-
ប្រជាពលរដ្ឋមានវ័យចាស់ គ្មានទីពឹង នៅខេត្តបន្ទាយមានជ័យ ទទួលបាន ការយកចិត្តទុកដាក់ថែទាំ

ប្រជាពលរដ្ឋមានវ័យចាស់ គ្មានទីពឹង នៅខេត្តបន្ទាយមានជ័យ ទទួលបាន ការយកចិត្តទុកដាក់ថែទាំពីអាជ្ញាធរមូលដ្ឋាន និងសមាគមមនុស្សចាស់ ។ ដោយអនុវត្តបាន នូវ អនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលតែងគិតគូបញ្ហាសុខទុក្ខកុមារ និងនារី ឬ ស្ត្រី ជាពិសេសជនចាស់ជរា ។ក្នុងនោះប្រជាពលរដ្ឋមានវ័យចាស់ គ្មានទីពឹង នៅខេត្តបន្ទាយមានជ័យ ទទួលបាន ការយកចិត្តទុកដាក់ថែទាំពីអាជ្ញាធរមូលដ្ឋាន និងសមាគមមនុស្ស ចាស់។ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសចុះសួរសុខទុក្ខ មន្ត្រីរាជកា និងប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅដំណាច់ខែកុម្ភៈ ឆ្នាំ2023 ។ ឯកឧត្តម ឧបនាយក នាយករដ្ឋ មន្ត្រី កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌលបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា មនុស្សចាស់ នៅខេត្តបន្ទាយមានជ័យគិតចាប់អាយុ 60ឆ្នាំឡើង សរុបមាន ជាង 6ម៉ឺននាក់ ដែលកំពុងទទួលបានការថែទាំ ពីសំណាក់ អាជ្ញាធរ មូលដ្ឋាន និងក្រុមការងារ រួមជាមួយ សមាគមមូលនិធិក៏ដូចជាសមាគមមនុស្សចាស់…
-
ឯកឧត្តម ជា សុផារ៉ា៖ សមិទ្ធិផលដ៏ធំស្កឹមស្កៃ ជាសម្បត្តិគរុភ័ណ្ឌក្នុងវិស័យព្រះពុទ្ធសាសនា និងក្លាយជាទីសក្ការះបូជារបស់ប្រជាពុទ្ធបរិស័ទគ្រប់ទិសទី

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា សមិទ្ធិផលដ៏ធំស្កឹមស្កៃមួយដែលជាសម្បត្តិគរុភ័ណ្ឌក្នុងវិស័យព្រះពុទ្ធសាសនា ដែលមានការចូលរួមពីសប្បុរសនិងពុទ្ធបរិស័ទជិតឆ្ងាយ និងក្លាយជាទីសក្ការះបូជារបស់ប្រជាពុទ្ធបរិស័ទគ្រប់ទិសទី។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកឧបដ្ឋានសាលាថ្មីនិងសមិទ្ធិផលនានាក្នុងវត្តហត្ថិវនារាម ហៅវត្តក្តុល ដែលមានអាយុកាលកកើតឡើងជាង៦០ឆ្នាំ និងមមានតម្លៃជិត ១លានដុល្លារសហរដ្ឋអាមេរិក នេះ និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ពីព្រោះសមិទ្ធផលទាំងនេះគឺជាមោទនភាពរបស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទទាំងអស់ក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំទន្លូងផ្ទាល់ដែលបានរួមចំណែកបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីអោយសមិទ្ធិផលដ៏ល្អទាំងនេះលេចចេញជារូបរាង។ ការថ្លែងឡើងបែបនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តហត្ថិវនារាម ហៅវត្តក្តុល ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម…
-
ឯកឧត្តម ព្រុំ សុខា៖ រាជរដ្ឋាភិបាលសម្រេចបង្កើតភូមិថ្មី ដើម្បីផ្តល់ឱកាសល្អដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន

ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតភូមិថ្មី ដើម្បីផ្តល់ឱកាសល្អដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ដើម្បីឆ្លើយតបបានតាមសំណូមពរនេះ ការជ្រើសរើសបានអ្នកដឹកនាំភូមិល្អមានលក្ខណៈសម្បត្តិសក្តិសមគឺពិតជាមានសារៈសំខាន់បំផុត។ ហេតុនេះ ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានភូមិនៅពេលនេះ គឺជាការអនុវត្តនីតិវិធីប្រជាធិបតេយ្យ ដើម្បីចូលរួមចំណែកជ្រើសរើសឱ្យបានអ្នកដឹកនាំភូមិដែលប្រជាពលរដ្ឋគាំទ្របង្កលក្ខណៈដល់ការជំរុញអនុវត្តរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាចំណែកសំខាន់នៃសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើងទាំងមូល។ ការថ្លែងឡើងបែបនេះធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ អញ្ជើញចុះស្ទាបស្ទង់មតិប្រជាពលរដ្ឋក្នុងការជ្រើសរើសបេក្ខជនប្រធានភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ការចុះស្ទាប់ស្ទង់មតិប្រជាពលរដ្ឋនេះធ្វើឡើង នៅក្រោយពីទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាល តាមប្រកាសលេខ៦៩៤៦ ប្រក. ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបង្កើតភូមិថ្មីចំនួន៣២ ក្នុងស្រុកស្នួល និងស្រុកឆ្លូង នៃខេត្តក្រចេះរួចមក និងដោយអនុវត្តតាមនីតិវិធីរបស់ក្រសួងមហាផ្ទៃ។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ព្រុំ សុខា បានជំរុញឱ្យមានការស្ទាបស្ទង់ការជ្រើសរើសប្រធានភូមិសម្រាប់ភូមិថ្មី២ទៀត និងផ្តាំផ្ញើជូនក្រុមការងារ ក៏ដូចមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំរ៉ាប់រងបំពេញរាល់ភារកិច្ចនយោបាយ ពង្រឹងសាមគ្គីភាព ផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីដណ្តើមឱ្យបានទឹកចិត្តគាំទ្រដោយបេះដូងរបស់ប្រជាជន…
-
ឯកឧត្តម ស សុខា៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានឈរលើស្មារតីទទួលខុសត្រូវនិងការប្តេជ្ញាចិត្តខ្ពស់ ដោយរិះរកគ្រប់មធ្យោបាយ ដើម្បីសម្រេចជោគជ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានអញ្ជើញជាធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា។ សន្និបាតនេះបានប្រារព្ធឡើង នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងប្រធាន អនុប្រធាន សមាជិកនៃគណៈដឹកនាំចលនាយុវជនស្មគ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន សរុបចំនួន៤៧៥នាក់។ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជនដ៏ធំមួយ បាននិងកំពុងបំពេញភារកិច្ចស្នូលយ៉ាងសកម្ម ក្នុងការកៀរគរនិងប្រមូលផ្តុំយុវជននៅគ្រប់ទិសទី ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយ ដើម្បីចូលរួមជាមួយរាជរដ្ឋា-ភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ឯកឧត្តម បានបន្តថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានបន្តអនុវត្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ក្នុងក្របខណ្ឌគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ក្នុងគោលដៅកៀរគរកម្លាំងយុវជនជានិស្សិត ឱ្យចូលរួមក្នុងសកម្មភាពនានា…
-
រថយន្តក្រុងចំនួន ២០០ គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប» ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ពិធីប្រគល់-ទទួល រថយន្តក្រុងចំនួន ២០០គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប» ជូនរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ក្រោមការផ្តួចផ្តើមរបស់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ដោយបានសម្រេចផ្ដល់ជំនួយ ជារថយន្តក្រុង ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ ។ ផែនទីបណ្តាញខ្សែរត់ ក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះមានសរុប ១៣ ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុប ចំនួន ២៣៥ គ្រឿង ។ លោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប លើកឡើងថា…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣ គឺជាការរំលេចពីតម្លៃ នៃការចូលរួមរបស់ស្ត្រី ក្នុងយុគសម័យឌីជីថល ក្នុងការថែរក្សាសុខសន្តិភាព និងក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ

ខេត្តកំពង់ចាម ៖ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ខួបទី១១២ និងបូកសរុបការងារ ឆ្នាំ២០២២និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍ ថ្លែងថា ការប្រារព្ធពិធីរំលឹកខួប ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងទើបតែខួបលើកទី៤៤ឆ្នាំប៉ុណ្ណោះ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួម របស់ ស្ត្រី ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូល យ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។ លោកជំទាវបន្តថា ក្នុងភាពជាដៃគូ ប្រជា ពលរដ្ឋកម្ពុជា ទាំងស្ត្រីនិងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធ ជាមួយ ប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេស នៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម…
-
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ ដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងវិញ នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្រ្ត ស្រុកលើកដែក ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ក្រុមការងារទាបំណុលអន្តរក្រសួង ស្នើដល់ក្រុមហ៊ុនកំពុងប្រកបអាជីវកម្មបូមខ្សាច់ចំនួន២ នៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមជរ ខេត្តព្រៃវែង ត្រូវសហការជាមួយក្រុមការងារប្រចាំការ ពិសេសអាជ្ញាធរមូលដ្ឋាន សំដៅគ្រប់គ្រងឱ្យបានច្បាស់លាស់នូវការបូមខ្សាច់របស់ក្រុមហ៊ុនទាំងពីរ ដើម្បីបញ្ជៀសការបាត់បង់នូវប្រាក់ចំណូលចូលរដ្ឋ។ ឯកឧត្ដម យស មុនីរ៉ាត់ បន្តថា ការពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ គឺដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងរបស់ក្រុមហ៊ុន ដើម្បីកំណត់បានឱ្យច្បាស់នៅគ្រប់សាឡង់នីមួយៗរបស់ក្រុមហ៊ុន មានការផ្ទុកនូវចំនួនខ្សាច់ដែលបានបូមចេញពីទន្លេមេគង្គឱ្យបានច្បាស់លាស់ ។ នេះជាការស្នើសុំរបស់ ឯកឧត្ដម យស មុនីរ៉ាត់ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារទាបំណុលអន្តរក្រសួង ក្នុងឱកាសដែលឯកឧត្តម រួមជាមួយក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកលើកដែក ខេត្តកណ្ដាល និងអាជ្ញាធរស្រុកពាមជរ ខេត្តព្រៃវែង ចុះពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ ដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងវិញ របស់ក្រុមហ៊ុន ចតុមុខ រីសសស៍ សីបផ្លាយ អ៊ីមផត អិចផត ឯ.ក និងក្រុមហ៊ុន ក្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន…
-
ឯកឧត្តម ខៀវ កាញារីទ្ធ ៖ អង្គភាពសារព័ត៌មានឯកជនទាំងអស់ គឺគ្មានសិទ្ធិយក Logo របស់ក្រសួងព័ត៌មាន ទៅប្រើប្រាស់នៅក្នុងលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ នៅទីស្តីការក្រសួង ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់ៗរបស់ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ។ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា «ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជនទាំងអស់ គឺគ្មានសិទ្ធិយក Logo របស់ក្រសួងព័ត៌មាន ទៅប្រើប្រាស់នៅក្នុងលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក៏ដូចជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវចេញ សេចក្ដីណែនាំជាថ្មីម្ដងទៀតដល់បណ្ដាអង្គភាពសារព័ត៌មានឯកជនទាំងអស់ ដើម្បីឱ្យពួកគាត់ ចៀសវាងឱ្យបាន»។ «អនុសាសន៍ណែនាំដោយសង្កត់ធ្ងន់ជាថ្មីម្ដងទៀតរបស់ឯកឧត្តមរដ្ឋមន្ត្រី ទៅដល់អគ្គនាយកដ្ឋានរដ្ឋបាលក៏ដូចជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ធ្វើយ៉ាងណាចេញនូវសេចក្ដីណែនាំជាថ្មីម្ដងទៀតដល់បណ្ដាអង្គភាពសារព័ត៌មានឯកជនទាំងអស់ ចៀសវាងឱ្យបាននៅក្នុងការយក Logoរបស់ក្រសួង ទៅដាក់នៅក្នុងលិខិតរដ្ឋបាលរបស់ខ្លួន, ទៅដាក់នៅតាមទីស្នាក់ការ ឬក៏អង្គភាព ផ្សព្វផ្សាយ របស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជនទាំងអស់នោះ…
-
បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៧៥នាក់ កាលពីថ្ងៃទី២៧ កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៧៥នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ២៤រណី កាលពីថ្ងៃ ទី២៧ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យចំនួន ៧៥នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ៣៣នាក់(ស្រី ៣នាក់), ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ២នាក់), ប្រើប្រាស់ ១០ករណី ឃាត់ ៣១នាក់, រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។ សកម្មភាពខាងលើ បានធ្វើនៅប្រាំពីររាជធានី-ខេត្ត រួមមាន: កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពត,…
-
ក្រសួងធនធានទឹក៖ ជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣)

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងថា, ទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសានក្នុងកម្រិតខ្សោយបន្តមានឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជារហូតដល់ សប្ដាហ៍ទី១ ខែមីនា ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ២-តំបន់ខ្ពង់រាប ៣-តំបន់មាត់សមុទ្រ ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕ ដោយ ៖ ភារ៉ា និងប៊ុនធី