Category: ព័ត៌មានសង្គម

  • សិក្ខាសាលាផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ពន្ធ័ និងវិស័យគាំពារបរិស្ថាន

    សិក្ខាសាលាផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ពន្ធ័ និងវិស័យគាំពារបរិស្ថាន

    (កំពង់ស្ពឺ)៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ពន្ធ័ និងវិស័យគាំពារបរិស្ថានដែលមានការចូលរួមពីតំណាងនិយោជក់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ក្នុងខេត្ត និងក្រុមហ៊ុនប្រមូលសំរាមទាំងបីក្រុមហ៊ុន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ អភិបាលរងខេត្តកំពង់ស្ពឺ លោក កៅ សុណ្ណារិទ្ធិ បានលើកឡើងថា ការចោលសំរាមឬសំណល់គ្រប់ប្រភេទពាសវាលពាសកាល មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសគឺធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាម័យ និង បរិស្ថាន ។ លោក អភិបាលរងខេត្ត បន្តថា ការចោលសម្រាមពាសវាលពាសកាលវាពិតជាជះឥទ្ធិពលអាក្រក់ទៅដល់ការរស់នៅ ជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសអាចនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ខូចនូវសោភ័ណភាពដល់ទីក្រុងឬទីប្រជុំជននៃខេត្តយើង វាក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងទេសចរណ៍ផងដែរ ។ លោក កៅ សុណ្ណារិទ្ធិ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាននៅគ្រប់ក្រុង ស្រុក ទាំងអស់ និងក្រុមហ៊ុនដែលមានកាតព្វកិច្ចប្រមូលសម្រាមត្រូវកំណត់គោលការណ៍ណែនាំរបស់ខ្លួនឱ្យសមស្រប ដើម្បីដាក់ជូនទៅប្រជាពលរដ្ឋ បណ្តាម្ចាស់អាជីវកម្ម និងរោងចក្រសហគ្រាស សិប្បកម្មនានា នៅក្នុងមូលដ្ឋាន សំដៅកំណត់ពីរបៀបគ្រប់គ្រង ទុកដាក់ វេចខ្ចប់ បែងចែក ឬ ញែកសម្រាម និង កាកសំណល់រឹង រាវ ឱ្យបានត្រឹមត្រូវ និងសម្របសម្រួលកិច្ចដំណើរការសេវាសម្អាត ប្រមូលដឹកជញ្ជូន ទុកដាក់សម្រាមឱ្យបានល្អប្រសើរ…

  • ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានបើកប្រាក់គោលនយោបាយ ជូនគ្រួសារយោធិន ៤៤គ្រួសារ

    ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានបើកប្រាក់គោលនយោបាយ ជូនគ្រួសារយោធិន ៤៤គ្រួសារ

    ខេត្តព្រះវិហារ៖ គ្រួសារយោធិនពលី មរណៈ បង្ករស្លាប់ និងបាត់ខ្លួន ៤៤គ្រួសារ ទទួលបានប្រាក់គោលនយោបាយ (ប្រាក់ឧបត្ថម្ភបូជាសព) ពីទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ។ ពិធីបើកប្រាក់គោលនយោបាយ (ប្រាក់ឧបត្ថម្ភបូជាសព) នាពេលនោះ បានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី ហ៊ឹម ហាប់ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ពុត ម៉ោល នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ ក្រុមការងារបើកប្រាក់គោលនយោបាយឧបត្ថម្ភបូជាសព ជូនគ្រួសារយោធិន និងគ្រួសារយោធិន ៤៤គ្រួសារទៀត ផងដែរ។ នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ត្រី ពុត ម៉ោល បានថ្លែង សំណេះសំណាល សាកសួរសុខទុក្ខដល់គ្រួសារយោធិន ពលី មរណៈ បង្ករស្លាប់ និងបាត់ខ្លួន។ លោកឧត្តមសេនីយ៍ បានបន្តថា កន្លងមកយោធិនទាំងអស់ បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិ មាតុភូមិ ខ្លះត្រូវបានពលី…

  • នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧៤បានចែងថា៖ រដ្ឋជួយឧបត្ថម្ភជនពិការ ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ

    នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧៤បានចែងថា៖ រដ្ឋជួយឧបត្ថម្ភជនពិការ ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ

    បន្ទាយមានជ័យ ៖ ក្នុងពិធីបើកផ្តល់របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ ចំនួន ៤៩៨នាក់ក្នុងឃុំទាំង១៣ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងថា នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧៤បានចែងថា៖ រដ្ឋជួយឧបត្ថម្ភជនពិការ ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ។ ឯកឧត្ដម អ៊ុ រាត្រី បន្តថា ៖ ជនមានពិការភាព ដែលត្រូវទទួលរបបគោលនយោបាយនៅ ស្រុកមង្គលបូរី នាពេលនេះមានចំនួន ៤៩៨ នាក់ ។ ក្នុងនោះជនពិការក្រីក្រកំរិតធ្ងន់ចំនួន៣១៦នាក់ (ទទួលរបបគោល នយោបាយចំនួន១២ខែ), កំរិតមធ្យមចំនួន ១៨២នាក់ (ទទួលរបបគោលនយោបាយចំនួន ០៦ខែ) សរុបទឹកប្រាក់ បើកផ្តល់ជូនចំនួន ៩៧.៦៨០,០០០៛០០ (កៅសិបប្រាំពីរលានប្រាំមួយរយប៉ែតសិបពាន់ រៀលគត់) ។ ឯកឧត្ដម អភិបាលខេត្ត បន្តទៀតថា ក្នុងចំណោមជនមានពិការភាពទាំង ៤៩៨ នាក់នេះ មានប្រភេទពិការដូចជា៖ ពិការកាយសម្បទា ពិការ…

  • យូនីសេហ្វកម្ពុជា និង អង្គការសង្រ្គោះកុមារ ប្រចាំកម្ពុជា រួមគ្នា រៀបចំ វេទិកាពាក់ព័ន្ធសិទ្ធិកុមារនិងធុរកិច្ច

    យូនីសេហ្វកម្ពុជា និង អង្គការសង្រ្គោះកុមារ ប្រចាំកម្ពុជា រួមគ្នា រៀបចំ វេទិកាពាក់ព័ន្ធសិទ្ធិកុមារនិងធុរកិច្ច

    ភ្នំពេញ៖ យូនីសេហ្វកម្ពុជា និងអង្គការសង្រ្គោះកុមារ ( Save the Children) ប្រចាំកម្ពុជា បានរួមគ្នារៀបចំវេទិកាមួយដើម្បី ប្រារឰខួប លើកទី១០ នៃការប្រកាសដាក់ឱ្យប្រើប្រាស់ជាសាកលនូវ គោលការណ៍ សិទ្ធិកុមារ និងធុរកិច្ច ដែលវេទិកានេះដើម្បីផ្តល់ការណែ នាំ ដល់ធុរកិច្ច ដោយដាក់បញ្ចូលសិទ្ធិកុមារទៅក្នុងយុទ្ធសាស្ត្រ និង សកម្មភាពអាជីវកម្មរបស់ពួកគេ។ វេទិកានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ នៅ រាជ ធានីភ្នំពេញ ដោយមានតំណាងចំនួន៥០រូប មកពីវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានចូលរួមក្នុងវេទិកានេះ ដើម្បីពិភាក្សាអំពីទំនួលខុសត្រូវរបស់ធុរកិច្ចទាក់ទងនឹងសិទ្ធិកុមារ អបអរសាទរវឌ្ឍនភាពដែលសម្រេចបានកន្លងមក និងឯកភាពគ្នា លើអាទិភាពសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ ។ វាគ្មិនសំខាន់ៗនៅក្នុងវេទិកានេះ រួមមាន អនុរដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម ហួត ពុំលោក វីល ផាកស៍ នាយក យូនីសេហ្វប្រចាំកម្ពុជា និងលោក ហុង…

  • ក.ប.ប. បណ្តុះបណ្តាល សិស្ស គ្រូ និងអាជីវករលក់ដូរនៅ សាលារៀន ជាង ៤០០នាក់ ពីសុវត្ថិភាពអាហារ

    ក.ប.ប. បណ្តុះបណ្តាល សិស្ស គ្រូ និងអាជីវករលក់ដូរនៅ សាលារៀន ជាង ៤០០នាក់ ពីសុវត្ថិភាពអាហារ

    ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឬ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការ ជាមួយសាលាជំនាន់ថ្មី និងវិទ្យាល័យស៊ីសុវត្ថិ រៀបចំវគ្គផ្សព្វផ្សាយ អំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទបញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរវិស័យម្ហូប អាហារនៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សា សាធារណៈ របស់រដ្ឋ និងឯកជនជាង ៤០០នាក់។ ក្នុងពិធីបើកវគ្គផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ» កាលពីថ្ងៃទី៩ ខែមីនា ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយក ដ្ឋានកិច្ចការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ(ក.ប.ប.) បានថ្លែងថា ការផ្សព្វផ្សាយនេះ គឺដើម្បីបណ្តុះពុទ្ធិ ដល់សិស្ស និស្សិត និងបណ្តាអ្នកពាក់ព័ន្ធឱ្យយល់ដឹងអំពីសិទ្ធិ របស់ អ្នកប្រើប្រាស់ និងរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូប អាហា រដែលមានសុវត្ថិភាព។ ឯកឧត្តមបន្តថា៖« វគ្គផ្សព្វផ្សាយនេះ គឺយើងបានបណ្តុះពុទ្ធិដល់ សិស្សា នុសិស្ស លោកគ្រូ…

  • នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ២៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី០៩ ខែមីនា ម្សិលមិញ

    នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ២៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី០៩ ខែមីនា ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២៩នាក់នោះ មាន ០៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ០៦ករណី និងជនសង្ស័យ ២២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១១ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត”…

  • ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ យានយន្ត ៤៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៩ ខែមីនា ម្សិលមិញ

    ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ យានយន្ត ៤៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៩ ខែមីនា ម្សិលមិញ

    ភ្នំពេញ ៖ យានយន្តសរុបចំនួន ៤៨៩គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ក្នុងនោះមានម៉ូតូ ៤២៥គ្រឿង និងរថយន្ត ៦៣គ្រឿង។ នេះបើយោងតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ។ អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ រូបនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ នគរបាលចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២១,៣៩១គ្រឿង ដោយក្នុងនោះ មានម៉ូតូ ១៧,៨៥០គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣,៥៤១គ្រឿង។ បទល្មើស ដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ រួមមាន៖ មួក ស្រវឹង ទូរស័ព្ទ អត់ផ្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែក រថយន្តវិញ រួមមាន៖ ខ្សែក្រវាត់…

  • ត្រឹមមួយថ្ងៃ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៩នាក់

    ត្រឹមមួយថ្ងៃ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៩នាក់

    ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣នេះ សមត្ថកិច្ច នៃប្រទេសកម្ពុជា បន្តបានទទួលសំណើចំនួន ០៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៩នាក់ បេីគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៨ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ចាក់ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ រួមមាន៖១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៧៧ករណី មានមនុស្ស ១,៩៨២នាក់ ២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧៥៣សំណើ និងបិទសំណុំរឿង ២៥៨សំណើ (រកឃើញមនុស្ស ១,១៥៨នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង) ៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ…

  • ក្រសួងសង្គមកិច្ច ៖ បិទបញ្ចប់ ការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់

    ក្រសួងសង្គមកិច្ច ៖ បិទបញ្ចប់ ការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់

    ភ្នំពេញ ៖ ក្រសួងសង្គមកិច្ចបានប្រកាសបិទបញ្ចប់ការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ចាក់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១០ ខែមីនា ២០២៣ ដោយបានបើកផ្ដល់ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ជូនប្រជាពលរដ្ឋចំនួន ៩៩ ១៦៩គ្រួសារ គិតជាទឹកប្រាក់ជាង ៤៦ពាន់លានរៀល។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច បានសូមប្រកាសបិទបញ្ចប់ការអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយទុករយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ សម្រាប់ករណីមានបណ្ដឹងតវ៉ាណាមួយរបស់អ្នកទទួលផល ។ ដោយឡែកសម្រាប់អ្នកទទួលផលទាំងអស់ពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ទាំងអស់ នឹងត្រូវបន្តទទួលផលបន្តពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាលើកទី២ តទៅ គឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣…

  • ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើម ប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌពន្ធនាគារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ

    ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើម ប្រឡង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងក្របខ័ណ្ឌពន្ធនាគារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ

    ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្តីពីការរៀបចំដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិល និងក្របខ័ណ្ឌពន្ធនាគារ សម្រាប់ផែនការក្របខ័ណ្ឌ ឆ្នាំ២០២៣ នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ អាចស្នើសុំកិច្ចសហការគាំទ្រពីក្រសួងមហាផ្ទៃ លើការងាររៀបចំកិច្ចដំណើរការប្រឡងទាំងមូលរបស់ខ្លួន ឬលើដំណាក់កាលណាមួយដែលខ្លួនពុំទាន់មានបទពិសោធន៍ ក្នុងការរៀបចំនៅឡើយ ដោយត្រូវធ្វើលិខិតស្នើសុំកិច្ចសហការគាំទ្រជាលាយលក្ខណ៍អក្សរ ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យរៀបចំ ។ ឯកឧត្តម អគ្គនាយក បានបន្ដថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី ពីក្នុងចំណោមសិស្ស-និស្សិត ព្រមទាំងត្រូវយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ បេក្ខជនដែលមានពិការភាព បេក្ខជនជាស្ត្រី និងបេក្ខជន ដែលមានទីលំនៅក្នុងភូមិសាស្ត្រថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការប្រឡង ។ ឯកឧត្តម អគ្គនាយក ក៏បានលើកឡើងទៀតថា គណៈកម្មការរៀបចំការប្រឡងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំការប្រឡង ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព យុត្តិធម៌ សមធម៌ គុណសម្បត្តិសាកសម ជំនឿទុកចិត្ត និងអនុលោមបទប្បញ្ញត្តិជាធរមាន និងត្រូវមានផែនការ…