Category: ព័ត៌មានសង្គម

  • គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៣នាក់ និងរបួស ៤នាក់ ខណៈរកឃើញយានយន្តល្មើសចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេសនាថ្ងៃទី១៥ ខែមីនា ម្សិលមិញ

    គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៣នាក់ និងរបួស ៤នាក់ ខណៈរកឃើញយានយន្តល្មើសចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេសនាថ្ងៃទី១៥ ខែមីនា ម្សិលមិញ

    ភ្នំពេញ៖ មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់ទៀតរបួសខណៈរកឃើញយានយន្តល្មើសចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១៥ ខែមីនា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៤លើក មានល្បឿន ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។ ជាមួយគ្នានេះ នៅថ្ងៃដដែល នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ចំនួនគោលដៅសរុប ១២៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៤៩គ្រឿង ម៉ូតូ ២៤៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣៨គ្រឿង មានម៉ូតូចំនួន ២៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ…

  • មេបញ្ជាការសឹករងកំពង់ធំ សំណូមពរដល់យោធិនវ័យក្មេង យកចិត្តទុកដាក់ខ្ពស់អនុវត្តឱ្យបានមុឺងម៉ាត់មេរៀនក្បាច់គុនរបស់កងទ័ព

    មេបញ្ជាការសឹករងកំពង់ធំ សំណូមពរដល់យោធិនវ័យក្មេង យកចិត្តទុកដាក់ខ្ពស់អនុវត្តឱ្យបានមុឺងម៉ាត់មេរៀនក្បាច់គុនរបស់កងទ័ព

    កំពង់ធំ៖ យោធិនវ័យក្មេងចំនួន ៨៥នាក់ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលការផ្សព្វផ្សាយផែនការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា និងផែនការរបស់ឯកឧត្តម ឧត្ត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដែលតម្រូវឲ្យគ្រប់កងឯកភាពចំណុះយោធភូមិភាគទី៤ ម្ចាស់ការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបឲ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងកាយសម្បទារបស់កងទ័ពរឹងមាំក្នុងពេលបំពេញភារកិច្ចតាមការចាត់តាំងបញ្ជា និងធ្វើឱ្យវិន័យលំហាត់របៀបរបស់កង យោធពលខេមរភូមិន្ទ កាន់តែប្រសើរឡើង។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ដែលត្រូវហ្វឹកហាត់បំប៉ន នៅពេលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការ រៀនសូត្រ និងអនុវត្តឲ្យបានមុឺងម៉ាត់តាមការ ណែនាំនិងការបង្ហាត់បង្រៀនរបស់ក្រុមគ្រូយោធាចារ្យ និងជាពិសេសអនុវត្តឱ្យបានម៉ត់ចត់បំផុតតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គហ្វឹកហ្វឺននៅក្នុងពេលរៀនសូត្រ។ ជាមួយគ្នានេះ មេបញ្ជាការសឹករងកំពង់ធំ ក៏បានសំណូមពរដល់លោកគ្រូយោធាចារ្យទាំងអស់ ត្រូវបញ្ចេញឲ្យ អស់សមត្ថភាពដើម្បីបង្ហាត់បង្រៀនសិក្ខាកាមយើង ឲ្យទទួលបានលទ្ធផលល្អ ៕ ដោយ ប៊ុន រដ្ឋា

  • សេដ្ឋកិច្ចកម្ពុជា ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើរប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ ហើយរំពឹងទុកថា នឹងមានកំណើន ៥,៦% នៅឆ្នាំ២០២៣នេះ

    សេដ្ឋកិច្ចកម្ពុជា ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើរប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ ហើយរំពឹងទុកថា នឹងមានកំណើន ៥,៦% នៅឆ្នាំ២០២៣នេះ

    ខេត្តកំពង់ចាម៖ ក្នុងពិធីបិទ សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសយើងបានដាក់ចេញនូវវិធានការគ្រប់គ្រង និងឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ឋភាព និងទាន់ពេលវេលាដើម្បីស្តារផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជន ដែលបណ្តាលមកពីការឆ្លងរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩, ការប្រែប្រួលអាកាសធាតុដែលបណ្តាលឲ្យកើតមានគ្រោះជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិយើងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើរប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ និងរំពឹងទុកថា នឹងមានកំណើន ៥,៦% នៅឆ្នាំ២០២៣នេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៃមន្ទីរស្ថាប័ននានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនៃខេត្តកំពង់ចាម ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ប្រកបដោយប្រសិទ្ឋភាពក្នុងការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងដោះស្រាយបានយ៉ាងច្រើននូវសំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ រួមចំណែកដល់ការកែលំអជីវភាពរស់នៅ និងគុណភាពជីវិតរបស់ពួកគាត់ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា លទ្ធផលទាំងនេះ បង្ហាញឲ្យឃើញពីសមត្ថភាពរបស់រាជរដ្ឋភិបាល ក្រសួងស្ថាប័ននានា…

  • លោក ស ខេង ជំរុញអាជ្ញាធរពង្រឹងការត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន

    លោក ស ខេង ជំរុញអាជ្ញាធរពង្រឹងការត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកទឹកចិត្តដល់អាជ្ញាធរ ជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពី​ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ «បីកុំ មួយរាយការណ៍»។​ ការជំរុញដូចនេះ​ បានធ្វើឡើងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង​ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញទៅកាន់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ដើម្បីឱ្យការអនុវត្តន៍ច្បាប់មានប្រសិទ្ធភាពខ្ពស់។ លោកក៏បានពន្យល់ពីគោលការណ៍«បីកុំ មួយរាយការណ៍» ដូច្នេះថា៖«​ ៣កុំគឺ កុំពាក់ព័ន្ធគឺ​ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត​ និងកុំប្រើប្រាស់គ្រឿងញៀន,​ កុំអន្តរាគមន៍គឺ​ រារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ,​ កុំលើកលែងគឺ​ កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូប ត្រូវគោរព និងអនុវត្តច្បាប់…

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Chongho នាយកប្រតិបត្តិ នៃអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Chongho នាយកប្រតិបត្តិ នៃអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)

    ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Chongho នាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) នៅទីស្ដីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងបន្តគាំទ្រចំពោះគម្រោងថ្មីមួយទៀតរបស់អង្គការ AFoCO ដែលផ្តោតទៅលើ Forest Garden ក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការគម្រោងនេះ ពាក់ព័ន្ធនឹងការដាំព្រៃឡើងវិញ និងការស្តុកកាបូនជាប្រការចាំបាច់ ព្រមទាំងការគ្រប់គ្រងបង្ការបញ្ហាភ្លើងឆេះព្រៃជាដើម ដើម្បីថែរក្សាព្រៃឱ្យបានល្អ ឱ្យមាននិរន្តរភាព។ នារសៀលថ្ងៃដដែល ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យសេចក្តីព្រាងសុន្ទរកថា សម្រាប់សម្តេចតេជោនាយករដ្ឋមន្ដ្រី ដោយបានណែនាំគណៈកម្មាធិការរៀបចំសន្និបាត ពិនិត្យនិងផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់លើរបាយការណ៍។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់អគ្គនាយកដ្ឋានទាំង៥ ត្រូវលើកពីការងារតាមអនុវិស័យនីមួយៗឱ្យបានច្បាស់លាស់ ដោយត្រូវពិនិត្យលើការងារជំរុញស្វាយចន្ទី ដែលសម្តេចនាយករដ្ឋមន្ត្រីបានប្រកាស…

  • រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតសំរាប់យុទ្ធនារីគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ និងការពារផលប្រយោជន៍នារី ក្នុងការចូលរួមចអភិវឌ្ឍន៍ប្រទេសជាតិ

    រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតសំរាប់យុទ្ធនារីគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ និងការពារផលប្រយោជន៍នារី ក្នុងការចូលរួមចអភិវឌ្ឍន៍ប្រទេសជាតិ

    ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីអបអរសាទរខួបអនុស្សារីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ ៖ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរង កងទ័ពជើងគោក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក បានយកចិត្តទុកដាក់បំផុតសំរាប់យុទ្ធនារីគ្រប់មជ្ឈដ្ឋានសម្តៅលើកកម្ពស់ និងការពារផលប្រយោជន៍នារីដើម្បីចូលរួមចំណែកក្នុកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឲ្យសំបូររុងរឿង ។ ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មានប្រសាសន៏បន្ថែមថា ប្រធានបទ (ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ) ពិតជាមានសារៈសំខាន់ណាស់ ដែលជាប្រធានបទឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តរំលេចពីតំលៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសនៅក្នុងសម័យឌីជីថលនេះ ។ ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានគូសបញ្ជាក់ថា តំលៃស្ត្រីខ្មែរយើងបានធ្លាក់ចុះដល់ចំណុចសូន្យ នៅក្នុងរបបប្រល័យពូជសាសន៏ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ ក្រោយថ្ងៃរំដោះ ៧មករា…

  • ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខគណបក្សប្រជាជនកម្ពុជា ជួយដោះស្រាយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា

    ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខគណបក្សប្រជាជនកម្ពុជា ជួយដោះស្រាយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា

    កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានលើកឡើងថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខគណបក្សប្រជាជនកម្ពុជា ជួយដោះស្រាយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឯកឧត្តម សោម ស៊ុន ថ្លែងដូចនេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកបក្ស ដែលមានជីវភាពខ្វះខាត នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្ដម សោម ស៊ុន បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានរួមសុខ រួមទុក្ខជាមួយប្រជាជន និង បានសម្ដែងការសោកស្តាយ ចំពោះការបាត់បង់នូវសកម្មជនគណបក្សដែលបានទទួលមរណៈភាព ២រូប ។ ឯកឧត្តម ក៏បានអំពាវនាវដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នៃយើង ហើយយើងទាំងអស់គ្នានិងក្រុមគ្រួសារត្រូវត្រៀមខ្លួន ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។ ឯកឧត្តម បានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភជូនក្រុមគ្រួសារសពសមាជិកគណបក្សប្រជាជន…

  • អភិបារាជធានីភ្នំពេញ អំពាវនាវដល់ អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តរួមគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិនារី និងត្រូវស្គាល់អំពីសុខទុក្ខរបស់នារី ដើម្បីជួយដល់ពួកគាត់ ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងកុមារ

    អភិបារាជធានីភ្នំពេញ អំពាវនាវដល់ អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តរួមគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិនារី និងត្រូវស្គាល់អំពីសុខទុក្ខរបស់នារី ដើម្បីជួយដល់ពួកគាត់ ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងកុមារ

    ភ្នំពេញ៖ ឯកឧត្តម ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តរួមគ្នាឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត ក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិនារី និងត្រូវស្គាល់អំពីសុខទុក្ខរបស់នារី ដើម្បីជួយដល់ពួកគាត់ ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងកុមារ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងចូលរួមដោះស្រាយ បញ្ហាស្រ្តីមានវិបត្តិផ្សេងៗទៀត ឱ្យកាន់តែប្រសើរឡើង។ ថ្លែងក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគា្នរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការជានារី ចំនួន៩៤នាក់ ដែលបាននិងកំពុងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ ឯកឧត្តម ឃួង ស្រេង…

  • បទល្មើសគ្រឿងញៀនដែលបង្ក្រាបបាននៅទូទាំងប្រទេសថ្ងៃទី១៣ មីនា ម្សិលមិញ សរុបចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់

    បទល្មើសគ្រឿងញៀនដែលបង្ក្រាបបាននៅទូទាំងប្រទេសថ្ងៃទី១៣ មីនា ម្សិលមិញ សរុបចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់

    ភ្នំពេញ៖ ជនសង្ស័យចំនួន ៥០នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ។ នៅក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ មនុស្ស ១៩នាក់ (ស្រី ៤នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ មនុស្ស ៩នាក់ (ស្រី ៦នាក់) ,ប្រើប្រាស់ ៧ករណី ឃាត់ មនុស្ស ២២នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមីនានេះដែរ រួមមាន៖ មេតំហ្វេតាមីន (Ice) ស្មេី និង ៣០,២១ក្រាម និង៨កញ្ចប់តូច ,មេតំហ្វេតាមីន (Wy) ស្មេីនិង ១,៨០ក្រាម ,កេតាមីន (Ke) ស្មេីនិង ៨,១៥ក្រាម។…

  • គម្រោងស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជានឹងមកដល់ នៅប្រមាណ ៩ខែទៀត

    គម្រោងស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជានឹងមកដល់ នៅប្រមាណ ៩ខែទៀត

    ខេត្តកោះកុង៖ គម្រោងការស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា ដែលនឹងមានការនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌា ហើយត្រូវបានរំពឹងថា នឹងអាចដំណើរការ បាននៅក្នុងរយៈពេល៩ ឬ១០ខែខាងមុខនេះ ខណៈដីព្រៃទំហំ ៩០ហិចតា ស្ថិតក្នុងដែនជម្រកសត្វ ព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃ សម្រាប់ជាចំណី សម្រាប់បន្ស៊ាំ ក្នុងគម្រោងស្តារសត្វខ្លាធំឡើងវិញនេះ មុនលែងចូលតំបន់ស្នូលនៃតំបន់អភិរក្សសត្វខ្លា។ បើតាមការបញ្ជាក់ពី កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន ក្នុងឱកាសរៀបចំដំណើរទស្សនាចរណ៍សត្វព្រៃ ដែលធ្វើឡើងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីល្ងាចថ្ងៃទី១២ ខែមីនា នេះថា តំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំ នៅកម្ពុជាឡើងវិញនេះ ត្រូវបានរៀបចំរួចរាល់ហើយ ដោយរង់ចាំតែធ្វើរបាយការណ៍បញ្ជូនទៅ ប្រទេសឥណ្ឌាប៉ុណ្ណោះ។ គម្រោងស្តារសត្វខ្លាធំ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។ ការស្តារសត្វខ្លាធំក្នុងព្រៃឈើជួរភ្នំក្រវាញ នឹងអាចជួយពង្រឹងទៅដល់ការលូតលាស់នៃជីវៈចម្រុះ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ជឿជាក់ថា កិច្ចការពារព្រៃឈើ និងសត្វព្រៃនៅតំបន់ជួរ ភ្នំក្រវាញ នឹងធានាបាននូវវត្តមានឡើងវិញនៃសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងរេដបូក…