Category: ព័ត៌មានសង្គម

  • ឃាតករ ដែលសម្លាប់ប្រពន្ធ ដោយអំពើឃោឃៅ ត្រូវបានតុលាការសម្រេចឃុំខ្លួនហេីយ

    ឃាតករ ដែលសម្លាប់ប្រពន្ធ ដោយអំពើឃោឃៅ ត្រូវបានតុលាការសម្រេចឃុំខ្លួនហេីយ

    ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនត្រូវចោទជាឃាតករ ពាក់ពន្ធករណីសម្លាប់ប្រពន្ធ ដោយអំពើឃោឃៅទៅតុលាការ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ ជនត្រូវចោទ ឈ្មោះ មូល នេត ហៅ MOUL NEATH KARL ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែន សហរដ្ឋអាមេរិក មានស្រុកកំណើតនៅឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្តាល ស្នាក់នៅផ្ទះលេខ៤៦C ផ្លូវបេតុង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនត្រូវចោទ បានស្ថិតនៅលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដំណើរការសាកសួរ ដែលសំណុំរឿងនេះគឺលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរ ជាអ្នកចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ។ ក្នុងដីការបង្គាប់ឲ្យសមត្តកិច្ចចាប់ខ្លួនជនត្រូវចោទ បានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ.ឃាតកម្មគិតទុកជាមុន.ប្រព្រឹត្តនៅចំណុចផ្ទះលេខA១១ ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ…

  • សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង ខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ជួយគាំទ្រគ្នាទៅវិញទៅមក

    សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង ខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ជួយគាំទ្រគ្នាទៅវិញទៅមក

    ភ្នំពេញ ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង ខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ជួយគាំទ្រគ្នាទៅវិញទៅមកលើផ្នែកធនធាន បច្ចេកទេស ផ្លាស់ប្តូរព័ត៌មាន តាមរយៈការអនុវត្ត យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បញ្ជាក់ថា «នេះគឺជាលើកទី១ ដែលកាកបាទក្រហមកម្ពុជា មានសាខាចំនួន២ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដែលនេះជាគំរូឈានមុខមួយ បានបង្ហាញពីការចែករំលែកនៅក្នុងសមាគមជាតិរវាងសាខាដែលមានលទ្ធភាពច្រើន ជួយចំពោះសាខាដែលមានលទ្ធភាពតិច និងជាការសម្រាលបន្ទុករបស់ទីស្នាក់ការកណ្តាលផងដែរ។ ថ្វីត្បិតតែសាខាទាំង២បានចុះកិច្ចព្រមព្រៀងជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្តាលនៅតែ ចុះធ្វើអន្តរាគមន៍នៅពេលមានការចាំបាច់ ឬតម្រូវការខ្ពស់ពីសាខា និងនៅតែជាជំហរខាងផ្នែកបច្ចេកទេស និងជាបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន់ និងបរិយាបន្ន។» សូមបញ្ជាក់ថា ក្នុងឱកាសនៃការចុះហត្ថលេខានោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ជូនឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា អញ្ជើញចុះពិនិត្យការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនកងទ័ពនិងនគរបាលជាតិឈរជើងតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា អញ្ជើញចុះពិនិត្យការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនកងទ័ពនិងនគរបាលជាតិឈរជើងតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

    ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនកងទ័ព និងនគរបាលជាតិ ឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ស្របតាមសេចក្ដីសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានគណៈកម្មាធិការសម្បទានសង្គមកិច្ចថ្នាក់ជាតិ បានឱ្យដឹងថា ទីតាំងដែលមកជួបជុំគ្នានាពេលនេះគឺនៅចន្លោះបង្គោលលេខ116 និង 117 ដោយនៅក្នុងគោលដៅទី1នេះ បែងចែកបាន 97ឡូតិ៍ ក្នុង1ឡូតិ៍ទំហំ30m x 40m ស្ថិតក្នុងភូមិត្រពាំងផ្លុងទី1 ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី2: រៀបចំនៅចន្លោះបង្គោលលេខ105/6 និងបង្គោលលេខ103/2 ចំនួន 216ឡូតិ៍ ក្នុង1ឡូតិ៍ទំហំ30m x 40m ស្ថិតក្នុងភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី3 នៅចន្លោះបង្គោលលេខ104/4 និងបង្គោលលេខ103/2 រៀបចំបាន 56ឡូតិ៍ ក្នុង 1ឡូតិ៍ទំហំ30m x 40m និងគោលដៅទី4…

  • អ្នកពាក់ព័ន្ធចំនួន ៣០នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញ

    អ្នកពាក់ព័ន្ធចំនួន ៣០នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣០ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥រណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី២៦ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៣០ នាក់ រួម មាន៖ ជួញដូរ ៥ ករណី ឃាត់ ១២ នាក់ , ដឹក ជញ្ជូន រក្សា ទុក ៦ ករណី ឃាត់ ៨ នាក់ ,…

  • នាយឧត្តមសេនីយ៍ នេត សាវឿន នឹងអញ្ជើញជាគណៈអធិបតី ប្រកាសចូលកាន់តំណែងអគ្គស្នងការរង និងប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៅរសៀលនេះ

    នាយឧត្តមសេនីយ៍ នេត សាវឿន នឹងអញ្ជើញជាគណៈអធិបតី ប្រកាសចូលកាន់តំណែងអគ្គស្នងការរង និងប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៅរសៀលនេះ

    ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ មួយរូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មួយរូប ។ យោងតាមអនុក្រិត្យ របស់រាជរដ្ឋាភិបាល ស្តីពី ការបញ្ចប់មុខតំណែង ផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា បានអោយដឹងថា, អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវប្រកាសចូលកាន់តំណែងគឺ :១-លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលពីមុនលោក កាន់តំណែង ជាស្នងការនគរបាលខេត្តព្រៃវែង ។ និង២-លោកឧត្តមសេយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលត្រូវទៅកាន់តួនាទីថ្មី។រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យរនះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ ដោយ ៖ ប៊ុនធី និងភារ៉ា

  • យានយន្តល្មើសចំនួន ១៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញ

    យានយន្តល្មើសចំនួន ១៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិកមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៨៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១៨៣ គ្រឿង ម៉ូតូ ចំនួន ១២៣ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៧៦ គ្រឿង មាន ម៉ូតូ ចំនួន ១២៣ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។…

  • រាជរដ្ឋាភិបាល បញ្ចប់តំណែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង

    រាជរដ្ឋាភិបាល បញ្ចប់តំណែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយឲ្យលោកឧត្តមសេនីយ៍ ផាន់ សុផល ឡើងជំនួសវិញ ។ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ ២០២១ ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យដែលចេញពី ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែនវិញ។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនោះដែរ ក៏បានសម្រេចឲ្យលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ពីស្នងការដ្ឋានគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។សូមរំលឹកថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិមួយរូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ៕ ដោយ-រ៉ាវុធ

  • សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ និងប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ចខណ្ឌមានជ័យ

    សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ និងប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ចខណ្ឌមានជ័យ

    ភ្នំពេញ ៖ បេីតាមការបញ្ជាក់ពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនបុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ។ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, បុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ក្រោយពីធ្វេីការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញយកមកធ្វេីតេស្តសារធាតុញៀន គឺវិជ្ជមាន ។ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហឹង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន ០៣ករណី ១. ប្រឆាំងអ្នករាជការសាធារណៈ២. ប្រើហឹង្សាដោយចេតនា៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ៕ ដោយ ៖ ជីម ភារ៉ា

  • ឯកឧត្តម ជា សុផារ៉ា ៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋជានិច្ច គ្រប់ពេលវេលាគ្រប់កាលៈទេសៈ

    ឯកឧត្តម ជា សុផារ៉ា ៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋជានិច្ច គ្រប់ពេលវេលាគ្រប់កាលៈទេសៈ

    ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧត្តមបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋជានិច្ច គ្រប់ពេលវេលាគ្រប់កាលះទេសះ មិនទុកប្រជាពលរដ្ឋចោលដោយមិនអើពើ រឺគេចវេសរត់ចោលប្រជាពលរដ្ឋហើយសន្សំយកក្តីសុខខ្លួនឯងឡើយ។ ឯកឧត្តម បន្ថែមថា ទោះបីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រឺការបោះឆ្នោតនានាបានបញ្ចប់ហើយក្តីក៏យើងនៅតែខិតខំប្រឹងប្រែងថែរក្សាទំនាក់ទំនង រក្សាឥរិយាបថ រក្សាការសន្យា ការគ្រប់គ្រងនិងការអនុវត្តទៅតាមគោលនយោបាយដែលបានដាក់ចេញ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ។ ការថ្លែងបែបនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកពី៩ភូមិក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានណែនាំដល់មេភូមិ មេឃុំ ជំទប់និងស្មៀន ដែលទទួលបានការទុកចិត្តនិងគាំទ្រក្នុងឃុំជីគរនេះត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរទាំងការផ្តល់សេវាសាធារណៈផ្សេងៗអោយបានឆាប់រហ័ស ការរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីផ្តល់នូវក្តីសង្ឃឹមនិងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំអោយមានបញ្ហាល្អក់កករណាមួយដែលធ្វើអោយប្រជាពលរដ្ឋមិនពេញចិត្តនោះឡើយ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីជា ក៏បានថ្លែងអំណរគុណដល់លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិឃុំនិងប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានឃុំជីគរដែលបានចូលរួមសហការល្អ ជុំវិញការងារបោះឆ្នោត ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់ក្នុងសហគមន៍បានល្អប្រសើរ ហើយលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលកន្លងមកនេះ ចាត់ទុកថានេះគឺជាការត្រិះរិះពិចារណាក្នុងការសំរេចជ្រើសរើសយកផ្លូវដ៏ល្អត្រឹមត្រូវសំរាប់អនាគតរបស់ប្រជាពលរដ្ឋនិងកូនចៅប្រជាពលរដ្ឋតទៅមុខទៀត ៕ ដោយ ៖ ង៉ាន់…

  • ចាប់ខ្លួនជនសង្ស័យឃាតករ ជាអនិកជនខ្មែរអាមេរិក បាន នៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ នៅខណ្ឌពោធិ៍សែនជ័យ

    ចាប់ខ្លួនជនសង្ស័យឃាតករ ជាអនិកជនខ្មែរអាមេរិក បាន នៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ នៅខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ករណីអនិកជនខ្មែរអាមេរិក វ័យ៦៨ឆ្នាំ ដែលបានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ ក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រំដែនកម្ពុជា-ថៃ។ ជនសង្ស័យជាឃាតករ មានឈ្មោះ មូល ណេត អាយុ ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក បានរត់គេច ខ្លួន ក្រោយកើតហេតុកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្ដីយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ។ អាចកើតឡើងដោយសារភ្លើងប្រច័ណ្ឌ ទើបហ៊ានធ្វើអំពើឃាតកម្ម ដ៏ឃោរឃៅនេះ ។ បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ បានឲ្យដឹងថា ដើមឡើយគាត់ឮសំឡេងឈ្លោះប្រកែកគ្នារវាងជនរងគ្រោះ និងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីចាក់សោរចេញក្រៅ រួចជិះម៉ូតូទៅបាត់។ ក្រោយមកក្មួយរបស់ជនរងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡង់ ទើបដឹងថាស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ប្តីដែលជា អនិកជនខ្មែរអាមេរិក គាត់មានវ័យចំណាស់ហើយ ហើយ អាចត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ…