-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើរស់នៅមិនចុះសម្រុងគ្នា ត្រូវដោះស្រាយគ្នា ដោយសន្ដិវិធី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើរស់នៅមិនចុះសម្រុងគ្នា ត្រូវដោះស្រាយគ្នា ដោយសន្ដិវិធី ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវដូច្នេះ ក្នុងពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ។ នៅក្នុងឱកាសនេះ សម្តេចតេជោ បានសម្តែងការព្រួយបារម្ភចំពោះទម្រង់នៃអំពើហិង្សា ដែលមានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បុរសជាប្តី បាញ់ សម្លាប់ប្រពន្ធ កាលពីពេលថ្មីៗនេះ និងទម្រង់ហិង្សាធ្ងន់ធ្ងរផ្សេងៗទៀត ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការហែកហួរគ្នា រវាងប្តី-ប្រពន្ធ លែងលះគ្នា តាមបណ្តាញសង្គម ដែលជារឿងអាម៉ាសបំផុត ហើយមិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារថែមទៀត ។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជារស់នៅមិនចុះសម្រុងជាមួយគ្នាហើយ ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម…
-
បុរស និងនារី មានភាពស្មើគ្នាក្នុងការប្រកួតប្រជែងលើគ្រប់ផ្នែក និងគ្រប់វិស័យ ដើម្បីប្រែក្លាយខ្លួន ឲ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប មានប្រសាសន៍ថា បុរស និងនារី មានភាពស្មើគ្នាក្នុងការប្រកួតប្រជែងលើគ្រប់ផ្នែក និងគ្រប់វិស័យ ដើម្បីប្រែក្លាយខ្លួនឲ្យកាន់តែរីកចម្រើន ពាក្យថាស្រ្តីវិលចង្ក្រានមិនជុំ លែងជារនាំងក្នុងការឆ្ពោះទៅមុខរបស់ស្រ្តីនាពេលបច្ចុប្បន្ននេះហើយ ។ នេះជាការលើកឡើងក្នុងឱកាសអបអរទិវាអន្តរជាតិសិទ្ធិនារី ដែលរៀបចំឡើងដោយគម្រោង សោម៉ា អ៊ីនីស៊ីអេទីវ នៃក្រុមហ៊ុនសោម៉ា គ្រុប ក្រោមប្រធានបទ៖ ការកសាងអនាគតឱ្យកាន់តភ្លឺស្វាង នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅអគារ TheCommune ផ្លូវលេខ ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាបុគ្គលិកក្រុមហ៊ុន ក្រុមយុវជន សិស្ស និស្សិតតាមបណ្តាគ្រឹះស្ថាននានាប្រមាណ ២០០នាក់ ។ ក្នុងឱកាសនោះ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា យុវជនជំនាន់នេះពិតជាមានសំណាងណាស់ក្នុងការសិក្សារៀនសូត្រក្រេបជញ្ជក់ចំណេះដឹងក្រោមម្លប់នៃសុខសន្តិភាព ដូច្នេះត្រូវខិតខំប្រឹងប្រែងរៀនសូត្រ មានគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវអ្វីដែលថ្មីៗ មានប្រយោជន៍ដល់សង្គមជាតិ ។…
-
រដ្ឋមន្ត្រីក្រសួងពីរចូលរួមជាអធិបតីរៀបចំពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ “ ស្រី្ដរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ “ស្រី្ដរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅទីស្តីការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងថា ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស។ លោកជំទាវកិត្តិបណ្ឌិត បន្តថា ឆ្នាំ២០២៣នេះ យើងបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ក្នុងគោលបំណងបន្តរំលេចពី តម្លៃ នៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹង និងកម្ពុជាកំពុងតែគ្រប់គ្រង ឱ្យបាននូវសណ្តាប់ធ្នាប់ល្អ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលថ្មីប្រកបដោយភាពសេរី និងយុត្តិធម៌ និង រំលេចលើបរិវត្តកម្មសេដ្ឋកិច្ច-សង្គមដែលកើតឡើង ក្នុងពិភពលោក ក៏ដូចនៅកម្ពុជាពន្លឿនដោយវិបត្តិកូវីត១៩ និងបដិវត្តឧស្សាហកម្ម៤.០ ដោយតម្រូវឲ្យធនធានស្ត្រីត្រូវចាប់យក ឱ្យទាន់សភាពការណ៍ដើម្បីបន្ស៊ាំខ្លួន និងឆ្លើយតបទៅតម្រូវការបច្ចុប្បន្ន ។ ឯកឧត្តម…
-
ឯកឧត្តម សុខ លូ ដាក់បទបញ្ជាឲ្យកងកម្លាំងគ្រប់ប្រភេទនិងអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការចុះបង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ក្នុងស្រុកក្រុង និងនៅតាមបន្ទាត់ព្រំដែន

ខេត្តបាត់ដំបង៖ នៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែមិនា ឆ្នំា២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាឲ្យគ្រប់កងកម្លាំងទាំងបី គ្រប់សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការបង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ក្នុងស្រុក-ក្រុង របស់ខ្លួន និងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្ត នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ អំពើជួញដូរមនុស្ស ការដឹកទំនិញគេចពន្ធ ការបង់ពន្ធមិនត្រឹមត្រូវ ដែលជាប្រភពធ្វើឲ្យបាត់ចំណូលជាតិ ។ ឯកឧត្តម ក៏បានណែនាំដល់ មន្ត្រី ច្រកទ្វារព្រំដែនខ្មែរ-ថៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ទាំងច្រកទ្វារតំបន់ ទាំងច្រកទ្វារអន្តរជាតិ គឺត្រូវពង្រឹងធ្វើការត្រួតពិនិត្យឲ្យម៉ត់ចត់បន្ថែមទៀតពាក់ព័ន្ធនូវបទល្មើសការគេចវេសពន្ធ និងការបង់ពន្ធមិនត្រឹមត្រូវជាដើម បើរកឃើញត្រូវរាយការណ៍មករដ្ឋបាលខេត្ត ដើម្បមានវិធានការជាក់ស្តែង។ ឯកឧត្តម ក៏បានជំរុញឲ្យគ្រប់កងកម្លាំងនិងសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែន ទាំងអស់ ត្រូវពង្រឹង និងចាត់វិធានការតឹងរឹង ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យបានបទល្មើសឆ្លងដែនខុសច្បាប់ និងវែកមុខចាប់មេក្លោង មេខ្យល់ ដែលនាំពលករខុសច្បាប់ទៅប្រទេសថៃ ឲ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប…
-
សេចក្ដីជូនដំណឹង អាចមានភ្លៀងតិចតួចដោយអន្លើ និងចុះត្រជាក់បន្ថែមនាពេលយប់និងព្រឹក ចាប់ពី ថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣តទៅ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃ អង្គារ ទី ០៧ ខែមីនា ឆ្នាំ ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី៨ – ១៥ ខែមីនា ឆ្នាំ២០២៣ )។ ក្រសួង ធនធាន ទឹក បានគូសបញ្ជាក់ថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជាមានការប្រែប្រួលដូចតទៅ ៖ ១-តំបន់ទំនាបកណ្តាល ៖ ២-តំបន់ខ្ពង់រាប ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕ ដោយ ៖ ជីម ភារ៉ា
-
មន្រ្តីឧទ្យានុរក្សស្រ្តីនៅស្រុកសំឡូត ៣រូបបង្ហាញភាពមិនរុញរាដើម្បីបុព្វហេតុការពារព្រៃឈើនិងសត្វព្រៃ

ខេត្តបាត់ដំបង ៖ មន្រ្តីឧទ្យានុរក្សចំនួន៣រូបក្នុងទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ដែលកំពុងបំពេញតួនាទីដូចនឹងឧទ្យានុរក្សបុរសដែរ ដូចជាការល្បាតក្នុងព្រៃ ចុះបង្រ្កាបបទល្មើស និងការចុះបំផុសពលរដ្ឋឱ្យចូលរួមការពារធនធានធម្មជាតិនៅ តាមសហគមន៍ក្នុងបុព្វហេតុការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា។ ទោះបីជាការងារជាឧទ្យានុរក្សជួបការលំបាកច្រើនចំពោះមុខ ប្រឈមនឹងគ្រោះថ្នាក់រាប់សិបជំពូក ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សស្រ្តីទាំង៣រូបក្នុងទឹកដីស្រុកសំឡូតរូបនេះនៅតែបង្ហាញពីទឹកចិត្តស្រឡាញ់ធនធាន ធម្មជាតិ ព្រៃឈើ និង សត្វព្រៃ ដោយមិនឱ្យជនល្មើសប្រព្រឹត្តិបានដោយងាយសោះឡើយ។ ក្នុងពេលចុះបំពេញការងារ អ្នកស្រី ព្រឿង សោភ័ណ្ឌ ជាមន្រ្តីឧទ្យានុរក្ស ប្រចាំការពារនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបានឱ្យដឹងថាការធ្វើជាមន្រ្តីឧទ្យានុរក្សក៏ជួបការលំបាកផងដែរ ដោយសារថាការចុះល្បាត ឬ បង្រ្កាបបទល្មើសម្តងៗតែងប្រឈមនឹងបញ្ហាច្រើនដោយសារថាជនល្មើសភាគច្រើនមានអាវុធ និងខ្លះបានតដៃ ប៉ុន្តែយ៉ាងណាទាំងអស់នេះមិនមែនជាកត្តាជំរុញឱ្យអ្នកស្រី ចុះចាញ់ទេ ផ្ទុយទៅវិញវារឹងរឹតធ្វើឱ្យអ្នកស្រី កាន់តែប្តេជ្ញាតស៊ូដើម្បីការពារព្រៃឈើបន្ថែមទៀត ។ កត្តាទាំងអស់នេះដោយសារកើតចេញពីក្តីស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែលផុសចេញពីផ្នត់គំនិតពីខ្លួនអ្នកស្រី តាំងតែពីតូចៗមកនោះ ។ ក្នុងនាមជា អ្នករស់នៅ ឃុំ សំឡូត ស្រុក សំឡូត ខេត្តបាត់ដំបង ហើយបានក្លាយជាមន្រ្តីឧទ្យានុរក្សនៅឆ្នាំ ២០១៧ អ្នកស្រី ព្រឿង សោភ័ណ្ឌបានឱ្យដឹងបន្ថែមថា កាលពីមុន អ្នកស្រី ជាប្រជាពលរដ្ឋក្នុងសហគមន៍ស្ម័គ្រចិត្តការពារព្រៃឈើ បច្ចុប្បន្នបានក្លាយជាមន្រ្តីឧទ្យានុរក្ស។…
-
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង៖ ក្រោមម្លប់សន្តិភាព និងកិច្ចអភិវឌ្ឍ ស្ត្រីកម្ពុជាជាកម្លាំងចលករ រួមចំណែក នៃកំណើនសេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែក នៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹងជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពភាពក្រីក្រនិងភាពងាយរងគ្រោះ។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន និងបឹងកេងកង រាជធានីភ្នំពេញ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសមាជិកា របស់គណបក្សប្រជាជនកម្ពុជា នៃខណ្ឌចំការមន ប្រមាណ ៦០០នាក់ ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ“ ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង គូសបញ្ជាក់ថា មូលបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣នេះ គឺត្រូវបានជ្រើសរើសឡើងដើម្បីរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបានសម្តេចតេជោនាយករដ្ឋមន្ត្រី…
-
ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន កងកំលាំង ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិ ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន ចែកជូនគ្រួសារកងទ័ព នគរបាលឈរជើង អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកចន្ទ្រា ខេត្តស្វាយរៀង។ យោងតាមរបាយការណ៍បានឱ្យដឹងថា គម្រោងថ្មីដែលខេត្តស្វាយរៀងទើបទទួលបានតាមរយៈលិខិតសជណ លេខ១៩៥ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់ដីតាមបណ្ដោយព្រំដែន បន្ទាប់ពីបានបោះបង្គោលខណ្ឌសីមាព្រំដែន រវាងខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខេត្តឡុងអាន និងខេត្តតៃនិញ នៃប្រទេសវៀតណាម ដែលមានផ្ទៃដីសរុប៦៥៣ ហិកតា២៥អា សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនគ្រួសារកងទ័ព នគរបាលជាតិ ឈរជើងតាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ ។ ក្នុងជំហានទីមួយនេះ រដ្ឋបាលខេត្តស្វាយរៀង បានកំណត់យកផ្ទៃដីទំហំ ៣០០ហិកតា ៨អា ដើម្បីអនុវត្តនៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ដោយបែងចែកជាតំបន់លំនៅឋាននៅចន្លោះបង្គោលព្រំដែនលេខ ២០០ ចាប់ពីចំណុចស្រុកចន្ទ្រា…
-
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ សម្តេចតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាពនៅកម្ពុជា, ជាស្នូលនៃការបង្រួបប្រួមជាតិ ការអភិវឌ្ឍន៍ជាតិ

ខេត្តកំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាពនៅកម្ពុជា, ជាស្នូលនៃការបង្រួបប្រួមជាតិ, ជាស្នូលនៃការកសាង និងអភិវឌ្ឍន៍ជាតិ, ជាជើងឯកក្នុងការប្រយុទ្ខនឹងជម្ងឺកូវីដ១៩ តាមរយៈយុទ្ឋសាស្ត្រស្រោចវ៉ាក់សាំងនៅគ្រប់តំបន់ទូទាំងប្រទេស។ ហើយឆ្នាំ២០២២កន្លងទៅ កម្ពុជា ធ្វើជាប្រធានអាស៊ានប្តូរវេន ដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗប្រកបដោយជោគជ័យ ដែលបានផ្តល់នូវកិត្តិនាម កិត្តិស័ព្ទដ៏ប្រពៃសម្រាប់ប្រជាជាតិខ្មែរ។ ទាំងអស់នេះ គឺជាប្រភពដ៏រឹងមាំក្នុងការពារ និងអភិវឌ្ឍន៏ជាតិលើគ្រប់វិស័យ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្ស យុវជនគណបក្សស្រុក ឃុំ ភូមិ និងសាលារៀន ដែលរៀបចំធ្វើនៅសាលប្រជុំគណបក្សស្រុកស្រីសន្ធរ កាលពីរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម, ឯកឧត្តម លូ គឹមឈន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ ។ បន្ទាប់ពីលោក ស៊ីម គង់ ប្រធានគណបក្សស្រុកស្រីសន្ធរ ឡើងរាយការណ៍ពីសភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន, ការងារសាងសង់ស្នាក់ការគណបក្សស្រុក និងការងារអភិវឌ្ឍន៍របស់ស្រុក ព្រមទាំងការងារកសាងសមាជិកបក្ស…
-
ស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នាថ្ងៃទី ០៥ មិនា ឆ្នាំ ២០២៣ម្សិលមិញ ខណៈយានយន្ត ២៤១គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ តាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង ឱ្យដឹងថា៖ កម្លាំងនគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ២៤១គ្រឿងទៀត នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ក្នុងនោះមានម៉ូតូ ១៧៨គ្រឿង និងរថយន្ត ៦៣គ្រឿង ខណៈ មនុស្ស ៦នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ១៩នាក់ ក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេស នាថ្ងៃទី ០៥ មីនានេះដែរ ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែង បញ្ជាក់ថា ៖ សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៩,៨៧៣គ្រឿង ក្នុងនោះមានម៉ូតូ ១៦,៥៣៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣,៣៣៥គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង…