងរបួស ៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែមីនាម្សិលមិញ

    ស្លាប់ ២នាក់ និងរបួស ៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែមីនាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ប្រជែង, មិនប្រកាន់ស្ដាំ, បត់មិនប្រយ័ត្ន និងស្រវឹង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឃាត់រថយន្ត ១៦គ្រឿងសង្ស័យកែច្នៃខុសបច្ចេកទេស បំពង់ស៊ីម៉ាំងលាន់ឮខ្លាំង

    ឃាត់រថយន្ត ១៦គ្រឿងសង្ស័យកែច្នៃខុសបច្ចេកទេស បំពង់ស៊ីម៉ាំងលាន់ឮខ្លាំង

    ភ្នំពេញ ៖ កម្លាំងចំណុះអធិការដ្ឋានខណ្ឌបានបញ្ចេញកម្លាំងម៉ូតូ និងរថយន្តរបស់អង្គភាព ដើម្បីល្បាតតាមដងផ្លូវបានឃាត់រថយន្តប្រមូលផ្ដុំគ្នានៅស្ថានីយប្រេង១កន្លែងចំនួន ១៦គ្រឿងសង្ស័យកែច្នែរថយន្ត និង សំឡេងឮខ្លាំង ខុសបច្ចេកទេស (ស៊ីម៉ាំងប៉្រែន) តែខាងអ្នកបើកបររថយន្តមិនព្រមសហការ កងកម្លាំងបានស្ទួចយករថយន្ត ទៅពិនិត្យតាមស្ដង់ដារ កាលវេលាម៉ោង៩នង០០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានបញ្ជាក់ដែរថា សកម្មភាពនឬ ធ្វើឡើង តាមបទបញ្ញា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចយើង ថាមានរថយន្តកែច្នៃបំពង់ស៊ីម៉ាំង ប្រមូលផ្ដុំនៅស្ថានីយប្រេង១កន្លែង ហើយ កម្លាំងយើងចុះទៅដល់ទីកន្លែង ក៏បានឃើញរថយន្តចំនួន ១៦គ្រឿង រួចបានណែនាំឱ្យម្ចាស់រថយន្តធ្វើការសហការការតែរថយន្តទាំង ១៦គ្រឿង មុនដំបូងមិនព្រមសហការ និងបំណងបើករថយន្តចេញពីស្ថានីយប្រេងខាងលើតែត្រូវកងកម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវប្រើធម៍ក្ដៅ ទើបអ្នកបើកបររថយន្តទាំង ១៦គ្រឿងបានមកសុំទោសសមត្ថកិច្ចនិងព្រមបើករថយន្តទៅតាមសមត្ថកិច្ចតាមសម្រួល ។ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

  • ស្ពានបេតុងមួយកន្លែង និងផ្លូវក្រួសក្រហម ១ខ្សែជាង ១០គីឡូម៉ែត្រ ត្រូវបានធ្វើការសាងសង់ និងកែលម្អសាជាថ្មីឡើងវិញជូនប្រជាពលរដ្ឋ ស្រុកបវេល

    ស្ពានបេតុងមួយកន្លែង និងផ្លូវក្រួសក្រហម ១ខ្សែជាង ១០គីឡូម៉ែត្រ ត្រូវបានធ្វើការសាងសង់ និងកែលម្អសាជាថ្មីឡើងវិញជូនប្រជាពលរដ្ឋ ស្រុកបវេល

    បាត់ដំបង ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ធ្វើការកែលម្អនូវផ្លូវក្រាលក្រួសក្រហម ១ខ្សែប្រវែងជាង ១០គីឡូម៉ែត្រ និងសាងសង់ស្ពានបេតុង១កន្លែង ប្រវែងជាង៦០ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងឃុំបួរវិល និង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីជាប្រយោជន៍ក្នុងដឹកជញ្ជូននិងធ្វើដំណើរឆ្លងកាត់ចេញចូលទៅមកប្រើប្រាស់បានងាយស្រួលប្រសើរឡើងវិញ។ ថ្លែងនៅក្នុងពិធីបើកការដ្ឋាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា៖ ដោយមានការទទូចស្នើសុំពីអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ និងដោយសង្កេតឃើញកន្លងមករបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះមានការពិបាកខ្លាំងក្នុងការធ្វើដំណើរ និងដឹកជញ្ជូននូវកសិផលទៅកាន៎ទីផ្សារផងនោះ ទើបរដ្ឋបាលខេត្តបាត់ដំបង ស្នើសុំរាជរដ្ឋាភិបាល ដើម្បីសម្រេចផ្ដល់នូវអំណោយជាចំណងដៃដ៏ថ្លៃថ្លា ក្នុងការកែលម្អផ្លូវក្រាលក្រួសក្រហម និងសាងសង់ស្ពានថ្មីនៅពេលនេះ។ ឯកឧត្តមបានបន្ថែមថា៖ តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ផ្លូវកែលម្អ ក្នុងនោះ៖ ផ្លូវក្រាលគ្រួសក្រហមប្រវែងជាង១០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ដោយដាក់លូកាត់ចំនួន១២កន្លែង និងសាងសង់នូវស្ពានបេតុងមួយកន្លែងប្រវែង៦៣ម៉ែត្រ ទទឹង៩ម៉ែត្រចាប់ពីផ្លូវលេខ១៥៩Cដល់ផ្លូវលេខ៥៧Bឆ្លងកាត់ភូមិស្លខ្លាញ់ និងភូមិគោក ឃុំបួរវិល ស្រុកបវេល ។ លោក គឹម ចិន្តា ជាអភិបាលស្ដីទីស្រុកបវេល បានថ្លែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាល…

  • សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខ ស្រ្តីដែលរំលូតកូនហើយគ្រោះថ្នាក់ដល់ជីវិត

    សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខ ស្រ្តីដែលរំលូតកូនហើយគ្រោះថ្នាក់ដល់ជីវិត

    ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីឈ្មោះ សៀង ស្រីអូន (រងគ្រោះដោយ ពេទ្យគ្លីនិកដើមអង្ក្រង បានកាយយកសពទារករំលូតក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ) នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលរួមបុណ្យសពអ្នកស្រី សៀង ស្រីអូន អាយុ២២ឆ្នាំ ដែលបានទទួលមរណភាព កាលពីវេលា ម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនាបន្ទាប់ពីគ្រូពេទ្យកាល់ម៉ែត បានបញ្ជូនគាត់តាមរថយន្ដគិលានសង្គ្រោះទៅដល់គេហដ្ឋានគាត់ នៅភូមិ ពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្ត កំពត ។ ស្ថិតក្នុងក្តីដ៏សោកសង្រេងនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអ្នកម្តាយមនុស្សធម៌ មានក្តីក្តុកក្តួល រន្ធត់ចិត្តក្រៃលែង និងតែងតែយកចិត្តទុកដាក់គិតគូរ…

  • សត្វរមាំង ជាប្រភេទសត្វជិតផុតពូជលើពិភពលោក និងកំពុងមានវត្តមាននៅប្រទេសកម្ពុជា

    សត្វរមាំង ជាប្រភេទសត្វជិតផុតពូជលើពិភពលោក និងកំពុងមានវត្តមាននៅប្រទេសកម្ពុជា

    រាជធានីភ្នំពេញ ៖ សត្វរមាំង ឬ ល្មាំង ( Eld’s Deer ) ដែលមានឈ្មោះវិទ្យាសាស្ត្រ Cervus eldii សត្វប្រភេទនេះគេកំពុងឃើញមានវត្តមាននៅកម្ពុជា។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២៣នេះថារមាំងជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅជាហ្វូង តាមតំបន់ទំនាបក្នុងព្រៃល្បះ ដែលសម្បូដោយ ស្មៅ ស្បូវ ព្រេច ល្បះរុក្ខជាតិ រួមជាមួយ ថ្លុក បឹង ត្រពាំង និងវាលស្រែ នៃបណ្តាខេត្តមួយចំនួនរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ។ រមាំងជាថនិកសត្វ តិណាសី និងមិនសូវផ្អើល មានមាឌតូចជាងប្រើស តែធំជាងឈ្លូសបន្តិច រមាំងឈ្មោលមាឌធំជាង រមាំងញី និងមានសម្បុរលឿងស្រអាប់ ឬ លឿងក្រម៉ៅ មានអុចៗស នៅចំហៀងខ្លួន…

  • ប្អូនស្រី ដែលយកសពកូនក្នុងផ្ទៃអាយុ ០៤ខែ ដោយការធ្វេសប្រហេសបណ្តាលឱ្យដាច់ពោះវៀននោះ ខណៈនេះគាត់បានទទួលមរណះភាពហើយ

    ប្អូនស្រី ដែលយកសពកូនក្នុងផ្ទៃអាយុ ០៤ខែ ដោយការធ្វេសប្រហេសបណ្តាលឱ្យដាច់ពោះវៀននោះ ខណៈនេះគាត់បានទទួលមរណះភាពហើយ

    ភ្នំពេញ ៖ យោងតាម Facebook មួយដែលមានឈ្មោះថា ៖ (Seyha Sem) បានបង្ហោះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ សេចក្ដីជូនដំណឹង ប្អូនស្រីដែល យកសពកូនក្នុងផ្ទៃអាយុ ០៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ គាត់បានទទួលមរណៈភាព កាលពី វេលាម៉ោង ០២ និង ១០នាទី រំលងអាធ្រាត្រយប់មិញ ឈានចូលព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហើយ។ សពប្អូនស្រីយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ មានអ្នកចូល Comment ថា៖ (សូមធ្វើដំណើរទៅកាន់ទីដែលស្ងប់សុខផងចុះសង្ឃឹមថា បានរស់តែទីបំផុតក៏នៅតែលាចាកទៅទាល់តែបានអាណិតកូនដែលគ្នាមិនទាន់ដឹងអី) ។ សូមបញ្ជាក់ថា ៖ ខាងមន្ទីរពេទ្យកាល់ម៉ែត ធ្លាប់ប្រាប់ថា ស្ថានភាពរបស់ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន កំពុងវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ។លោក សាស្ត្រាចារ្យ…