Category: ព័ត៌មានសង្គម

  • នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសគាំទ្រ ចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន VOD ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាន

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសគាំទ្រ ចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន VOD ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាន

    កណ្កាល៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយ-ពលទាហាន បញ្ជាកាដ្ឋានអង្គរក្សទាំងមូល សូមប្រកាសគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។ ចំណាត់ការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) នេះ គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ និងជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំងមូល រួមគ្នាបំបាត់ចោលនូវពត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់បង្កនូវភាពច្របូលច្របល់ និងហានិភ័យ ដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់នូវពាក្យស្លោកដល់ អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជន គឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»៕ ដោយ-រ៉ាវុធ

  • ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ.!! គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ.!! គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ អង្គារ ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , ឣ្នកជាសះស្បើយ ០២នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , អ្នកជាសះស្បើយ ០២នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន…

  • បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៥៦នាក់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ

    បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៥៦នាក់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន ៥៦នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៩ករណីនៅទូទាំងប្រទេសកាលពីថ្ងៃ ទី ១៣ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពអគ្គនាយកដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមជម្រាបថា ជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ជួញដូរ ១១ករណី (ឃាត់ ២៣នាក់), ដឹកជញ្ជូន រក្សាទុក ២ករណី (ឃាត់ ៣នាក់), ប្រើប្រាស់ ៦ករណី ឃាត់ ៣០នាក់(ស្រី ៤នាក់)។សមត្ថកិច្ចមួយចំនួនត្រូវបានប្រមូលទុកជាវត្ថុតាំង។ សកម្មភាពខាងលើ បានធ្វើនៅប្រាំបួនខេត្ត ក្នុងនោះ រួមមាន៖ បាត់ដំបង, កណ្តាល, ពោធិ៍សាត់, តាកែវ, ព្រៃវែង, កោះកុង, សៀមរាប,…

  • ក្រសួងបរិស្ថាន រៀបចំកម្មវិធីបោះជំរំ និងបំបួសដើមឈើ ក្រោមប្រធានបទ «ក្តីស្រឡាញ់ធនធានធម្មជាតិ និងជីវៈចម្រុះ»

    ក្រសួងបរិស្ថាន រៀបចំកម្មវិធីបោះជំរំ និងបំបួសដើមឈើ ក្រោមប្រធានបទ «ក្តីស្រឡាញ់ធនធានធម្មជាតិ និងជីវៈចម្រុះ»

    ខេត្តព្រះវិហារ៖ កម្មវិធីបោះជំរំ និងបំបួសដើមឈើ ក្រោមប្រធានបទ «ក្តីស្រឡាញ់ធនធានធម្មជាតិ និងជីវៈចម្រុះ» បានរៀបចំឡើងនៅតំបន់បេតិកភណ្ឌធម្មជាតិ “ភ្នំត្បែង» ក្នុងគោលបំណង បំផុសគំនិត និងស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិ ដល់ប្រជាជានទូទៅ និងផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធន៍ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ស្ថិតនៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងអ្នកចូលរួមប្រមាណ ៣៨០នាក់។ ឯកឧត្តម ជួប ប៉ារីស៍ ថ្លែងថា កម្មវិធីបោះជំរំ និងបំបួសដើមឈើ ដែលក្រសួងបរិស្ថានរៀបចំឡើងនៅពេលនេះ គឺដើម្បីបំផុសស្មារតីឱ្យអ្នកទាំងអស់គ្នាស្រឡាញ់ និងការពារបរិស្ថាន។ ការថែរក្សាបរិស្ថាន និងការពារអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ហើយយើងទាំងអស់គ្នារួមរួមគ្នា ទើបមានកម្លាំងរឹងមាំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា…

  • ក្រសួង ធនធានទឹក៖ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៥-២១ ខែកុម្ភៈ ឆ្នាំ ២០២៣

    ក្រសួង ធនធានទឹក៖ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៥-២១ ខែកុម្ភៈ ឆ្នាំ ២០២៣

    ភ្នំពេញ៖ នៅព្រឹក ថ្ងៃ អង្គារ ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ យោង តាម សេចក្ដី ជូនដំណឹង របស់ ក្រសួង ធនធាន ទឹក និង ឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-តំបន់ទំនាបកណ្តាល ២-តំបន់ខ្ពង់រាប ៣-តំបន់មាត់សមុទ្រ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ ដោយ ៖ ជីម ភារ៉ា

  • នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខ ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ

    នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខ ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខ បានចុះធ្វើបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន៤២នាក់ និងបានចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន៣៧សន្លឹក។ យោងតាមផេកផ្លូវការណ៍របស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣នេះបានឲ្យដឹងថាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខបានចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ថ្ងៃស្អែកក្រុមការងារនឹងបន្តថតផ្តល់អត្តសញ្ញាណប័ណ្ណតាមទីតាំងទាំង០៦សង្កាត់ដូចខាងក្រោម៖១ -សង្កាត់ទឹកថ្លាចុះធ្វើអត្តសញ្ញាណប័ណ្ណនៅសាលាសង្កាត់ទឹកថ្លា២ -សង្កាត់អូរបែកក្អមចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម៣ -សង្កាត់ភ្នំពេញថ្មីចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី៤ -សង្កាត់គោកឃ្លាងចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង៥ -សង្កាត់ឃ្មួញចុះធ្វើអត្តសញ្ញាណប័ណ្ណនៅភូមិសែនសុខទី១៦ -សង្កាត់ក្រាំងធ្នង់ចុះធ្វើអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយសង្កាត់ ៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • តម្លៃមុខម្ហូប ក្នុងផ្សារទួលទំពូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣

    តម្លៃមុខម្ហូប ក្នុងផ្សារទួលទំពូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣

    ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់គោ-សាច់សុទ្ធ ១គីឡូក្រាម ៤ម៉ឺន ២ពាន់រៀល-សាច់ចម្លក់ ១គីឡូក្រាម ៤ម៉ឺន ៥ពាន់រៀល-សាច់ស្លម្ជូរ ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល តម្លៃសាច់ជ្រូក-សាច់សុទ្ធ ១គីឡូក្រាម ២ម៉ឺន ៣ពាន់រៀល-សាច់បីជាន់ ១គីឡូក្រាម ២ម៉ឺន ៣ពាន់រៀល-ឆ្អឹងជំនីជ្រូក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-សាច់ក្រកជ្រូក ១គីឡូក្រាម ៣ម៉ឺន ៥ពាន់រៀល តម្លៃសាច់មាន់-មាន់ស្រែ ១គីឡូក្រាម ៣ម៉ឺនរៀល-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-សាច់មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល តម្លៃសាច់ត្រី-ត្រីឌៀប ១គីឡូក្រាម ២ម៉ឺនរៀល-ត្រីទួកបឹង ១គីឡូក្រាម ២ម៉ឺនរៀល-ត្រីអន្តែងបឹង ១គីឡូក្រាម ២ម៉ឺនរៀល-ត្រីពោ ១គីឡូក្រាម ម៉ឺន ៥ពាន់រៀល-ត្រីទីឡាបយ៉ា ១គីឡូក្រាម ១ម៉ឺន ២ពាន់រៀល-ត្រីងៀតត្រីទួក…

  • ផ្ទុះជំងឺឆ្លងថ្មី « Marburg » ស្លាប់មនុស្ស ៩នាក់ហើយ នៅប្រទេសហ្គីណេអេក្វាទ័រ

    ផ្ទុះជំងឺឆ្លងថ្មី « Marburg » ស្លាប់មនុស្ស ៩នាក់ហើយ នៅប្រទេសហ្គីណេអេក្វាទ័រ

    ម៉ាបូឡា៖ មានមនុស្សចំនួនប្រាំបួននាក់បានស្លាប់ នៅប្រទេស ហ្គីណេអេក្វាទ័រ ស្ថិតក្នុងទ្វីបអាហ្វ្រិកកណ្តាល បន្ទាប់ពីការផ្ទុះមេរោគថ្មីមួយ ដែលគេហៅថា ម៉ាបឺគ (Marburg)។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ប្រទេសហ្គីណេអេក្វាទ័រ បានបញ្ជាក់ពីការផ្ទុះឡើងដំបូងនៃវីរុស ម៉ាបឺគ (Marburg) ដែលជាជំងឺឆ្លងខ្លាំង និងសម្លាប់មនុស្សស្រដៀងនឹងអេបូឡា បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់។ ប្រទេសអាហ្រ្វិកកណ្តាលតូចមួយនេះបានដាក់មនុស្សជាង ២០០នាក់ឱ្យនៅដាច់ពីគេ ហើយបានរឹតបន្តឹងសកម្មភាពនានា កាលពីសប្តាហ៍មុន នៅក្នុងខេត្ត គេ នីតឹម (Kie-Ntem) បន្ទាប់ពីបានរកឃើញជំងឺគ្រុនក្តៅ ដែលមិនស្គាល់មុខ។ ប្រទេសជិតខាងនឹងហ្គីណេអេក្វាទ័រ គឺប្រទេស កាមេរូន ក៏បានដាក់កម្រិតសកម្មភាព នៅតាមព្រំដែនរបស់ខ្លួន ជុំវិញការព្រួយបារម្ភអំពីការឆ្លង។ អង្គការសុខភាពពិភពលោកបាននិយាយថា ក្រៅពីការស្លាប់ទាំងប្រាំបួននាក់ ហ្គីណេអេក្វាទ័រ ក៏បានរាយការណ៍ករណីសង្ស័យនៃមេរោគថ្មីនេះ ចំនួន១៦ នាក់ទៀត ដែលមានរោគសញ្ញា រួមមាន គ្រុនក្តៅ អស់កម្លាំង និងក្អួតប្រឡាក់ឈាម និងរាគ។ រដ្ឋមន្ត្រីសុខាភិបាល ហ្គីណេអេក្វាទ័រ លោក មីតូហា អនដូអូ…

  • វេទិកាអាហារូបត្ថម្ភ សហគមន៍ នៅខេត្តកំពត ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ អំពីសារគន្លឹះអប់រំ សំខាន់ៗស្តីពីរបបសុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ ការបំបៅទឹកដោះកូន ដោយទឹកដោះម្តាយ សុវត្ថិភាពម្ហូបអាហារ កាអនុវត្តន៍ កសិកម្មល្អ

    វេទិកាអាហារូបត្ថម្ភ សហគមន៍ នៅខេត្តកំពត ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ អំពីសារគន្លឹះអប់រំ សំខាន់ៗស្តីពីរបបសុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ ការបំបៅទឹកដោះកូន ដោយទឹកដោះម្តាយ សុវត្ថិភាពម្ហូបអាហារ កាអនុវត្តន៍ កសិកម្មល្អ

    កំពត ៖ លោក ញ៉ា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងថា គម្រោងពហុវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៃអង្គការ GIZ- MUEFO សហការជាមួយក្រុមដឹកនាំសម្របសម្រួលការងារ វិស័យការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តកំពត អង្ការ RACHA រដ្ឋបាលស្រុក រដ្ឋបាលឃុំ មន្ទីសុខាភិបាលនិង មណ្ឌលសុខភាព ។ ពិធីនេះរៀបចំធ្វើឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ អំពីសារគន្លឹះអប់រំ សំខាន់ៗស្តីពីរបបសុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ ការបំបៅទឹកដោះកូន ដោយទឹកដោះម្តាយ សុវត្ថិភាពម្ហូបអាហារ កាអនុវត្តន៍ កសិកម្មល្អ និងផ្តល់ម៉ូតូ ចំនួន ១០គ្រឿងជូន ដល់រដ្ឋបាលឃុំចំនួន ១០ឃុំ ដែលមកពីស្រុកចំនួនបី គឺស្រុកដងទង់ ស្រុកកំពង់ត្រាច និងស្រុក ទឹកឈូ នៃខេត្តកំពត។ ឯកឧត្តម ស៊ុង វិនត: ទីព្រឹក្សារក្រសួងសុខាភិបាល តំណាង ឯកឧត្តម ម៉ម ប៊ុនហេង…

  • រដ្ឋាភិបាលនឹងចំណាយថវិកា៤៦៥លានដុល្លារ លើកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រនៅឆ្នាំនេះ

    រដ្ឋាភិបាលនឹងចំណាយថវិកា៤៦៥លានដុល្លារ លើកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រនៅឆ្នាំនេះ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តដាក់ឱ្យដំណើរការកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជាជាបន្តទៀត។សម្រាប់ឆ្នាំ២០២៣នេះ រដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណ ៤៦៥ លាន ដុល្លារអាមេរិក សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។នេះបើតាម ការលើក ឡើង របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ថ្លែងក្នុងពិធីបើកសប្តាហ៍គាំពារសង្គម ឆ្នាំ២០២៣ នាសណ្ឋាគារ សុខារ៉េស៊ីដង់ ភ្នំពេញកាលព្រឹកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា សប្តាហ៍គាំពារសង្គម ឆ្នាំ២០២៣ ត្រូវប្រកាសដាក់ឱ្យដំណើរការចាប់ពីពេលនេះតទៅ ខណៈសម្រាប់ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តន៍ប្រព័ន្ធគាំពារ សង្គមទាំងមូលឱ្យកាន់តែល្អប្រសើរ បើទោះបីជា កម្ពុជារងសម្ពាធ នៅការឡើងថ្លៃទំនិញ និងភាពមិនប្រាកដប្រជាជាច្រើនដូចបណ្តា ប្រទេសជាច្រើននៅលើពិភពលោកក្តី។ ឯកឧត្តមបន្តថា ៖«រាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តន៍កម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២៣…