Category: ព័ត៌មានសង្គម

  • សរុបករណីគ្រោះ ថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី១៣ មីនា ម្សិលមិញ មនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ១២នាក់

    សរុបករណីគ្រោះ ថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី១៣ មីនា ម្សិលមិញ មនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ១២នាក់

    ភ្នំពេញ៖ មនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ម្សលមិញនេះ ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការគោរពច្បាប់ចរាចរណ៍គឺស្មើនឹងគោរពជីវិតខ្លួនឯងផងដែរ ។ គួរបញ្ជាក់ថា តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមីនានេះ បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មានល្បឿន ២លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ២លើក បត់គ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក។ គួររំលឹក ដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី១២ ខែមីនា ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ ម្នាក់ របួសធ្ងន់ ១៧នាក់ និងស្រាល ៥នាក់។ ចំពោះ គ្រោះថ្នាក់ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន…

  • ឯកឧត្តម ព្រុំ សុខា៖ ការបង្កើតស្រុកថ្មី សេវាសាធារណៈជូនដល់ប្រជាជនឱ្យបានកាន់តែល្អប្រសើរនិងខិតជិតជាប់ជាមួយប្រជាជន

    ឯកឧត្តម ព្រុំ សុខា៖ ការបង្កើតស្រុកថ្មី សេវាសាធារណៈជូនដល់ប្រជាជនឱ្យបានកាន់តែល្អប្រសើរនិងខិតជិតជាប់ជាមួយប្រជាជន

    ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា បានលើកឡើងថា ការបង្កើតស្រុកថ្មី គឺស្រុកអូគ្រៀងសែនជ័យ ដែលកាត់ចេញពីស្រុកសំបូរ ខេត្តក្រចេះ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីផ្តល់ឱកាសល្អ និងលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន និងដល់ការធ្វើសកម្មភាព ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងការផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ និងខិតជិតជាប់ជាមួយប្រជាជន។ ការថ្លែងឡើងបែបនេះ របស់ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារ ខេត្តក្រចេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ចើញចុះទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ឯកឧត្តម ព្រុំ សុខា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងភូមិទាំង៥ នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ ឯកឧត្តម ប្រធានក្រុមការងារខេត្តក្រចេះសំដែងនូវជំនឿទុកចិត្តយ៉ាងមុតមាំថា ប្រជាពលរដ្ឋយើង ទូទាំងខេត្ត នៅតែបន្តគាំទ្ររាជរដ្ឋាភិបាល កម្ពុជា ដែលបានដឹកនាំប្រទេសជាតិមានការរីករចម្រើនឡើពីមួយអាណត្តិទៅមួយអាណត្តិ ដោយទទួលបាននូវសុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងអនាគតរុងរឿងរបស់សង្គមជាតិយើង ។ បន្ទាប់ពីពិធីសំណេះសំណាលនេះហើយ…

  • ការបណ្តុះផ្នត់គំនិតកុមារឱ្យអានច្រើននឹងជួយឱ្យកាន់តែឆ្លាតវៃ និង មានសមត្ថភាព នៅពេលពេញវ័យ

    ការបណ្តុះផ្នត់គំនិតកុមារឱ្យអានច្រើននឹងជួយឱ្យកាន់តែឆ្លាតវៃ និង មានសមត្ថភាព នៅពេលពេញវ័យ

    ភ្នំពេញ ៖ បើទោះបីនាពេលបច្ចុប្បន្នកុមារកម្ពុជា ទទួលបានការរៀនសូត្រ និង ពិសេសទទួលនូវអ្វីថ្មីៗដែលជាបច្ចេកវិទ្យាទំនើបៗក៏ដោយ ប៉ុន្តែឪពុក ម្តាយនិងអ្នកជំនាញយល់ឃើញថា គេក៏ត្រូវការបន្ថែមទៀតនូវការបណ្តុះកុមារឱ្យមានទម្លាប់ការអានដែលនៅពេលពួកគេធំឡើង នឹងក្លាយជាធនធាន សម្រាប់សង្គម។ ជាទូទៅគេដឹងថា កុមារគឺជាផ្នែកយ៉ាងសំខាន់មួយដែលមិនអាចមើលរំលងបាន ពីព្រោះថា ពួកគេនឹងក្លាយជាធនធានមនុស្ស និង ក៏ជាទំពាំងស្នងឬស្សី របស់សង្គមជាតិនៅថ្ងៃអនាគត។ គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និង កីឡា និងសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា បានរៀបចំទិវាជាតិ អំណាន លើកទី ៨ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១២ ខែមិនាឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្ម វិស័យអប់រំ»។ ការរៀបចំទិវាជាតិអំណាននេះដែរធ្វើឡើងក្នុងគោលដៅពង្រឹងឡើងវិញ នូវវប្បធម៌ អំណាន ដើម្បីលើកកម្ពស់ អក្សរសាស្រ្តខ្មែរ និង ពិសេសជំរុញឲ្យប្រជាជនកម្ពុជា ចាប់យកសេចក្ដីស្រឡាញ់ ការអាន កាន់តែច្រើនឡើង។ លោក មឿន វុត្ថា ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈកំពុងនាំកូនប្រុសរបស់ខ្លួនចូលរួម ទិវាជាតិ អំណាន លើកទី ៨ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថាការនាំកូនតូចៗមកចូលរួមពិធីនេះ…

  • រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម សន្យាពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋនៅខេត្តសៀមរាប

    រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម សន្យាពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋនៅខេត្តសៀមរាប

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំដាក់ចេញនូវ យុទ្ធសាស្រ្ត ថ្មីៗបន្ថែមទៀត តាមរយៈខិតខំរបស់ក្រសួងក្នុងការ ស្វែងរកដៃគូរ ក្នុងកិច្ចអភិវឌ្ឍវិស័យទឹកស្អាត និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតក្នុងខេត្តសៀមរាបឱ្យកាន់រីកចំរើនជាបន្តបន្ទាប់។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីប្រកាសតែងតាំង ផ្ទេរ និងចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាភិបាល និង អគ្គ នាយក រដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិទី៦ កាលចុងសប្តាហ៍ មុន។ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ខេត្ត សៀមរាប ជាខេត្តដែលសម្បូរប្រាង្គប្រាសាទនានា និងជាប៉ូល ទេសចរណ៍ របស់ជាតិ ហើយក៏មានអាកាសយាន ដ្ឋានអន្តរជាតិថ្មី មួយបន្ថែមទៀត។ក្រសួងជំនាញបានស្វែងរកដៃគូរ ក្នុងកិច្ចអភិវឌ្ឍន៍ វិស័យទឹកស្អាតនៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយ សណ្ឋាគារ ធំៗ ដែលទាមទារនូវតម្រូវការទឹកស្អាត ប្រើប្រាស់នៅតាម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងតាមលំនៅឋានរបស់ ប្រជាពលរដ្ឋ។…

  • ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបំពាក់នូវម៉ាស៊ីនផលិតទឹកស្អាត ដល់កងពលតូចថ្មើរជើងលេខ៥៣ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង

    ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបំពាក់នូវម៉ាស៊ីនផលិតទឹកស្អាត ដល់កងពលតូចថ្មើរជើងលេខ៥៣ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង

    ខេត្តបាត់ដំបង ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានផ្ដល់ម៉ាស៊ីនផលិតទឹកស្អាតមួយគ្រឿងដែលមានសមត្ថភាពផលិតទឹកស្អាត បាន ១០០ម៉ែត្រត្រីគុណ ក្នុង១ថ្ងៃ ជូនដល់កងពលតូចថ្មើជើង លេខ៥៣ ព្រមទាំងផ្ដល់នូវ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព នៅទីនោះទៀតផង។ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ថ្លែងថា៖ម៉ាស៊ីនផលិតទឹកស្អាត ដែលប្រគល់ និងដាក់ឲ្យប្រើប្រាស់នេះ វាអាចផលិតទឹកស្អាត មានគុណភាពខ្ពស់ ដើម្បីផ្តល់ឱ្យកងទ័ព និងក្រុមគ្រួសារកងទ័ពនៃកងពលតូចថ្មើជើងលេខ៥៣ បានប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន និងជាផ្នែកមួយ ក្នុងការលើកកម្ពស់នូវសុខមាលភាពជូនដល់បងប្អូនកងទ័ពនិងគ្រួសារដើម្បីជាការតបស្នងសងគុណចំពោះវីរភាពរបស់កងទ័ពយើងដែលបានខិតខំលះបង់កន្លងមកក្នុងការជួយការពារ និងជួយសង្រ្គោះប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈក្នុងគ្រាជួបគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើង ប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត ទៀតផង ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបណ្ឌិតកិត្តិសេដ្ឋា ចមប្រសិទ្ធ បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ទិសដៅយ៉ាងច្បាស់ នៅក្នុងឆ្នាំ២០២៥ គ្រប់ទីប្រជុំជនទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់ និងនៅឆ្នាំ២០៣០និងធ្វើឱ្យប្រជាជនគ្រប់ទីកន្លែងមានទឹកស្អាតប្រើប្រាស់ ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី កែវ សេងលន…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះលើសលប់

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះលើសលប់

    ខេត្តកំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្ស យុវជនគណបក្សស្រុក ឃុំ ភូមិ និងសាលារៀន ដែលរៀបចំធ្វើនៅសាលប្រជុំគណបក្សស្រុកបាធាយ កាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានរំលឹកថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះលើស ៧០% ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ ហើយសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ក៏បានណែនាំដល់ ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក ឃុំ ភូមិ នៃស្រុកបាធាយទាំងអស់ ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា, និងជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដូចជា ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ផ្តល់ឱកាសក្នុងការបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ, រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ, ប្រែក្លាយតំបន់សមរភូមិសង្គ្រាម មកជាតំបន់អភិវឌ្ឍន៍,…

  • យុវជនឃុំពពេល ស្រុកពញាក្រែក និងសមាជិកគណបក្សផ្សេង សរុបចំនួន ៤០០នាក់បានស្ម័គ្រចិត្តចូលរូមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    យុវជនឃុំពពេល ស្រុកពញាក្រែក និងសមាជិកគណបក្សផ្សេង សរុបចំនួន ៤០០នាក់បានស្ម័គ្រចិត្តចូលរូមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ត្បូងឃ្មុំ៖ ដោយមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ ដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យតាមគន្លងប្រជាធិបតេយ្យយ៉ាងពិតប្រាកដធ្វើឳ្យយុវជននៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៣១១នាក់ និងសមាជិកគណបក្សផ្សេង ៨៩នាក់សរុបចំនួន ៤០០នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខណៈពិធីប្រកាស និងបញ្ចូលសមាជិក សមាជិការជាយុវជននេះបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក ក្រោមអធិបតីភាពឯកឧត្តម វង សូត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក និងលោកជំទាវ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ។ ជាមួយការប្រកាសក្លាយជាសមាជិកថ្មីតំណាងយុវជនដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដឹកនាំប្រទេសឳ្យរីកចំរើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ដែលធ្វើឳ្យប្រជាជនរស់យ៉ាងសប្បាយរីករាយជាមួយជីវភាពកាន់ប្រសើរឡើងជាលំដាប់ ដូច្នេះក្នុងនាមសមាជិកថ្មី និងខិតខំកសាងខ្លួនឳ្យក្លាយជាសមាជិកគំរូ ដោយអនុវត្តតាមគោលនយោបាយរបស់គណបក្ស ។ ចូលរួមគ្រប់សកម្មភាពដែលបម្រើឳ្យផលប្រយោជន៍គណបក្ស និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិជារៀងរហូត ។ ក្នុងឱកាសនោះ ឯកឧត្តម វង សូត មានប្រសាសន៍លើកឡើងថា ជាការពិតណាស់រយៈពេលជាង៤០ ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឳ្យរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ក្នុងនោះតែងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាជន ជាក់ស្តែងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានចំណាយថវិកាយ៉ាងច្រើនទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ចាក់ជូនប្រជាជនដោយមិនគិតថ្លៃ ក្នុងនោះប្រជាជនដែលងាយរងគ្រោះក៏ត្រូវបានផ្តល់ប្រាក់ឧបត្ថមជាប្រចាំដើម្បីសម្រួលដល់ ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។ ក្រៅពីនោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើផលប្រយោជន៍ប្រជាជន ដូចជាផ្លូវថ្នល់…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នា

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នា

    ភ្នំពេញ ៖ «ការគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដោយត្រូវប្រតិបត្តិមេត្រីបរិស្ថានក្នុងការរស់នៅប្រចាំថ្ងៃនិងប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ 4R ដោយកាត់បន្ថយការប្រើប្រាស់ផលិតផលពីប្លាស្ទិក ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធមិនប្រើប្រាស់ប្លាស្ទិកជាពិសេសផលិតផលធ្វើពីប្លាស្ទិកដែលប្រើម្តងបោះចោល»។ នេះគឺជាការអំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីក្នុងកម្មវិធីអេកូ ខានីវ៉ល នៅសួនច្បារមុខវត្តបុទម រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។ កម្មវិធីអេកូខានីវ៉លផ្តួចផ្តើមរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា ដោយមាន ការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ គម្រោងគ្រប់គ្រងសំណល់ប្លាស្ទិក និងដៃគូឧបត្ថម្ភផ្សេងៗទៀត មានគោលបំណងដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់ និងធ្វើការបង្កើតអនុស្សាវរីយ៍ក្តីស្រឡាញ់ចំពោះបរិស្ថាន និងលើកតម្លៃផលិតផលគាំទ្របរិស្ថាន និងអាជីវកម្មក្នុងស្រុក។ ក្នុងពិធីនេះឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញលើការប្រតិបត្តិមេត្រីបរិស្ថានក្នុងសង្គម និងចូលរួមដោះស្រាយបញ្ហាប្លាស្ទិកដែលជាកង្វល់រួមរបស់ពិភពលោកបច្ចុប្បន្នតាមរយៈការ អប់រំផ្សព្វផ្សាយពីផលប៉ះពាល់បង្កឡើងដោយការបំពុលប្លាស្ទិកចំពោះសុខភាព បរិស្ថាន និងការដាក់ចុះនូវដំណោះស្រាយ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ចាប់តាំងពីកាតបង្កើតប្លាស្ទិក សំណល់ប្លាស្ទិកយ៉ាងហោច ៨ប៊ីលានតោនបាននិងកំពុងបន្សល់ទុកនៅលើភពផែនដី ខណៈពិភពលោកបាននិងកំពុងប្រើប្រាស់ផលិតផលពីប្លាស្ទិកមានប្រមាណជាង ៤០០ ទៅ ៦០០លានតោនក្នុងមួយឆ្នាំ។ ដោយឡែកនៅកម្ពុជា…

  • បុណ្យផ្កាមហាសាមគ្គីកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយកំពុងដំណើរការសាងសង់អគារសិក្សា នៅទីតាំងទី២ កម្ពស់ ៧ជាន់ គ្រោងចំណាយជាង ៤លានដុល្លារ

    បុណ្យផ្កាមហាសាមគ្គីកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយកំពុងដំណើរការសាងសង់អគារសិក្សា នៅទីតាំងទី២ កម្ពស់ ៧ជាន់ គ្រោងចំណាយជាង ៤លានដុល្លារ

    ខេត្តកណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យផ្កាមហាសាមគ្គីកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងថា សាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ផ្ដួចផ្ដើមឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអភិសីរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃកម្ពុជា។ ឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងថាសាកលវិទ្យាល័យនេះ មានសម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណគណធម្មយុត្តិកនិកាយនៃខេត្តកណ្ដាល ជាព្រះសាកលវិទ្យាធិការ មានមហាវិទ្យាល័យចំនួន៥ ដោយកម្មវិធីសិក្សាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ឯកឧត្តមអភិបាលឱ្យដឹងទៀតថា មហាវិទ្យាល័យទាំង៥ រួមមានមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា, មហាវិទ្យាល័យវិទ្យាសាស្រ្ត…

  • ការថែរក្សាការពារសុខសន្តិភាព និងធានាបាននូវស្ថេរភាពនយោបាយជាគ្រឹះដ៏រឹងមាំ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម

    ការថែរក្សាការពារសុខសន្តិភាព និងធានាបាននូវស្ថេរភាពនយោបាយជាគ្រឹះដ៏រឹងមាំ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម

    បន្ទាយមានជ័យ ៖ ក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ឃ្លោក នួយ បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការអនុវត្តបន្ត របស់តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែមឺនា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ ទៅលើកិច្ច ថែរក្សាការពារសុខសន្តិភាព និងធានាបាននូស្ថេរភាពនយោបាយជាគ្រឹះដ៏រឹងមាំ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បន្តថា ផ្អែកលើមូដ្ឋាននៃសមទ្ធិផល ដែលរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២២ កន្លងមក ហើយសម្រាប់ផែនការបន្ត ឆ្នាំ២០២៣ យើងរួមគ្នាសម្រេចឲ្យបាននូវទិសដៅយុទ្ធសាស្ត្រ គឺ រក្សាការពារ ឲ្យបានដាច់ខាតនូវសន្តិភាព និងធ្វើឲ្យភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ល្អប្រសើរ នោះវាបានបង្កលក្ខណៈសម្បត្តិរឹងមាំនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ហើយក៏យកចិត្តទុកដាក់ ការពារ អធិបេយ្យភាពជាតិ ផងដែរ ។ លោកឧត្តមសេនីយ៍ទោ សេង ធារិន នាយសេនាធិការ យោធភូមិភាគទី៥ បានឲ្យមេញ្ជាការគ្រប់អង្គភាព និងគ្រប់កម្លាំងវរៈ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ…