-
ប្រជាពលរដ្ឋជិត ១៣០០គ្រួសារដែលរស់នៅ អគារបុរីកីឡាទាំង០៨ អគា ទទួលបានប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនហើយ

ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធាន កប្រឹក្សា រាជធានីភ្នំពេញ និង លោក កើត ឆែ អភិបាល រងរាជធានី ភ្នំពេញតំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹក ថ្ងៃ ទី ១០ កុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងខែមករាកនេះ ពិសេស គឺការផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋជិត១.៣០០ គ្រួសារនៅបុរីកីឡា របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែល នេះជាការ ទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ ហើយក៏ជាការវាយបក ចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួនផងដែរ។ ប្រជាពលរដ្ឋជិត ១៣០០គ្រួសាររស់នៅក្នុងអគារបុរីកីឡាទាំង ០៨ អគារនេះ មិនត្រឹមតែទទួលបានប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ប៉ុណ្ណោះទេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវបានសម្រេចផ្តល់ការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតផង ដោយពន្ធអាករទាំងនេះជាបន្ទុករបស់រដ្ឋ ។…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវឱ្យក្រសួងសុខាភិបាល និងភាគី ពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើសុខភាពមាតា និងទារក

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវឱ្យក្រសួងសុខាភិបាលរួមជាមួយដៃគូ សហការ ដទៃទៀត ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមកម្លាំង គ្នា និងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងជាងមុន ក្នុងការពង្រឹង ការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និង អាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេច គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”។ ក្នុងសារលិខិតរបស់ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផនការ សកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ត្រី និងកុមារ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃ ក្រសួង សុខាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានយកចិត្ត ទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជម្នះគ្រប់…
-
កម្មវិធីប៊ិប កំពុងបន្តពង្រីកវិសាលភាពទៅកាន់ក្រុមយុវជន ដែល ស្ថិតក្នុងពន្ធនាគារ និងយុវជនចំណាកស្រុក

ភ្នំពេញ៖ កម្មវិធីសមមូលការអប់រំកម្រិតមូលដ្ឋានតាមអ៊ិនធឺណិត (BEEP) កំពុងបន្តពង្រីកវិសាលភាពទៅកាន់ក្រុមយុវជនដែល ស្ថិត ក្នុងពន្ធនាគារ និងយុវជនដែលជាជនងាយរងគ្រោះ ដើម្បី បន្ត ការអភិវឌ្ឍជំនាញបន្ថែមទៀតក្នុងការទទួលបានឱកាសការងារ និងទទួលបានគាំទ្រយ៉ាងពេញលេញនៅក្នុងសង្គម។ បើតាមអង្គការយូណេស្កូប្រចាំកម្ពុជាថា នៅឆ្នាំ២០២៣នេះ ក្រសួង អប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីអង្គការយូណេស្កូ បាននឹងកំពុងធ្វើការដើម្បី ពង្រីកកម្មវិធី BEEP ដើម្បីឈានទៅដល់ក្រុមយុវជនកាន់តែច្រើន រួមទាំងយុវជននៅក្នុងមណ្ឌលកែប្រែ ពន្ធនាគារ និងយុវជទេសន្ត ប្រវេសន៍ ជាដើម។ ជាមួយនឹងមជ្ឈមណ្ឌលសិក្សាថ្មីដែលបានបង្កើតឡើងនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាក្នុងខេត្តបន្ទាយមានជ័យនេះ ដែលបច្ចុប្បន្ន កំពុងជួយយុវជន និងយុវនារីឱ្យបន្តការអភិវឌ្ឍន៍ជំនាញបន្ថែមទៀត ស្វែងរកឱកាសការងារសមរម្យ និងផ្តល់សិទ្ធិអំណាចឱ្យពួកគេធ្វើសមាហរណកម្មក្នុងសង្គមកម្ពុជា។ ប្រភពដដែលបញ្ជាក់ថា ចាប់តាំងពីការបើកមជ្ឈមណ្ឌលសិក្សា ដំបូងក្នុងឆ្នាំ២០១៩មក កម្មវិធី BEEP បានពង្រីកនៅក្នុង ភូមិសាស្ត្រ របស់ខ្លួន ហើយឥឡូវនេះកំពុងដំណើរការមជ្ឈមណ្ឌល សិក្សាចំនួន ២៦ នៅក្នុងខេត្តចំនួន១៤ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះមានអ្នកសិក្សាសរុបជាង ១៧០០នាក់ រួមទាំងអ្នកបោះបង់ ការសិក្សា យុវជនដែលមានជំនាញទាប និងអ្នកដែលគ្មានការងារធ្វើ…
-
ប្រាំឆ្នាំទៅនេះ ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅខេត្តកំពង់ស្ពឺ សម្រចបានជាង ១៣ម៉ឺនក្បាលដី

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ ២០២៣ នេះ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ដែលលក្ខណៈជាប្រព័ន្ធបានចំនួនជាង១៣ម៉ឺនក្បាលដី។ រដ្ឋបាល ខេត្ត ប្តេជ្ញានឹងខិតខំពន្លឿនការងារនេះដើម្បីឈានទៅបញ្ចប់ក្នុង ពេលដ៏ខ្លីខាងមុខនេះ។ ថ្លែងឱ្យដឹងនាសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល ប្រាំឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកុម្ភៈឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ពាក់ព័ន្ធការងារ រៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជុំវិញការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ស្ពឺដោយគិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ឆ្នាំ២០២៣ ចំនួន ១៣១ ៦៥៩ក្បាលដី កំពុង បិទ ផ្សាយជាសាធារណៈចំនួន ១១៤ ០៩៥ ក្បាលដី និងបានចែក បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨២ ៥០៣ បណ្ណ។ ឯកឧត្តមបានបន្តថា ៖ «ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីលក្ខណៈ ជា ប្រព័ន្ធ មានចំនួន ១ ៣៦៨ក្បាលដី ក្នុងនោះចេញបណ្ណបានចំនួន…
-
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ យានយន្ត ៣១៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ យានយន្តសរុបចំនួន ៣១៣គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេស ត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ មិ្សលមិញ ក្នុងនោះ មានម៉ូតូ ២៤៧គ្រឿង និងរថយន្ត ៦៦គ្រឿង។ នេះបើយោងតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ រូបនេះ បានបញ្ជាក់ថា កាល់ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ នគរបាលចរាចរណ៍ ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១,១០៤០គ្រឿង ក្នុងនោះ មានម៉ូតូ ៩,១៥២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៨៨៨គ្រឿង។ បទល្មើស ដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ រួមមាន៖ មួក ល្មើសសញ្ញា ស្រវឹង ទូរស័ព្ទ និងស្លាកលេខជាដើម។ ដោយឡែក រថយន្តវិញ រួមមាន៖ ខ្សែក្រវាត់ អត់បណ្ណបើកបរ អាជីវកម្ម…
-
បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣៧នាក់ កាលពីថ្ងៃទី០៩ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣៧នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៣ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី ០៩ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង ៣៧នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ១៧នាក់, ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់, ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់, រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។ សកម្មភាពខាងលើ បានធ្វើនៅប្រាំពីរខេត្ត ក្នុងនោះ រួមមាន៖ បាត់ដំបង, កណ្តាល, កំពង់ឆ្នាំង,…
-
អភិបាលខេត្តព្រះសីហនុ ស្នើវៀតណាមជួយសម្របសម្រួល ឱ្យពលករមកធ្វើការស្របច្បាប់

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានស្នើ លោក LAI XUAN CHIEN អគ្គកុង ស៊ុលថ្មី នៃ ស្ថាន អគ្គកុងស៊ុល សាធា រណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ជួយសម្របសម្រួល ឱ្យពលករដែលមកពីប្រទេសវៀតណាម ចូល មកធ្វើការដោយស្របច្បាប់ក្នុង ខេត្តនេះ ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកា សក្នុងការកេងប្រវញ្ញទៅលើ កម្លាំងពលកម្ម។ ការស្នើ របស់ ឯកឧត្តម គួច ចំរើន ដូចនេះ ធ្វើឡើង កាលពីថ្ងៃ ទី៩ ខែកុម្ភៈ ក្នុងពេលលោកអនុញ្ញាតឱ្យលោក LAI XUAN CHIENចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នាសាលាខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន បានថ្លែងថា ៖ «យើងបានសិក្សាអំពីលំហូរជនបរទេសដែលចូលមករកការងារ ធ្វើ ក្នុង ខេត្តព្រះសីហនុ ដោយខុសច្បាប់ ហើយ រដ្ឋបាលខេត្តអនុវត្តតាមផ្លូវច្បាប់។ ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយអង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារ នៅស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយស្បៀងអាហារជំនួយឧបត្ថម្ភរបស់អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន ២៥០គ្រួសារ ដែលបានអញ្ជើញមកពីឃុំបន្ទាយស្ទោងចំនួន ១៥០គ្រួសារ និងឃុំរុងរឿងចំនួន ១០០គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបទុម ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។ លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង បានឡើងមានមតិស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ដែលបាននាំយកនូវអំណោយសប្បុរសធម៌ របស់អង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងឃុំបន្ទាយស្ទោង និងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំនៅពេលនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង អំណរគុណ ដ៏ជ្រាលជ្រៅចំពោះអង្គការរ៉ុកហ្វោនដឺសុន ខេមបូឌា ដែលបានជួយឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋ…
-
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចេញវិញ្ញាសាឲ្យ លោកស្រីចៅសង្កាត់ព្រែកថ្មី ដែលទើបឡើងថ្មីត្រូវខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋ

ភ្នំពេញ ៖ ជាថ្មីម្ដងទៀតលោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានចេញវិញ្ញាសាឲ្យលោកស្រីចៅសង្កាត់ព្រែកថ្មីដែលទើបប្រកាសចូលកាន់តំណែង ត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋ ដែលបានគាំទ្រដល់លោកចៅសង្កាត់ ឲ្យឡើងចូលកាន់តំណែងជាចៅសង្កាត់ព្រែកថ្មី ជំនួសលោកលីវ វណ្ណថេង អតីតចៅសង្កាត់ព្រែកថ្មី ដែលបានដាក់ពាក្យលាឈប់ និងផ្ទេរភារៈកិច្ចទៅកាន់តំណែងជាអភិបាលរងស្រុកកៀនស្វាយ ។ ពិធីប្រកាសផ្លាស់ប្តូរនិងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាចៅសង្កាត់ព្រែកថ្មី ចូលកាន់តំណែងជាផ្លូវការនេះបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោជ ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ។ យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច តែងតាំងលោកស្រី វ៉ា សារិន ជាចៅសង្កាត់ព្រែកថ្មីជំនួសលោក លីវ ថេង ដែលបានដាក់ពាក្យលាឈប់ និងផ្ទេរភារៈកិច្ចទៅកាន់តំណែងជាអភិបាលរងស្រុកកៀនស្វាយ ។ មានមតិសំណេះសំណាលនិងផ្តាំផ្ញើនៅក្នុងអង្គពិធីលោកចេង មុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដាក់ចេញនូវញ្ញាសារចំនួន៤ សំខាន់ៗ ដល់លោកស្រីចៅសង្កាត់ព្រែកថ្មី ដែលទើបចូលកាន់តំណែង អោយខិតខំអនុវត្តក្នុងគោលដៅបំរើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។…
-
អធិការនគរបាលខណ្ឌច្បារអំពៅ នាំយកអំណោយ និងថវិការរបស់ឯកឧត្ដមស្នងការរាជធានីភ្នំពេញ ប្រគល់ជូននាយរងផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ដែលមានជំងឺយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ ដោយអនុវត្តន៍តាមការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរួមទាំងថវិការមួយចំនួន មកជូនលោកអនុសេនីយ៍ឯក អ៊ួង ផល្លា នាយរងផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ដែលមានជំងឺយ៉ាងធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ (ក្រុងតាខ្មៅ) ៕ ដោយ ៖ ភារ៉ា និងប៊ុនធី