Category: ព័ត៌មានសង្គម

  • ប្រធានក្រុមការងារចុះជួយស្រុកសន្ទុក ផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា

    ប្រធានក្រុមការងារចុះជួយស្រុកសន្ទុក ផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា

    កំពង់ធំ៖ ប្រធានក្រុមការងារចុះជួយស្រុកសន្ទុកបាន អំពាវនាវដល់សមាជិកគណៈបក្សប្រជាជនកម្ពុជា ឲ្យបន្តគាំទ្រការដឹកនាំប្រទេសរបស់គណបក្សប្រជាជនជាបន្តទៀតនិងការការពារសន្តិភាពដើម្បីស្ទួយផលប្រយោជន៍ប្រជាជន និងភាពរីកចម្រើនរបស់ជាតិ។ នេះជាការអំពាវនាវឯកឧត្តម ស៊ុ សន្និសិទ្ធ សមាជិកគណះកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ កុម្ភះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផល នៃការអនុវត្តគោលនយោបាយឆ្នាំ២០១៨ ដល់២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ជូនដល់ក្រុមការងារ និងសមាជិកបក្ស ក្នុងស្រុកសន្ទុក។ ឯកឧត្តមលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជា ឆ្លងកាត់ជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែសភាពការណ៍នយោបាយមានស្ថេរភាព និងមានភាពស្ងប់ស្ងាត់ល្អ ហើយយើងរស់នៅក្នុងភាពសុខសាន្តនិងសន្តិភាព។ដូចនេះ មានតែសន្តិភាពទេ ដែលធ្វើឲ្យសង្គមមានភាពស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋរស់នៅក្នុងសុខសុវត្ថិភាព។ ឯកឧត្ដមបានអំពាវនាវដល់សមាជិកបក្សទាំងអស់ បន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន ទើបគណបក្សយើងដណ្ដើមជោគជ័យក្នុងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ អង្គពិធីទាំងមូល ក៏បានសម្ដែងការរីករាយ និងអបអរសាទរ ដែលអង្គការ FATF បានដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យ ខាងលាងលុយកខ្វក់នោះផងដែរ ៕ ដោយ វ៉េង លីមហួត

  • អភិបាលរាជធានៅភ្នំពេញ អំពាវនាវដល់សប្បុរសជននិងជនរួមជាតិទាំងអស់ សូមចូលរួមជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីឱ្យពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ ជាមួយយើងទាំងអស់គ្នា

    អភិបាលរាជធានៅភ្នំពេញ អំពាវនាវដល់សប្បុរសជននិងជនរួមជាតិទាំងអស់ សូមចូលរួមជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីឱ្យពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ ជាមួយយើងទាំងអស់គ្នា

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់ សូមចូលរួមបរិចាក ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីអោយពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ ជាមួយយើងទាំងអស់គ្នា ។ ការអំពាវនាវបែបនេះរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ក្នុងឧ៌កាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការ “អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ” ស្ថិតនៅអគារ ២៩៨D ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ឯកឧត្តម ឃួង ស្រេង ថ្លែងថា ជនពិការ ធ្លាប់បានចូលរួមចំណែកជាថវិកា ជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។ បន្ថែមពីនេះទៀត សូម្បីតែអ្នកសុំទានក៏ធ្លាប់បានបរិចាកជាថវិកាជួយរាជរដ្ឋាភិបាលផងដែរ ខណៈដែលកម្ពុជាបានប្រឈមមុខដាក់គ្នាជាមួយប្រទេសថៃនៅប្រាសាទព្រះវិហារកន្លងមក ។ ការចូលរួមចំណែកគ្រប់មជ្ឈដ្ឋាមនេះ…

  • ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ អំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវត្រៀមឯកសារ ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ

    ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ អំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវត្រៀមឯកសារ ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ

    កំពង់ធំ៖ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ ថវិកាមួយចំនួនឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេ បានយកគិតទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវត្រៀមឯកសារគ្រប់គ្រាន់សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងត្រូវបោះឆ្នោតជូនគណបក្សនយោបាយណាដែលខ្លួនស្រឡាញ់ពេញចិត្ត ពិសេសគណបក្សដែលរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនឲ្យបានគ្រប់ៗគ្នា ។ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ២០ គ្រួសារ និងបងប្អូនអតីតយុទ្ធជន ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះចំនួន១០០នាក់ផ្សេងទៀត ក៏បានទទួលថវិកាមួយចំនួនផងដែរ ៕ ដោយ…

  • ឯកឧត្តម គីម រិទ្ធី៖ ក្រោមម្លប់ ដ៏ត្រជាក់ នៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការ អភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋរស់នៅ ប្រកបដោយសុខដុមរម្យនា

    ឯកឧត្តម គីម រិទ្ធី៖ ក្រោមម្លប់ ដ៏ត្រជាក់ នៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការ អភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋរស់នៅ ប្រកបដោយសុខដុមរម្យនា

    ព្រះវិហារ៖ ឯកឧត្តម គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទទួលបាននូវសុខសន្ដិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងសិទ្ធ សេរីភាព ជំនឿសាសនា រក្សាបាននូវ សាមគ្គីភាព ស្ថិរភាពនយោបាយ និង សន្ដិសុខសង្គម ដោយមិនរើសអើង និងមិនមានការ បែងចែកសង្គម ជំនឿ សាសនា និងនិន្នាការនយោបាយ ។ អភិបាលខេត្តព្រះវិហារ ថ្លែងបែបនេះ ក្នុង ពិធីស្រោចស្រពសុគន្ធវារីប្រគេនប្រកាសសនីយប័ត្រ ព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ជាព្រះគ្រូអនុគណស្រុកឆែប រៀបចំឡើងក្នុងបរិវេណវត្តសុវណ្ណគីរី ស្ថិតក្នុងភូមិឆែបលិច ឃុំ ឆែបមួយ និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាឆាន់ និងសមិទ្ធផលនានាក្នុងវត្ត ទ្រីសទ្ធារាម ស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តម គីម រិទ្ធី បានចូលរួមអបអរសាទរ…

  • រដ្ឋបាលរាជធានីភ្នំពេញ ៖ ស្ពានអាកាសឫស្សីកែវ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ

    រដ្ឋបាលរាជធានីភ្នំពេញ ៖ ស្ពានអាកាសឫស្សីកែវ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ

    ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានជំរាបដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាស ឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តាមវិធីសាស្ត្រយកទីក្រុងចិញ្ចឹមទីក្រុង ។ បច្ចុប្បន្នស្ពានអាកាសដែលមានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥,៨ម៉ែត្រ ដែល ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ទទួលបានគោលការណ៍សាងសង់ពីរាជរដ្ឋាភិបាល សម្រេច ការសាងសង់បានស្ទើរតែ ១០០ភាគរយហើយ នៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោង នឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុងនាប៉ុន្មានថ្ងៃខាងមុខនេះ។ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានទទួលគោលការណ៍អនុញ្ញតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ឱ្យប្រើប្រាស់ជា បណ្ដោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះតទៅ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា ។…

  • ទិវាសត្វក្រៀលលើកទី៦ ត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយនិង ជំរុញឱ្យ សហគមន៍ មូលដ្ឋានចូលរួមក្នុងការអភិរក្ស

    ទិវាសត្វក្រៀលលើកទី៦ ត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយនិង ជំរុញឱ្យ សហគមន៍ មូលដ្ឋានចូលរួមក្នុងការអភិរក្ស

    ភ្នំពេញ៖អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាសហការជាមួយក្រសួង បរិស្ថាន បានរៀបចំប្រារព្វទិវាសត្វក្រៀលលើកទី៦ ដើម្បីផ្សព្វផ្សាយកិច្ច ការងារ អភិរក្សក្នុងតំបន់ទៅដល់សាធារណជន និងជំរុញឱ្យសហគមន៍ មូលដ្ឋាន រួមនឹងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការអភិរក្សសត្វក្រៀល ដែល កំពុងរងគ្រោះឈានទៅផុតពូជ។ ទិវាសត្វក្រៀលនេះ នឹងត្រូវធ្វើនៅឡើងនៅតំបន់ការពារទេសភាពអន្លង់ព្រីង ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី២៨ ខែកុម្ភ: ខាង មុខនេះ ដោយមានការរៀបចំព្រឹត្តិការណ៍សំខាន់រួមមាន កម្មវិធីដាំកូនឈើ ប្រមាណ ៤៥០ដើមដែលនឹងដាំនៅតាមបណ្តោយផ្លូវដែលទើបពង្រីករួច ដែលឆ្លងកាត់ក្នុងតំបន់ការពារនេះ។ មានកម្មវីធីការរត់ប្រណាំង ជិះកង់ ការប្រកួតប្រជែងគំនូរ ព្រមទាំងមានការសម្ដែងរបស់កុមារដែលមានការ ប្រឡងសួរសំណួរ-ចម្លើយទាក់ទងនឹងការងារអភិរក្សសត្វក្រៀលផងដែរ។ បើតាម លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាប អន្តរជាតិ ប្រចាំកម្ពុជា (BirdLife International Cambodia Programme) បានប្រាប់ឲ្យដឹងថា កម្មវិធីទិវាសត្វក្រៀលនេះ គឺត្រូវបានធ្វើជារៀងរាល់ឆ្នាំ នៅតំបន់អន្លង់ព្រីងក្នុងខេត្តកំពត និងតំបន់បឹងព្រែកល្ពៅក្នុងខេត្តតាកែវ ហើយនេះជាលើកទី៦ហើយ ដែលមានការប្រារព្វទិវានេះឡើង។លោកបានបន្តថា ចំពោះការប្រារព្វទិវាសត្វក្រៀលដែលតែងតែធ្វើ នៅតំបន់ ទាំងពីរនោះ ដោយសារទីតាំងទាំងនេះ មានវត្តមានសត្វក្រៀល មកចុះរក…

  • នាយឧត្តមសេនីយ៍ មាស សុភា ៖ ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាខេត្តអស់គ្រាប់មីន

    នាយឧត្តមសេនីយ៍ មាស សុភា ៖ ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាខេត្តអស់គ្រាប់មីន

    ខេត្តព្រះសីហនុ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីនគ្រាប់មិនទាន់ផ្ទុះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តព្រះសីហនុ អស់បញ្ហាគ្រាប់មីន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បញ្ជាក់ថា ឆ្នាំ២០២២ រាជធានី/ខេត្តអស់គ្រាប់មីន មានដូចជា៖ខេត្តស្ទឹងត្រែង កែប ព្រៃវែង ត្បូងឃ្មុំ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។នៅឆ្នាំ២០២៣ គ្រោងប្រកាសខេត្តអស់មីនចំនួន១២បន្ថែមទៀត គឺខេត្តកំពង់ចាម ស្វាយរៀង កណ្តាល តាកែវ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប រតនគីរី និងខេត្តមណ្ឌលគីរី។ ក្រោយឆ្នាំ២០២៣ ខេត្តចំនួន ៧បន្ថែមទៀត ត្រូវប្រកាសថា អស់មីននិងបានដាក់ផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមានខេត្ត កោះកុង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមានជ័យ និងខេត្តព្រះវិហារ។…

  • មកទល់ពេលនេះរាជរដ្ឋាភិបាលចំណាយថវិកាជាង៩៦០ លានដុល្លារជួយជនងាយ រងគ្រោះដោយសារកូវីដ

    មកទល់ពេលនេះរាជរដ្ឋាភិបាលចំណាយថវិកាជាង៩៦០ លានដុល្លារជួយជនងាយ រងគ្រោះដោយសារកូវីដ

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកា ជាង ៩៦០លានដុល្លារ អាមេរិក សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជន ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលក្នុងនោះមានប្រជាពលរដ្ឋជិត ២,៨ លាននាក់ បានទទួលពីការឧបត្ថម្ភនេះ ។សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថាគិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយ រងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយកូវីដ១៩ មានចំនួន១២ជុំ មាន៣២ លើកដោយ ក្នុងនោះរដ្ឋបានចំណាយទឹកប្រាក់ចំនួន ៩៦២,៩៧ លានដុល្លារ ។ក្រសួងបន្តថា ក្នុងនោះចំនួនសមាជិកគ្រួសារសរុបដែលទទួលបានពីការឧបត្ថម្ភនេះ មានចំនួន ២ ៧៨៣ ៥៩១ នាក់នៃចំនួន៧០៥ ៦១៣ គ្រួសារ ។ ពលរដ្ឋដែលទទួលផល ក្នុងនោះកុមារចាប់ពីអាយុ ០-៥ ឆ្នាំ មានចំនួន១១០ ០២៥ នាក់ មនុស្សវ័យចាស់អាយុពី ៦០ ឆ្នាំឡើងទៅចំនួន ៣៨៧…

  • សម្តេចតេជោ នាយករដ្ឋាមន្ត្រី ផ្តល់សម្ភារសង្គ្រោះក្រោមផ្ទៃទឹក និងថវិកា ជូនដល់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក

    សម្តេចតេជោ នាយករដ្ឋាមន្ត្រី ផ្តល់សម្ភារសង្គ្រោះក្រោមផ្ទៃទឹក និងថវិកា ជូនដល់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក

    ភ្នំពេញ ៖ នៅទីបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី២៤ ខែគុម្ភៈ ឆ្នាំ២០២៣នេះ មានរៀបចំពិធីប្រគល់ និងទទួលសម្ភារសង្គ្រោះ លើផ្ទៃទឹក និងក្រោមផ្ទៃទឹក រួមមាន៖សំបកអូប័រពោងចំនួន២០គ្រឿង ម៉ាស៊ីនអូប័រម៉ាកYAMAHA កម្លាំងម៉ាស៊ីន ៤០សេះ ចំនួន ២០គ្រឿង សម្ភារសង្គ្រោះក្រោមផ្ទៃទឹកចំនួន ១៤ឈុត និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋាមន្ត្រី ជូនដល់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គិម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ គិតគូរ និងផ្តល់សម្ភារសង្គ្រោះដល់បញ្ជាការដ្ឋានទ័ពពិសេសជារៀងរហូតមក ។ ឯកឧត្ត ចាប ភក្តី ក៏បានស្នើសុំបំពង់អុកស៊ីស៊ែន សម្លៀកបំពាក់ ស្បែកជើងអគ្គិសភ័យ-ស្នើសុំសម្ភារស្រាវជ្រាវជីវិតមនុស្សក្នងអគារបាក់បែក-ស្នើសុំ…

  • មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ សំណូមពរដល់ក្រឡាបញ្ជី ត្រូវអនុវត្ត ភារកិច្ច ប្រកបដោយវិជ្ជាជីវៈខ្ពស់

    មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ សំណូមពរដល់ក្រឡាបញ្ជី ត្រូវអនុវត្ត ភារកិច្ច ប្រកបដោយវិជ្ជាជីវៈខ្ពស់

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ សំណូមពរដល់មន្រ្តីដែលជា ក្រឡា បញ្ជី ត្រូវអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីជាទំនុកចិត្តប្រជាពល រដ្ឋ ទៅទទួលសេវា ។ នេះជាការលើកឡើងរបស់ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ក្នុង កិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រធាន តុលាការ ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន និងក្រឡាបញ្ជីតាម បណ្តារាជធានី-ខេត្តចំនួន ១៨០នាក់ ។ ក្នុងឱកាសនេះឯកឧត្តម សួន វិសាល បានលើកឡើងនូវចំណុចល្អៗ និងមានសារៈសំខាន់ ជាច្រើន នៃសេចក្តីព្រាងច្បាប់មួយនេះសម្រាប់ ប្រយោជន៍អង្គភាពប្រព័ន្ធតុលាការ នាពេលខាងមុខ ។ ជាមួយនេះ ឯកឧត្តមក៏បានផ្តល់ឱកាសឱ្យមានកិច្ចពិគ្រោះ យោបល់ ពីគ្រប់ ភាគី ដែលចូលរួមទាំងអស់ ដើម្បីស្វែងរកធាតុចូល ឱ្យកាន់តែ មានភាព គត់ហ្មត់ខ្ពស់ នៃសេចក្តីព្រាងច្បាប់នេះ ។ ឯកឧត្តម រដ្ឋលេខាធិការ…