-
ទន្សោងប្រភេទសត្វកម្រដែលកំពុងមានវត្តមាននៅកម្ពុជា

ភ្នំពេញ៖ សត្វទន្សោង ជាប្រភេទស្ថិតក្នុងអំបូរគោសារទិស និងជាប្រភេទជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានស្ទើរគ្រប់ទីកន្លែងនៅតាមតំបន់ព្រៃដោយរស់នៅជាហ្វូងអាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម។ សត្វប្រភេទនេះគឺ ភាគច្រើននៅ តំបន់ព្រៃល្បោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមាន ស្មៅ ស្បូវ ព្រេច ឬស្សី ល្បះរុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេស ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១០ ខែមិនា ឆ្នាំ ២០២៣ថា ៖ ទន្សោងមានមាឌ រូបរាង និងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរកធ្លាក់ចុះក្រោមដូចគោស្រុកទេ ទន្សោងមានសម្បុរក្រហមត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើង ទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ស ដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌ស នៅផ្នែកក្រោយត្រង់កំពែងគូទ…
-
ផ្លូវលេខ ៥០សេ មានប្រវែង ៥៨គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេត ភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ មានប្រវែង ៣៣០០ម៉ែត្រ និងចាប់ផ្ដើមកសាងនៅ ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង ៖ផ្លូវលេខ ៥០C ដែលមានប្រវែង ៥៨គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេតភ្ជាប់ពីខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ ចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២៤នេះបើតាមការបញ្ជាក់ ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការនិងដឹកជញ្ជូននៅក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានពេលអញ្ជើញ ចុះពិនិត្យមើលទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្ម នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ នៅក្នុងពិធីបុណ្យទន្លេខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ម្តងហើយ ក្នុងការសិក្សាគម្រោងស្ពាននេះ កុំឲ្យប៉ះពាល់បរិស្ថាន បន្ទាប់មកក្រុមហ៊ុន សាវ៉ាក់ ខុនស៊ុលថិនក្រោយមកបានសិក្សាលម្អិតពីស្ថាប័នជំនាញ មានទាំងក្រសួងបរិស្ថាន ព្រមទាំងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងនោះ លិខិតគោរពស្នើសុំមួយ ត្រូវបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចតេជោ ក៏បានឯកភាព ហើយគម្រោងសាងសង់ ផ្លូវលេខ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិន។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា ផ្លូវលេខ៥០សេនេះ…
-
រដ្ឋាភិបាលកម្ពុជា សម្រេចបិទបញ្ចប់ការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេច បិទបញ្ចប់ការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ចាប់ពីថ្ងៃទី ១០ ខែមីនានេះទៅ និងទុករយៈពេល១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ១៨ ខែមីនា សម្រាប់ករណីមានបណ្តឹងតវ៉ាណាមួយរបស់អ្នកទទួលផល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣។ សេចក្តីជូនដំណឹងបន្តថា ដោយឡែកសម្រាប់អ្នកទទួលផលទាំងអស់ពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ទាំងអស់ នឹងត្រូវបន្តទទួលផលបន្តពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាលើក ទី២ តទៅ គឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយប្រើប្រាស់នូវលេខគណនីថ្មី ដែលជូនដំណឹងដោយមូលនិធិជាតិជំនួយសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ កាលពីថ្ងៃទី ១០ខែមីនា ឆ្នាំ ២០២២ និងថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ ដោយបើកផ្តល់ដល់គ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយក្នុងនោះប្រភេទក្រុមគោលដៅទទួលផលរួមមាន ៩៩ ១៦៩ គ្រួសារ, ៣៧២ ៨៥៩ សមាជិកគ្រួសារ កុមារអាយុ ០-៥ ឆ្នាំ ៤៣ ២២៥៥ នាក់…
-
ស្លាប់បីនាក់ និងរបួស ១៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ និងស្រាល១៣នាក់។ បេីតាមការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងមិនគោរពសិទ្ធិ៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
ស៊ីម៉ាក់ ប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅស្រុកស្វាយលើ

សៀមរាប៖ អង្គភាពស៊ីម៉ាក់បានប្រកាសបើកការដ្ឋានប្រតិបត្តិការបោស សម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៣ ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោម អធិបតីភាពសម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វេនធាន ( WANG Wentian ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជា មានិត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាពស៊ីម៉ាក់ ចំនួនពីរដំណាក់កាលរួច មកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដោយមានថវិកាសរុបចំនួន ១០ លានដុល្លារអាមេរិក។ ជាលទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាពបាន ធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន ៧៤.៩២២.៧៨៤ ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោល គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១.៥៥៨គ្រាប់…
-
ក្រសួងបរិស្ថាន យកពិព័រណ៍បុណ្យទន្លេ ជាឱកាសផ្សព្វផ្សាយពីតំបន់សក្កានុពលទេសចរណ៍ជីវៈចម្រុះ និងបង្ហាញពីសមិទ្ធផលស្នាដៃប្រជាសហគមន៍តំបន់ការពារធម្មជាតិ

កំពង់ធំ៖ ក្នុងពិធីបុណ្យទន្លេលើកទី៧ក្រោមប្រធានបទ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគ ដែលដំណើរការរយៈពេល៣ថ្ងៃនៅក្នុងក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែ មីនាឆ្នាំ២០២៣ ក្រសួងបរិស្ថានដែលជាក្រសួងមួយទទួលខុសត្រូវលើវិស័យបរិស្ថាន បាននាំយកស្តង់ព័ពិរណ៍ចំនួន២ គឺស្តង់អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងស្តង់សហគមន៍តំបន់ការពារធម្មជាតិរួមចំណែកដល់ការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងអភិរក្សធនធានធម្មជាតិ ដោយបានដាក់តាំងបង្ហាញពីសមិទ្ធផលស្នាដៃក៏ដូចជាលទ្ធផលជាលក្ខណៈបច្ចេកទេសនូវកម្រងលិខិតបទដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយ និង បង្ហាញអំពីសក្កានុពលតំបន់ទេសចរណ៍ជីវៈចម្រុះ និងផ្សព្វផ្សាយអំពីផលិតផល ដែលជាស្នាដៃរបស់ប្រជាសហគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលជាភ្ញៀវជាតិនិងអន្តរជាតិមកកំម្សាន្ត ក្នុងពិធីបុណ្យទន្លេ។ លោក ឡេង គឹមស្រុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រៅពីសកម្មភាពធំៗខាងលើបេសកម្មចូលរួមពិព័រណ៍នេះ ក្រុមការងារដែលជាមន្រ្តីជំនាញបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភ្ញៀវមកចូលរួមតាមរយៈចែកខិតប័ណ្ណអប់រំណែនាំអំពីព័ត៌មានរបៀបប្រើប្រាស់ APPសំរាម គោនយោបាយស្តីអំពីការគ្រប់គ្រងសំរាមនិងសំណលរឹង គោលនយោបាយភូមិឃុំសុវត្ថិភាពធ្វើយ៉ាងឲ្យមានអនាម័យល្អឈរលើគោលការណ៍រស់នៅស្អាត ភូមិដ្ឋានស្អាត សុខភាពល្អអនាគរុងរឿង ដែលជាចក្ខុវិស័យរួមចំណែកធ្វើយ៉ាងឲ្យប្រទេសកម្ពុជាយើងមានបរិស្ថានស្អាត និងមានសោភ័ណភាពទាក់ទាញ។ ចំណែក លោក រ៉ាត់ រឿយ អនុប្រធាន ការពារធម្មជាតិព្រៃធំអន្លង់ធំនៃឧទ្យានជាតិភ្នំគូលេន ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំអន្លង់ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានលើកឡើងដែរថា ផលិតផលដែលលោកនាំយកមកដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ គឺជាជ្រូកធម្មជាតិប្រភេទជ្រូកស្រុកដែលមានបាកាត់និងជ្រូកព្រៃចញ្ចឹមនៅក្នុងសហគមន៍ដោយស៊ីចំណីធម្មជាតិដូចជាបន្លែជាដើម។ លោក បានចាត់ទុកពិព័រណ៍នេះ ជាឱកាសបង្ហាញផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋខ្មែរឲ្យងាកមកគាំទ្រកាន់តែខ្លាំងលើផលិតផលរបស់ប្រជាសហគមន៍ ។ ប្អូនស្រី ខៃ…
-
មនុស្សជិត៦០០នាក់ចូលរួមព្រឹត្តិការណ៍រត់អបអរទិវានារីអន្តរជាតិ ២០២៣

ភ្នំពេញ៖ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ខូអិលធីឌី (វីតាល់) បានចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់អបអរទិវានារីអន្តរជាតិ ២០២៣ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសុខភាព និងអបអរថ្ងៃទិវាអន្តរជាតិនារី ជាពិសេសដោយទទួលបានការចូលរួមពីសំណាក់កីឡាករ កីឡាការនី ប្រុស ស្រី និងកុមារប្រមាណជិត ៦០០នាក់ ដែលបានធ្វើឡើងនៅបុរី ប៉េង ហួត បឹងស្នោរ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ កម្មវិធីរត់ប្រណាំងនេះ រៀបចំឡើងដោយ KK Running Club និងសហការរៀបចំដោយ បុរី ប៉េង ហួត បឹងស្នោរ ក្រោមវិញ្ញាសាររត់ចម្ងាយចំនួនពីរ គឺការរត់ចម្ងាយប្រវែង 3km និង ការរត់ចម្ងាយប្រវែង 8km។ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងនេះដែរ មានវត្តមានកីឡាករ កីឡាការនី ជាតិ និងអន្តរជាតិ ចូលរួមរត់ប្រកបដោយទឹកមុខស្នាមញញឹមយ៉ាងសប្បាយរីករាយ។ វីតាល់ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រលើវីស័យកីឡារត់ប្រណាំង ពិសេសស្នាមញញឹមនិងទឹកមុខស្រស់ថ្លាប្រកបដោយភាពស្វាហាប់របស់កីឡាករ និងកីឡាការនីគ្រប់រូប។ តាមរយៈកម្មវិធីរត់ប្រណាំងមួយនេះ អ្នកចូលរួមនឹងទទួលបាននូវអារម្មណ៍ថ្មីប្លែក ពិសេសជម្រុញឱ្យអ្នកចូលរួមស្រឡាញ់ និងថែរក្សាសុខភាព តាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំ។ គួរបញ្ជាក់ផងដែរថា…
-
មូលនិធិព្រីនស៍ឧបត្ថម្ភកម្មវិធីសប្បុរសធម៌របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដើម្បីនាំមកវិញនូវវត្ថុបុរាណជាតិមកកម្ពុជា

ភ្នំពេញ ៖ មូលនិធិព្រីនស៍ ដែលជាដៃមនុស្សធម៌នៃសម្ព័ន្ធ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានមោទកភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភ (Diamond Sponsor) ក្នុងកម្មវិធី «Charity Gala Dinner» រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដើម្បីប្រមូលថវិកាសម្រាប់ Cambodian Treasures Foundation។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយបាននាំមកក្រុមហ៊ុនសហការឧបត្ថម្ភចំនួន ២២ និងអ្នកចូលរួមចំនួន ៤៨០ នាក់ ។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណរបស់កម្ពុជា និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការដឹកជញ្ជូនមកវិញនូវសម្បត្តិជាតិរបស់ប្រទេសជាតិនាពេលខាងមុខ។ លោក Anthony Galliano ប្រធាន សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានលើកឡើងថា « ការប្រគល់មកវិញនូវសម្បត្តិជាតិរបស់កម្ពុជា គឺជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស។ យើង សូមថ្លែង អំណរគុណ ចំពោះ ការ គាំទ្រ ពី មូលនិធិព្រីនស៍និង ការ ប្តេជ្ញា ចិត្ត របស់ ពួកគេ ក្នុងការជួយ សហគមន៍។»…
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៨ ខែមីនា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់បថា ក្នុងចំណោមជនសង្ស័យទាំង ៤៥នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៦ករណី និងជនសង្ស័យ ១៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មេីសគ្រឿងញៀន ១៣ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ៖ ឆៃហូត…
-
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣បានចេញអនុក្រឹត្យមួយ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ។ ក្នុងអនុក្រឹត្យនេះដែរគេឃើញមានចំនួន ១៥ជំពូក និង៤៣មាត្រា ។ ក្រសួងប្រៃសណីយ៍បានធ្វើការចេញផ្សាយពីអុនុក្រិត្យនេះនៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ លេខ៤១ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដែលអនុក្រឹត្យនេះកំណត់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បី៖