Category: ព័ត៌មានសង្គម

  • ការជួបជុំរបស់សមាគមខ្មែរ.ចិន ខេត្តបន្ទាយមានជ័យ មានអត្ថន័យបន្តរួមរួបសាមគ្គី ឯកភាព ស្មារតីសប្បុរស រវាងថ្នាក់ដឹកនាំនិងសមាជិកគ្រប់ជំនាន់

    ការជួបជុំរបស់សមាគមខ្មែរ.ចិន ខេត្តបន្ទាយមានជ័យ មានអត្ថន័យបន្តរួមរួបសាមគ្គី ឯកភាព ស្មារតីសប្បុរស រវាងថ្នាក់ដឹកនាំនិងសមាជិកគ្រប់ជំនាន់

    បន្ទាយមានជ័យ៖ ការជួបជុំរបស់សមាគមខ្មែរ.ចិន ខេត្តបន្ទាយមានជ័យ មានអត្ថន័យបន្តរួបរួមសាមគ្គី ឯកភាព ស្មារតីសប្បុរសពិសេសថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជំនាន់ ។ នេះគឺជាការលើកឡើង របស់ លោកលី សារី អភិបាលរងខេត្តតបន្ទាយមានជ័យ ក្នុងពិធីសម្ពោធអាសនៈ លោកយាយ លោកតា ចាស់ស្រុក និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខ្មែរ ដែលបានធ្វើនៅទីតាំងសាលារៀនខ្មែរ ចិន ផីឆឹង សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោក ឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ជនជាតិចិន និងខ្មែរសែស្រឡាយចិនមានការគោរពបូជាចំពោះដូនតា(កុងម៉ា) ការគោរពអ្នកតា(លោកយាយលោកតាចាស់ស្រុក)និងទេព្តានិងមានជំនឿជឿជាក់សក្តិសិទ្ធិ ការគោរព កិច្ចប្រតិបត្តិដោយកតញ្ញូតារបស់យើងគ្រប់គ្រប់គ្នា នាំឱ្យមានសេចក្តីសុខសប្បាយ រកស៊ីមានមានបាន មានការរីកចម្រើនរុងរឿង ។ លោក ឆាន់ ប៊ុនម៉ាន់ បានបន្តថា អាសនៈ (វិហារ) លោកយាយ លោកតាចាស់ស្រុកនៃសមាគមខ្មែរ ចិននខេត្តបន្ទាយមានជ័យនេះ មានទំហំ ១៤៤ម៉ែត្រក្រឡា បណ្តោយ ១២ម៉ែត្រ…

  • ក្រសួងសេដ្ឋកិច្ចនឹងរៀបចំកម្មវិធីសប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម

    ក្រសួងសេដ្ឋកិច្ចនឹងរៀបចំកម្មវិធីសប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម

    ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងរៀបចំកម្មវិធីសប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ ២០២៣នេះក្រោមប្រធានបទ «ពង្រឹងប្រសិទ្ធភាពនិងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា»ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។ សប្តាហ៍គាំពារសង្គមប្រចាំឆ្នាំ២០២៣ នឹងធ្វើឡើងផ្សព្វផ្សាយតាមរយៈផេកគាំពារសង្គមកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈខាងមុខ ដែលទំព័រនេះនឹងផ្សព្វផ្សាយពី ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ការកំណត់ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រក្នុងការ អភិវឌ្ឍគោលនយោបាយគាំពារសង្គម ការអភិវឌ្ឍនៃប្រព័ន្ធសន្តិសុខសង្គម ការអភិវឌ្ឍនៃកម្មវិធីជាតិជំនួយសង្គម និង ការពង្រឹងយន្តការគាំពារសង្គមដើម្បីតម្លាភាពនិងគណនេយ្យភាព។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេនសាន បានឱ្យដឹងថា៖ «សប្តាហ៍គាំពារសង្គម»ប្រចាំឆ្នាំ នេះ ជាវេទិកាថ្នាក់ជាតិមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ រវាងគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីទទួលបានធាតុចូលបន្ថែមសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ រួមទាំងលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជាដល់សាធារណជន។ ឯកឧត្តមបានបញ្ជាក់ថា៖ «ប្រធានបទឆ្នាំ២០២៣នេះ គឺយើងធ្វើឡើង ក្រោមប្រធានបទមួយថា ពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា»៕ដោយ៖ជា សុខនី

  • ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ – ១៤ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ

    ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ – ១៤ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ

    ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វេីការចេញផ្សាយតាមផេកផ្លូវការនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ៨ – ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ) ។ ក្រសួង ធនធាន ទឹក បានគូសបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់ទំនាបកណ្តាល ៖ ២-តំបន់ខ្ពង់រាប ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕ដោយ ៖ ជីម ភារ៉ា

  • អ្នកពាក់ព័ន្ធចំនួន ៨៦នាក់ ត្រូវឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៦ ម្សិលមិញ

    អ្នកពាក់ព័ន្ធចំនួន ៨៦នាក់ ត្រូវឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៦ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៨៦ នាក់ ( ស្រី ៧ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូ ទាំង ប្រទេស ចំនួន ១៣ករណី កាលពីថ្ងៃ ទី ០៦ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៨៦ នាក់ រួម មាន ៖ ជួញដូរ ៩ ករណី ឃាត់ ១៧ នាក់ (…

  • មីជាតិចូលរួមជាដៃគូឧបត្ថម្ភព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣

    មីជាតិចូលរួមជាដៃគូឧបត្ថម្ភព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣

    ខេត្តសៀមរាប៖ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៦ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតពេញ១ថ្ងៃ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមលើសការរំពឹងទុក រហូតដល់ប្រមាណ ១,០០០នាក់នៅតំបន់អង្គរ ខេត្តសៀមរាប ក្រោយខកខានរយៈពេល ២ឆ្នាំ ដោយសារវិបត្តិសាកលកូវីដ១៩។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyage ដោយចាប់ផ្ដើមកម្មវិធីរត់ នៅម៉ោង ៤ ភ្លឺ ក្នុងថ្ងៃទី ០៤ ខែកុម្ភៈនេះ ដោយក្នុងនោះមានកីឡាករ កីឡាការនីចូលរួម មកពី៤៣ប្រទេសលើពិភពលោក ដែលបែងចែកចេញជា ៦វិញ្ញាសារ។ ក្នុងនោះមានវិញ្ញាសារត់ចម្ងាយចំនួន ១០០គីឡូម៉ែត្រ ចម្ងាយ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៦គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ ដែលត្រូវចេញដំណើរ ជាបន្ដបន្ទាប់ ហើយកីឡាករ កីឡាការិនីម្នាក់ៗ អាចចំណាយពេលវេលា ដោយរត់ឆ្លងកាត់ឧបសគ្គ តាមតំបន់ព្រៃភ្នំ ប្រាង្គប្រាសាទ ផ្លូវលំ និងវាលស្រែ…

  • បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៧នាក់ កាលពីថ្ងៃទី០៥ ម្សិលមិញ

    បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៧នាក់ កាលពីថ្ងៃទី០៥ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ១៧ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូ ទាំង ប្រទេស ចំនួន ១៣ករណី កាលពីថ្ងៃ ទី ០៥ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ១៧ នាក់ រួម មាន ៖ ជួញដូរ ៧ ករណី ឃាត់ ៩ នាក់ (…

  • ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ នេះតទៅ

    ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ នេះតទៅ

    ភ្នំពេញ ៖ ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីរួមចំណែក ធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌បាន នឹងកំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រ ថ្កោលទោស ដោយក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះតទៅ ។ ការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះ នឹងផ្តល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឱ្យទទួលបាននូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញ ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈ កុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោល ទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច ។ ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលនេះ គឺតម្រូវឱ្យសាធារណជន ចូលទៅកាន់គេហទំព័រ របស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់ប្រព័ន្ធ…

  • ឯកឧត្តម ខ្វៃ អាទិត្យា ៖ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ

    ឯកឧត្តម ខ្វៃ អាទិត្យា ៖ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ

    ខេត្តកំពង់ធំ ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ។ ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅនៅក្នុងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្ថែមថា បច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួនរហូតដល់ ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧,៣ លានហិកតា ដែលជាមូលដ្ឋានក្នុងការបង្កើតសហគមន៍ការពារធម្មជាតិ ដើម្បីចូលរួមការពារធនធានធម្មជាតិ បានល្អប្រសើរសម្រាប់កូនចៅតជំនាន់។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានអនុវត្តន៍ និងសហការអនុវត្តន៍ជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួនលើការលើកកម្ពស់ជីវភាព រស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីផ្តល់ឱកាសដល់គ្រួសារសហគមន៍ស្វែងរកចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ ជាពិសេសបង្កលលទ្ធភាពបញ្ជូនកូនចៅទៅសាលារៀន ដែលផ្តល់នូវក្តីសង្ឃឹម ថាកូនចៅជំនាន់ក្រោយ នឹងលែងអាស្រ័យផល និងប្រើប្រាស់ធនធានធម្មជាតិមកបង្កើនជីវភាពតាមរយៈមុខរបរថ្មី ហើយទន្ទឹមនោះ នឹងកាត់បន្ថយការដាក់សម្ពាធន៍មកលើធនធានធម្មជាតិ និងជីវចម្រុះ ហើយបង្កើនក្តីស្រឡាញ់ជាតិ មាតុភូមិរបស់ខ្លួនកាន់តែខ្លាំង។ ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា កម្ពុជាបានពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយស្មារតី…

  • ផាកពិន័យយានយន្ត ល្មើសច្បាប់ ចំនួន ១៤៤ គ្រឿង តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក ទូ ទាំង ប្រទេស នាថ្ងៃទី ០៦ កុម្ភៈ ម្សិលមិញ

    ផាកពិន័យយានយន្ត ល្មើសច្បាប់ ចំនួន ១៤៤ គ្រឿង តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក ទូ ទាំង ប្រទេស នាថ្ងៃទី ០៦ កុម្ភៈ ម្សិលមិញ

    ភ្នំពេញ ៖ យោងតាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តី ពី ការ រឹត បន្ដឹង ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ម្សិលមិញ បានបញ្ជាក់ ថា ចំនួន គោលដៅ សរុប ៨៧ គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ១៦១ គ្រឿង ម៉ូតូ ចំនួន ៧២ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៤៤ គ្រឿង មាន ម៉ូតូ ចំនួន ៧២…

  • ឯកឧត្ដម អភិបាលខេត្តកណ្តាល បានផ្ដាំផ្ញើដល់ក្មួយៗ ជាសិស្សនិស្សិត ត្រូវខិតខំរៀនសូត្រ ព្រោះចំណេះវិជ្ជាសំខាន់ណាស់សម្រាប់ខ្លួនឯង និងប្រទេសជាតិ យុវជនជាទំពាំងស្នងឬស្សី

    ឯកឧត្ដម អភិបាលខេត្តកណ្តាល បានផ្ដាំផ្ញើដល់ក្មួយៗ ជាសិស្សនិស្សិត ត្រូវខិតខំរៀនសូត្រ ព្រោះចំណេះវិជ្ជាសំខាន់ណាស់សម្រាប់ខ្លួនឯង និងប្រទេសជាតិ យុវជនជាទំពាំងស្នងឬស្សី

    ខេត្តកណ្ដាល៖ គ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅខេត្តកណ្តាល ផ្តល់អាហារូបករណ៍សិក្សា ១០០% រយៈពេល ៤ឆ្នាំ ដល់សមណនិស្សិត-និស្សិតកុលបុត្រខ្មែរគ្រប់រូបដោយឥតបង់ថ្លៃសិក្សា លើមុខជំនាញចំនួន ២០ជំនាញ បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដំបូងក្រោមវត្តមានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រារព្ធធ្វើនៅបរិវេណវត្តព្រះឥន្ទ សាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានសង្ឃដីការថា សាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣នេះ គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅខេត្តកណ្តាល មិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍ ពណ៌សម្បុរ ព្រមទាំងជាគ្រឹះស្ថានឧត្តមសិក្សា មិនគិតពី ផលចំណេញ ស្ថិតក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់អាហារូបករណ៍សិក្សា ១០០% រយៈពេល៤ឆ្នាំ ដល់សមណនិស្សិត-និស្សិតកុលបុត្រខ្មែរគ្រប់រូបដោយឥតបង់ថ្លៃសិក្សា លើមុខជំនាញចំនួន…