-
អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញពីករណីប្តឹងរបស់ពលរដ្ឋពីការយកលុយធ្វើអត្តសញ្ញាណប័ណ្ណ និងបញ្ហាគ្រឿងញៀននៅ សង្កាត់ឫស្សីកែវ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បញ្ជាក់ឱ្យដឹងពីករណីបានទទួលពាក្យប្ដឹងពីសំណាក់ពលរដ្ឋដែលបានរៀបរាប់ថា នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានការកៀបយកលុយពីប្រជាពលរដ្ឋដែលមកស្នើសុំសេវាសាធារណៈ និងយកលុយចំពោះការធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងតម្លៃខ្ពស់ ដោយមានការបញ្ជាពីចៅសង្កាត់ មេប៉ុស្តិ៍ ប្រធានភូមិ និងប្រជាការពារភូមិ ព្រមទាំងមានការចែកចាយគ្រឿងញៀនយ៉ាងអាណាធិបតេយ្យ។ ករណីខាងលើនេះដែរ គឺគ្មានការបង្រ្កាបពីសំណាក់អាជ្ញាធរ ដោយសារតែ មានប្រធានប្រជាការពារភូមិឈ្មោះ នៅ ចាន់ថន ជាអ្នកកាងឲ្យអ្នកចែកចាយទាំងនោះ។ ទាក់ទិនក្នុងរឿងនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលការស្រាយបំភ្លឹពីសំណាក់ លោក ឯក ឃុនខឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានបំភ្លឺមក អ.ប.ព. ដោយលើកឡើងដូចខាងក្រោម៖១. ករណីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវា សំណូមពរ និងសេវាតម្រូវការ គឺរដ្ឋបាលបានយក ចិត្តទុកដាក់អនុវត្តទៅតាមយន្តការច្រកចេញ-ចូលតែមួយ ដោយមានការបង់កម្រៃសេវាតាមការកំណត់នៃច្បាប់។ ខណ្ឌបានណែនាំសង្កាត់រៀបចំបង្កើតយន្តការផ្តល់សេវាច្រកចេញ-ចូល តែមួយនៅសាលាសង្កាត់ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ ពេលវេលាមិនលើសពីបីថ្ងៃ នៃថ្ងៃធ្វើការ។ ២. ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវា និងជំរុញឲ្យប្រជាពលរដ្ឋគ្រប់អាយុ ដែលបាត់ ឬខូចឲ្យមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋមានឯកសារសម្រាប់យកទៅចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។ ចំណែកឯអ្នកពុំមានឯកសារ និងទីលំនៅ ច្បាស់លាស់គឺមិនផ្តល់អត្តសញ្ញាណប័ណ្ណជូនពួកគាត់ឡើយ។៣.…
-
ស្ត្រីកម្ពុជា ទទួលបានការចូលរួមគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ

កំពង់ធំ៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានលើកឡើងថា ស្ត្រីកម្ពុជា តែងទទួលបានការចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ លើវិស័យ សាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ អន្តរជាតិ និងត្រូវបានលើកទឹកចិត្តឲ្យចាប់យកតួនាទីសំខាន់ៗដោយស្មើភាព គ្មានការរើសអើង ។ លោកជំទាវបានមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ៩ក្រុង-ស្រុក ៨១ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំជានារី នៅក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកជំទាវបានមានប្រសាសន៍ថា នៅកម្ពុជា មានស្ត្រីជាសមាជិកាព្រឹទ្ធសភា រដ្ឋសភា ស្ត្រីជាថ្នាក់ដឹកនាំរដ្ឋាភិបាល មានឋានៈជាឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី ជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការជាដើម។ បើក្រឡេកមើលសង្គមកម្ពុជាបច្ចុប្បន្ន គឺមានការផ្លាស់ប្តូរ និងរីកចម្រើនជាបន្តបន្ទាប់ ពិសេសផ្នែកឌីជីថល និងតិចណូឡូជីទំនើបថ្មីៗ ដែលផ្តល់ភាពងាយស្រួលក្នុងការងារក៏ដូចជាជីវភាព រស់នៅ ហើយការងារនៅក្នុងវិស័យឌីជីថល និងតិចណូឡូជីនេះ គឺជាការងារដែលមានសារៈសំខាន់អាច សាងកេរ្តិ៍ឈ្មោះ និងរកប្រាក់ចំណូលបានយ៉ាងច្រើន។ ប៉ុន្ដែជំនាញនេះ គឺមានបុរសភាគច្រើន…
-
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំឪនឹងរៀបចំតំបន់ទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងដាំផ្កាស្បៃរឿង ១លានដើម ដើម្បីបង្ហាញពីការគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្ត ដ៏ចំណាស់តំបន់ប្រាសាទព្រះធាតុបាស្រី

(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទីតាំងទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តមនឹងរៀបចំតំបន់ទន្លេស្ងួត ដែលមានផ្ទៃដី១៤ហិកតា ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។ ឯកឧត្តម អ៊ាង សុផល្លែត បន្តថា ការរៀបចំដាំផ្កាស្បៃរឿងចំនួន ១លានដើមនេះនឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។ ឯកឧត្តម បានបន្តថា ប្រវត្តិសាស្ត្រវត្តព្រះធាតុនេះ មានអាយុកាលយូរលង់ណាស់មកហើយ ទីតាំងនេះត្រូវក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រគ្រប់ៗអង្គនាសម័យនោះរួមស្ដេចកន ដែលជាក្សត្រខ្មែរមួយព្រះអង្គ សោយរាជ្យ ក៏បានមកបន់ស្រន់ សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់បីពេលនោះមក វត្តព្រះធាតុបាស្រី បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។ ឯកឧត្តម អ៊ាង សុផល្លែត បញ្ជាក់ថា៖ «ទីតាំងវត្តព្រះធាតុនេះហៅថា ទន្លេស្ងួតដែលមានផ្ទៃដី ១៤ហិកតា ទីតាំងនេះគឺជាទីតាំងប្រវត្តិសាស្ត្រ អត់មានធ្វើអីទេ…
-
ទីតាំងបេីកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅហាងកាហ្វេមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវអាជ្ញាធរចុះបង្ក្រាបនិងដកហូតបានសម្ភារៈមួយចំនួន

ភ្នំពេញ ៖ កម្លាំងគណៈបញ្ចាការឯកភាពសាលាសង្កាត់ចោមចៅទី៣ កាលពីវេលាម៉ោង១១និង២០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វេីការចុះបង្ក្រាបទីតាំងហាងលក់កាហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មន្ត្រីអាជ្ញាធរ នៃសាលាសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការបញ្ជាផ្ទាល់របស់លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឱ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា មានទីតាំងលក់កាហ្វេមួយកន្លែងបង្កប់ល្បែងស៊ីសងប្រភេទអនឡាញទេីបលោកដឹកនាំកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។ ក្រោយពិនិត្យជាក់ស្តែងទីតាំងខាងលេីមិនមានលិខិតអនុញ្ញាតឱ្យបើកអាជីវកម្មល្បែងស៊ីសងនោះទេ ទេីបធ្វេីលិខិតកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង រួចដកហូតសម្ភារកុំព្យូទ័រដែលបេីកបញ្ចាំងល្បែងស៊ីសងចំនួន៣គ្រឿងយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន ៕ ដោយ៖ ជីម ភារ៉ា
-
ក្រសួង អប់រំ ជំរុញឲ្យលើកកម្ពស់ ការសិក្សាភាសាខ្មែរ និងអរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាឯកជន

ភ្នំពេញ៖ ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើ សេចក្ដីណែនាំរបស់ក្រសួងនាថ្ងៃទី១៣ កុម្ភៈ នេះបានឲ្យដឹងថា «ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ តម្រូវឲ្យសិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច ហើយគ្រឹះស្ថានសិក្សាត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្តីពី វប្បធម៌ និងអរិយធម៌ខ្មែរ”។ ឯកឧត្តមរដ្ឋមន្ដ្រីបន្ថែមថា គ្រឹះស្ថានសិក្សាត្រូវដាក់បញ្ចូលកម្មវិធី សិក្សាមុខវិជ្ជាភាសាខ្មែរ មុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា តាមការកំណត់ដែលមានចែង ក្នុងលិខិតបទដ្ឋានគតិយុត្ត ដោយឡែករបស់ក្រសួងអប់រំ ៕ ដោយ-រ៉ាវុធ
-
គ.ជ.ប ជូនដំណឹងពីការដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិថា ការយកព័ត៌មាន អំពីដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ អ្នកសារព័ត៌មានទាំងអស់ ត្រូវមានបណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មាន ដែលចេញដោយ គ.ជ.ប ។ ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មាន ត្រូវដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកសារព័ត៌មាន ដោយផ្ទាល់នៅ គ.ជ.ប ។ ការដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានការិយាល័យអចិន្រ្តៃយ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖– ច្បាប់ចម្លងប្រកាសអនុញ្ញាត ដោយក្រសួងព័ត៌មាន– លិខិតស្នើសុំធ្វើបណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព– លិខិតបញ្ជាក់ ឬច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬបណ្ណ សម្គាល់ ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព– ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណសម្គាល់ខ្លួន– ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។ ការដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកសារព័ត៌មានអន្តរជាតិ ដែលពុំមានការិយាល័យអចិន្រ្តៃយ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖– ច្បាប់ចម្លងនៃលិខិតឆ្លងដែន–…
-
ជំនួយការផ្ទាល់សម្តេចតេជោ៖ ភាពសប្បាយរីករាយ និងឱកាសធ្វើបុណ្យកសាងសមិទ្ធផលរួមគ្នា កើតឡើងក្រោមដំបូលនៃសុខសន្តិភាព ដែលជាសមិទ្ធផលដ៏សំខាន់ដំបូងគេ

ស្វាយរៀង៖ ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ និងបុណ្យផ្កាសាមគ្គីវត្តទួលសីមា ស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក យិន ចន្ទ័ធួន ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្តែងក្តីរីករាយ ដោយមានឱកាសបានជួបជុំអ្នកស្រុកកំណើត ដើម្បីធ្វើបុណ្យកសាងសមិទ្ធផលរួមគ្នា ក្រោមដំបូលសុខសន្តិភាព ដែលជាសមិទ្ធផលដ៏សំខាន់ដំបូងគេសម្រាប់យើងទាំងអស់គ្នា ។ ឯកឧត្តម បន្តថា បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ, បើគ្មានសន្តិភាព ក៏គ្មានសិទ្ធិសេរីភាពដែរ។ សូមជម្រាបថា ឧត្តមសេនីយ៍ឯក យិន ចន្ទ័ធួន និងលោកជំទាវ ក៏បាននាំយកថវិកា និងសម្ភារៈមួយចំនួន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីប្រគេនដល់ព្រះសង្ឃក្នុងវត្តទួលសីមា រួមមាន៖ ថវិកា ១០លានរៀល, ទឹកសុទ្ធ,ទឹកផ្លែឈើ,ទឹកក្រូច និងចែកជូនដល់ប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន៖ ថវិកា, អង្ករ និងសារ៉ុង ០១។ សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ៗទទួលបាន៖ សៀវភៅ ប៉ិច…
-
ឆក់ខ្សែក ពីនារីរងគ្រោះបានសម្រេច មកឆក់លើកទី២ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ

ភ្នំពេញ ៖ ក្រោយមានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌប្ញស្សីកែវ បានបើកការស្រាវជ្រាវ និងដោយបានប្រទះឃើញភិនភាគ ដូចរូបតាមរយៈកាមេរ៉ាសុវត្ថិភាព កម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦ ត្រង់ចំណុចផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត៦ ខណ្ឌឬស្សីកែវ ។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានឱ្យដឹងថា ក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពឆក់ខ្សែ ក ពីជនរងគ្រោះ កាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ ២០២៣ ម៉ោង ១៥”០០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី០៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ លោកអធិការបន្តថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងឃាត់ខ្លួននេះ មាន ៖ ១-ជនសង្ស័យឈ្មោះ សុ វិរៈ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នុង…
-
យានយន្តល្មើស ២៤២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី១២ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានដាក់គោលដៅសរុបចំនួន ៩៣គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៥៦៨ គ្រឿង ម៉ូតូ ៣៨៣ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៤២ គ្រឿង មាន ម៉ូតូ ចំនួន ១៨៦ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…
-
អ្នកពាក់ព័ន្ធ ៣៨នាក់ ត្រូវឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១២ ខែកុម្ភ: ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៨ នាក់ ( ស្រីគ្មាន ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៨ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី ១២ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ សូមជម្រាប់ថា ជនសង្ស័យ ទាំង ៣៨ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់ ១៩ នាក់ ( ស្រី ០ នាក់ ), ដឹក…