-
មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាលប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុកល្វាឯម

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាល ស្រុក និងរដ្ឋបាលឃុំ នៃស្រុកល្វាឯម ខេត្តកណ្តាលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ឯកឧត្តម នុត ពុធតារា មានប្រសាសន៍ថា ជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០២០-២០២១ នៃខេត្តកណ្ដាល ដែលបានទទួលជ័យលាភីពានរង្វាន់កម្រិតផ្កាយ ទោះបីជាមិនបានពានរង្វាន់ជើងឯកសេវាសង្គមក៏ពិតមែន ប៉ុន្តែឆ្លងកាត់លទ្ធផលដែលទទួលបានពេលនេះ សរបញ្ជាក់ឱ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ក្នុងមូលដ្ឋាននៃខេត្តកណ្តាល ចំនួន ១៣៨ បានចូលរួមប្រឡងប្រណាំងប្រកួតប្រជែង លើកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺយើងបានធ្វើទាំងរដ្ឋបាល ១១ក្រុងស្រុក និង១២៧ឃុំសង្កាត់ នៃខេត្តកណ្តាល ពោលគឺស្មើនឹង១០០% ដែលបានស្នើសុំចូលរួមប្រកួត ចំពោះលទ្ធផលដែលទទួលបានវិញ មានចំនួន ១២៨ នៃរដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ គឺ ស្មើនឹង ៩២,៧៥% ដែលទទួលបានជ័យលាភីពានរង្វាន់ ដូចពេលនោះ។ ឯកឧត្តម…
-
អភិបាលរាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌទាំង១៤ ពិសេស ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវពិនិត្យឡើងវិញ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានានៅក្នុងរាជរាជធានីភ្នំពេញ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការក្រើនរំលឹកឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានានៅក្នុងរាជរាជធានីភ្នំពេញ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការក្រើនរំលឹកបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈដឹកនាំកិច្ចប្រជុំស្តីពីការប្រើប្រាស់ទឹក-ភ្លើងក្នុងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ពិសេសប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរតាមកញ្ជ្រែងជាដើម ពោលគឺ នៅពេលពួកគាត់មានបញ្ហាលំបាកអ្វីមួយ យើងត្រូវជួយពួកគាត់ ដោយមិនត្រូវទុកពួកគាត់ ណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។ ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ដាច់ខាត មិនត្រូវប្រើអំពើហិង្សា ជាមួយបងប្អូន អាជីវករនោះទេប៉ុន្តែជុំវិញផ្សារត្រូវតែស្អាតនិងមានសណ្ដាប់ធ្នាប់ល្អ។ បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល ហើយកន្លងមកយើងក៏ធ្លាប់បានប្រគល់អំណោយជូនពួកគាត់ជារឿយៗថែមទៀតផង…
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬសល់៩០ថ្ងៃផុតសុពលភាព ប្រញាប់ទៅស្នើសុំប្តូរយកថ្មី, មានពលរដ្ឋជាង ១លាននាក់មិនទាន់ទៅប្តូរថ្មី

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីអំពាវនាវដលបងប្អូនប្រជាពលរដ្ឋ ដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬសល់៩០ថ្ងៃផុតសុពលភាព សូមប្រញាប់ទៅស្នើសុំប្តូរយកថ្មី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល ១០ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់, ដូច្នេះអត្តសញ្ញាណប័ណ្ណដែលបានផ្តល់ ជូនតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ២០២២ នេះតទៅ។ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១ ៧២៧ ០៩៤នាក់ ត្រូវអស់សុពលភាព។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ ៦៩៤ ១៤២នាក់ បានទៅបំពេញបែបបទ ស្នើសុំប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីរួចហើយ។ សេចក្តីអំពាវនាវបានលើកឡើងថា «ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទសុំប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា)»។ ការសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិថ្មី…
-
រដ្ឋមន្រ្តីកិច្ចការនារី ៖ ចំនួនស្ត្រីកាន់តែច្រើនឡើងក្លាយជាម្ចាស់ក្រុមហ៊ុន និងម្ចាស់សហគ្រាសនៅកម្ពុជា

ភ្នំពេញ ៖ ចំនួនស្ត្រីកាន់តែច្រើនឡើងក្លាយជាម្ចាស់ក្រុមហ៊ុន និងម្ចាស់សហគ្រាសនៅ កម្ពុជា។ នេះបើតាមការបញ្ជាក់ របស់ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងកិច្ចនារី បានបញ្ជាក់ពីតួនាដ៏សំខាន់របស់ស្ត្រីក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ អ្នកស្រីបន្ថែមថា នៅឆ្នាំ២០២២ ចំនួនស្ត្រីធ្វើជាម្ចាស់ ក្រុមហ៊ុន បានកើនឡើងជាង ២០% ចំណែកឯចំនួន ស្ត្រីជាម្ចាស់សហគ្រាសក៏បានកើន ជាង ៣០%។ លោកជំទាវ អ៊ឹង កន្ថាផាវី បានឱ្យដឹងថា ក្នុងកិច្ចការជ្រោមជ្រែងស្ត្រីខ្មែរ ត្រូវទទួលបានការកោតសរសើរពី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ «លទ្ធផលដែលសម្រេចជាច្រើនទៀតនៅលើវិស័យផ្សេងៗ ជាពិសេសការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីក្រសួងកិច្ចការនារី និងគ្រប់ភាគីពាក់ព័ន្ធ»។ លោកជំទាវ បញ្ជាក់ថា នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវដល់ស្ត្រីមាន ផ្ទៃពោះ ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់និងជំរុញឱ្យក្រុមគ្រូពេទ្យ បំពេញ វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជាបានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះឱ្យទៅពិនិត្យសុខភាពឱ្យបានទៀងទាត់និងជំរុញឱ្យក្រុមគ្រូពេទ្យបំពេញវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ។ ការអំពាវនាវ នេះតាមរយៈក្នុងសារលិខិតក្នុងឱកាសទិវាជាតិសុខភាពមាតាទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បី សុខភាពស្ត្រី និងកុមារបានអំពាវនាវថា «ស្ត្រីទាំងអស់ទៅពិនិត្យសុខភាពនិង ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទៀងទាត់ចំនួនបួនដង តាមពេលវេលាកំណត់។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថែមទាំងជំរុញឱ្យមាតាទាំងអស់ ទៅទទួលថ្នាំបង្ការ ជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ព្រមទាំង ទៅ ទទួលយកសេវាបង្ការនិងព្យាបាលធ្វើតេស្តឈាមរក មេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពី ម្តាយទៅកូន»។សារលិខិតបញ្ជាក់ថា ស្ត្រីទាំងអស់ ត្រូវ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះ បណ្តាលត្រឹមត្រូវ ។ម្យ៉ាងទៀត ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់ ត្រូវយក ចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូតលាស់ របស់កូន រហូតដល់ កូន មានអាយុពីរឆ្នាំ។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នក…
-
សំណល់ថ្មពិល និងគ្រឿង អេឡិកត្រូនិក ដែលបង្កប៉ះពាល់ខ្លាំងដល់បរិស្ថានត្រូវបានប្រមូលទៅកែច្នៃឡើងវិញ

ខេត្តសៀមរាប៖ សំណល់ថ្មពិល ដែលត្រូវបានគេចាត់ទុកថាជាសំណល់បង្កការប៉ះពាល់ដល់បរិស្ថាន និង ពិសេសវា តែងបង្កប៉ះពាល់ដល់មនុស្សសត្វនោះត្រូវបានគេធ្វើការប្រមូលយកចេញទៅបរទេសដើម្បីធ្វើការកែច្នៃឡើងវិញ។ បើតាមការស្រាវជ្រាវបង្ហាញថា ប្រភេទថ្មពិលចាស់ៗឬសំណល់ថ្មពិលដែលគេប្រើប្រាស់ហើយ បានផ្ទុកនូវសាធារគ្រោះថ្នាក់ ដោយសារមានវាមានកម្រិតពុលខ្លាំងដូចជាបារត កាត់ម្ញ៉ូម នីកែលនិងសារធាតុសំណ។ម្ល៉ោះហើយការទុក ដាក់សំណល់ទាំងនេះមិនបានត្រឹមត្រូវវានឹងជះផលអាក្រក់ខ្លាំងដល់សុខភាពយើង។ តាមរយៈនេះដែរក្រសួងបរិស្ថាន រួមជាមួយ ក្រុមហ៊ុន មួយមានឈ្មោះថា អេកូបាត បានធ្វើការសហការគ្នាដើម្បីផ្សព្វផ្សាយ និងក៏ដូចជាអប់រំដើម្បីធ្វើការប្រមូលថ្មពិលចាស់ៗដែលប្រើរួចហើយដើម្បីយកទៅធ្វើការកែច្នៃឡើងវិញ។ លោក ប៉ែន ចាន់ណា ប្រធានផ្នែកលក់របស់ក្រុហ៊ុន អេកូបាត អេនើជីខេមបូឌា បានបញ្ជាក់ឱ្យដឹងថា៖មនុស្សមួយចំនួនមិនទាន់បានយល់ដឹងពីផលប៉ះពាល់ខ្លាំងកើតចេញពីថ្មពិលចាស់ៗដែលគេប្រើរួចហើយ បោះចោលពាសវាលកាលទាំងលើគោកក្នុងទឹកនោះទេ ដែលតាមពិតវាបានបង្កហានិភ័យខ្លាំងដល់សុខភាពមនុស្សសត្វទាំងរយៈពេលខ្លី និង វែង។ ទន្ទឹមជាមួយការលើកឡើងពីផលប៉ះពាល់កើតចេញពីកាកសំណល់ថ្មពិលនេះដែរ លោកបានអំពាវនាវ ពលរដ្ឋ ដែលប្រើប្រាស់ថ្មពិលរួចហើយគួរតែយកទៅទុកដាក់ក្នុងធុងប្រមូលថ្មពិលដែលក្រុមហ៊ុនរបស់លោកបានសហការជាមួយ ក្រសួងបរិស្ថាន មានដាក់ច្រើនទីតាំងដែលមានប្រមាណជាង១០០ទីតាំងទាំងតាមទីផ្សារ ស្ថានីយប្រេងឥន្ធនៈនិង តាមបុរីនានា។ លោក ប៉ែន ចាន់ណា បានឱ្យដឹងបន្ថែមថាក្រុមហ៊ុនរបស់លោកបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ដែលនាពេលនោះបានផ្តោតសំខាន់តែទៅលើការជួសជុលអាគុយចាស់ៗដើម្បីប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។ពេលនេះការដំណើរការជួសជុលអាគុយនៅតែប្រព្រឹត្តិឡើងដដែលដើម្បីធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ហើយចំពោះគុណភាពឃើញថាក៏អាចប្រើប្រាស់បានល្អប្រសើរមិនចាញ់ថ្មីប៉ុន្មានដែរ។ ទាក់ទិនការប្រមូលថ្មពិល សំណល់អេឡិត្រូនិកនេះដែរគិតរហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនអេកូបាតរបស់លោកបានប្រមូលសរុបប្រមាណ ៧តោន ដើម្បីរក្សាទុកមុនបញ្ជូនធ្វើការកែច្នៃនៅបរទេសនិងសំណល់ខ្លះធ្វើការកែច្នៃប្រើប្រាស់ក្នុងស្រុកឡើងវិញ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្រុមហ៊ុនដែលទទួលបានសិទ្ធពីក្រសួងបរិស្ថានពាក់ព័ន្ធនូវការប្រមូលនូវកាកសំណល់អេឡិកត្រូនិកដូចជាកុំព្យូទ័រ អាគុយ…
-
តម្លៃ ប្រេងឥន្ធនៈ នៅ កម្ពុជា ចាប់ពីថ្ងៃទី២១-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាំង ធម្មតា ចុះថ្លៃ៥០រៀលលក់ ៤,៣៥០រៀល ដោយម៉ាស៊ូតចុះថ្លៃ ៥០រៀល លក់៤,៣០០រៀលក្នុង១លីត្រ

ភ្នំពេញ ៖ តាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាំង (ចុះ ៥០រៀល) ខណៈ ប្រេងម៉ាស៊ូតចុះថ្លៃ (៥០រៀល) ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀលក្នុង១លីត្រ។ នេះបេីយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម បានប្រកាសនៅ ព្រឹក ថ្ងៃ អង្គារ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ។ នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ២១ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នឹងត្រូវ លក់…
-
គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥បានបង្ហាញនូវការគាំទ្របញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០២២

ភ្នំពេញ៖ គណបក្សនយោបាយ ដែលបានចូលរួមឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបង្ហាញនូវការគាំទ្រ ចំពោះបញ្ជីបោះឆ្នោត ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយសន្យាបន្តចូលរួមការបោះឆ្នោតសកលឆ្នាំ២០២៣ ។ ក្នុងពេលចូលរួមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ តំណាងគណបក្សនយោបាយ បានលើកឡើងថា ការបិទបញ្ជីនេះ គឺជាការល្អ គឺមានចំណុចសំខាន៣ ដែល គ.ជ.ប បានលើកឡើង ក្នុងនោះ ទី១. ទាក់ទងនឹងការដកហូតសិទ្ធិ, ទី២.ស្លាប់ និងទី៣. ការផ្លាស់ទីលំនៅ ដែលចំណុចនេះ គឺសំខាន់ណាស់ សម្រាប់គណបក្សនយោបាយចង់បាន ។ តំណាងគណបក្សនយោបាយ បានបង្ហាញការគាំទ្រ ចំពោះការផ្សព្វផ្សាយនេះ ដែលការរៀបចំនេះ អាចឲ្យគណបក្សនយោបាយនានា បានសួរនាំបន្ថែម ទៅលើចំណុចមួយចំនួន ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោត ។ ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប…
-
អាជ្ជាធរស្រុក បា ធ្វើពិធីក្រុងពាលី ចាក់គ្រឹះសាងសង់ស្ពានថ្មមួយឆ្លងកាត់ស្ទឹង ភ្ជាប់ព្រំប្រទល់រវាង ខេត្តព្រំដែន និងខេត្តទេសចរណ៍

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរស្រុក បា ធ្វើពិធីក្រុងពាលី ចាក់គ្រឹះ សាងសង់ស្ពានថ្មមួយឆ្លងកាត់ស្ទឹង ភ្ជាប់ស្រុកចំនួនពីរនៃព្រំប្រទល់រវាង ខេត្តព្រំដែន និងខេត្តទេសចរណ៍ ។ អាជ្ញាធរស្រុក បានធ្វើពិធីក្រុងពាលី ចាក់គ្រឹះ សាងសង់ស្ពានថ្មមួយឆ្លងកាត់ស្ទឹង ភ្ជាប់ស្រុក ចំនួនពីរនៃ ព្រំប្រទល់រវាង ខេត្តព្រំដែន និងខេត្តទេសចរណ៍ ។ លោក មាស ហ៊ឹក ប្រធានក្រុមប្រឹក្សា ឃុំប្រាសាទ បា បានឲ្យដឹង ថ្នាក់ដឹកនាំស្រុក ព្រះនេតព្រះ ក៏ដូចជា ស្រុកក្រឡាញ់ បានឯកភាព គ្នា ធ្វើស្ពានថ្ម ឬស្ពាន បេតុងមួយកន្លែង មានទំហំ ៨ម៉ែត្រ និង ៤៦ ម៉ែត្រ ស្ថិតត្រង់ចំនុច ភូមិ ទន្លាប់ ក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះខេតបន្ទាយមានជ័យ ដោយស្ពាននេះ ឆ្លងកាត់ដងស្ទឹងភ្ជាប់ទៅភូមិ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ លោក ឃូ…
-
អភិបាលរាជធានីភ្នំពេញ បានជំរញ ឱ្យអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានា ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែរីកស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខឱ្យកាន់តែល្អប្រសើរផងដែរ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានា ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែរីកស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខអោយកាន់តែល្អប្រសើរផងដែរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង លើកឡើង បែបនេះ ក្នុងកិច្ចប្រជុំពិនិត្យ និងកែលម្អប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បន្តថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារមួយចំនួនឡើងវិញ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានភាពស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ក្នងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ឃួង ស្រេង បន្តទៀតថា៖ ក្នងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅដើមខែឧសភា ខាងមុខនេះ យើងត្រូវរួមគ្នាធ្វើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ពិសេសធ្វើយ៉ាងណាអោយប្រជាពលរដ្ឋចូលរួមជាមួយយើង នោះយើងនឹងទទួលបានជោគជ័យនិងមានមោទនភាពទាំងអស់គ្នា។ ឯកឧត្តម ឃួង ស្រេង…