-
កងកម្លាំងបោសសម្អាតមីនចំនួន ១៩កងអនុសេនាតូចកងទ័ពជើងគោក បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសសម្អាតមីន នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ បានដំណើរកាបើកវគ្គដល់កងកម្លាំងបោសសម្អាតមីនទាំង១៩កងអនុសេនាតូចកងទ័ពជើងគោក ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការវិស្វកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការបោសសម្អាយមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កងទ័ពជើងគោក និងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ។ តាមរបាយការណ៍បើកវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីននេះមានសិក្ខាកាមសរុបចំនួន ៦០២នាក់ ហើយការហ្វឹកហាត់បែងចែកចេញជា ០២ទីតាំង៖១-សិក្ខាកាមចំនួន ១៣កង ស្មើនឹង ៣៣៨នាក់ ហ្វឹកហ្វឺននៅសាលាពលទាហានទី៥ (បឹងរាជ ) ស្ថិតក្នុងភូមិបត់ សាលាឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។២-សិក្ខាកាមចំនួន ៦កង ស្មើនឹង ១៥៦នាក់ ហ្វឹកហ្វឺននៅទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន(ភ្នំវាលចាប) ស្ថិត ក្នុងភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សិក្សារយៈពេល ៥២ ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ឯក…
-
ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន នាខែឧសភាខាងមុខ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈរៀបចំ កិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការប្រឆាំងការរត់ពន្ធអាវុធ (WG on AS) លើកទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភានៅព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។ ក្នុងស្មារតីបង្ហាញនូវការប្ដេជ្ញាចិត្ត និងឆន្ទៈដ៏មុះមុតរបស់កម្ពុជា ក្នុងនាមជាប្រទេសដឹកនាំការងារប្រឆាំងការរត់ពន្ធអាវុធ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណាជួយសហការផ្ដល់នូវធាតុចូលដើម្បីចងក្រងរៀបចំឯកសារសម្រាប់បម្រើដល់កិច្ចប្រជុំនាពេលខាងមុខនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ៕ដោយ: រ៉ាវុធ
-
អាជ្ញាធរខេត្តបាត់ដំបង និងខេត្តចន្ទបូរីប្រទេសថៃ សន្យារួមគ្នា បង្រ្កាប បទល្មើសគ្រឿងញៀននៅតាមព្រំដែន

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង និងអាជ្ញាធរខេត្តចន្ទបុរីនៃព្រះរាជា ណាចក្រថៃ បានសន្យារួមគ្នានឹងធ្វើកិច្ចប្រតិបត្តិការក្នុងការបង្រ្កាប បទល្មើស ផ្សេងៗ ពិសេសបទល្មើសបង្រ្កាបបញ្ហាគ្រឿងញៀននៅតាមព្រំដែនកម្ពុជា-ថៃឱ្យកាន់ខ្លាំងបន្ថែមទៀត ដើម្បីរក្សាសន្តិសុខនៅតាមព្រំដែន និងជំរុញ ដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សា ការងាររវាងរដ្ឋបាលខេត្តបាត់ដំបង និងគណៈប្រតិភូខេត្តចន្ទបុរី នៅក្នុង ទឹកដីកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ លោក មន្ដសិទ្ធិ៍ ផៃសានធនវ័ត្ន អភិបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ បានឱ្យដឹងថា គោលដៅនៃជំនួបនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាង ខេត្ដ ទាំងពីរ (បាត់ដំបង-ចន្ទបុរី) ឱ្យកាន់តែតែជិតស្និទ្ធិបន្ថែមទៀត។ លោកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្តចន្ទបូរី នៅតែបន្តរក្សា គោល ជំហរកិច្ចសហការបែបនេះតទៅមុខទៀត ខណៈលោកក៏អះអាងថា អាជ្ញាធរ ខេត្តចន្ទបូរី នឹងបន្តជួយអន្តរាគមន៍ដល់ពលករកម្ពុជា ដែលបាននឹងកំពុង ធ្វើការងារនៅថៃ ពេលជួបនឹងបញ្ហាអ្វីផ្សេងៗ។ លោកថា៖«ហើយអាជ្ញាធរខេត្តចន្ទបូរី សន្យានឹងធ្វើកិច្ចប្រតិបត្តិការក្នុងការបង្រ្កាបបទល្មើស ផ្សេងៗនៅតាមព្រំដែន ក៏ ដូចជាបង្រ្កាបបញ្ហាគ្រឿងញៀនឆ្លងដែនផងដែរ»។បន្ថែមពីនេះ លោកបានកោតសរសើរចំពោះកិច្ចការងារសំខាន់ៗទាំងអស់ របស់កម្ពុជា ដែលកំពុងមានការវិវឌ្ឍន៍រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជុំវិញការលើកឡើងនេះ ឯកឧត្តម…
-
យុវជនជាង ៣០០នាក់ទទួលបានលទ្ធផលល្អក្នុង “កិច្ចសម្ភាសន៍ការងារ” ខណៈក្រសួងការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈ ចូលរួមអបអរសាទរ

ភ្នំពេញ ៖ ក្រសួង ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ នៅព្រឹក ថ្ងៃ សុក្រ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា កម្មវិធី “កិច្ចសម្ភាសការងារ” របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញបានបញ្ចប់ដោយរលូន និងជោគជ័យដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើជិត ៤០០ នាក់បានចូលរួម។ ក្នុងនោះ មានអ្នកសម្ភាសការងារជាប់សរុប ៣០៣ នាក់ ដោយមានអ្នកសម្ភាសជាប់ជាស្ថាពរចំនួន ៣៥ នាក់ និង ២៦៨ នាក់ ផ្សេងទៀតសម្ភាសជាប់បឋម ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននាពេលក្រោយទៀត។ គួរបញ្ចាក់ថា “កិច្ចសម្ភាសន៍ ការងារ” កាលពីថ្ងៃទី១៦ ខែ កុម្ភៈឆ្នាំ២០២៣ ម្សិលមិញនេះ មានក្រុមហ៊ុនធំៗចំនួន ៦ ដែលបានចូលរួមនោះមានដូចជា៖ ក្រុមហ៊ុន Mekong Net, ផ្សារទំនើប AEON…
-
ក្រុមការងាររដ្ឋបាលរាជធានី បាន និងកំពុងមមាញឹកផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋនៅបុរីកីឡា ឱ្យរួចរាល់ក្នុងរយៈពេល ២ថ្ងៃ

ភ្នំពេញ ៖ អនុវត្តតាមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌមករា និងមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ នៅថ្ងៃទី១៧កុម្ភៈនេះបាននិងកំពុងផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០ គ្រួសារ ស្មើនិង១៣៩២បន្ទប់ យ៉ាងមមាញឹកបំផុត ក្រោយពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជននេះ កាលនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលម៉ិញ។ ឯកឧត្តម ឃួង ស្រេង បានណែនាំថា ក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌមករា និងមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ត្រូវចែកជូនប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡានេះអោយរួចរាល់ក្នុងរយៈពេល២ថ្ងៃ។ ទទួលបានការណែនាំនេះ អាជ្ញាធរនិងមន្ទីរខាងលើបានបែងចែកក្រុមការងារចំនួន៨ក្រុម ពោលគឺចែកនៅគ្រប់អគារតែម្តង សំដៅធ្វើយ៉ាងណាអោយការងារនេះបានលឿន ទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលបានរស់នៅក្នុងអាគារបុរីកីឡាទាំងជាង១២០០គ្រួសារ បានសម្ដែងនូវការត្រេកអរ រំភើព រីករាយនិងអរគុណយ៉ាងខ្លាំង ចំពោះសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ប្រគល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ មានសិទ្ធិដោយគ្មានការភ័យខ្លាច ។ អ្នកស្រី ជា សូរិយា ដែលកំពុងរស់នៅជាន់ទី៦ បានបង្ហាញក្តីរីករាយថា លោកស្រីពិតជាមិននឹកស្មានថា មានភ័ព្វសំណាងទទួលបានបណ្ណកម្មសិទ្ធិ…
-
បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៣៦នាក់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៦ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ១៤ករណី កាលពីថ្ងៃ ទី ១៦ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៣៦ នាក់ រួម មាន៖ ជួញដូរ ៩ ករណី ឃាត់ ១២ នាក់ , ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់ ១០ នាក់…
-
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាល និងសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសម ជាមួយឯកឧត្តម Jyri Järvaiaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នាល្ងាចថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតហ្វាំងឡង់ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ជាពិសេស បានឆ្លៀតឱកាស មកដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានាពេលនេះ។ លោកជំទាវអគ្គលេខាធិការ បានបន្តថា ៖ “កាកបាទក្រហមកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អជាមួយកាកបាទក្រហមហ្វាំងឡង់តាំងពីទស្សវត្ត៩០ ដែលមានឧបត្ថម្ភគាំទ្រក្នុងកម្មវិធីជាច្រើន ហើយនៅឆ្នាំ២០២២នេះ កាកបាទក្រហមហ្វាំងឡង់ បានជ្រើសរើសកាកបាទក្រហមកម្ពុជា ក្នុងចំណោមកាកបាទក្រហមតំបន់អាស៊ីអាគ្នេយ៍ ដែលមានរយៈពេល៣ឆ្នាំ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC)”។ ឯកឧត្តម ឯកអគ្គរដ្ឋទូតហ្វាំងឡង់ បានថ្លែងអំណរគុណ និងកោតសរសើរ…
-
តំបន់ប្រតិបត្តិការសឹករងកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៣

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញ ជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក និងវរៈសេនាតូចលេខ១ និងផ្នែកពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តម មេបញ្ជាការបានធ្វើការកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់កងឯកភាព ទាំងការិយល័យ ផ្នែកសឹករងកក្រុង ស្រុក វរ និងយោធិនទាំងអស់ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានបំពេញភារកិច្ច សម្រេចបានលទ្ធផលល្អតាមផែនការដែលថ្នាក់លើប្រគល់ជូន ក្នុងឆ្នាំ២០២២ កន្លង មក ។ បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម ក៏បានថ្លែងគូសបញ្ចាក់ផងដែរថា យោធិនគ្រប់រូប ត្រូវតែជាបុគ្គលប្រកបដោយសក្កដានុពល ទាំងបញ្ញា ស្មារតី ហើយត្រូវទទួលការបណ្តុះបណ្តាលហ្វឹកហ្វឺនជាប់ជាប្រចាំ ដែលទាំងអស់នេះគឺជាលក្ខណៈពិសេសរបស់យើង ហើយត្រូមានមោទនភាព នូវអ្វីដែលយើងមាន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានពង្រឹងស្មារតីនូវការគោរពថ្នាក់ដឹកនាំ កម្មវិធីនយោបាយ យុត្តិសាស្រ្តចតុកោណតំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ហើយត្រូវកោរពនូវបាវចនា២…
-
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់បង្គន់អនាម័យគ្រប់ភូមិ និងស្រុក ឱ្យបានមុនឆ្នាំ២០២៥

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានបន្តជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមប្រើប្រាស់បង្គន់អនាម័យគ្រប់ភូមិ តាមបណ្តាស្រុក ឱ្យបានមុនឆ្នាំ២០២៥ សំដៅកែប្រែនូវសោភ័ណភាពបរិស្ថាន ជាពិសេសដើម្បីឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។ ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារ ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលថ្នាក់ ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នាឱកាសនោះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក ទូច ម៉ាឡា បានលើកឡើងថា កន្លងមកអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អក្នុងការចូលរួមគ្រប់សកម្មភាព នៃការអភិវឌ្ឍន៍ក្នុងខេត្តលើកិច្ចការងារនេះ។ លោកបានបញ្ជាក់ដែរថា នៅទូទាំងខេត្តសៀមរាប មានស្រុកចំនួន៣ ដែលត្រូវបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល តែលោកមានការព្រួយបារម្ភចំពោះ ក្រុង ស្រុក ឃុំសង្កាត់ នៅជាប់បឹងទន្លេសាប លើការប្រើប្រាស់ទឹកស្អាត និង ការបន្ទោរបង់ពាសវាលពាសកាល នៅជាបញ្ហា ប្រឈមនៅឡើយ។ ហេតុនេះ លោកក៏បានស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ បន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមសហគមន៍ឱ្យបានគ្រប់ភូមិ ឃុំ ដើម្បីឈានសម្រេចឱ្យខានតែបានគោលដៅឆ្នាំ ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាតឱ្យបាន ៩០ភាគរយ និងអត្រាគ្របដណ្តប់អនាម័យឱ្យបាន ៩០ភាគរយ ។ លោកបន្ថែមថា ជាពិសេសដើម្បីសម្រេចទស្សនៈវិស័យរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៥ គឺប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ…
-
ពលរដ្ឋរស់នៅអគារបុរីកីឡា ១២០០គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជាមួយនឹងការមិនបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០គ្រួសារ ទទួលបានការដូរដ៏មានតម្លៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើឱ្យពួកគាត់បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។ ក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ” ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានេះបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ថា ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាការ រួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនបងប្អូន ប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ “សន្តិសហវិជ្ជមាន” និង ជាការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិ សាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោបាយ “ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុង ដំណើរការចុះបញ្ជីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង ១,២០០ គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១.៣៩២ បន្ទប់…