-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៦២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៦២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៦២នាក់ មាន ៤២នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងបទល្មើសព្រហ្មទណ្ឌ ១២ករណី និងជនសង្ស័យ ២០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១០ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន…
-
អ្នកពាក់ព័ន្ធចនួន ៥៨នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៤ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៥៨នាក់ ( ស្រី ៥នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ២៤ករណី នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ៥៨នាក់នេះ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ( ស្រី ៣ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៨ ករណី ឃាត់ ២០នាក់, ដាំ ដុះ ១ ករណី ឃាត់…
-
ស.ស.យ.ក ខេត្តកណ្ដាល បានយកថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤កុម្ភៈ បរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងគោលបំណង “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល(ស.ស.យ.ក ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល និងជាអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំសមាជិកសមាជិកា ស.ស.យ.ក ខេត្តកណ្ដាល ដោយមានការនិមន្តយាងពីព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គោលបំណង “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល និងជាអភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ឈាមមានសារៈសំខាន់ណាដែលយើងគ្រប់គ្នាត្រូវការ ជាពិសេសអ្នករងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ក្នុងការសង្គ្រោះអាយុជីវិត ដូចនេះយើងទាំងអស់គ្នារួមគ្នាជា ស.ស.យ.ក ខេត្តកណ្ដាល ពិសេសបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា បានរួមគ្នាដោយស្ម័គចិត្តបរិចាគឈាមដើម្បីសង្គ្រោះអាយុជីវិតរបស់យើងទាំងអស់គ្នានៅទូទាំងប្រទេស។ ឯកឧត្តម បន្តថា ដោយថ្ងៃនេះគឺជាថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤កុម្ភៈ យើងទាំងអស់គ្នាបានស្ម័គ្រចិត្តរួមគ្នាផ្ដល់ក្ដីស្រឡាញ់ជូនជនរួមជាតិទាំងអស់គ្នាតាមរយៈការផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ហើយនៅថ្ងៃ ១៤កុម្ភៈ ឆ្នាំបន្តៗទៀត យើងនឹងបន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ផងដែរថា ក្នុងការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នាថ្ងៃនៃសេចក្ដីស្រឡាញ់…
-
អភិបាលខេត្តកំពត ប្រាប់ទៅកាន់អភិបាលរងក្រុងស្រុកទើបតែងតាំងថ្មី ត្រូវធ្វើខ្លួនជាគ្រាប់ពេជ្រនៅលើជើងពានមាស ហើយកុំធ្វើជាដុំថ្មលើជើងពានមាស

ខេត្តកំពត ៖ អភិបាលខេត្តកំពតលើកឡើងថា អ្នកដែលមានស្នាដៃ អ្នកដែលខិតខំបំពេញការងារបានល្អគឺត្រូវទទួលបានកោតសរសើ និងតែងតាំង ហើយក្រោយពេលមានការតែងតាំង គឺយើងត្រូវបន្តបំពេញភារកិច្ចក្នុងការបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសធ្វើអំពើល្អដើម្បីតបស្នងនូវតំលៃនៃសន្តិភាព ព្រោះយើងមានថ្ងៃនេះក៏ដោយសារតែតំលៃនៃសន្តិភាពនេះដែរ។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងក្រុងស្រុកទាំង៩ ក្នុងខេត្ត អនុប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង និងសុរិយោដីខេត្តកំពត និងសំណេះសំណាលជាមួយមន្ត្រីតាំងស៊ុបនៃក្របខ័ណ្ឌក្រសួងសុខាភិបាល នៅសាលសន្និសិតសាលាខេត្តកំពត នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការប្រគល់តួនាទី និងការតែងតាំងនាពេលនេះគឺជាការផ្តល់នូវជើងពានមាសមួយដែលទ្រយើងឱ្យមានតំលៃនៅក្នុងជីវិតរស់នៅ និងក្នុងសង្គម ដែលយើងត្រូវមានតួនាទីក្នុងការបម្រើសង្គម និងប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា ចំពោះអ្នកដែលមានស្នាដៃខិតខំបំពេញការងារបានល្អ គឺត្រូវទទួលបានការកោតសរសើ ការតែងតាំងដើម្បីផ្តល់នូវកិត្តយស ហើយនៅពេលដែលយើងមានតួនាទីយើងត្រូវតែបន្តអនុវត្តន៍ការងារឱ្យបានល្អ ពិសេសបំរើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយទទួលបានការគាំទ្រ និងពេញចិត្ត ហើយសូមកុំយកតួនាទីទៅធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងមិនពេញចិត្ត។ យើងត្រូវធ្វើជាគ្រាប់ពេជ្រដែលមានតំលៃលើជើងពានមាស ដែលប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ឱ្យតំលៃ សូមកុំធ្វើជាដុំថ្មនៅលើជើងពានមាសដែលប្រជាពលរដ្ឋមានការមិនពេញចិត្ត។ ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើទៅដល់មន្ត្រីទើបតាំងស៊ុបថ្មី អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនឃុំ…
-
ខេត្តស្ទឹងត្រែងទទួលបានគម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលថ្មីមួយគឺ ទីលានទុកដាក់សំរាម ដែលមានតម្លៃជិត ជិត ៥លានដុល្លារ បច្ចុប្បន្នសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

ខេត្តស្ទឹងត្រែង ៖ ទីលានចាក់សំរាមថ្មីស្ថាបនាបាន ៤០%ហើយ ដែលសមិទ្ធិផលថ្មីនេះ នឹងធ្វើឲ្យផ្នែកបរិស្ថានបានល្អប្រសើរនៅពេលខាងមុខ បន្ទាប់ពីខេត្តស្ទឹងត្រែងមានទីលានចាក់សំរាមបានត្រឹមត្រូវ ។ ក្នុងឱកាសអញ្ជើញពិនិត្យទីតាំងទីលានចាក់សំរាមក្រុងស្ទឹងត្រែង ខណៈកំពុងសាងសង់នៅ ភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤កុម្ភៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងទទួលបានគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលថ្មីមួយគឺទីលានទុកដាក់សំរាម ។ សូមបញ្ជាក់ថាៈ ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងសាងសង់លើផ្ទៃដីជាង ២០ហិកតា នៅក្នុងស្រុកថាឡាបរិវ៉ាត់ អាចផ្ទុកសំរាមបានជាង ១ម៉ឺន៥ពាន់ម៉ែត្រការ៉េ និងអាងប្រព្រឹត្តិកម្មចំនួន៤ រួមនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀតដែលគម្រោងសាងសង់ត្រូវចំណាយថវិកាជិត ៥លានដុល្លារសហរដ្ឋអាមេរិក ៕ ដោយ ៖ ដេង ម៉ាវិន
-
អភិបាលខេត្តកែប ជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធផ្តល់ព័ត៌មានពីការលួចបើកដំណើរការទីតាំងឧស្សាហកម្ម ខុសច្បាប់

កែប: អភិបាលខេត្តកែប បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ សហការផ្តល់ព័ត៌មាននូវការលួចបើកដំណើរការទីតាំងរោងចក្រ ឧស្សាហកម្ម សិប្បកម្ម និងសេវាកម្មនៅទូទាំងខេត្ត ដែលគ្មានច្បាប់អនុញ្ញាត។ ការជំរុញ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និ ងនវានុវត្តន៍ខេត្តកែប កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងទៅកាន់កិច្ចប្រជុំដែលមានការចូលរួមពីតំណាងរោងចក្រ សិប្បកម្ម សេវាកម្ម ព្រមទាំងបណ្តាអ្នកពាក់ព័ន្ធទូទាំងខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចាត់ទុកថា វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បា នដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងការក៏សាងសង្កមជាតិ។ លោកបន្តថា ៖ «វិស័យនេះ បាននាំមកនូវភាពសម្បូរសប្បាយរុងរឿងជូនប្រជាពលរដ្ឋ តាមរយៈការចាប់ផ្ដើមពីការផលិតដោយសហគ្រាសខ្នាតតូច និងមធ្យម ដែលអាចផ្ដល់នូវផលិតភាពខ្ពស់ ប្រកបដោយគុណភាព សុវត្ថិភាព និរន្ដរភាព និងត ម្លៃសមរម្យ ដែលនាំមកនូវកំណើនថវិការជាតិ ព្រមទាំងបង្កើនចំណូលជីវភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលធានាបាននូវការសម្រាច់ជោគជ័យ តាមផែនការយុទ្ធសាស្រ្ដជាតិនាឆ្នំា២០៣០ និងឆ្នំា២០៥០»។ ជាមួយគ្នានេះ ឯកឧត្តមស្នើសុំឱ្យមន្ទីរឧស្សាហកម្ម…
-
ក្រុមគណៈកម្មាធិការ កំពុងពន្លឿនផែនការរៀបចំដើម្បីដាក់ដំណើរការក្រុងអរិយក្សត្រ និងក្រុងសំពៅពូន

ភ្នំពេញ: គណ:កម្មការខេត្តកណ្តាល បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំ និងដាក់ឱ្យដំណើរការក្រុងអរិយក្សត្រ និងក្រុងសំ ពៅពូន នាពេលឆាប់ៗនេះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបង្កើតក្រុងថ្មីទាំងពីរនេះ កាលពីពេលកន្លងទៅ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ គណ:កម្មការ និងភាគីពាក់ព័ន្ធក្នុងខេត្តកណ្តាល បានប្រជុំពិនិត្យពិភាក្សាការងាររួមគ្នា ដើម្បីសិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ដែលកើតឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងទាំងពីរនេះ។ ឯកឧត្តមបន្តថា ៖ «យើងបានរៀបចំផែនការ ដូចជា បញ្ជីការ បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីកិច្ចសន្យា បញ្ញើថវិកា និងសា ច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលត្រូវផ្ទេរសិទ្ធិ និងការទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី» ។ ឯកឧត្តម គង់ សោភ័ណ្ឌ បន្តថា ៖ «ការធ្វើនេះ ដើម្បី ធានាឱ្យរដ្ឋបាលក្រុង ដែលបង្កើតថ្មី អាចដំណើរការការងាររបស់ខ្លួន ស្រ ប តាមច្បាប់រៀបចំអង្គការ…
-
អភិបាលរាជធានី ចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ខណៈប្រមុខរដ្ឋ អាល្លឺម៉ង់ នឹងអញ្ជើញពិនិត្យស្វែងយល់ពីការពិត នៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅរសៀលថ្ងៃទី១៥ កុម្ភៈស្អែកនេះ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ កុម្ភៈនេះ បានដឹកនាំអាជ្ញាធរខណ្ឌបឹងកេងកង និងមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីត្រៀមទទួលប្រតិភូជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់ដែលនឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិតនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ នៅរសៀលទី១៥ កុម្ភៈស្អែក ។ ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យទីតាំងនៅជុំវិញសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ បានធ្វើការណែនាំឲ្យអាជ្ញាធរ ដូចជា មន្ទីរពាក់ព័ន្ធ ពិសេស មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំសំអាតអនាម័យ បរិស្ថាន នៅជុំវិញទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ ដោយត្រូវបាញ់ទឹកលាងផ្លូវ ជុំវិញបរិវេណនេះផងដែរ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យទីតាំងនៅជុំវិញ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ មានសោភណ្ឌភាព និងមានបរិស្ថានល្អប្រសើរ ជាមួយនិងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ដ៏ល្អផងដែរ។ គួរបញ្ជាក់ថា៖ ប្រមុខរដ្ឋ និងជាប្រធានាធិបតីនៃសាធាណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងលោកជំទាវ អែលឃើ បឿឌិនបិនឌ័រ ( Elke Büdenbender) នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជណាចក្រកម្ពុជាពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅរសៀលទី១៥កុម្ភៈស្អែកលោក ហ្រ្វាំង…
-
ទូទាំងប្រទេស យានយន្តល្មើស ២៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១០៣គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មានយានយន្តចូលគោលដៅចំនួន ៥៦៣គ្រឿង ម៉ូតូ ៣៧៤គ្រឿង រកឃើញយានយន្តល្មើសសរុបចំនួន ២៧១គ្រឿង មានម៉ូតូចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី១៤ ខែគុម្ភៈ ឆ្នាំ២០២៣នេះ។ របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល ឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ១នាក់) របួសធ្ងន់ ៤នាក់ (ស្រី ១នាក់) របួសស្រាល ១នាក់ គឺកើតឡើងដោយសារតែការប៉ះទង្គិចគ្នាចំនួន ៧លើក៕ ដោយ៖…
-
ប្រតិភូកាកបាទក្រហមកម្ពុជា នាំយកថវិកា ១០ម៉ឺនដុល្លារអាមេរិក គាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិអឌ្ឍចន្ទក្រហមតួកគី ក្នុងការជួយដល់ពលរដ្ឋតួកគី ដែលរងគ្រោះរញ្ជួយដី

ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងនាំយកថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈ លោកជំទាវ អ៊ូឃូ ខូចាអេសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋតួកគី ដែលរងគ្រោះរញ្ជួយដី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិធីនេះប្រព្រឹត្តទៅនៅស្ថានទូតតួកគី ស្ថិតនៅផ្ទះលេខ ១-៣ ផ្លូវ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលមានខ្លឹមសារ៖«ខ្ញុំមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងចំពោះសោកនាដកម្ម នៃការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញយ៉ាងធំធេង ដោយការរញ្ជួយដីកម្រិត ៧.៨ រិចទ័រ…