-
ក្នុងខែ កុម្ភៈឆ្នាំ ២០២៣អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹង៥៦ និងមន្ត្រី ៤៤ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែកុម្ភៈ ឆ្នាំ ២០២៣នេះអង្គភាពរបស់ខ្លួនបានទទួលពាក្យប្តឹងសរុបចំនួន ៥៦ ហើយក្នុងនេះមន្ត្រី ៤៤ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយ មូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។ បើយោងតាមសេចក្តីជូនដំណឹងនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានបើកកិច្ចបជុំលើកទី២០ អាណត្តិទី៣ នៃនារសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣បានបញ្ជាក់ឱ្យដឹងថាអំពីរបាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយស្តីពីការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនេះ មន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ៦៣៣ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះ តាមរបប ០២ឆ្នាំ ចំនួន ៣១១ នាក់។មន្ត្រីទើបទទួលបានការតែងតាំងថ្មី ដែលមានជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និង បំណុល ចំនួន ២៧៨ នាក់។ ចំពោះការងារពាក្យប្ដឹងក្នុងខែកុម្ភៈនេះដែរអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៥៦ ពាក្យប្ដឹង។ ដោយឡែកចំពោះ ការងារអប់រំក្នុងការប្រឆាំងអំពើពុករលួយ អង្គភាពរបស់ខ្លួនបានផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដើម្បីបញ្ចប់ពាក្យប្ដឹងដល់ មន្ត្រីអប់រំ នៅវិទ្យាល័យហ៊ុន សែន ចាក់អង្រែ…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អបអរសាទរជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក

ខេត្តតាកែវ ៖ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អបអរសាទរជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗនៅក្នុងអង្គភាពត្រូវឈរលើមូលដ្ឋាននៃគោលការណ៍ ៣ ដែលជាកាតាលីករជួយជំរុញឱ្យការចម្រាញ់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺ គោលការណ៍យុត្តិធម៌ ,គោលការណ៍តម្លាភាព , គោលការណ៍តម្កល់ផលប្រយោជន៍អង្គភាពជាធំ ។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក កោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទូទាំង តំបន់ប្រតិបត្តិការសឹករងតាកែវ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និង សមិទ្ធផលជាច្រើន ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងកិច្ចសហការការពារសន្តិសុខនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក…
-
ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ៖ សម័យឌីជីថល មិនអាចខ្វះចំណេះដឹង ផ្នែកព័ត៌មានវិទ្យាបានទេ ទោះសិក្សាមុខជំនាញអ្វីក៏ដោយ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាជំនួយរបស់រដ្ឋាភិបាលឥណ្ឌា មានទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិក ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានព្រះថេរដីកាថា ជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នាពេលនេះ ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ សម្រាប់សមណនិស្សិត និងនិស្សិតប្រុសស្រី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដ្បិតថា ទោះសិក្សាមុខជំនាញអ្វី ក៏សុទ្ធតែត្រូវការកុំព្យូទ័រ ព័ត៌មានវិទ្យា ហើយសម័យឌីជីថលនេះ គេមិនអាចខ្វះចំណេះដឹងផ្នែកព័ត៌មានវិទ្យានេះបានទេ ។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផល ដែលត្រូវបានសម្ពោធជាផ្លូវការនេះ ពុំមែនជារឿងចៃដន្យទេ ពោលគឺបានកើតចេញពីឆន្ទៈយ៉ាងច្បាស់លាស់ ។ លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ បានចាត់ទុក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលជាស្ថាប័នឈានមុខគេ លើវិស័យពុទ្ធិកសិក្សានៅកម្ពុជាថា ជាស្ពានដ៏សំខាន់មួយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជា ហើយតាមរយៈទំនាក់ទំនងដ៏ត្រកាលនេះ ស្ថានទូតឥណ្ឌា ជាពិសេស លោកជំទាវបណ្ឌិត…
-
បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៥៧នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥៧នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ២៦ករណី កាលពីថ្ងៃ ទី២២ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៥៧ នាក់ រួម មាន ៖ ជួញដូរ ១៤ ករណី ឃាត់ ៣១ នាក់ ( ស្រី ២ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក…
-
ក្រសួងការងារបង្ហាញពីភាពជោគជ័យ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣

ភ្នំពេញ៖ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញ ពីមោទនៈភាពក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ២០១៩-២០២៣ រយៈពេល ១ឆ្នាំនេះ ប្រកបដោយជោគជ័យ។ ជោគជ័យទាំងនេះ បានបង្ហាញតាមរយ:ការធានាបាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាពលរដ្ឋ, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ។ការធ្វើបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមមាន ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព និងការអនុម័តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីបង្កសេរីភាពអង្គការវិជ្ជាជីវ:កាន់តែប្រសើរ កាត់បន្ថយវិវាទការងារ, មានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោះស្រាយទាន់ពេលវេលាករណីរោងចក្រក្ស័យធន ឬបិទទ្វារដោយថៅកែរត់ចោល។ ទន្ទឹមនឹងនេះ ការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយបានពង្រីកវិសាលភាពលើរបបសន្តិសុខសង្គមដែលមានស្រាប់ ដើម្បីបង្កើនការគាំពារដល់ប្រជាជនគ្រប់រូប ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, ការសិក្សាលើលទ្ធភាពបង្កើតរបបសន្តិសុខសង្គមថ្មីៗ, និងការធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថលក្នុងការ ផ្តល់សេវាកាន់តែប្រសើរ។ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលបម្រើការនៅក្នុងវិស័យឯកជន គឺជាសមិទ្ធផលដ៏ធំធេងមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលនាំឱ្យប្រព័ន្ធគាំពារសង្គមមានលក្ខណៈពេញលេញសម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិតគ្រប់ៗរូប។ ក្រសួងក៏បានរួមសហការជាមួយ…
-
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ៖ កម្ពុជា គាំពារសារព័ត៌មាន ដែលប្រកបដោយ វិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត

ទីក្រុងហ្សឺណែវ៖ ឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសម្ដែងការសោកស្ដាយ ដែលអ្នករាយការណ៍ពិសេស បីរូប បានធ្វើសេចក្ដីអត្ថាធិប្បាយដោយលម្អៀង និងមានការរើសអើង ពាក់ព័ន្ធស្ថានីយវិទ្យុដែលទទួល មូលនិធិពីបរទេស។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា មានភាពចាំបាច់ ត្រូវលើកឡើងនូវការពិតដូចខាងក្រោម៖
-
លួច គ្រឿងអលង្ការ ជាច្រេីនលេីក សរុបទឹកប្រាក់ជាង ១ម៉ឺនដុល្លារ ចុងក្រោយ ត្រូវជាប់ខ្នោះដៃ សមត្ថកិច្ច

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃ ពុធ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ នគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងថា មានស្រ្តី ម្នាក់ ជំនាញធ្វើសកម្មភាព លួច គ្រឿងអលង្ការ ជាច្រេីនលេីក សរុបទឹកប្រាក់ជាង ១ម៉ឺនដុល្លារ ត្រូវ បានកម្លាំងនគរបាលជំនាញ ចាប់ឃាត់ខ្លួន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ។ គួរបញ្ជាក់ថា កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាលចតុមុខ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣ម្សិលមិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ ០១នាក់ ពាក់ពន្ធ័ករណីលួច(គ្រឿងអលង្ការ ដែលមានតម្លៃសរុបជាង ៤៦៥០ដុល្លារ)ស្ថិតនៅចំណុច មុខផ្សារផេនសលមាត់ ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។ នគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងទៀតថា…
-
សមត្ថកិច្ចជំនាញដុតកម្ទេចគ្រឿងឧបភោគបរិភោគខូចគុណភាពទម្ងន់ជាង៨តោននៅទីលានចាក់សំរាម ខណ្ឌដង្កោ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញបានរៀបចំពិធីដុតកម្ទេចម្ហូបអាហារខូចគុណភាពទម្ងន់ជាង៨តោន នៅទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការសហការរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សាខា ក.ប.ប រាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីននាក់ ទៀត។ សូមបញ្ជាក់ថា ម្ហូបអាហារខូចគុណភាព ដែលបានយកមកដុតកម្ទេចចោលនាពេលនេះរួមមាន ៖ សាច់ ជ្រូ ក សាច់ត្រី ជេីងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗទៀត ។ ម្ហូបអាហារទាំងនេះ បានខូចគុណភាព ដែលឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ ខ្លះមានសារធាតុ ប៉ះពាល់ដល់សុខភាព ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេ ស និងហួសកាលបរិច្ឆេទជាដេីម ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
អាជ្ញាធររំពឹងថាកង្វះទឹកស្អាតនៅភ្នំពេញ នឹងត្រូវដោះស្រាយបានមួយ ផ្នែកធំពេលរោងចក្រទឹកស្អាតបាក់ខែងទី១ដំណើរការនៅខែឧសភា

ភ្នំពេញ៖ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹង ដាក់ឱ្យប្រើប្រាស់នៅក្នុងខែខែឧសភា ឆ្នាំនេះ ខណៈជំហានទី២វិញ ក៏គ្រោងនឹងបញ្ចប់ដំណើរការសាងសង់នៅដើមឆ្នាំ២០២៤ ខាងមុខ។គម្រោងទាំងពីរនេះត្រូវសង់ឡើងដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតនៅតំបន់ជាយក្រុងភ្នំពេញ និងនៅភ្នំពេញ។ ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងពិធីបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ ក្រោមបាត ទន្លេសាបកាលពីថ្ងៃទី២១ ខែកុម្ភៈឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្រសួង អាណាព្យាបាល ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានអនុម័តឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអនុវត្តគម្រោង វិនិយោគសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១និងជំហានទី២។ គម្រោងបាក់ខែងទី៣នឹងលេចជារូបរាងឡើងជាបន្តទៀត បន្ទាប់ពីគម្រោងបាក់ខែងទី១ និងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែឧសភា និងគម្រោងបាក់ខែងទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់នាត្រីមាស ទី១ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រទេសបារាំង តាមរយៈទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍន៍ AFD រួមជាមួយសហគមន៍អឺរ៉ុប ដែលបាន ផ្តល់ជំនួយ និងកម្ចីដ៏មានសារៈសំខាន់ សម្រាប់អនុវត្តគម្រោងដ៏ធំហៅ ថាគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតសរុបចំនួន ៣៩ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃនេះឡើង។ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក…
-
សម្ដេចក្រឡាហោម ស ខេង ៖ ក្រសួងមហាផ្ទៃ បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងថា ក្រសួងមហាផ្ទៃ បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាដើម។ សម្តេចក្រឡាហោម ក៏បានលើកឡើងថា នៅផ្ទៃក្នុងប្រទេសក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួន បានបន្ដខិតខំរកនិតិវិធីបន្ដបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បីបម្រើឧបាយកលនយោបាយផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម បន្តថា ព្រមជាមួយគ្នានេះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានការពារសុវត្ថិភាពបានទាំងស្រុងដល់អង្គព្រះមហាក្សត្រ និងសម្ដេចម៉ែ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណៈប្រតិភូអន្ដរជាតិនានា ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងការពារសន្ដិសុខ នៃព្រឹត្តិការណ៍នានា ធ្វើឱ្យព្រឹត្តការណ៍ទាំងនោះប្រព្រឹត្តទៅប្រកបដោយ សេរី ត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ផងដែរ…