Category: ព័ត៌មានសង្គម

  • រាជរដ្ឋាភិបាល និងអង្គការដៃគូអំពាវនាវដល់សាធារណជន ចូលរួមដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់

    រាជរដ្ឋាភិបាល និងអង្គការដៃគូអំពាវនាវដល់សាធារណជន ចូលរួមដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់

    ភ្នំពេញ ៖ នៅក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន និងអង្គការដៃគូបានប្រកាសបន្តយុទ្ធនាការទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជា ។ គួរបញ្ជាក់ថា គោលដៅរបស់យុទ្ធនាការដំណាក់កាលទី២សំដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជន អំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រសួងបរិស្ថាននឹងបន្តដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលរួមមានយុទ្ធនាការតាមខេត្តទៅកាន់ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបងនិងប៉ៃលិន ដោយមានអង្គការដៃគូជាច្រើនបានចូលរួមនិងសហការ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានមានប្រសាសថា៖ «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាមួយនឹងភាពជោគជ័យជាទីមោទនៈ។» ការលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទពីក្នុងតំបន់ការពារធម្មជាតិ គឺជាគោលដៅមួយដ៏ធំ ។ ហេតុនេះហើយការចូលរួមពីសាធារណជនពិតជាមានសារៈសំខាន់ណាស់មិនត្រឹមតែក្នុងការបញ្ឈប់ការដាក់អន្ទាក់នោះទេ ប៉ុន្តែថែមទាំងចូលរួមដោះស្រាយវិបត្តិអន្ទាក់និងការជួញដូរសត្វព្រៃខុសច្បាប់ដល់ឬសគល់របស់វា ។ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិករដ្ឋសភា និងជាសមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាជាតិ បានថ្លែងកើតសរសើរថា៖ «ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងក្របខ័ណ្ឌយុទ្ធនាការអន្ទាក់សូន្យ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថានដោយមានការចូលរួមពីស្ថាប័នអង្គការដៃគូក្នុងគោលដៅបញ្ចប់វិបត្តិនិងការពារសុខភាពសាធារណៈ។ ឯកឧត្តម គឹម ណុង ប្រធានអគ្គនាយកដ្ឋានរដ្ឋបាលការពារ…

  • អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់ និងប៉ូលីសចរារណ៍មកប្រជុំ ដើម្បីរិះរកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សឱ្យបានល្អប្រសើរជាងមុន

    អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់ និងប៉ូលីសចរារណ៍មកប្រជុំ ដើម្បីរិះរកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សឱ្យបានល្អប្រសើរជាងមុន

    ភ្នំពេញ៖ ក្រោយពីមានការកស្ទះចរាចរណ៍ជាច្រើនម៉ោងនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃ១មិនា កន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់ និងប៉ូលីសចរារណ៍មកប្រជុំ ដើម្បីរិះរកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋាននេះអោយបានល្អប្រសើរជាងមុន។ កិច្ចប្រជុំនេះបានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរង តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះឡើង គឺដើម្បីឱ្យមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់និងប៉ូលីសចរារណ៍ រួមគ្នាគំនិតគ្នា រកគ្រប់មធ្យោបាយដោះស្រាយ ដោយសារកន្លងមកនេះមានការកកស្ទះចរាចរណ៍ខ្លាំង ពិសេសកាលពីថ្ងៃ១មិនាកន្លងមកនះ នៅតំបន់ការដ្ឋាននេះបានកកស្ទះចរាចររហូតដល់ទៅ ៥ទៅ៦ម៉ោងឯណោះ។ លោក កើត ឆែ បានជំរុញឱ្យធ្វើកាេកែសម្រួល ដោយបង្រួមរបងការដ្ឋានឱ្យតូចជាងមុន កែសម្រួលផ្លូវមួយចំនួន ជាមួយនឹងការដោះស្រាយជាមួយអ្នកលក់ដូរលើចិញ្ចឹមផ្លូវ នៅតំបន់នេះឱ្យបានល្អប្រសើរ សំដៅឱ្យមានលំហូរចរាចរណ៍បានល្អ។ បន្ថែមពីនេះ លោក កើត ឆែ ក៏បានជំរុញឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំជាផែនការឱ្យបានជាក់លាក់មួយ ដើម្បីចេញសេចក្តីជូនដំណឹងមួយ ក្នុងការបង្វែរទិសចរាចរណ៍ ចេញនិងចូលក្រុងភ្នំពេញ…

  • ក្រសួងសង្គមកិច្ចថ្កោលទោស និងអំពាវនាវដល់សមត្ថកិច្ចចាត់ វិធានការ ជាបន្ទាន់ករណីឪពុកប្រើហិង្សាលើកូនបង្កើតអាយុពីរខែ

    ក្រសួងសង្គមកិច្ចថ្កោលទោស និងអំពាវនាវដល់សមត្ថកិច្ចចាត់ វិធានការ ជាបន្ទាន់ករណីឪពុកប្រើហិង្សាលើកូនបង្កើតអាយុពីរខែ

    ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន ប្រកាស ថ្កោលទោសដាច់អហង្ការ ចំពោះទង្វើរបស់ឪពុកដែល បានប្រើអំពើហិង្សាដោយចេតនាយ៉ាងព្រៃផ្សៃមកលើកូនបង្កើតរបស់ខ្លួនដែលមានអាយុទើបតែ ពីរខែ នៅខេត្តកំពត និងអំពាវនាវដល់ សមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹង។ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យ នៃក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ចុះថ្ងៃទី ៣ខែមិនា បានថ្កោល ទោស ដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាតចំពោះការប្រព្រឹត្តអំពើ ហិង្សាដោយចេតនា យ៉ាងឃោឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែល បង្កឡើងដោយឈ្មោះ រឿន ចាន់រតនា ភេទប្រុស អាយុ២៧ឆ្នាំ ដែលត្រូវជាឪពុកបង្កើត ទៅលើទារកឈ្មោះ វុធ ចាន់វឌ្ឍនៈ ភេទប្រុស អាយុ២ខែ ស្នាក់នៅភូមិពោធិ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ សេចក្តីថ្លែងការណ៍បន្តថា៖«មួយករណីនេះបានកើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចាប់កូនបោកទៅ នឹងឥដ្ឋ បង្កឱ្យមាន ស្ថានភាព ធ្ងន់ធ្ងរ (ឪពុកប្រើប្រាស់គ្រឿងញៀន…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានលើកទឹកចិត្តការពង្រឹងសមត្ថភាពនិងការផ្សព្វផ្សាយទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី នៅតាមតំបន់ការពារ ធម្មជាតិ

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានលើកទឹកចិត្តការពង្រឹងសមត្ថភាពនិងការផ្សព្វផ្សាយទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី នៅតាមតំបន់ការពារ ធម្មជាតិ

    កោះកុង៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បាន លើកទឹកចិត្តដល់មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កោះកុង និងកំពង់ស្ពឺ ដែលមានភូមិសាស្រ្តក្នុងឧទ្យានជាតិជួរភ្នំក្រវាញ កណ្តាល បន្តពង្រឹងសមត្ថភាព ឱ្យឆ្លើយតបសមស្របទៅនឹងបរិបទ សង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី បិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើក ទិសដៅ អនុវត្តបន្តឆ្នាំ២០២៣ របស់គម្រោងអភិរក្ស ឧទ្យានជាតិ ជួរភ្នំក្រវាញ កណ្តាល ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣។ ឯកឧត្តម បានបន្ថែមថា កន្លងមកក្រសួងបរិស្ថានបានយកចិត្ត ទុក ដាក់ក្នុងការផ្តល់ជាសម្ភារល្បាត មធ្យោបាយធ្វើដំណើរ វគ្គបណ្តុះ បណ្តាលជំនាញ បច្ចេកទេសល្បាត ចំណេះដឹងច្បាប់តំបន់ការពារ ធម្មជាតិ នីតិវិធីនៃការចាប់និងកសាងសំណុំរឿង កម្មវិធី SMART និងការប្រើប្រាស់ GPS ដើម្បីបំរើឱ្យការអនុវត្តការងារគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ ការពង្រឹង សមត្ថភាព ជំនាញ…

  • នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ មនុស្ស ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០២ ខែមីនា ម្សិលមិញ

    នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ មនុស្ស ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០២ ខែមីនា ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៣១នាក់នេះ ក្នុងនោះ មាន ១៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ០៥ករណី និងជនសង្ស័យ ១៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ០៨ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” គឺមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជូនមកកាន់សមត្ថកិច្ច៕…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ប្រទេសជាច្រើន បានប្រើប្រាស់ការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម

    រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ប្រទេសជាច្រើន បានប្រើប្រាស់ការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន បានធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនទូទាំងសកលលោកមានការផ្លាស់ប្ដូរយ៉ាងគំហុក ដែលប្រទេសជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យានេះយ៉ាងទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ ស្របតាមនិន្នាការពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពរបស់កម្ពុជា។ ប្រមុខការទូតកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា នៅទី០៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម ប្រាក់ សុខុន បន្តថា ការចូលរួមរបស់ស្រ្តី ក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស បាននិងកំពុងចូលរួមយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ក្នុងការកសាងសហគមន៍មួយដែលមានសុខសន្តិភាព ស្ថិរភាព មានភាពធន់ រឹងមាំ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងន័យនេះ…

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ក្រសួងការបរទេស យកចិត្តទុកដាក់ និងផ្តល់តម្លៃស្ត្រីស្មើភាពដូចបុរស ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដោយគិតមកទល់នឹងពេលនេះ មានមន្ត្រីការទូតជាស្រ្តី ២៨៨នាក់

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ក្រសួងការបរទេស យកចិត្តទុកដាក់ និងផ្តល់តម្លៃស្ត្រីស្មើភាពដូចបុរស ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដោយគិតមកទល់នឹងពេលនេះ មានមន្ត្រីការទូតជាស្រ្តី ២៨៨នាក់

    ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា នៅទី០៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ជារៀងរាល់ឆ្នាំ កម្ពុជា តែងតែរៀបចំការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗ ក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ។ សម្រាប់ប្រធានបទឆ្នាំ២០២៣ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់របស់ស្ត្រី ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ឯកឧត្តម ប្រាក់ សុខុន បន្តថា អ្នកដែលគេងមិនលក់ ទើបដឹងថា យប់យូរប៉ុណ្ណា ដូចគ្នានេះដែរ អ្នកដែលកំពុងរងគ្រោះដោយសារសង្គ្រាម ទើបដឹងថា សន្តិភាព មានតម្លៃប៉ុណ្ណា។ កម្ពុជា ធ្លាប់បានឆ្លងកាត់ដំណាក់កាលវិនាសកម្ម…

  • មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឱ្យមន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ធ្វើការកែសម្រួលតាមដាន ផ្ដល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមលក្ខណៈជួយអន្តរាគមន៍ ឆ្លើយតបបានគ្រប់កាលៈទេសៈ

    មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឱ្យមន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ធ្វើការកែសម្រួលតាមដាន ផ្ដល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមលក្ខណៈជួយអន្តរាគមន៍ ឆ្លើយតបបានគ្រប់កាលៈទេសៈ

    ខេត្តកំពង់ស្ពឺ ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្ដរាយ ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងផ្សព្វផ្សាយអនុក្រត្យពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិជាសេនាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើមឆ្នាំ២០២២ គ្រោះមហន្តរាយធម្មជាតិ ដោយទឹកជំនន់បានកើតឡើងធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៤៥៩ គ្រួសារ ក្នុងភូមិចំនួន៨៦ នៃឃុំ សង្កាត់ចំនួន ៣០ ក្នុងក្រុង ស្រុក ចំនួន ០៤ ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១២៧ គ្រួសារ ។ ឯកឧត្តម ច័ន្ទ លំផាត់ តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញសេនាធិការគ្រប់គ្រងគ្រោះមហន្តរាយនៃការចាត់តាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើការកែសម្រួលតាមដាន ផ្ដល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ ព្រមទាំង បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជួយអន្តរាគមន៍…

  • អាជ្ញាធរមីនកម្ពុជា ត្រៀមប្រកាសខេត្តកំពត ជាខេត្តអស់មីន នៅខែ មេសា ខាងមុខ

    អាជ្ញាធរមីនកម្ពុជា ត្រៀមប្រកាសខេត្តកំពត ជាខេត្តអស់មីន នៅខែ មេសា ខាងមុខ

    ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ត្រៀមប្រកាសខេត្តកំពត ជាខេត្តអស់មីននៅខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោម គម្រោង « សម្តេចតេជោ សម្រាប់សកម្ម ភាពមីន ក្រោម មូលបទ ផ្តល់ ដី សុវត្ថិភាព បង្កើត ស្នាមញញឹម » ដែលគម្រោងនេះនឹងធ្វើឱ្យខេត្តកំពតជាខេត្តអស់មីនទី ១០ ។ អាជ្ញាធរមីនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ នៅសាលាខេត្តកំពត ដើម្បីត្រៀមរៀបចំពិធីអបអរសាទរការប្រកាសខេត្តកំពតអស់មីន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងថ្នាក់ដឹកនាំអាជ្ញាធរមីន លោក ទេព កល្យាណ និង អភិបាលរងខេត្តកំពត ស៊ីវ ផេង និងមានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ និងបណ្តាអង្គភាពពាក់ព័ន្ធនានា។ ទេស រដ្ឋមន្ត្រី លី ធុជ អនុប្រធាន…

  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅត្រឹមដំណាច់ខែមីនានេះជាកំហិត

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស នៅត្រឹមដំណាច់ខែមីនានេះជាកំហិត

    ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ សូមជម្រាបជូនដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់ដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់ស្ដីពីការងារជ្រាបថា រាជរដ្ឋាភិបាលបានចេញ សេចក្តីសម្រេចលេខ៨៩ សសរ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីការបង្កើតគណៈកម្មការអន្តក្រសួងជំរុញនិង ត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស។ គណៈកម្មការអន្តរក្រសួង បានដាក់ចេញនូវផែនការ ប្រតិបត្តិការ ជាពីរដំណាក់កាល៖ ទី១ ពីខែមករា ដល់ខែមីនា ជាដំណាក់កាលស្វ័យប្រកាស និងបំពេញឯកសារ ទី២ ពីខែមេសា ដល់ខែមិថុនា ជាដំណាក់កាលចុះប្រតិបត្តិការអធិការកិច្ចជាក់ស្ដែង។ អនុវត្តតាមស្មារតីនៃកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅក្នុងព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរម្លឹកដល់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់ ឱ្យបានជ្រាបថា៖១-ចំពោះជនបរទេសដែលធ្លាប់មានបណ្ណការងារនិងសៀវភៅការងារ ត្រូវស្នើសុំពន្យារសុពលភាពបណ្ណ ការងារនិងសៀវភៅការងារជនបរទេស ឱ្យបានមុន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ជាកំហិត។ ២-ចំពោះជនបរទេសដែលទើបចូលមកធ្វើការ ឬប្រកបមុខរបរណាមួយនៅព្រះរាជាណាចក្រកម្ពុជា…