Category: ព័ត៌មានសង្គម

  • នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងក្នុងករណីឆក់កាបូបយួរដៃស្ត្រីជនជាតិស្វីស

    នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងក្នុងករណីឆក់កាបូបយួរដៃស្ត្រីជនជាតិស្វីស

    ភ្នំពេញ ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១៩និង ៤៥នាទី ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ បានធ្វេីការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទលួច មានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃពីស្ត្រីជនជាតិស្វីស) ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៦ ផ្លូវលេខ២១៥កែងផ្លូវលេខ១៣៤ ក្រុមទី២៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលចាប់បានឈ្មោះមាស រៈទិត្យ ហៅ ទី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ចចាប់បានវត្ថុតាងមាន: -ម៉ូតូចំនួន ០១គ្រឿងម៉ាក Honda សេ១២៥ ស៊េរី២០២០ ពាក់ស្លាកលេខស្វាយរៀង 1O -3022 ដែលមានលេខតួនិងលេខម៉ាស៉ីន : ៤៣៥៤៤ជារបស់ជនសង្ស័យខាងលើ ជិះធ្វើសកម្មភាពឆក់និងកាបូបយួរដៃពណ៌ខ្មៅចំនួន១ ក្នុងនោះមាន: ទូរស័ព្ទដៃម៉ាក I…

  • ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាឱ្យ ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាឱ្យ ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ ៖ នៅអគ្គស្នងការដ្ឋាននគរបាល ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុអញ្ញាតឱ្យ លោក លី ស៊ាងមីង (LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងសុំអនុសាសន៍ដឹកនាំ និងប្រឹក្សាយោបល់លើការងារកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលជាតិចិន ក្នុងវិស័យប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណចិន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗដែលទទួលបាន តាមរយៈកិច្ចសហការរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិចិន និងភាពរីកចម្រើនរបស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រតិបត្តិការក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក្នុងឱកាសនោះក៏បានថ្លែងអំណរគុណដល់ភាគីរដ្ឋាភិបាលចិន ដែលក្នុងរយៈកាលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់នគរបាលជាតិកម្ពុជា ទាំងឧបករណ៍ និងមធ្យោបាយសម្ភារៈបម្រើឱ្យកិច្ចប្រតិបត្តិការ…

  • អភិបាលខេត្តកំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ មានអ្នកវិនិយោគជាច្រើន បាន និង កំពុងដាក់គោលដៅវិនិយោគដោយក្នុងនោះមានរោងចក្រមួយចំនួនកំពុងបន្តបើកទ្វារទទួលរើសកម្មករ កម្មការិនីបន្ថែមទៀតឱ្យចូលធ្វើការ

    អភិបាលខេត្តកំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ មានអ្នកវិនិយោគជាច្រើន បាន និង កំពុងដាក់គោលដៅវិនិយោគដោយក្នុងនោះមានរោងចក្រមួយចំនួនកំពុងបន្តបើកទ្វារទទួលរើសកម្មករ កម្មការិនីបន្ថែមទៀតឱ្យចូលធ្វើការ

    កំពង់ស្ពឺ៖ ក្នុងឱកាសចុះសួរសុខទុក្ខនិងផ្តល់ទឹកដោះគោដល់កុមារតូចមានអាយុចាប់ពីមួយថ្ងៃដល់២ឆ្នាំដែលកំពុងរស់នៅក្នុងបន្ទុកតាយាយចំនួន ៥៣៣នាក់ក្នុងភូមិទាំង១៩ នៃឃុំព្នាយ ស្រុកសំរោងទង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ខេត្តកំពង់ស្ពឺ មានអ្នកវិនិយោគជាច្រើនបាននិងកំពុងដាក់គោលដៅវិនិយោគដោយក្នុងនោះមានរោងចក្រមួយចំនួនកំពុងបន្តបើកទ្វារទទួលរើសកម្មករ កម្មការិនីបន្ថែមទៀតឱ្យចូលធ្វើការ ហើយស្របពេលដែលរោងចក្របន្តបើកទ្វារនេះដែររដ្ឋបាលខេត្តកំពុងជួបនូវវិបត្តិកង្វះកម្មករដើម្បីបំពេញតម្រូវការងារដោយក្នុងនោះខេត្តកំពុងប្រកាសរកកម្មករប្រមាណជាង១ម៉ឺននាក់បន្ថែមទៀត ។ ឯកឧត្តម វ៉ី សំណាង បន្តថាខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្នគិតសរុបមានចំនួន ដល់ទៅ៣៨១កន្លែង ហើយមានកម្មករ និយោជិតសរុប ១៥៥,៥៥២នាក់ ស្រី។ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងមានចំនួន ដល់ទៅ១៨៧កន្លែង ។ ដោយគិតក្នុងចំណោមអ្នកដែលធ្វើការក្នុងរោងចក្រមានប្រមាណ ៩០ភាគរយជាស្រ្តី។ ស្ថិតក្នុងស្ថានភាពបែបនេះ ដើម្បីអាចឱ្យពួកគេទៅធ្វើការនៅតាមទីប្រជុំជនបាន ស្ត្រីខ្លះត្រូវបង្ខំចិត្តទុកកូនរបស់ខ្លួនឱ្យនៅស្រុកកំណើតឬផ្ញើជាមួយក្រុមគ្រួសារដែលមានម្តាយឪពុកដែលមានវ័យចាស់ឱ្យមើលចិញ្ចឹមបីបាច់ថែទាំជំនួសពេញមួយថ្ងៃៗ ដើម្បីពួកគេមានឱកាសក្នុងការប្រកបកិច្ចការងារ។ដូច្នេះនៅតាមផ្ទះនិមួយៗក្នុងភូមិគេសង្កេតឃើញតែតាយាយប៉ុណ្ណោះដែលនៅជាមួយចៅហាក់បីដូចមនុស្សចាស់មានកូនតូចអញ្ចឹង។ អភិបាលខេត្តកំពង់ស្ពឺបានថ្លែងនូវការកោតសរសើរដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ស្ពឺដែលគិតមកទល់ពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរខ្លាំង កូនក្មួយមានការងារធ្វើគ្រប់គ្នា។ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ពលរដ្ឋក្នុងខេត្តនេះមានជីវភាព ធូរធារ ស៊ីវិល័យ ទៀតផង ៕ ដោយ៖ម៉ុន

  • ឯកឧត្តម ញ៉ែម សំអឿន ប្រគល់ម៉ូតូចំនួន៣គ្រឿងជូន ដល់កងកម្លាំងការពារព្រំដែននៅតំបន់មុំ៣កន្ទុយនាគ

    ឯកឧត្តម ញ៉ែម សំអឿន ប្រគល់ម៉ូតូចំនួន៣គ្រឿងជូន ដល់កងកម្លាំងការពារព្រំដែននៅតំបន់មុំ៣កន្ទុយនាគ

    រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់ម៉ូតូម៉ាក វេវ ចំនួន ៣គ្រឿង ជូនអង្គភាពចំនួន ៣ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំ៣កន្ទុយនាគ(កម្ពុជា វៀតណាម ឡាវ)។ ក្នុងនោះអង្គភាព យោធា១គ្រឿង អង្គភាពនគរបាល១គ្រឿង និងអង្គភាពឧទ្យាននុរក្ស ១គ្រឿង។ ការប្រគល់ទទួលម៉ូតូនេះគឺឆ្លើយតបតាមសំណូមពរ របស់អង្គភាពទាំងបីដែលស្នើសុំឯកឧត្តម ក្នុងអំឡុងពេលដែល ឯកឧត្តមអញ្ជើញសួសុខទុក្ខកងកម្លាំងទាំងបីកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ ជាមួយគ្នានេះមេបញ្ជាការកងកម្លាំងទាំងបី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ដែលយកចិត្តទុកដាក់គិតគូរដល់កងកម្លាំងនគរបាលការពារព្រំដែនដោយបានផ្តល់ម៉ូតូ១គ្រឿង ដើម្បីជិះបម្រើការងារការពារសន្តិសុខ ជូនជាតិ និងប្រជាពលរដ្ឋ៕ ដោយ គតិ យុត្ត

  • កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារជាតិ ញៀន

    កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារជាតិ ញៀន

    ភ្នំពេញ ៖ នាយប់ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌព្រែកព្នៅ និងជាប្រធានវេនប្រចាំបញ្ជា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និង ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិ ញៀន នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការ ខាងលេី មានកម្លាំងចូលរួមសរុបចំនួន៣២នាក់ ក្នុងនោះរួមមាន ៖ មន្ត្រីសាលាខណ្ឌចំនួន: ០៩នាក់ ,អធិការដ្ឋាននគរបាលខណ្ឌចំនួន: ០៨នាក់ ,កងរាជអាវុធហត្ថខណ្ឌចំនួន: ០៧នាក់ , និងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌចំនួន: ០៨នាក់ ។ ជាលទ្ធផល ៖

  • លោកតាអាយុជាង ៨០ឆ្នាំ សម្រេចក្តីបំណងប្រាថ្នា និងប្រគល់វត្ថុបុរាណ អាយុជាង ៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន

    លោកតាអាយុជាង ៨០ឆ្នាំ សម្រេចក្តីបំណងប្រាថ្នា និងប្រគល់វត្ថុបុរាណ អាយុជាង ៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ញាតឱ្យកុងទ្រី និងក្រុមគ្រួសារ ជួបសម្តែងការគួរសម តាមបំណងប្រាថ្នារបស់លោកតា ដែលចង់ជួបសម្តេចដោយផ្ទាល់ និងប្រគល់វត្ថុបុរាណ (ប៉ាន់តែ) អាយុជាង៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សាវរីយ៍។ លោកតា កុងទ្រី ដែលមានអាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ក៏មានបំណងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ តាំងពីបាតដៃទទេ រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង ៤០ឆ្នាំមកនេះ ៕ ដោយ វណ្ណលុក

  • ឯកឧត្តម ឃួង ស្រេង អរគុណ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានបំពេញការងារ ក្នុងតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ

    ឯកឧត្តម ឃួង ស្រេង អរគុណ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានបំពេញការងារ ក្នុងតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ

    ភ្នំពេញ៖ ក្នុងពិធីប្រកាសភារកិច្ច និងតែងតាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញចំនួន ២៤រូប នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៣នេះ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានបំពេញការងារបានជោគជ័យក្នុងតួនាទីនិងភារកិច្ចរបស់ខ្លួន ពិសេសការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ភាពជោគជ័យ របស់រដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ គឺពិតជាបានមកពីការលះបង់របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរបស់យើងនិងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ពិតជាអរគុណចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសនៅក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺ covid-19 រហូតទទួលបានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ចប្រទេសឱ្យប្រក្រតីឡើងវិញ។ គួរបញ្ជាក់ថា ក្នុងការប្រកាសផ្ទេរ ភារកិច្ចនិងតែងតាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញចំនួន២៤រូបខាងលើនេះ គឺត្រូវផ្ទេរភារកិច្ច មន្ត្រី១រូប ជាមួយនិងការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ២៣ រូបថែមទៀត ដែលក្នុងនោះត្រូវបានតែងតាំង ជានាយិការង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ,ជានាយកទីចាត់ការ ប្រធាន អនុប្រធានការិយាល័យផងដែរ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

  • សមាជិកាអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗជាង ៧០០នាក់ នៅខណ្ឌមានជ័យ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

    សមាជិកាអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗជាង ៧០០នាក់ នៅខណ្ឌមានជ័យ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញៈ សមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗទៀត ចំនួនជាង ៧០០នាក់ នៅខណ្ឌមានជ័យ បានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលពិធីប្រកាសបញ្ចូលសមាជិក សមាជិកាទាំងនោះជាផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត សរុបចំនួន ៧០៥នាក់ ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈន៍ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ត្រូវបានប្រារព្ធជាផ្លូវការ

    វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ត្រូវបានប្រារព្ធជាផ្លូវការ

    សៀមរាប៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី 3R និង សេដ្ឋកិច្ចចក្រាក្រោមប្រធានបទ”សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍន៍ វិស័យចម្បងៗដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតី ភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញ ចូលរួមពីលោក Shigeki KOBAYASHI, រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន លោកបណ្ឌិត Dr. Kazushige Endo,នាយកមជ្ឍ មណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍ ក្នុងតំបន់ លោកស្រី Alissa Chaker, តំណាងកម្មវិធីសហ ប្រជាជាតិប្រចាំ នៅកម្ពុជាçលោកស្រី Ms. Maimunah Mohd Sharif, អគ្គលេខាធិការងអគ្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិនៃអង្គការ UN Habitat លោក Li Jinhua អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការសង្គម និង សេដ្ឋកិច្ច នៃ UN DEAនិងបណ្តា ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាហ្វិកចំនួន ៣៩ ប្រទេស…

  • ទូទាំងប្រទេស យានយន្តល្មើស ៣៩៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ម្សិលមិញ

    ទូទាំងប្រទេស យានយន្តល្មើស ៣៩៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ម្សិលមិញ

    ភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ សមត្ថកិច្ចជំនាញចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១២១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ សូមជម្រាបថា ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៦៩៤ គ្រឿង ម៉ូតូ ចំនួន ១.៣០២ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣៩៩ គ្រឿង មាន ម៉ូតូ ចំនួន ៣៤២ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ…