Category: ព័ត៌មានសង្គម

  • គ្រួសារសព អតីតមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ដែលមរណៈភាព កន្លងទៅថ្មីៗ ទទួលបានថវិកា រួមនឹងអំណោយ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា

    គ្រួសារសព អតីតមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ដែលមរណៈភាព កន្លងទៅថ្មីៗ ទទួលបានថវិកា រួមនឹងអំណោយ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា

    ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥លានរៀល, អង្ករចំនួន ០៤ការុង, ភេសជ្ជៈ ទឹកសុទ្ធ ចំនួន០៨កេស របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ឈួន សុផេន អតីតមន្ត្រី កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ដែលបានទទួលមរណៈភាព ដោយរោគាពាធ កាលពីវេលាម៉ោង២២៖៤០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅផ្ទះលេខ២៤អឺ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

  • ផ្សព្វផ្សាយ សេចក្តីប្រកាស ស្តីពី ការបង្កើត ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍ គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ស្ថិតក្នុង សមត្ថកិច្ច ក្រសួងមហាផ្ទៃ

    ផ្សព្វផ្សាយ សេចក្តីប្រកាស ស្តីពី ការបង្កើត ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍ គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ស្ថិតក្នុង សមត្ថកិច្ច ក្រសួងមហាផ្ទៃ

    ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាស ស្តីពីការបង្កើត ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍ គោនយោបាយ « ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព » ស្ថិតក្នុង សមត្ថកិច្ច ក្រសួងមហាផ្ទៃ ក្រោម វត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងមហាផ្ទៃ និង ជា ប្រធាន ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្តន៍ គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » ដោយមាន ការអញ្ជើញ ចូលរួម ពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក ព្រមទាំង មន្ត្រី ពាក់ព័ន្ធ ជាច្រើនរូប ទៀត ។ ក្នុងពិធី…

  • ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០១នាក់, អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០១នាក់, អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០១នាក់, ឣ្នកជាសះស្បើយ ០២នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០១នាក់, អ្នកជាសះស្បើយ ០២នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន…

  • ឯកឧត្តម ស្រ៊ុន ដារិទ្ធិ ៖ ការស្តារតំបន់ដីសើមឡើងវិញ ជាប្រធានបទមួយដ៏មានសារៈសំខាន់ និងរំលឹកដាស់តឿនយើងទាំងអស់គ្នា ស្តារឡើងវិញនូវតំបន់ដីសើម ជាធនធានដ៏សារៈសំខាន់មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស និងធម្មជាតិ

    ឯកឧត្តម ស្រ៊ុន ដារិទ្ធិ ៖ ការស្តារតំបន់ដីសើមឡើងវិញ ជាប្រធានបទមួយដ៏មានសារៈសំខាន់ និងរំលឹកដាស់តឿនយើងទាំងអស់គ្នា ស្តារឡើងវិញនូវតំបន់ដីសើម ជាធនធានដ៏សារៈសំខាន់មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស និងធម្មជាតិ

    ភ្នំពេញ ៖ «ការស្តារតំបន់ដីសើមឡើងវិញ» ដែលជាប្រធានបទមួយដ៏មានសារៈសំខាន់ និងរំលឹកដាស់តឿនយើងទាំងអស់គ្នា និងប្រាប់យើងថាដល់ពេលសម្រាប់យើងទាំងអស់គ្នាស្តារឡើងវិញនូវតំបន់ដីសើម ដែលជាធនធានដ៏សារៈសំខាន់មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ មនុស្ស និងធម្មជាតិ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បន្តថា៖ ការបាត់បង់តំបន់ដីសើម តាមរយៈការប្រើប្រាស់តំបន់ដីសើមសម្រាប់ ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ការកែប្រែ តំបន់ដីសើម ដើម្បីបម្រើដល់វិស័យកសិកម្ម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការស្រោចស្រព្វ ការលប់ឬចាក់បំពេញតំបន់ដីសើម សម្រាប់ការអភិវឌ្ឍនិងការសាងសង់លំនៅដ្ឋាននិងសំណង់ផ្សេងៗ ការបំពុល និងប្រមូលផលពីតំបន់ដីសើមហួសកម្រិត រួមជាមួយវត្តមានប្រភេទរាតត្បាតនិងកត្តាចង្រៃ កំពុងបង្កគ្រោះថ្នាក់ដល់ ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។ ឯកឧត្តមបន្តទៀតថា ជាក់ស្តែងនាពេលថ្មីៗនេះ តំបន់ដីសើមបឹងទន្លេសាប ដែលមានភូមិសាស្ត្រស្ថិតក្នុងខេត្តទាំង៦ រួមទាំងខេត្តបាត់ដំបងយើងនេះផងដែរនោះ បានទទួលរងនូវបញ្ហាដូចបានរៀបរាប់ខាងដើម ជាពិសេសការទន្ទ្រានកាន់កាប់ដីខុសច្បាប់ ពីជនខិលខូចមួយក្តាប់តូច ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ដីសើមដ៏មានសារៈសំខាន់នេះ។ ដោយមើលឃើញគុណតម្លៃ និងបញ្ហាប្រឈមដែលកំពុងកើតមាន នៅក្នុងតំបន់ដីសើមបឹងទន្លេសាបយើងនេះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីជាប្រមុខ បានដាក់ចេញនូវអនុសាសន៍ណែនាំ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់…

  • យានយន្តល្មើស ៤៧៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០១ ខែកុម្ភៈ ម្សិលមិញ

    យានយន្តល្មើស ៤៧៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០១ ខែកុម្ភៈ ម្សិលមិញ

    ភ្នំពេញ ៖ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា សមត្ថកិច្ចជំនាញចរាចរណ៍ បានដាក់គោលដៅសរុបចំនួន ១១៣គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៥១៨ គ្រឿង ម៉ូតូ ចំនួន ៤៧២ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤៧៩ គ្រឿង មាន ម៉ូតូ ចំនួន ៤៤៣ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។…

  • បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥៤នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ម្សិលមិញ

    បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥៤នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ម្សិលមិញ

    ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៥៤ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៨ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៥៤ នាក់ រួម មាន ៖ ជួញដូរ ១០ ករណី ឃាត់ ២៦ នាក់ , បើកបរ ក្រោម ឥទ្ធិពល ១ ករណី ឃាត់…

  • ស្នងការរងរាជធានីភ្នំពេញ២រូប តំណាងឯកឧត្ដមស្នងការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៣

    ស្នងការរងរាជធានីភ្នំពេញ២រូប តំណាងឯកឧត្ដមស្នងការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៣

    ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំការងារការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត ដើម្បីពិភាក្សា ដោះស្រាយនូវរាល់បញ្ហាប្រឈម និងដកបទពិសោធន៍អនុវត្តការងារកន្លងមក ព្រមទាំងពង្រឹងការគោរពវិន័យនគរបាលជាតិ។ ក្នុងកិច្ចប្រជុំ មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោកនាយ-នាយរងការិយាល័យ, លោកនាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធចំណុះផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។មួយរយៈនេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តែងតែពង្រឹងកម្លាំង បង្កើនការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសប្រឆាំងសេដ្ឋកិច្ច ៕ ដោយ ៖ ប៊ុនធី…

  • ឯកឧត្តមបណ្ឌិត ពេជ សោភ័ន៖ កម្ពុជាមានភ័ព្វសំណាង ដែលមានប្រមុខរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ នាំឱ្យប្រទេសជាតិរក្សាបាននូវសន្តិភាពនិងការរីកចម្រើនយ៉ាងឆាប់រហ័ស

    ឯកឧត្តមបណ្ឌិត ពេជ សោភ័ន៖ កម្ពុជាមានភ័ព្វសំណាង ដែលមានប្រមុខរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ នាំឱ្យប្រទេសជាតិរក្សាបាននូវសន្តិភាពនិងការរីកចម្រើនយ៉ាងឆាប់រហ័ស

    ខេត្តតាកែវ៖ បើយើងក្រឡេកមកមើលការកសាងហេដ្ឋារចនាសម្ព័ន្ធវិញ យើងឃើញថាកម្ពុជា គឺជាប្រទេសដែលបាន និងកំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងលើផ្ទៃប្រទេស ក្នុងពេលដែលប្រទេសមួយចំនួនបាននឹងកំពុងតែរងការបំផ្លិចបំផ្លាញហេដ្ឋារចនាម្ព័ន្ធ ដោយសារសង្រ្គាមទៅវិញ ដូចជាប្រទេសអ៊ុយក្រែន។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ ។ គួរបញ្ចាក់ថាការថ្លែងពីសំណាក់ឯកឧត្តមបណ្ឌិត ពេជ សោភ័ននេះដែរបានធ្វើឡើងក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ (DBST) ចំនួន ០១ខ្សែប្រវែង ៦ ៣០០ម៉ែត្រ ពីភូមិថ្នល់បត់ ឃុំពោធិ៍រំចាក ដល់ភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ឯកឧត្តមបណ្ឌិត ពេជ សោភ័នបានមានប្រសាសន៍ថា ការរីកសុះសាយ នៃសមិទ្ធផលលើគ្រប់វិស័យនៅទូទាំងស្រុកព្រៃកប្បាស ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត មណ្ឌលសុខភាព សាលារៀន និងវត្តអារាម ដែលសមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន…

  • រកឃើញផលិតផលគ្រឿងសម្អាង ម៉ាក Vibrant Glamour ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលកម្ពុជា

    រកឃើញផលិតផលគ្រឿងសម្អាង ម៉ាក Vibrant Glamour ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលកម្ពុជា

    ភ្នំពេញ ៖ នៅព្រឹក ថ្ងៃ ពុធ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ក្រសួង សុខាភិបាល កម្ពុជា បានចេញសេចក្តី ជូន ព័ត៌មាន ស្តីពីការ ស្រាវជ្រាវរកឃើញផលិតផលគ្រឿងសម្អាង ម៉ាក Vibrant Glamour ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលកម្ពុជា។ ក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង សុខាភិបាល បានបញ្ជាក់ថា៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថាៈ ក្រសួងសុខាភិបាលពិនិត្យឃើញមានការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក VIBRANT GLAMOUR“ជាច្រើនមុខគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថតម្រូវ ឧិរាល់ការចរាចរផលិតផលគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឹមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឬផលិតផលគ្រឿងសំអាង ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះសម្បែងចំនួនបីខ្នង នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះសម្បែងចំនួនបីខ្នង នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុក ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកកំពង់ស្វាយ និងសហការី បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះសម្បែងចំនួន ៣ខ្នងជាប់ៗគ្នា នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុក ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកកំពង់ស្វាយ បានបញ្ជាក់ថា អគ្គីភ័យបានឆាបឆេះផ្ទះចំនួន ៣ខ្នងសាងសង់ផ្ទាល់ដីជាប់ៗគ្នាដោយធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ហើយម្ចាស់ផ្ទះជាប់ចេញទៅប្រកបមុខរបររកទទួលទាននៅខាងក្រៅ ក្នុងនោះមានកគ្រួសារអតីតយុទ្ធជនមួយគ្រួសារផងដែរ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយ ចំពោះការបាត់បង់ផ្ទះសម្បែងដែលកំពុងរស់នៅ និងការខូចខាតទ្រព្យសម្បត្តិដែលបានសន្សំទុកសម្រាប់ដោះស្រាយជីវភាពគ្រួសារ តែពេលនេះត្រូវអគ្គីភ័យឆាបឆេះអស់គ្មានសល់…