-
អភិបាលខេត្តពោធិ៍សាត់ប្តេជ្ញាពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ ឱ្យរួចរាល់នៅពេលដ៏ខ្លីខាងមុខ

ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ប្តេជ្ញាពន្លឿនចុះបញ្ជីដីធ្លី និងចេញ បណ្ណកម្ម សិទ្ធជូនពលរដ្ឋឱ្យរួចរាល់នៅពេលដ៏ខ្លីខាងមុខ។នេះបើតាម ការអះអាងរបស់អភិបាលខេត្តពោធិសាត់ឯកឧត្តម ខូយ រីដា ថ្លែង ក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋបាលខេត្តពោធិសាត់កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៣។ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពាក់ព័ន្ធការងាររៀប ចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជុំវិញការងារចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តពោធិ៍សាត់ ដោយគិតពីឆ្នាំ ២០១៨ ដល់ត្រីមាសទី១ឆ្នាំ២០២៣ ចំនួនជាង២០ម៉ឺនក្បាលដី ខណៈ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធវិញ បានបញ្ចូលទិន្នន័យ ក្បាលដី ចំនួនជាង១០ម៉ឺន ក្បាលដី។ ឯកឧត្តមបញ្ជាក់ថា៖«ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានបញ្ចូលទិន្នន័យក្បាលដីចំនួន ១០៧.៨២៨ ក្បាលដី កំពុងបិទផ្សាយ ជាសាធារណៈចំនួន ៨២.១៦៨ក្បាលដី និងបានចែកបណ្ណជូនប្រជា ពលរដ្ឋចំនួន ៥៨.៣១០បណ្ណ ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីរួចមាន ចំនួន ១៤៤ក្បាលដី។ គិតមកទល់ពេលនេះក្នុង ក្របខណ្ឌទូទាំងខេត្ត បាន ផ្តល់បណ្ណជូនប្រជាពលរដ្ឋចំនួន ២០៦.៦២០ក្បាលដី»។ ចំពោះការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំវិញឯកឧត្តមបន្តថា សម្រេចបានចំនួន៨៤៨បណ្ណ ការចុះបញ្ជីដីរដ្ឋ សម្រេចបានចំនួន ៥៨.៣១០បណ្ណ ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីរួចមានចំនួន ១៤៤ ក្បាលដី…
-
ក្រៀលកម្ពុជា ប្រកាសជ្រើសរើសយុវជន ៥០០នាក់ ចូលរួមសម្អាត បរិស្ថាន នៅព្រឹត្តិការណ៍ “អេកូខានីវ៉ល”

ភ្នំពេញ៖ ក្រៀលកម្ពុជាដែលធ្វើការពាក់ព័ន្ធបរិស្ថាន បានប្រកាស ជ្រើស រើសយុវជនចំនួន៥០០នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍ បរិស្ថាន ដ៏ធំមួយឈ្មោះថា “អេកូខានីវ៉ល” ដែលនឹងរៀបចំឡើងនៅពាក់ កណ្តាល ខែមីនានេះ ដើម្បីបំផុសយុវជនឱ្យចូលរួមសម្អាតបរិស្ថាន មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍ “អេកូខាន់នីវ៉ល” Eco Carnival រៀបចំដោយ ក្រៀល កម្ពុជា នឹងធ្វើឡើងនៅទីតាំងសួនវត្តបទុម មានរយ:ពេលពីរថ្ងៃ គឺនៅ ថ្ងៃទី១១-១២ មីនា ឆ្នាំ ២០២៣ ក្នុងគោលបំណងបំផុស ឱ្យមាន ការ ចូលរួមដោយផ្ទាល់ពីយុវជន ដើម្បីគាំទ្រដល់យុទ្ធនាការ បរិស្ថានស្អាត រាជធានីភ្នំពេញ មុនព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ ។ ក្រៅពីនេះតាមរយៈកម្មវិធី អេកូខានីវ៉ល ក៏ដើម្បីចូលរួម អប់រំ ផ្សព្វផ្សាយអំពីចំណេះដឹងបរិស្ថាន លើកកម្ពស់ផលិតផលក្នុង ស្រុក ជំរុញ និងគាំទ្រអាជីវកម្មក្នុងស្រុកផងដែរ។ លោក ងួន ឆៃងន់ ស្ថាបនិកក្រៀលកម្ពុជាបានថ្លែងប្រាប់ថា កម្មវិធី…
-
មានទំនាស់រឿងដីព្រំរបងជាមួយអ្នកជិតខាង ទាហានចូលនិវត្តន៍ម្នាក់ ទាញគ្រាប់បែកបោកមួយគ្រាប់ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៦ នាក់ នៅខេត្តស្វាយរៀង

ស្វាយរៀង៖ មានមនុស្សចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាលដោយសារ ករណីទាហានចូលនិវត្តន៍ម្នាក់ស្រវឹងស្រាមានទំនាស់រឿងព្រំដីរបងជាមួយអ្នកជិតខាង បោកគ្រាប់បែកមួយគ្រាប់ផ្ទុះឡើងកក្រើកដី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិនិងសមត្ថកិច្ចចុះមកអន្តរាគមន៍និងឃាត់ខ្លួនជនបង្ករបានភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១៩និង២០នាទី យប់ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែក បង្កដោយជនសង្ស័យ ១នាក់ ឈ្មោះ អ៊ុ ផា ភេទប្រុស អាយុ ៦៩ឆ្នាំ ជាយោធាចូលនិវត្ត បច្ចុប្បន្នមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកគ្រាប់បែកផ្លែប៉ម គុបចូលផ្ទះជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់១នាក់ ប្រុស និងរបួសស្រាល ០៥ នាក់ ស្រី ០៤នាក់ (ក្មេង០២នាក់)។ សមត្ថកិច្ចបានបន្តថាជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទាំង 6 នាក់ក្នុងហេតុការណ៍គ្រប់ៗបែកនេះរួមមាន៖ទី១-ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ(របួសធ្ងន់)ទី២-ឈ្មោះ ហុីង សារ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ(របួសស្រាល)ទី៣-ឈ្មោះ ជេត សុភ័ក្រ ភេទស្រីអាយុ៣៤ឆ្នាំ(របួសស្រាល)ទី៤-ឈ្មោះ ប៉ែន សុីថា ភេទស្រី…
-
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំការដាំដើមឈើជាង ១០០ដើម នាឱកាសបុណ្យទន្លេលើកទី៧

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំបានដឹកនាំសកម្មភាពដាំដើមឈើជាង ១០០ដើម នៅសួនអាពាហ៍ពិពាហ៍ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីជំរុញស្មារតីនិងសកម្មដាំដើមឈើ ថែរក្សាការពារព្រៃឈើ និងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើជាដើម។ ដើមឈើទាំងអស់ ភាគច្រើនជាប្រភេទដើមធ្នង់ ដើម បេង ដើមនាងនួន ដែលសុទ្ធតែជាប្រភេទឈើប្រណីត ។ ដោយមានអ្នកចូលរួមប្រមាណ ២២០០នាក់។ លោកអភិបាលរងខេត្តកំពង់ធំ អ៊ុន បុត្ត លើកឡើងថា ការដាំដើមឈើនាឱកាសនេះគឺជាសកម្មភាពបង្ហាញឱ្យឃើញការស្រឡាញ់បរិស្ថាន ស្រឡាញ់សហគមន៍។ ការដាំដើមឈើមួយដើមនៅថ្ងៃនេះ ស្មើនឹងការសន្សំទ្រព្យដ៏ធំធេងសម្រាប់ការរស់នៅរបស់កូនចៅជំនាន់ក្រោយ។ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តុប សុភ័ក បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសគូស្វាមីភរិយាថ្មី អាចមកដាំដើមឈើនៅសួនអាពាហ៍ពិពាហ៍នេះឱ្យបានគ្រប់គ្នា ព្រោះការដាំដើមឈើនេះមិនមែនសម្រាប់តែទេសចរនោះទេ ពិសេសគឺសម្រាប់គូស្វាមីភរិយាថ្មីនេះតែម្ដង អាចដាំក្រោយពេលរៀបចំការហើយ ហើយមកថែរក្សាឱ្យបានរស់រាន លូតលាស់ធំធាត់ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងបណ្ដុះស្មារតីដាំដើម ថែរក្សាការពារព្រៃឈើបន្តទៀត ។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា សម្រាប់ក្រសួងទេសចរណ៍ គឺមានយុទ្ធនាការ…
-
អ្នកធ្វើការជំនាញគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដែលអំពាវនាវដល់ សប្បុរស ជនចូលរួមជួយសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្រីនៅតាមវិទ្យាល័យ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់ បណ្តា សប្បុរសជនទាំងឡាយជួយចូលរួមសាងសង់អន្តេវាសិកដ្ឋាន ឬកន្លែងស្នាក់នៅ សម្រាប់សិស្សស្ត្រីនៅរាជធានីភ្នំពេញ និងនៅតាម បណ្តាខេត្ត ជាពិសេសនៅតាមវិទ្យាល័យ និងទីជនបទ ដើម្បីលើកកម្ពស់ ការអប់រំដល់ស្ត្រី សម្រួលដល់ជីវភាពប្រជាជន និងកាត់បន្ថយគម្លាត វិស័យអប់រំ រវាងសិស្សស្រីនៅទីក្រុងនិងទីជនបទ។ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ ខួបលើកទី១១២ នៅវិមាន សន្តិភាព នៅព្រឹកថ្ងៃទី៧ ខែមីនា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល កម្ពុជាមានប្រសាសន៍ថា ៖ «ខ្ញុំគួរតែបញ្ជាក់នៅទីនេះបន្តិច ដើម្បីយើង ទាំងអស់ គ្នាធ្វើឱ្យក្លាយទៅជាចលនាជាតិ ថ្ងៃមុននៅទីនេះ ខ្ញុំបានដឹកនាំការ ប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី យើងបានដាក់ចេញទិសដៅនៅក្នុង កិច្ចការដែលត្រូវបន្តនោះគឺកិច្ចការយកចិត្តទុកដាក់កសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី ដែលមិនមែនគ្រាន់តែជាការរៀបចំនៅទីក្រុងភ្នំពេញ នោះទេ ប៉ុន្តែក៏ត្រូវផ្តោតផងដែរ ទៅលើការយកចិត្តទុកដាក់នៅតាម បណ្តា ខេត្ត»។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ៖ «ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះ សប្បុរសជន ទាំងអស់ចូលរួមក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្ស ជាស្ត្រី នៅតាមវិទ្យាល័យនានា ដែលយើងបានពង្រាយទូទាំងប្រទេសហើយ នៅកៀកតាមឃុំ…
-
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ ដើម្បីសិទ្ធិស្មើភាពសេដ្ឋកិច្ច-នយោបាយ ក្នុងសង្គម ត្រូវផ្តល់ឱកាសអប់រំរៀនសូត្រពេញលេញ ដល់ស្ត្រីតាំងពីកុមារភាព

ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បី កិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដែលមានថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ចូលរួមប្រមាណជាង ៣០០នាក់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែង ថា៖ “ដើម្បីសិទ្ធិស្មើភាពសេដ្ឋកិច្ច-នយោបាយក្នុងសង្គម ត្រូវផ្តល់ឱកាស អប់រំរៀនសូត្រពេញលេញដល់ស្ត្រីតាំងពីកុមារភាព” ។ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកថា ឆ្នាំនេះយើងអាចជួបជុំគ្នាដោយផ្ទាល់ដើម្បី រៀបចំ យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ឡើងវិញបាន អាស្រ័យដោយ មគ្គុទេ្ទសក៍ភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំចលនាជាតិ ប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ច និងសង្គមជាតិត្រឡប់មកកាន់ ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។ ឯកឧត្តមបន្តថា ការរៀបចំទិវា អន្តរជាតិ នារីនេះ គឺធ្វើឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល ការប្តេជ្ញាចិត្ត ដើម្បីដោះស្រាយ បញ្ហាប្រឈម…
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៧៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៧ ខែមីនា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៧៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៧៧នាក់នោះ មាន ២៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៥ករណី និងជនសង្ស័យ ៥៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មេីសគ្រឿងញៀន ១៧ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ៖…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសារសំឡេងស្នើឱ្យលោកស្រី ទ្រី ដាណា និង អ្នក ផ្សព្វផ្សាយវប្បធម៌ ទទួលយកការណែនាំកែតម្រូវរបស់ក្រសួងវប្បធម៌

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ឆ្លើយតប នឹងវិវាទរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញសម្លៀកបំពាក់បែបបុរាណ ក្នុងព្រឹត្តិការណ៍ អង្គរ សង្ក្រាន្ត ដោយសម្ដេច បានស្នើឱ្យលោកស្រី ទ្រី ដាណា និងអ្នក ផ្សព្វផ្សាយ វប្បធម៌ ទទួលយកការណែនាំ កែតម្រូវ របស់ក្រសួងវប្បធម៌ ។ តាមរយៈសារសំឡេងដែលមានរយៈពេលជាង១៣នាទីសម្តេចតេជោនាយករដ្ឋមន្ត្រីបានគាំទ្រចំណាត់ការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សម្តេច តេជោមានប្រសាសន៍ ថា ការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវលើ ទម្រង់សម្លៀក បំពាក់ នោះ ចៀសវាងនាំមកនូវការភ័ន្តច្រឡំ នៅពេលយកទៅស្លៀកបង្ហាញ ជាសាធារណៈក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ សម្តេចតេជោបានបញ្ជាក់ថា សម្លៀកបំពាក់ពីជំនាន់បុរាណ ចាំបាច់ត្រូវតែធ្វើ ឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ បន្ទាប់ពីយើងដាក់តាំងបង្ហាញហើយនោះ គឺយើងបានថតហើយបង្ហោះចេញ។ អ៊ីចឹងទេ ម្ខាងធ្វើឱ្យខូចនូវច្បាប់ដើម របស់យើង ។ចំណែកម្ខាងទៀត អាចនឹងប្រទេសជិតខាងរបស់យើង ចោទ…
-
រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេស រស់នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ឲ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ

ភ្នំពេញ៖ អាជ្ញាធរ នៃសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបារងរាជធានីភ្នំពេញនិង ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ បានធ្វើការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិន និងម្ចាស់ខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមាណ ៤០០នាក់ មកប្រជុំ ដើម្បីផ្សព្វផ្សាយលើ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឲ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ នៅតាមទីតាំងដែលពួកគាត់ស្នាក់នៅ ។ ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ ការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់ សណ្ឋាគារ , អាផាតម៉ិននិងម្ចាស់ខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមកប្រជុំនេះ គឺអាជ្ញាធររាជធានីភ្នំពេញ មានគោលបំណងអោយម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់គ្រប់គ្រងជនបរទេសអោយបានល្អ នៅក្នុងទីតាំងរបស់ខ្លួន ពិសេស រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់…
-
រដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្តកំពង់ធំ ដឹកនាំប្រជុំរៀបចំការងារសេសសល់ចុងក្រោយ

កំពង់ធំ៖ ខណៈពិធីបុណ្យទន្លេនឹងឈានមកដល់នៅថ្ងៃស្អែកនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំចាត់ចែងការងារដែលនៅសេសសល់ចុងក្រោយ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ ខណៈការងារមួយចំនួនត្រូវបានត្រៀម និងរៀបចំស្ទើរតែរួចរាល់អស់ហើយ។ ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)។ ពិធីបើកជាផ្លូវការនឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ខណៈទិដ្ឋភាពនេះគឺនៅតាមបណ្ដោយដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានចាត់ចែងឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នារៀបចំការងារដែលនៅសេសសល់ឱ្យបានរួចរាល់ ទាំងការរៀបចំផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់…