Category: ព័ត៌មានសង្គម

  • ថ្នាក់ដឹកនាំខេត្តមួយចំនួន អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុង ប្រយ័ត្ន ជំងឺ ផ្តាសាយបក្សី H5N1

    ថ្នាក់ដឹកនាំខេត្តមួយចំនួន អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុង ប្រយ័ត្ន ជំងឺ ផ្តាសាយបក្សី H5N1

    ភ្នំពេញ៖ ថ្នាក់ដឹកនាំបណ្តាខេត្តមួយចំនួន ចាប់ផ្តើមអំពាវនាវដល់ ប្រជាពល រដ្ឋ ទាំងអស់នៅក្នុងខេត្តរបស់ខ្លួន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារ សុខភាពពីការចម្លងមេរោគផ្តាសាយបក្សីប្រភេទH5N1នេះ ដើម្បីទប់ស្កាត់ ការឆ្លងរាលចូលក្នុងសហគមន៍ និងបានដាក់ចេញនូវវិធាន ការណែនាំមួយ ចំនួនផងដែរ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ កម្ពុជារក ឃើញ មានកុមារីអាយុ ១១ឆ្នាំ ៦ខែ ម្នាក់ បានទទួលមរណភាពដោយសារ មេរោគផ្តាសាយបក្សីប្រភេទ H5N1នេះ នៅក្នុងខេត្តព្រៃវែង ហើយឪពុក របស់ កុមារីនេះក៏រកឃើញមានវិជ្ជមាន H5N1និងមានអ្នកពាក់ព័ន្ធមួយ ចំនួនផងដែរ។នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានឱ្យដឹងថា តាមលទ្ធផលអង្គេត ស្រាវជ្រាវរកឃើញថា ពួកគាត់ទាំងពីរនាក់ឆ្លងមកពីសត្វបក្សីក្នុងភូមិ មិន មានការរកឃើញឆ្លងពីឪពុកនិងកូនទេ ។ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំមួយ ដោយធ្វើការ អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តត្រូវបង្កើន ការប្រុងប្រយ័ត្ន និងការពារ សុខភាពពីការចម្លងមេរោគផ្តាសាយបក្សីប្រភេទH5N1នេះ ដោយអនុវត្ត តាម វិធានការ របស់ក្រសួងសុខាភិបាល។ រដ្ឋបាលខេត្តបញ្ជាក់ថា៖«ជំងឺផ្តាសាយបក្សីដែលកើតលើមនុស្សជាប្រភេទជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ជាបន្ទាន់។…

  • យុទ្ធនាការ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២នឹងចាប់ផ្តើមពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២៣ស្អែកនេះទៅ

    យុទ្ធនាការ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២នឹងចាប់ផ្តើមពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២៣ស្អែកនេះទៅ

    ភ្នំពេញ៖ យុទ្ធនាការ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ នឹងចាប់ផ្តើមធ្វើឡើង ចាប់ពីថ្ងៃទី ៣ ខែមិនា ឆ្នាំ២០២៣ បន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យលើកទី១ សម្រេចបានជោគជ័យកន្លងទៅថ្មីៗនេះ ។ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានរៀបចំសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី ២ ខែមីនានេះ ដើម្បីធ្វើការប្រកាសបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ ដែលក្នុងនេះមានចំនួន៦ខេត្តនៅ តំបន់ជួរភ្នំក្រវាញ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យនឹងចាប់ផ្តើមឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ យុទ្ធនាការនេះមានគោលបំណងសំខាន់ៗចំនួន៤ គឺ ទី១.ការពង្រឹងការគាំទ្រ ប្រមូលនូវធនធានដើម្បីគាំទ្រពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ,ទី២.ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់, ទី៣.ការពង្រឹងទៅលើការអនុវត្តច្បាប់និង ពង្រឹងទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានក្នុងគោលដៅកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និងទី៤.ការផ្លាស់ប្តូរឥរិយាបទពលរដ្ឋឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃបន្តទៀត។ឯកឧត្តម បន្តថា គោលបំណងទាំង៤នេះ គឺផ្តោតសំខាន់ ដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីផលប្រយោជន៍សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃឱ្យបានកើនឡើងដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ជាវិស័យទេសចរណ៍ធម្មជាតិដែលជាផ្នែកមួយនៃទេសចរណ៍ផ្សារភ្ជាប់ទឹកដី ។ យុទ្ធនាការអន្ទាក់សូន្យតំណាក់កាលទី១បានធ្វើឡើងចំនួន៦ខេត្ត ហើយយុទ្ធនាការអន្ទាក់សូន្យតំណាក់ទី២នេះក៏មានចំនួន៦ខេត្តដែរ ដោយបានចាប់ផ្តើមពីខេត្តពោធិ៍សាត់ ទៅខេត្តកំពង់ស្ពឺ កោះកុង បាត់ដំបង ប៉ៃលិន និងសៀមរាប។ ទោះបីយ៉ាងណាឯកឧត្តម រដ្ឋលេខាធិការ…

  • ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សំណេះសំណាលជាមួយ ក្រុមការងារអភិវឌ្ឍយុវជនក្រុង និងចែកអំណោយជូនគ្រួសារក្រីក្រ ៣០គ្រួសារ

    ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សំណេះសំណាលជាមួយ ក្រុមការងារអភិវឌ្ឍយុវជនក្រុង និងចែកអំណោយជូនគ្រួសារក្រីក្រ ៣០គ្រួសារ

    ព្រៃវែង៖ ក្រុមការងារអភិវឌ្ឍយុវជន ខេត្តព្រៃវែង ដឹកនាំដោយ លោក ឈុនលី ភារុណ តំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ និងក្រុមការងារ បានអញ្ជើញជាសំណេះសំណាលជាក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង និងនាំយកអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភីចែកជូនគ្រួសារក្រីក្រចំនួន ៣០គ្រួសារ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ។ ក្នុងឱកាសនេះ លោក ឈុនលី ភារុណ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង និងបន្ទាយជ័យ ជូនដល់ក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង ។លោក ឈុនលី ភារុណ បានជំរុញឱ្យក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង បន្តចូលរួមក្នុងការងារសង្គម ខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបន្ថែមទៀត ។ សូមបញ្ជាក់ថា អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ចែកជូនគ្រួសារក្រីក្រចំនួន៣០គ្រួសារ នៅក្នុងមួយគ្រួសារទទួលបាន-អង្ករ…

  • បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៧០នាក់ កាលពីថ្ងៃទី០២ ខែមីនា ម្សិលមិញ

    បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៧០នាក់ កាលពីថ្ងៃទី០២ ខែមីនា ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៧០នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ៣៥ករណី កាលពីថ្ងៃ ទី០១ ខែមីនា ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យចំនួន ៧០នាក់ រួមមាន៖ ជួញដូរ ១៤ករណី ឃាត់ ២៣នាក់, ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១១នាក់, ប្រើប្រាស់ ១២ករណី ឃាត់ ៣៦នាក់(ស្រី ២នាក់)។ រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។ សកម្មភាពខាងលើ បានធ្វើនៅដប់រាជធានី-ខេត្ត រួមមាន: បាត់ដំបង, កំពង់ចាម, ត្បូងឃ្មុំ,…

  • មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាល ប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុកពញាឮ

    មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាល ប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុកពញាឮ

    ខេត្តកណ្តាល ៖ ក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២២-២០២១ របស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង១១ ក្នុងស្រុកពញាឮ ខេត្តកណ្ដាលកាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២៣ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរដល់រដ្ឋបាលស្រុកពញាឮ ក៏ដូចជារដ្ឋបាលឃុំមួយចំនួនទៀត ដែលទទួលបានពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិចំណាត់ថ្នាក់ “ផ្កាយ៣” ។ លោក អភិបាលរងខេត្ត បន្តថា ការផ្តល់សេវា រដ្ឋបាល ថ្នាក់ក្រោមជាតិ គឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រ យ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកសេវានេះ ឱ្យបានកាន់តែច្រើននិងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹង តម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័ស ចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ ។ លោក អភិបាលរងខេត្ត បានស្នើដល់លោក លោកស្រី ត្រូវយកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ ពិសេសត្រូវរក្សាឱ្យបាននូវចំណាត់ថ្នាក់ ផ្កាយ៣នេះ នៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ លោក បន្ថែមថា ការងារសេវាសង្គម វាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ។ ដោយបញ្ហាសេវាសង្គម…

  • អភិបាលរងស្រុកស្ទោង ព្រមានធ្ងន់ៗដល់ម្ចាស់គ្រឿងចក្រដែលធ្វើអាជីវកម្ម ជាមួយរណ្ដៅដី ដែលល្មើសនឹងអាជ្ញាប័ណ្ណ

    អភិបាលរងស្រុកស្ទោង ព្រមានធ្ងន់ៗដល់ម្ចាស់គ្រឿងចក្រដែលធ្វើអាជីវកម្ម ជាមួយរណ្ដៅដី ដែលល្មើសនឹងអាជ្ញាប័ណ្ណ

    កំពង់ធំ៖ នៅថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ លោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង តំណាងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញជាអធិបតីភាពក្ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី “ការអនុវត្តមុខងារដែល ក្រសួងរ៉ែ និងថាមពលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក“ ជាមួយរដ្ឋបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធចូលលោកស្រីមេឃុំ គ្រប់ឃុំ អាជីវករប្រកបអាជីវកម្ម សេវាកម្មជីកយកអាចម៍ដី-រណ្តៅដីចល័ត ។ លោ ឡាយ ស៊ីលី ក៏បានព្រមានធ្ងន់ៗទៅដល់ម្ចាស់គ្រឿងចក្រ អាជីវកម្មដឹកដី កាយដី ជីករណ្ដៅដី ដែល ប្រាសចាកឬក៏រំលោភនឹងអាជ្ញាប័ណ្ណដែលរដ្ឋ អំណាចអាជ្ញាធរមានសមត្ថកិច្ចផ្តល់ជូនដែលកន្លងមក មានម្ចាស់គ្រឿងចក្រយានយន្តមួយចំនួន ពុំបានអនុវត្តឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនទៅតាមអ្វីដែលមាននៅក្នុងអាជ្ញាប័ណ្ណក៏ដូចជាការអនុញ្ញាតឲ្យធ្វើអាជីវកម្ម ក៏ដូចជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍មូលដ្ឋានសេដ្ឋកិច្ចជាតិក៏ដូចជាចូលរួមថែរក្សានូវបរិស្ថាន ធនធានរ៉ែ បុរាណដ្ឋានវប្បធម៌ ជាដើម។ ជាមួយគ្នានេះលោកអភិបាលរងស្រុកស្ទោង ក៏បាន ណែនាំដល់រដ្ឋបាលឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការជួយតាមដានអង្កេតមើល គ្រប់ការដ្ឋានរណ្តៅដីដែលម្ចាស់គ្រឿងចក្រ បានធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរបស់ខ្នួនឲ្យបានហ្មត់ចត់ និងរាយករណ៍មករដ្ឋបាលស្រុកតាមស្ថានភាពជាក់ស្តែងនិងចាំបាច់ ពីព្រោះកន្លងមក រដ្ឋបាលឃុំអាជ្ញាធរភូមិឃុំមានការឆកល្វែង ក្នុងការអង្កេតក៏ដូចជារាយការណ៍ជូនមករដ្ឋបាលស្រុកស្ទោងនូវរាល់សកម្មភាពទាំងឡាយ ដែលម្ចាស់គ្រឿងចក្រនិងរណ្ដៅដីបានធ្វើអាជីវកម្មក្មុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង ក៏បានបន្ថែមថាគ្រប់ម្ចាស់គ្រឿងចក្រ…

  • មេបញ្ជាការសឹករងកំពង់ធំ អំពាវនាវដល់បុរសគ្រប់រូប ចូលរួមគោរពសិទ្ធិ និងលើកដំកើងតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ

    មេបញ្ជាការសឹករងកំពង់ធំ អំពាវនាវដល់បុរសគ្រប់រូប ចូលរួមគោរពសិទ្ធិ និងលើកដំកើងតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ

    កំពង់ធំ៖ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារី និងត្រូវលើកដំកើងតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារយេនឌ័រ និងយោធិននារីនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងភរិយានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ជួយដោះស្រាយ រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែង អំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាមគ្គទេសក៍ឯក ក្នុងការដឹកនាំអនុវត្ត នូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការឯកភាពជាតិ ពេញលេញ ហើយបច្ចុប្បន្ននេះ កម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យផងដែរ ។ លោកស្រីវរសេនីយ៍ទោ…

  • ក្រសួងកសិកម្មជំរុញឱ្យមានការធ្វើកិច្ចសន្យាកសិកម្មឱ្យបានកាន់តែច្រើនដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ

    ក្រសួងកសិកម្មជំរុញឱ្យមានការធ្វើកិច្ចសន្យាកសិកម្មឱ្យបានកាន់តែច្រើនដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ

    ភ្នំពេញ:​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាជំរុញឱ្យមានការធ្វើកិច្ចសន្យាកសិកម្មឱ្យបានកាន់តែច្រើនដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ។កិច្ចសហការរវាងកសិករនិងរោងម៉ាស៊ីនកិនស្រូវដែលជាឈ្មួញទិញស្រូវនេះ ធ្វើឡើ ដើម្បីឆ្លើយតបនឹងផែនការរបស់រោងម៉ាស៊ីនកិនស្រូវដែលត្រូវការស្រូវគុណភាពស្របតាមទីផ្សារនិងរក្សាស្ថិរភាពតម្លៃស្រូវរបស់ប្រជាកសិករ។ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម យ៉ង សាំង កុមារ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកបានលើកឡើងថានៅខេត្តបាត់ដំបងមានរោងម៉ាស៊ីនចំនួន៧ត្រៀមសហការជាមួយសហគមន៍កសិករលើកិច្ចសន្យាជាមួយបរិមាណស្រូវ ២១ ០០០ តោន។ បណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា ក្រសួងកំពុងជំរុញការពង្រឹង និងពង្រីកសហគមន៍កសិកម្មដើម្បីដោះស្រាយបញ្ហាទីផ្សារ ទុន ជី ពូជ បច្ចេកទេសការច្រូត និងសម្ងួតស្រូវជូនកសិករគ្រប់រូប ជាពិសេសការធ្វើកិច្ចសន្យាកសិកម្ម ដើម្បីរក្សាស្ថិរភាពនៃតម្លៃជូនកសិករ។ លោកបានបញ្ជាក់ថា៖«ការងារសំខាន់ក្រោយការជួបជុំនេះគឺការរៀបចំនិងគាំទ្រដល់សហគមន៍កសិកម្មដើម្បីរៀបចំផែនការឲ្យឆ្លើយតបនឹងផែនការកិច្ចសន្យាកសិកម្ម។ការសម្របសម្រួលឲ្យកសិកររាប់ពាន់ ឬ រាប់ម៉ឺន ឬ រាប់សែននាក់ឲ្យសហការគ្នាដោយឈរលើគោលការណ៍និងស្តង់ដារួមដើម្បីផ្សាភ្ជាប់មកទីផ្សារជាការងារលំបាកតែសំខាន់សម្រាប់កសិករខ្នាតតូចនិងវិស័យកសិកម្មនៅកម្ពុជា។យើងនឹងរួមគ្នាធ្វើការកសាងសហគមន៍កសិកម្មនិងកិច្ចសន្យាកសិកម្មឲ្យបានល្អប្រសើរ»។ ចាប់តាំងពីចូលបក្សកាន់អំណាចនិងមានតំណែងធំក្នុងក្រសួងកសិកម្មរួចមក លោក យ៉ង សាំងកុមារ ទៅដល់ខេត្តមួយចំនួនដូចជា កំពង់ធំ កំពង់ចាម បាត់ដំបងជាដើម ដើម្បីដោះស្រាយបញ្ហា ដល់កសិកម្មដល់កសិករទាក់ទងនឹងទីផ្សារ ដើមទុន ការប្រើប្រាស់ធម្មជាតិ និងការជំរុញធ្វើកិច្ចសន្យាកិច្ចជាមួយរោងម៉ាស៊ីន កិនស្រូវជាដើម។ លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរថា ចំពោះការងារកិច្ចសន្យាកសិកម្មនេះ…

  • ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៣៩នាក់ ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញ

    ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៣៩នាក់ ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៩នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ១៣ករណី កាលពីថ្ងៃ ទី២៨ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។ ក្នុងចំណោមជនសង្ស័យទាំង ៣៩នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ១៨នាក់(ស្រី ២នាក់), ដឹកជញ្ជូនរក្សាទុក ១ករណី ឃាត់ ៣នាក់, ប្រើប្រាស់ ៤ករណីឃាត់ ១៨នាក់, សម្រាប់វត្ថុតាង ដែលចាប់យកបានសរុប ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានប្រមូលទុកជាវត្ថុតាំង។ សកម្មភាពខាងលើ បានធ្វើនៅប្រាំបីខេត្ត រួមមាន: បាត់ដំបង, កំពង់ចាម, ត្បូងឃ្មុំ,…

  • យានយន្តល្មើស ៥០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញ

    យានយន្តល្មើស ៥០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិកមិញ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១១៦គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះមានយានយន្តចូលគោលដៅចំនួន ៥២៣គ្រឿង ម៉ូតូ ៤១៥គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ៥០៥គ្រឿង មានម៉ូតូចំនួន ៤១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។ របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៧នាក់ (ស្រី ១នាក់) របួសស្រាល ២នាក់ (ស្រី ១នាក់) គឺកើតឡើងដោយសារតែការប៉ះទង្គិចគ្នាចំនួន ៨លើក៕ ដោយ៖ ឆៃហួត…