Category: ព័ត៌មានសង្គម

  • ក្រសួងការងារ ប្តេជ្ញាពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យ ការងារសម្រាប់កម្មករនិយោជិកកម្ពុជា

    ក្រសួងការងារ ប្តេជ្ញាពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យ ការងារសម្រាប់កម្មករនិយោជិកកម្ពុជា

    ភ្នំពេញ៖​ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការប្តេជ្ញាថា នឹងខំពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់ កម្មករនិយោជិកកម្ពុជាឱ្យមានខ្លាំងថែមទៀត ដើម្បីលើកកម្ពស់សុខុមាល ភាពកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។ នេះបើតាមលទ្ធផល សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលចេញផ្សាយ កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ឱ្យដឹងថា ក្នុងចំណោម ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ទាំង១៣ចំណុច ដែលបានដាក់ចេញ ក្រសួងនឹងខ្លាំងលើការពង្រឹង និងពង្រីកការអនុវត្តរបប សន្តិសុខសង្គមផ្នែកហានិយការងារ សម្រាប់កម្មករនិយោជិក ដែលបានចុះ បញ្ជីការរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងថែមទៀត។ឯកឧត្តមបន្តថា៖«សម្រាប់ទិសដៅឆ្នាំ២០២៣នេះ ក្រសួងនឹងខំពង្រីកការ អនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ តាមរយៈការពង្រឹងការ អនុវត្ត ច្បាប់ស្តីពីរបបសន្តិសុខសង្គម ពង្រីកវិសាលភាពលើរបបសន្តិ សុខសង្គមដែលមានស្រាប់ ដើម្បីបង្កើនការគាំពារដល់ប្រជាជនគ្រប់រូប ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពិសេសដើម្បីធានាការការពារសិទ្ធិ សេរីភាព សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម សំដៅ ឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ សកម្មភាព ធុរកិច្ចប្រកបដោយភាពរស់រវើក…

  • ភាគីពាក់ព័ន្ធ បើកកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ លើការ គ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់នៅកម្ពុជា

    ភាគីពាក់ព័ន្ធ បើកកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ លើការ គ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់នៅកម្ពុជា

    ភ្នំពេញ៖​ គណៈកម្មាធិការសម្របសម្រួលរួមបានរៀបចំកិច្ចប្រជុំលើកទី៤ ដើម្បី ពិនិត្យវឌ្ឍនភាពការងារ លទ្ធផលសំខាន់ៗនិងផែនការសកម្មភាព របស់ខ្លួនពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹក កខ្វក់នៅកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ដោយមានការចូល រួមពីឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណ ការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធ អភិបាលរងរាជធានីភ្នំពេញ មន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬចៃកា(JICA) ប្រចាំកម្ពុជាជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ លទ្ធផល សំខាន់ៗនិងផែនការសកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើកទី៤នេះ ដែល ក្នុងនោះរួមមាន ការពិនិត្យរៀបចំអភិវឌ្ឍន៍ក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ និង ឯកសារគតិយុត្តផ្សេងៗត្រូវបានចាត់ទុកជាអាទិភាពការងារចម្បងរបស់ក្រុមការងារដើម្បីសម្របសម្រួលលើការងារប្រតិបត្តិការ និងគ្រប់គ្រងទឹកកខ្វក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។នៅក្នុងកិច្ចប្រជុំនេះទីភ្នាក់ងារចៃកាបានប្រគល់សេចក្តីព្រាងប្រកាស និង សេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសជូនក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមជាមួយសេចក្តីព្រាងដីកាជូនដល់សាលារាជធានីភ្នំពេញ ដើម្បីពិនិត្យនិងប្រើប្រាស់ផងដែរ។ឯកឧត្តម តូច ចាន់កុសល បានលើកឡើងពីគម្រោងមួយចំនួនដែលក្រសួង និងគណៈកម្មធិការបានសហការជាមួយពីភ្នាក់ងារចៃកាក្នុងវិស័យទឹកកខ្វក់ តាមរយៈជំនួយឥតសំណងមួយចំនួនដូចជា គម្រោងការពារទឹកជំនន់ គម្រោង អភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ដែលបានសាងសង់ស្ថានីយប្រព្រឹត្តិកម្ម…

  • លោកស្រីអភិបាលរងរាជធានីភ្នំពេញ ៖ ការប្រើប្រាស់អ៊ីនធឺណិត មានហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះ អាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើស

    លោកស្រីអភិបាលរងរាជធានីភ្នំពេញ ៖ ការប្រើប្រាស់អ៊ីនធឺណិត មានហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះ អាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើស

    ភ្នំពេញ៖ ការប្រើប្រាស់អ៊ីនធឺណិត វាពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះ អាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើសផ្សេងៗ ។ នេះបេីតាមការបញ្ចាក់របស់លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ក្រោម អធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ ។ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានបញ្ចាក់ថា បច្ចុប្បន្ន នេះ ដោយសារតែការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាបានធ្វើអោយអ្នកប្រើប្រាស់អ៊ីនធឺណិតកើនឡើងយ៉ាងលឿន គួរឱ្យកត់សម្គាល់ ដោយក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់ទៅហើយជាកុមារដែលបានប្រើប្រាស់អ៊ីនធឺណិតនេះ ដែលវាពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះអាចនិងអាចក្លាយទៅជាជនល្មើស ឬ…

  • ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៦៩នាក់ ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ម្សិលមិញ

    ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៦៩នាក់ ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៦៩ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២៨ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៦៩ នាក់ រួម មាន៖ ជួញដូរ ១១ ករណី ឃាត់ ២០ នាក់ ( ស្រី ០ នាក់ )…

  • លោកជំទាវ ឱ វណ្ឌឌីន៖ ព័ត៌មានក្លែងក្លាយ បានរារាំងដល់ពលរដ្ឋក្នុង ការទទួលបានវ៉ាក់សាំងកូវីដ១៩

    លោកជំទាវ ឱ វណ្ឌឌីន៖ ព័ត៌មានក្លែងក្លាយ បានរារាំងដល់ពលរដ្ឋក្នុង ការទទួលបានវ៉ាក់សាំងកូវីដ១៩

    សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើងថា ដោយ សារ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មានមួយ ចំនួននាពេល កន្លងមក បានផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយ បាន រារាំងដល់ ដំណើរ ការចាក់វ៉ាក់សាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ នៅក្នុងសហគមន៍។ នៅក្នុងសិក្ខាសាលាពិនិត្យឡើងវិញការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅខេត្តសៀម រាប កាលពីថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខ័ណ្ឌ ទូទាំងប្រទេស លោកជំទាវ ឱ វណ្ឌឌីន បានលើកឡើងពីបទ ពិសោធន៍ ដែលធ្លាប់ឆ្លងកាត់កន្លងមមកពាក់ព័ន្ធកូវីដ១៩។ លោកជំទាវថ្លែងថា៖«បទពិសោធន៍ដែលធ្លាប់បានឆ្លងកាត់នៃការជន់លិចប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មានមួយ ចំនួន ដែល ព័ត៌មាន ខ្លះជាព័ត៌មានមិនត្រឹមត្រូវ ឬមិនពេញលេញ ឬព័ត៌មានក្លែង ក្លាយ និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យច្របូកច្របល់ ដែលរារាំង ការចូលរួមការឆ្លើយតប របស់បងប្អូនប្រជាពលរដ្ឋរបស់ យើងក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ នាពេលកន្លងទៅនេះ»។ លោកស្រីបន្ថែមថា ដើម្បីឆ្លើយតបទៅបញ្ហានេះ ដូចនេះហើយការ ពង្រឹង លើប្រព័ន្ធផ្លូវការ…

  • កងកម្លាំងប្រដាប់អាវុធកម្ពុជា បង្កើនការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការបង្ហាញអំពីរបៀបជួយសង្គ្រោះបឋម ដល់ជីវិតមនុស្ស ដែលកំពុងជួបគ្រោះថ្នាក់ ដោយកងកម្លាំងប្រដាប់អាវុធថៃ

    កងកម្លាំងប្រដាប់អាវុធកម្ពុជា បង្កើនការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការបង្ហាញអំពីរបៀបជួយសង្គ្រោះបឋម ដល់ជីវិតមនុស្ស ដែលកំពុងជួបគ្រោះថ្នាក់ ដោយកងកម្លាំងប្រដាប់អាវុធថៃ

    ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមពិនិត្យមើលការបង្ហាញអំពីការជួយសង្គ្រោះជីវិតមនុស្ស ជាបឋម ដែលកំពុងជួប នូវគ្រោះថ្នាក់ផ្សេងៗ តបតាមការអញ្ជើញរបស់កងកម្លាំងប្រដាប់អាវុធថៃ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចប្រតិបត្តិការ ឲ្យបានកាន់តែរឹងមាំថែមទៀត រវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ កាលពីរថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិសាស្ត្រតាថាវ ទិសទី១ប្រាសាទព្រះវិហារ ។ ដោយឡែកកងកម្លាំងប្រដាប់អាវុធថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ វុធ្ធិឆ្ឆ័យ អិសៈរៈ អគ្គនាយករង នាយកដ្ឋានសុខាភិបាលកងទ័កជើងគោកភូមិន្ទថៃ និងជានាយករង ពេទ្យអាស៊ាន ផ្នែកបេះដូង ។ បន្ទាប់ពីបានពិនិត្យមើលការសំដែង បង្ហាញអំពីវិធីសង្គ្រោះបឋម ដល់ជីវិតមនុស្ស ដែលកំពុងជួបប្រទះ នូវគ្រោះថ្នាក់ផ្សេងៗ ដោយកងកម្លាំងប្រដាប់អាវុធថៃ និងដើម្បីជំរុញការរឹតចំណងមិត្តភាព សាមគ្គីភាព ការពង្រឹងកិច្ចទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា និងថៃឡង់ ៕ សួនលីណា

  • អាជ្ញាធរជាតិអប្សរារួមគ្នាធ្វើយុទ្ធនាការដាំដើមឈើ និងស្មៅ នាបរិវេណខាង ជើង ស្រះត្រពាំងសេះ

    អាជ្ញាធរជាតិអប្សរារួមគ្នាធ្វើយុទ្ធនាការដាំដើមឈើ និងស្មៅ នាបរិវេណខាង ជើង ស្រះត្រពាំងសេះ

    សៀមរាប៖ ដើមឈើចម្រុះចំនួនប្រមាណ ២ ០០០ ដើម រួមនឹងស្មៅ ជាច្រើន ទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុង សៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE ធ្វើយុទ្ធនា ការដាំ លើផ្ទៃដីសរុបជិតពីរហិកតា នាបរិវេណខាងជើងស្រះត្រពាំងសេះ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងកែលម្អដីទំនេរ ដែលប្រជាពលរដ្ឋ បានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែល ជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ ដល់មនុស្សជាតិទាំងមូល ដែលកម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ។ យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា យុទ្ធនាការនេះ មានការចូល រួមពីឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា, ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប, ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា, តំណាងក្រុមហ៊ុនដៃគូ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា…

  • ខេត្តកំពង់ស្ពឺ ក្លាយជាខេត្តទី៤ របស់កម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង

    ខេត្តកំពង់ស្ពឺ ក្លាយជាខេត្តទី៤ របស់កម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង

    កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺគឺជាខេត្តទី៤ ក្នុងចំណោម ២៥រាជធានីខេត្ត នៃ ប្រទេស កម្ពុជា ដែលត្រូវបានប្រកាសជាផ្លូវការថា ជាខេត្តបញ្ចប់ការ បន្ទោ បង់ពាសវាលពាសកាល(ODF) ពោលគឺមានបង្គន់អនាម័យ ប្រើប្រាស់ គ្រប់ខ្នងផ្ទះ គិតត្រឹមនៅឆ្នាំ២០២២នេះ។ នេះបើតាមការ ឱ្យដឹងពីមន្រ្តី ជាន់ ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្ដី ពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សម្រាប់ទីរួម ខេត្តកំពង់ស្ពឺ កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូពាក់ព័ន្ធដោយមានកិច្ចសហការ ពីរដ្ឋបាលខេត្តកំពង់ស្ពឺបានផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ឃើញថា ខេត្តកំពង់ស្ពឺទទួលបានលទ្ធផលជ័យលាភីល្អ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។ ឯកឧត្តមបានបញ្ជាក់ថា ៖ «កន្លងមកក្រុមការងារផ្ទៀងផ្ទាត់ បានពិនិត្យ ឃើញ ថា ខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅទី៤ ដែលបានបញ្ចប់ការបន្ទោបង់ពាស វាល ពាសកាល ដោយទទួលបានជោគជ័យ ប៉ុន្តែមិនមែនល្អឥតខ្ជោះនោះទេ តែក្រោមការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ និង អង្គការដៃគូពាក់ព័ន្ធនានា…

  • ឯកឧត្តម ខៀវ កាញារីទ្ធ ចាត់ទុកពិព័រណ៍សៀវភៅ Big Bad Wolf Books នៅកម្ពុជា មានសារសំខាន់ណាស់ក្នុងការរួមចំណែកលើកកម្ពស់វប្បធម៌នៃការអាន

    ឯកឧត្តម ខៀវ កាញារីទ្ធ ចាត់ទុកពិព័រណ៍សៀវភៅ Big Bad Wolf Books នៅកម្ពុជា មានសារសំខាន់ណាស់ក្នុងការរួមចំណែកលើកកម្ពស់វប្បធម៌នៃការអាន

    ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា ពិព័រណ៍សៀវភៅ Big Bad Wolf Books បានចាប់ផ្ដើមរៀបចំជាលើកដំបូងក្នុងឆ្នាំ២០២០ ហើយពេលនោះ ការតាំងពិព័រណ៍សៀវភៅនេះទទួលបានការស្វាគមន៍ និងគាំទ្រពីសាធារណជន ក៏ដូចជាអ្នកចូលចិត្តអានសៀវភៅមានចំនួនច្រើនលើសពីការរំពឹងទុក។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលចាប់ផ្តើមពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី។ សៀវភៅគ្រប់ប្រភេទប្រមាណកន្លះលានក្បាល ត្រូវបានយកមកដាក់តាំងលក់ក្នុងតម្លៃធូរថ្លៃបំផុត ដែលភាគច្រើនជាប្រភេទភាសាខ្មែរ និងអង់គ្លេស មានដូចជាសៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា,សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទផ្សេងទៀត។ ឯកឧត្តម ខៀវ កាញារីទ្ធ បន្តថា ការទទួលបានភាពជោគជ័យនៃពិព័រណ៍នេះ គឺដោយហេតុថា សៀវភៅដែលយកមកដាកតាំងលក់សុទ្ធសឹងជាប្រភេទសៀវភៅថ្មីៗ ដែលមានស្នាដៃល្អៗ…

  • សម្ដេច ស ខេង បន្ទោសអភិបាលរាជធានី-ខេត្ត មួយចំនួនស្ងាត់ ដូចចោរលួចសេះ មិនខ្ចីរាយការណ៍មកក្រសួង ពាក់ព័ន្ធបណ្ដឹងពលរដ្ឋ

    សម្ដេច ស ខេង បន្ទោសអភិបាលរាជធានី-ខេត្ត មួយចំនួនស្ងាត់ ដូចចោរលួចសេះ មិនខ្ចីរាយការណ៍មកក្រសួង ពាក់ព័ន្ធបណ្ដឹងពលរដ្ឋ

    ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្ដីបន្ទោសអភិបាលរាជធានី-ខេត្ត មួយចំនួនថា ស្ងាត់ដូចចោលលួចសេះ ដោយមិនខ្ចីរាយការណ៍ មកក្រសួងមហាផ្ទៃវិញ ពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។ សម្ដេច ស ខេង លើកឡើងបែបនេះ ក្រោយពីក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ រួចហើយ ក្រសួងធ្វើលិខិត ទៅបណ្ដាខេត្តសាមី ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែមិនឃើញតបមកវិញ ។ នាឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានស្នើអភិបាលរាជធានី-ខេត្ត បន្ដយកចិត្តទុកដាក់ពាក្យបណ្ដឹង សំណើ សំណូមពរ និងការទាមទារនានា របស់ប្រជាពលរដ្ឋ ។សម្ដេចបន្ដថា ក្រសួងមហាផ្ទៃ នាឆ្នាំ២០២២ កន្លងទៅ ទទួលបានសំណើ សំណូមពរ សូមអន្ដរាគមន៍ នូវពាក្យបណ្ដឹងនានា របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងដីធ្លី មានរហូតដល់១៤៥ករណី ក្នុងរាជធានី-ខេត្ត។ សម្ដេច…