Category: ព័ត៌មានសង្គម

  • ក្រុមចោរឆក់ ០៣នាក់ ធ្វេីសកម្មភាពតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន

    ក្រុមចោរឆក់ ០៣នាក់ ធ្វេីសកម្មភាពតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន

    ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រលប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ មានជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ។ គួរបញ្ចាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថា បក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។ លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត នៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៦:០០នាទី។…

  • សមត្ថកិច្ចជំនាញ ឃាត់ខ្លួន ជនជាតិ អង់គ្លេសម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់មនុស្ស)

    សមត្ថកិច្ចជំនាញ ឃាត់ខ្លួន ជនជាតិ អង់គ្លេសម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់មនុស្ស)

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន ។ នេះបេីយោងតាម របាយការណ៍ របស់ ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានឱ្យដឹងនៅព្រលប់ ថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ។ ក្នុងរបាយការណ៍ ដដែល បន្តថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០នាទី យប់ បានធ្វេីការស្រាវជ្រាវឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) នៅចំណុចមុខអគារ The Peak ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣:៤០នាទីយប់ ។…

  • ទូតចំនួន៤ប្រទេសថានឹងជួយជំរុញអ្នកវិនិយោគទុនរបស់ខ្លួន ឱ្យមកបណ្តាក់ទុនបន្ថែមទៀត

    ទូតចំនួន៤ប្រទេសថានឹងជួយជំរុញអ្នកវិនិយោគទុនរបស់ខ្លួន ឱ្យមកបណ្តាក់ទុនបន្ថែមទៀត

    ភ្នំពេញ៖ ឯកអគ្គរាជទូត រដ្ឋទូត នៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ប្រចំាកម្ពុជា បានបង្ហាញជំងហរ និងប្តាជ្ញាចិត្តពីការរួមកិច្ចសហប្រតិបត្តិការវិនិយោគទុនបន្ថែមទៀតនៅកម្ពុជា។ គួរបញ្ជាក់ថាការលើឡើងពីមន្រ្តី ឯកអគ្គរាជទូត និង រដ្ឋទូត បរទេសនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនេះរួមមានឯកឧត្តម Jon Astrom Grondahl ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ជាប្រធានប្រតិភូ, លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតណវ៉េប្រចាំកម្ពុជា និងថៃ, ឯកឧត្តម Jon Thorgaard ឯកអគ្គរាជទូតដេនម៉ាកប្រចាំកម្ពុជា និងថៃ និងឯកឧត្តម Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ដ៏ប្រចាំកម្ពុជា និងថៃ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសស៊ុយអែត លើគម្រោងជាច្រើនជាពិសេសទៅលើគម្រោងកសាងសមត្ថភាពក្នុងការផ្តល់សេវាទីផ្សារការងារ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ តាមរយ:ការលើកកម្ពស់សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវ: និងលក្ខខណ្ឌការងារ…

  • ទូតចិនថា ទោះ បាត់បង់ EBA ពី EU ក៏មិនប៉ះពាល់ដល់ការវិនិយោគចិននៅកម្ពជា

    ទូតចិនថា ទោះ បាត់បង់ EBA ពី EU ក៏មិនប៉ះពាល់ដល់ការវិនិយោគចិននៅកម្ពជា

    ភ្នំពេញ: លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន លើកឡើងថា ទោះបីសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ អុីប៊ីអេ (EBA) ចំនួន ២០% ពីកម្ពុជាក្តី ក៏មិនប៉ះពាល់ដល់ទំហំវិនិយោគចិននៅកម្ពុជានោះដែរ ដែលចិននៅបន្តបោះទុននៅកម្ពុជាក្នុងទំហំច្រើនឡើងៗ។ លោកបន្តថា ព្រោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជាមានភាពស៊ីជម្រៅ ខណៈមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងថា ទោះគ្មាន EBA ឬ GSP ក៏ការនាំចេញរបស់កម្ពុជាបន្តកើនឡើង។ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងដូចនេះ កាល ពី ថ្ងៃទី១៥ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មានពីការ សង្ខេ បពីលទ្ធផលដំណើរទស្សនកិច្ចសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រទេសចិន។លោក វ៉ាង វិនធាន បានបង្ហាញពីជំនឿមុតមាំលើចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើផ្នែកសេដ្ឋកិច្ច -ពាណិជ្ជកម្ម ដោយ លោកបាន សង្កត់ធ្ងន់ថា ទោះសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់មុខលើកលែងតែអាវុធ(EBA) ចំនួន ២០% ក៏វិនិយោគិនចិននៅបន្តបោះទុននៅកម្ពុជា ហើយមានការកើនឡើងជាលំដាប់ផងដែរ។ លោក វ៉ាង វិធាន…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចសព នាយឧត្តមសេនីយ៍ ស៊ឹម សុផល នៅវត្តច័ន្ទបុរីវង្ស ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចសព នាយឧត្តមសេនីយ៍ ស៊ឹម សុផល នៅវត្តច័ន្ទបុរីវង្ស ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    ភ្នំពេញ៖ នារសៀលថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រារព្ធនៅវត្ត ច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមវិយោគថាក្នុងពិធីឈាបនកិច្ច ឯកឧត្តម ស៊ឹម សុផល កើតក្នុងត្រកូលកសិករ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៥៤ នៅភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ឯកឧត្តម បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកជំទាវ ឈាង នារី ក្នុងឆ្នាំ១៩៧៧។ ចំណងដៃមង្គលការ ក្នុងសម័យខ្មែរក្រហម ឯកឧត្តម ស៊ឹម សុផល និងលោកជំទាវ បានបង្កើតកូនប្រុសស្រីចំនួន២នាក់ រួមមានទី១-លោកជំទាវ ស៊ឹម…

  • គោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ត្រូវបានផ្សព្វផ្សាយ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើឲ្យភូមិ.ឃុំ មានសុខសន្តិភាព

    គោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ត្រូវបានផ្សព្វផ្សាយ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើឲ្យភូមិ.ឃុំ មានសុខសន្តិភាព

    ខេត្តកំពង់ធំ ៖ ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងបំពាក់ឯកសណ្ឋានជូនប្រជាការពារ ព្រមទាំងបានជួយឧបត្ថម្ភអំណោយស្បៀងអាហារ ដល់អតីតយុទ្ធជននៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី អញ្ជើញទៅបំពាក់ឯកសណ្ឋានជូនប្រជាការពារ និងផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ព្រមទាំងបានជួយឧបត្ថម្ភអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា គោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ.ឃុំ របស់យើងមានសុខសន្តិភាពគ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់។ ដូច្នេះសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនេះ។ ឧត្តមសេនីយ៍ទោសោម ស៊ុន បានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១៥នាក់ និងឧបត្ថម្ភអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន…

  • ក្រសួងបរិស្ថាន ប្រគល់រថយន្តដឹកសំរាម និងទូកម៉ាស៊ីន ដល់បណ្តាមន្ទីរបរិស្ថានរខេត្តចំនួន១៤

    ក្រសួងបរិស្ថាន ប្រគល់រថយន្តដឹកសំរាម និងទូកម៉ាស៊ីន ដល់បណ្តាមន្ទីរបរិស្ថានរខេត្តចំនួន១៤

    ភ្នំពេញ ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ទទួលរថយន្តដឹកសំរាម និងទូកម៉ាស៊ីន ជូនដល់បណ្តាមន្ទីរបរិស្ថានរាជធានី-ខេត្ត នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ រថយន្តដឹកសំរាមចំនួន១២គ្រឿង ដែលជាអំណោយរបស់ក្រសួងបរិស្ថាន ត្រូវបានប្រគល់ជូនដល់មន្ទីរបរិស្ថានចំនួន៩ រួមមាន៖ មន្ទីរបរិស្ថានខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្ទឺងត្រែង ស្វាយរៀង ឧត្តរមានជ័យ កែប កំពង់ធំ និងព្រះវិហារ។ ចំណែកទូកម៉ាស៊ីន ចំនួន១៧គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរបរិស្ថានខេត្តរតនគិរី ស្ទឹងត្រែង កំពង់ឆ្នាំង ពោធិ៍សាត់ និងមណ្ឌលគីរី។ គួរបញ្ជាក់ឱ្យដឹងថា រថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯងឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយឡែក ទូកម៉ាស៊ីន ដែលក្រសួងបានផ្តល់ជូន…

  • ទូទាំងប្រទេស អ្នកពាក់ព័ន្ធ ៥០នាក់ ត្រូវឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៥ ម្សិលមិញ

    ទូទាំងប្រទេស អ្នកពាក់ព័ន្ធ ៥០នាក់ ត្រូវឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៥ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥០ នាក់ ( ស្រី ៦ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី ១៥ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៥០ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់ ១២ នាក់ , ដឹក ជញ្ជូន រក្សា…

  • ពលរដ្ឋ ១១៦នាក់ នៅខេត្តព្រះវិហារ ទទួលបានការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពីកាកបាទក្រហមកម្ពុជា

    ពលរដ្ឋ ១១៦នាក់ នៅខេត្តព្រះវិហារ ទទួលបានការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពីកាកបាទក្រហមកម្ពុជា

    ព្រះវិហារ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយ លើកកម្ពស់យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោមប្រធានបទ “យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ” ឈានឆ្ពោះទៅកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងមានការចូលរួមពីក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជានិងអ្នកស្ម័គ្រចិត្ត អាជ្ញាធរពាក់ព័ន្ធនៅស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ១១៦នាក់។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ជាំក្សាន្ត ស្ថិតក្នុងភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។ លោក លិញ យុត អនុប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

  • នគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង០៦ នៃខណ្ឌសែនសុខ បន្តចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ១០៥សន្លឹកបន្ថែម

    នគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង០៦ នៃខណ្ឌសែនសុខ បន្តចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ១០៥សន្លឹកបន្ថែម

    ភ្នំពេញ ៖ អធិការរដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឲ្យដឹងថា,កាលពីថ្ងៃទី១៥ កុម្ភៈ ម្សិលមិញ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ បានចុះធ្វើបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន ៤១នាក់ និងបានចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន ១០៥សន្លឹក។ ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថា ថ្ងៃស្អែកក្រុមការងារនឹងបន្តថតផ្តល់អត្តសញ្ញាណប័ណ្ណតាមទីតាំងទាំង០៦សង្កាត់ដូចខាងក្រោម៖១ -សង្កាត់ទឹកថ្លាចុះធ្វើអត្តសញ្ញាណប័ណ្ណនៅសាលាសង្កាត់ទឹកថ្លា២ -សង្កាត់អូរបែកក្អមចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម៣ -សង្កាត់ភ្នំពេញថ្មីចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី៤ -សង្កាត់គោកឃ្លាងចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង៥ -សង្កាត់ឃ្មួញចុះធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលសង្កាត់៦ -សង្កាត់ក្រាំងធ្នង់ចុះធ្វើអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយរបស់សង្កាត់៕ ដោយ៖ ភារ៉ា និងប៊ុនធី