Category: ព័ត៌មានសង្គម

  • អ្នកគ្រប់គ្រងថ្មី Miss Grand Cambodia ប្រកាសធ្វើឱ្យបានល្អ សម្រាប់ឆ្នាំ២០២៣ និងសំណូមពរមហាជនជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់ឆាកអន្តរជាតិ

    អ្នកគ្រប់គ្រងថ្មី Miss Grand Cambodia ប្រកាសធ្វើឱ្យបានល្អ សម្រាប់ឆ្នាំ២០២៣ និងសំណូមពរមហាជនជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់ឆាកអន្តរជាតិ

    ភ្នំពេញ ៖ អ្នកគ្រប់គ្រងថ្មី Miss Grand Cambodia ប្រកាសធ្វើឱ្យបានល្អ សម្រាប់ឆ្នាំ២០២៣ និងសំណូមពរមហាជនជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់ឆាកអន្តរជាតិ ។ ក្នុងកម្មវិធីធ្វើសន្និសីទសារព័ត៌មាន និងការចុះកិច្ចកុងត្រាទទួលស្គាល់ជាផ្លូវការណ៍ ក្នុងការទទួលសិទ្ធផ្តាច់មុខ ផលិតកម្មវិធី កញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា (Miss Grand Cambodia) នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Nawat អ្នកចាត់ការទូទៅ MISS GRAND INTERNATIONAL PUBLIC CO,LTD លោកស្រី អុឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 និងជាអ្នកទទួលបានសិទ្ធគ្រប់គ្រងថ្មី បានឱ្យដឹងថា Miss Grand Cambodia ជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រួសារ MISS GRAND លើវិស័យបវរកញ្ញាដ៏អស្ចារ្យមួយនេះ។ លោកស្រី អុឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 បានអោយដឹងទៀតថា ៖ MISS GRAND…

  • រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជំរុញឱ្យមន្ទីរធម្មការនិងសាសនា សហការជាមួយមន្ត្រីសង្ឃសាលាគណខេត្ត បន្តពង្រឹងគុណភាពដឹកនាំសាមគ្គីភាពផ្ទៃក្នុងរក្សាតម្លៃព្រះពុទ្ធសាសនាទៅឲ្យវត្តអារាមក្លាយទៅជាកន្លែងផ្តល់នូវចំណេះដឹងល្អ ធម៌អប់រំផ្លូវចិត្តចៀសវាងនូវអំពើហិង្សា

    រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជំរុញឱ្យមន្ទីរធម្មការនិងសាសនា សហការជាមួយមន្ត្រីសង្ឃសាលាគណខេត្ត បន្តពង្រឹងគុណភាពដឹកនាំសាមគ្គីភាពផ្ទៃក្នុងរក្សាតម្លៃព្រះពុទ្ធសាសនាទៅឲ្យវត្តអារាមក្លាយទៅជាកន្លែងផ្តល់នូវចំណេះដឹងល្អ ធម៌អប់រំផ្លូវចិត្តចៀសវាងនូវអំពើហិង្សា

    បន្ទាយមានជ័យ ៖ ក្នុងពិធីបិទអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ មករា២០២៣ ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានថ្លែងផ្តាំផ្ញើ ឱ្យមន្ត្រីមន្ទីរធម្មការនិងសាសនា សហការជាមួយមន្ត្រីសង្ឃសាលាគណខេត្ត បន្តពង្រឹងគុណភាពដឹកនាំសាមគ្គីភាពផ្ទៃក្នុងការរក្សាតម្លៃព្រះពុទ្ធសាសនា ពិសេសនៅវត្តអារាម ឱ្យក្លាយទៅជាកន្លែងផ្តល់នូវចំណេះដឹងល្អ ធម៌អប់រំផ្លូវចិត្តល្អ ចៀសវាងនូវអំពើហិង្សា បន្តទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មលើសាសនាកេងប្រវ័ញ្ចដើម្បីផលប្រយោជន៍លាភសក្ការៈ តាមគ្រប់រូបភាព ដែលធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់តម្លៃនៃព្រះពុទ្ធសាសនា ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សង្ឃឹមថា មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត បន្តសហការជាមួយព្រះមន្ត្រីសង្ឃ ក្នុងការពង្រឹងគុណភាពគ្រប់គ្រងវត្តអារាម ឲ្យមានរបៀបរៀបរយ មានសាមគ្គីភាពល្អ រក្សាតម្លៃព្រះពុទ្ធសាសនា បន្តជំរុញក្នុងការរៀបចំរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ក្រុង បន្តខិតខំពង្រឹងពង្រីកសាលាពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យ និងគ្រូបង្រៀនឲ្យមានគុណភាពល្អ ។ ឯកឧត្តមអ៊ុរាត្រី និងឯកឧត្តមហង្ស ចាន់ព្រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរធម្មការនិងសាសនាដែលបានសហការជាមួយសាលាគណខេត្តបានធ្វើឲ្យអង្គមហាសន្និបាតទទួលបានជោគជ័យ។ ក្នុងឱកាសនោះ ក៏មានរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៣៣៣អង្គផងដែរ ៕ ដោយ៖ឃិន គន្ធា

  • នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៥៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែមករា ម្សិលមិញ

    នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៥៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែមករា ម្សិលមិញ

    ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ថា ជនសង្ស័យទាំង ៥៧នាក់នោះ មាន ១៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៤ករណី និងជនសង្ស័យ ៤០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មេីសគ្រឿងញៀន ១១ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាចុងក្រោយនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ៖ ឆៃហួត

  • អធិការនគបាលខណ្ឌដង្កោ ដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ និងផ្សព្វផ្សាយផែនការរបស់ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ

    អធិការនគបាលខណ្ឌដង្កោ ដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ និងផ្សព្វផ្សាយផែនការរបស់ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ

    ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅវេលា ម៉ោង ៧.០០នាទី ព្រឹក ថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បាន ដឹកនាំកម្លាំងប្រជុំជួរគោរព ទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមាន ការ ចូលរួម ពីលោក លោក ស្រី អធិការរង លោក នាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រី ក្រោម ឱវាទទាំងអស់។ លោកអធិការបានផ្សព្វផ្សាយនូវផែនការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ រង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។ លើសពីនេះលោកអធិការបានណែនាំ ដល់កម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ត្រូវពង្រឹង និងយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមចេញអន្តរាគមន៍ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុកស្មាញ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ…

  • អ្នកស្លាប់កេីនដល់ ៣នាក់ ក្នុងករណីអគ្គិភ័យឆេះភោជនីយដ្ឋាន កន្លែងថ្មី នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក

    អ្នកស្លាប់កេីនដល់ ៣នាក់ ក្នុងករណីអគ្គិភ័យឆេះភោជនីយដ្ឋាន កន្លែងថ្មី នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក

    ភ្នំពេញ ៖ យោងតាមការបញ្ជាក់ពីមន្ត្រីបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានឲ្យដឹង នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា មានជនរងគ្រោះកេីនដល់៣នាក់ហេីយដែលបានស្លាប់ ក្នុងករណីគ្រោះអគ្គិភ័យឆេះភោជនីយដ្ឋាន យីហោ កន្លែងថ្មី កាលពីម្សិលមិញក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោល រាជធានីភ្នំពេញ បើទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះក៏ដោយ។ មន្ត្រីបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបញ្ជាក់ នៃហេតុការណ៍គ្រោះអគ្គីភ័យនៅសង្កាត់ផ្សារដេរប៉ូទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៣១ ខែមករា ធ្វើឲ្យមនុស្សស្លាប់ចំនួន០៣នាក់ ក្នុងនោះរួមមាន ៖ ជនរងគ្រោះទី១.ឈ្មោះ កែម កូលីន ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ, ទី២.ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តុ មាន ស្រុកកំណើតនៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់នៅពេល បញ្ជូន ទៅដល់មន្ទីរពេទ្យ និងទី៣ ឈ្មោះ…

  • អង្ករ ៣០០តោនរបស់សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ

    អង្ករ ៣០០តោនរបស់សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត បានប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ៖ អំណោយជាអង្កររបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ចំនួន ៣០០តោន ត្រូវបាននាំយកមកប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ។ ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០១ កុម្ភៈឆ្នាំ ២០២៣ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកផាន់ ចាន់ធុល តំណាង អ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាងនៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ អ្នកឧកកញ៉ា និងលោកជំទាវអ្នកឧកញ៉ា ដែលបាននាំយកអង្ករចំនួន ៣០០តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញ។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់…

  • នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ដកហូតបានវត្ថុតាងមួយចំនួន

    នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ដកហូតបានវត្ថុតាងមួយចំនួន

    ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ដកហូតបានវត្ថុតាងមួយចំនួន នៅវេលាម៉ោង ០១ និង ១៥នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុ វណ្ណី ហៅអានី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន គ្មានកូវីដ)។ សម្ភារះដកហូតរួមមាន៖ ដែកសំប៉ែតកែឆ្នៃសំរាប់កាច់សោករម៉ូតូចំនួន១, សោខ្សៀ និងសោជញ្ជៀនលេខ៨ចំនួន០២, ទួរវីសចំនួន០១, ដែកលួសកែឆ្នៃមួយកំណាត់សំរាប់ឆ្កឹះសោទ្វារផ្ទះ, ឧបករណ៍សំរាប់កាត់កញ្ចក់ចំនួនមួយ, ផ្លែកាំបិតចំនួន០២, កូនសោម៉ូតូចំនួន០៣, ស្រោមដៃ ១គូ, ខ្សែភ្លើងសំរាប់កូវអាគុយចំនួន០១។ លោកអធិការបានបន្តថា មុនពេលកើតហេតុកំលាំងល្បាត បានឃើញជនសង្ស័យឈ្មោះ សុ វណ្ណី ដើរមកកន្លែងកើតហេតុខាងលើ បំរ៉ុងចូលធ្វើសកម្មភាពលួច ក៏បានជួបនិងសមត្ថកិច្ច ហើយក៏បានឃាត់ត្រួតពិនិត្យ…

  • ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥០នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី៣១ ម្សិលមិញ

    ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥០នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី៣១ ម្សិលមិញ

    ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៥០នាក់ ( ស្រី ៦ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ១៧ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ១១ ករណី ឃាត់ ២៨ នាក់ ( ស្រី ៤ នាក់ ) , ដឹកជញ្ជូនរក្សាទុក ១ករណី ឃាត់…

  • យានយន្តល្មើស ២៥៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី៣១ ខែមករា ម្សិលមិញ

    យានយន្តល្មើស ២៥៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី៣១ ខែមករា ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១០៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មានមាន យានយន្ត ចូល គោលដៅ ចំនួន ២៨៨ គ្រឿង ម៉ូតូ ចំនួន ២៤១ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៥៨ គ្រឿង មាន ម៉ូតូ ចំនួន ២២១ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ…

  • ក្រសួងប្រៃសណីយ៍ជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ (Domain name) “.kh ”

    ក្រសួងប្រៃសណីយ៍ជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ (Domain name) “.kh ”

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ៣១ ខែ មករាឆ្នាំ ២០២៣ដល់សាធារណជនពីការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ (Domain name) “.kh ” ។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖ដើម្បីសម្រួលដល់ការស្នើសុំឈ្មោះដែនជាតិ (Domain name) ឱ្យបានឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំនិងដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ .kh”។ ឈ្មោះដែនជាតិ .kh នឹងផ្តល់ជូនសម្រាប់អ្នកស្នើសុំដែលជារូបវន្តបុគ្គល សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមប្រភេទឈ្មោះដែនជាតិរួមមាន .kh, .com.kh, .net.kh, .org.kh, ឬ .edu.kh ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ ការប្រើប្រាស់ឈ្មោះដែនជាតិ .kh ជាមធ្យោបាយដើម្បីបង្កើតអត្តសញ្ញាណផ្លូវការរបស់រូបវ័ន្ដបុគ្គលឬនីតិបុគ្គល នៅក្នុងប្រព័ន្ធអ៊ីនធឺណិត បង្កើនភាពជឿជាក់ លើពាណិជ្ជនាមដល់អតិថិជនឬដៃគូសហការ ជាពិសេសផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍បានឱ្យដឹងដែរថា៖ ដើម្បីស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័រ…