-
គ្រួសារសពដែលរងគ្រោះដោយការកែច្នៃគ្រាប់បែក បានទទួល អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

(កំពង់ធំ)៖ លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងសហការី បាននាំយកអំណោយគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនគ្រួសារដែលរងគ្រោះដោយការកែច្នៃគ្រាប់បែក បានកើតឡើងនៅវេលាម៉ោង ០៧:២០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បុរសដែលបាត់បង់ជីវិតឈ្មោះ នឿន វិត អាយុ ៤២ឆ្នាំ ប្រពន្ធឈ្មោះ ទឺ មុំ អាយុ ៣៩ឆ្នាំ មានកូន ០៥នាក់ ស្រី ០១នាក់រស់នៅភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ លោកជំទាវ លំ គន្ធារី បានសំដែងនៅទឹកចិត្តដ៏សោកស្ដាយជាទីបំផុត ដែលបានបាត់បង់ជីវិតមនុស្សដែលជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ បានបន្សល់ទុកនៅប្រពន្ធ និងកូនរស់នៅលំបាក នៅក្នុងក្រុមគ្រួសារ។ ភាពលំបាកទាំងអស់នេះហើយធ្វើឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារសព ដើម្បីផ្ដល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់ពួកគាត់ឲ្យមានស្មារតីរឹងមាំឡើងវិញ។ លោកជំទាវក៏បានបន្តទៀតថា ដើម្បីចូលរួមចំណែកនូវមនុស្សធម៌ ត្រូវតែយកចិត្តទុកដាក់ និងជួយគាំទ្រគ្រប់ពេលវេលាដល់បងប្អូនដែលងាយរងគ្រោះ ទីណាមានទុក្ខលំបាកទីនោះ មានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះជួយដល់មូលដ្ឋាន។ លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានគ្រាប់មិនទាន់ផ្ទុះឬសម្ភារៈផ្សេងៗនៅក្នុងមូលដ្ឋាន ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច…
-
ផ្កាស្បៃរឿងចំនួនមួយលានដើម នឹងបង្ហាញខ្លួននៅក្នុងឱកាសនៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ

ត្បូងឃ្មុំ៖ ផ្កាស្បៃរឿងចំនួនមួយលានដើម នឹងដុះរីកស្គុះស្គាយ ពណ៌ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវ ទេសចរនៅក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។ដើមផ្កាស្បៃរឿងទាំងនេះ ត្រូវបានដឹកនាំដាំ ដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទ ព្រះធាតុបា ស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពី ព្រឹក ថ្ងៃទី៤ កុម្ភៈ ។ពិធីនេះក៏មានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាឬ ស.ស.យ.ក និងប្រជាពលរដ្ឋជាង ៥០០នាក់។ ក្នុងពិធីបាចគ្រាប់ស្បៃរឿងនេះ ឯកឧត្តម អ៊ាង សុផល្លែត មាន ប្រសាសន៍ថា ផ្កាស្បៃរឿងមានគុណ ប្រយោជន៍ចំពោះបរិស្ថាន ដោយវាអាចកំចាត់សត្វល្អិតចង្រៃ ធ្វើឱ្យដំណាំផ្សេងៗដែលនៅ ជុំវិញវាមាន ដំណាំស្រូវជាដើមមិនត្រូវបានបំផ្លាញដោយ សត្វ ល្អិតឡើយ។ ឯកឧត្តមរដ្ឋលេខាធិការបាន បំផុសឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋស្រឡាញ់បរិស្ថាន ដោយត្រូវចូលរួមក្នុងការការពារ បរិស្ថានដែល ជាអាយុជីវិតរបស់យើងទាំងអស់គ្នា។ ការបំផ្លាញ…
-
រដ្ឋបាលខេត្តកំពង់ស្ពឺ ផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៧១គ្រួសារ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានផ្តល់អំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ១៧១គ្រួសារ មកពីឃុំទាំង៧ នៃស្រុកភ្នំស្រួច ដែលការផ្តល់ជូននេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ស្រុកភ្នំស្រួចគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៥នៃខេត្តកំពង់ស្ពឺ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីខែមករាកន្លងទៅ ។ ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់ឃុំចំនួន៧គឺ៖ ឃុំយាយម៉ៅពេជ្រនិល ,ឃុំតាំងសំរោង, ឃុំក្រាំងដីវ៉ាយ, ឃុំអូរ ,ឃុំត្រែងត្រយឹង ឃុំមហាសាំង,និងឃុំតាំងស្យា ដែលជំនន់នេះបានបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារ។ក្រៅពីនោះ ជំនន់ទឹកភ្លៀងក៏បានបង្កផលប៉ះពាល់ដល់សាលារៀនចំនួន០៣កន្លែង នៅឃុំតាំងសំរោង១កន្លែង និងឃុំយាយពេជ្រនិលចំនួន០២កន្លែង ស្រែប្រាំង២ហិកតា ដំណាំផ្សេងៗ៣២ហិកតា និងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ប្រមាណជា៣៧៥២ម៉ែត្រផងដែរ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការបម្រែបម្រួលនៃអាកាសធាតុបានធ្វើឱ្យមានភ្លៀងធ្លាក់ជាប់គ្នា៤ថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែមករា ដែលជាខែស្ថិតក្នុងរដូវប្រាំង។ ភ្លៀងក្នុងខែនេះវាពិតជាមិនដែលមានទេពីដើមមក ហើយក៏មិនដែលមានជំនន់ក្នុងខែនេះដែរ។ នេះគឺបណ្តាលមកពីកត្តាមនុស្ស មនុស្សបានបំផ្លាញធម្មជាតិ កាប់អស់ព្រៃឈើ ទើបធ្វើឱ្យធម្មជាតិមានការប្រែប្រួលដូច្នេះ ហើយដោយសារតែការប្រែប្រួលនេះទើបធ្វើបងប្អូនប្រជាពលរដ្ឋត្រូវទទួលរងគ្រោះនិងបាត់បង់ទ្រព្យសម្បត្តិ។ តែដើម្បីឆ្លើយតបទៅនិងផលប៉ះពាល់ដែលបងប្អូនជួបប្រទះ រដ្ឋបាលខេត្តក្រោមការឧបត្ថម្ភគាំទ្រពីអង្គការជីវិតថ្លៃថ្នូរបានផ្តល់នូវអំណោយសង្គ្រោះបឋមដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ឯកឧត្តម វ៉ី សំណាង បានជំរុញឱ្យបងប្អូនត្រូវគិតគូរដល់សុខភាព រស់នៅត្រូវមានអនាម័យ ហូបស្អាតផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ…
-
ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ គ្រោងនិងបញ្ចប់នៅមុនពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ

ខេត្តបាត់ដំបង ៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីផ្តោតការតាមដាននិងវាយតម្លៃ ពីកិច្ចដំណើរការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅក្នុងក្រុងបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញដល់ក្រុមការងារវិស្វកម្មដែលអនុវត្តគម្រោង ត្រូវតែខិតខំពន្លឿនការសាងសង់ប្រព័ន្ធលូ ឱ្យបានកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យអាជ្ញាធរឆាប់បានសាងសង់ផ្លូវឱ្យស្អាតឡើងវិញ ក្នុងការសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ និងចរាចរយានជំនិះបានស្រួលឡើងវិញ។ ព្រោះបច្ចុប្បន្ននេះដោយសារការកាយផ្លូវ ដើម្បីរៀបចំប្រព័ន្ធលូនេះ វាបានបង្កនូវផលលំបាកនិងជាឧបសគ្គ រំខានដល់ការធ្វើចរាចរចេញចូល ទៅមក របស់ ប្រជាពលរដ្ឋទូទៅ ។ តាមរយៈការបង្ហាញពីវឌ្ឍនភាពការងារ នៃផែនការសាងសង់ និងអនុវត្តគម្រោងពីក្រុមវិស្វកម្មបច្ចេកទេស បានបង្ហាញឲ្យដឹងថា៖ ការសាងសង់នៅប៉ែកខាងកើតស្ទឹងសង្កែ ក្រុមការងារគ្រោងនិងបញ្ចប់ការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខឆាប់ៗនេះ ខណៈនៅផ្នែកប៉ែកខាងលិចស្ទឹងសង្កែនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៤ ។ ឯកឧត្តម សុខ លូ ក៏បានជំរុញឲ្យក្រុមការងារអនុវត្តសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យដំណើរការសាងសង់បានរលូន ហើយក្នុងនោះក៏ត្រូវបន្តកិច្ចសហការជាមួយ និងអាជ្ញាធរពាក់ព័ន្ធជាមួយទីតាំងគម្រោងត្រូវធ្វើការផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋនៅទីនោះ ឱ្យមានការយល់ដឹង អំពីគម្រោងមួយនេះ ។ ព្រមជាមួយគ្នាចាប់ពីដើមឆ្នាំ២០២៣ រដ្ឋបាលខេត្ត បាននិងកំពុងតែធ្វើការពន្លឿនក្នុងការកែលម្អសោភ័ណភាពនៅក្នុងទីក្រុង ដែលជាបេះដូងរបស់ខេត្ត ដោយបានធ្វើការសាងសង់នូវច្រាំងស្ទឹងសង្កែ ដើម្បីការពារមិនឱ្យបាក់ស្រុតដីនិងធានានិរន្តរភាពដល់ផ្លូវក្នុងការប្រើប្រាស់ ព្រមទាំងដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យបរិស្ថាននៅតាមបណ្ដោយដងស្ទឹងសង្កែ ដើម្បីបង្កើនដល់ការទាក់ទាញភ្ញៀវទេសចរ ដែលបានមកកម្សាន្តផងដែរ។ គួរបញ្ជាក់ដែរថា៖កន្លងទៅនេះ…
-
ក្រសួងមហាផ្ទៃ បន្តអំពាវនាវដល់ពលរដ្ឋមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព រួសរាន់ទៅបំពេញបែបបទធ្វើថ្មី, មានអត្តសញ្ញាណប័ណ្ណហួសសុពលភាពជាង ១លាននាក់ទៀត

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបន្តអំពាវនាវយ៉ាងទទូចសូមឱ្យប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព រួសរាន់ទៅបំពេញបែបបទដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថា អត្តសញ្ញាណប័ណ្ណអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានចេញនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១២ ក្រសួងមហាផ្ទៃបានចាប់ផ្តើមផលិតផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរឌីជីថល ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង គិតមកដល់ខែធ្នូឆ្នាំ២០២២ ក្រសួងបានផលិតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានចំនួន ១២.៣០៩.១៣១នាក់ ក្នុងនោះអ្នកដែល មានអាយុពី១៨ឆ្នាំឡើង មានចំនួន ១១.០៩៧.៨៦៧នាក់។ យោងតាមទិន្នន័យដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្តល់ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ (គិតដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវអស់សុពលភាពប្រើប្រាស់មានចំនួន ១.៧២៧.០៩៤នាក់ ។ ដើម្បីដោះស្រាយបញ្ហានេះក្រសួងមហាផ្ទៃ បានរៀបចំផែនការយុទ្ធនាការជំរុញការផលិត ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់អ្នកដែលកាន់អត្តសញ្ញាណប័ណ្ណអស់សុពលភាពទុតិយតា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២មក ដោយបានស្រង់យកទិន្នន័យអ្នកដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព បញ្ជូនទៅឃុំ សង្កាត់នៅទូទាំងប្រទេស ដើម្បីរៀបចំកម្មវិធីប្រតិទិនក្នុងការអញ្ជើញប្រជាពលរដ្ឋ តាមភូមិ ឃុំ សង្កាត់ មកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា។ ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរអគ្គនាយកដ្ឋាន…
-
សម្ដេចតេជោ ហ៊ុន សែន៖ ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រិត្យក្រមធម្មជាតិ ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី ។ សំណេររបស់សម្ដេចតេជោ ហ៊ុន សែន អមជាមួយរូបថតប្អូនថ្លៃស្រីរបស់សម្ដេច លោកជំទាវ ប៊ុន សុថា ចំនួន ៣សន្លឹក តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ តាមសេចក្ដីជូនដំណឹងមរណភាព នៅល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព នាថ្ងៃសុក ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។ សពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥…
-
ប្រជាពលរដ្ឋ ក្នុងស្រុករលាបៀ្អរ រីករាយ ដោយទទួលបានការជួសជុលកំណាត់ផ្លូវមួយខ្សែ ប្រវែងជាង ២ គីឡូម៉ែត្រ ឱ្យទៅជាផ្លូវកៅស៊ូ DBST

ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវមួយខ្សែមានប្រវែង ២៦៥៥ម៉ែត្រ ទទឹង ៦ម៉ែត្រ និងលូកាត់ទទឹងចំនួន ៧កន្លែង ត្រូវបានធ្វើពិធីបើកការដ្ឋានជួសជុលឲ្យទៅជាផ្លូវកៅស៊ូ DBST ស្ថិតនៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមអធិបតីភាព លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ។ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ផ្លូវកៅស៊ូ DBST ដែលបើកការដ្ឋានជួសជុលនៅពេលនេះ គឺជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធ ឲ្យកាន់តែប្រសើរឡើង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សិក្សានុសិស្ស និងការប្រកបមុខរបរដឹកជញ្ជូនកសិផលផ្សេងៗ សំដៅរួមកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ។ ផ្លូវមួយខ្សែនេះនឹងបំពាក់អំពូលភ្លើង និងអំពូលសឡាចំនួនប្រមាណ ១០០ ដើមដើម្បីជួយសម្រួលកាធ្វើដំណើររបស់បងប្អូននៅពេលយប់ នឹងលើកកម្ពស់សោភណ្ឌភាពក្នុងតំបន់នោះឲ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិក៏បានឧបត្ថម្ភជាអំណោយជា សារ៉ុង និងថវិកា ដល់បងប្អូនប្រជាពលរដ្ឋ ៣០០គ្រួសារ ក្នុងឱកាសនោះផងដែរ៕…
-
រដ្ឋមន្ត្រីក្រសួងការងារ ស្នើភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុក ដាក់លើការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានស្នើដល់និយោជក និងភាគីពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយផ្តោតលើ ការ អភិវឌ្ឍ ធនធានមនុស្ស ទីផ្សារការងារ និងការគាំពារសង្គម ដើម្បី រួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។ ការលើកឡើងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាធនធានមនុស្ស ឆ្នាំ២០២៣» ដែលរៀប ចំឡើង របស់យូរ៉ូឆេម កម្ពុជា (EUROCham Cambodia) និង សហព័ន្ធ និយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជា តំណាងនិយោជកនៅកម្ពុជាដ៏មានសក្តានុពល ក្នុងការចូលរួម អភិវឌ្ឍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្វើឡើង នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣។ នាឱកាសនោះឯកឧត្តម អ៊ិត សំហេង បានអះអាងថា ធនធាន មនុស្ស គឺជាមូលធនដ៏សំខាន់របស់សហគ្រាស គ្រឹះស្ថាននីមួយៗ ក្នុងការសម្រេចឱ្យបាននូវដំណើរការអាជីវកម្មប្រកបដោយផលិតភាពនិងចីរភាព ហើយការយកចិត្តទុកដាក់ក្នុងការកសាង ធនធាន មនុស្ស ជាកត្តាជោគជ័យគន្លឹះរបស់សហគ្រាស…
-
រដ្ឋបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋនិងឯកជន ប្រជាពលរដ្ឋ យកចិត្តទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ កុំចោលពាសវាលពាសកាលនាំឲ្យខូចសណ្ដាប់ធ្នាប់ បរិស្ថាន ក្រោមប្រធានបទ”ទីក្រុងស្អាតបដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្ដល់ភាពកក់ក្ដៅ”

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ២០២៣នេះរដ្ឋបាលខេត្ត និងរដ្ឌបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់ គ្រប់ស្ថាប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់វេចខ្ចប់ ក៏ដូចជាការពង្រឹង ប្រមូលសំរាម នៅតាមផ្ទះរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម ដើម្បីលើកកំពស់បរិស្ថាន សោភ័ណភាព ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របទៅនឺងបេក្ខភាព ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ” ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវបែបនេះ នៅក្នុងឱកាសដែលរដ្ឋបាលក្រុងកំពង់ឆ្នាំង សហការជាមួយមន្ទីរទេសចរណ៍ ខេត្ត ដោយមានការចូលរួមពី លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង មន្រ្តីរាជការអង្គភាពជុំវិញខេត្តកងកំលាំងប្រដាប់អាវុធទាំងបី ស.ស.យ.ក សិស្សានុសិស្សសរុបជាង ២០០នាក់ ធ្វើសកម្មភាពប្រមូលសំរាម នៅតាមដងផ្លូវ និង តាមមាត់ទន្លេផ្សារក្រោម ក្នុងក្រុងកំពង់ឆ្នាំង…
-
អភិបាលខេត្តកណ្តាលស្នើដល់ប្រជាពលរដ្ឋ សូមថែរក្សាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនអ្នកកាន់កាប់ដីធ្លី ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះ ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើង ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តម បន្តថា មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ហើយការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។ ឯកឧត្តម អភិបាលខេត្ត…