Category: ព័ត៌មានសង្គម

  • អាជ្ញាធរកោះកុង ដាក់កំហិតឱ្យពលរដ្ឋរុះរើខ្ទមអនាធិបតេយ្យ សាងសង់លើដីរដ្ឋ ត្រឹមថ្ងៃទី៦ខែកុម្ភៈនេះ

    អាជ្ញាធរកោះកុង ដាក់កំហិតឱ្យពលរដ្ឋរុះរើខ្ទមអនាធិបតេយ្យ សាងសង់លើដីរដ្ឋ ត្រឹមថ្ងៃទី៦ខែកុម្ភៈនេះ

    កោះកុង៖ រដ្ឋបាលខេត្តកោះកុង ត្រៀមចុះអនុវត្តវិធានរដ្ឋបាល និង កំណត់យកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ជាកំហិតឱ្យ ប្រជាពលរដ្ឋ រុះរើខ្ទមអនាធិបតេយ្យ ដោយអះអាងថាសង់លើដីរដ្ឋ និងដីរបស់ ក្រុមហ៊ុនហ្គ្រីនរិចគ្រុប ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ការត្រៀមនិងកំណត់ពេលវេលាជាក់លាក់ក្នុងការចុះរុះរើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២ ខែកុម្ភៈកន្លងទៅ ដែល ដឹកនាំដោយលោក សុខ សុទ្ធី បន្ទាប់ពីមានការណែនាំ និង អនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ នេះបើ តាមប្រភពរដ្ឋបាលខេត្តកោះកុង។ ក្នុងកិច្ចប្រជុំពិភាក្សានេះលោក សុខ សុទ្ធី ថ្លែងថា រដ្ឋបាលខេត្ត នឹងចេញលិខិតជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលទន្ទ្រានកាន់ កាប់ដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប រុះរើដោយខ្លួនឯង និង ចាកចេញពីដីរដ្ឋ ត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។លោកបញ្ជាក់ថា៖« រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានរដ្ឋបាលរុះរើ នៅថ្ងៃទី៧…

  • អគ្គិសនីកម្ពុជា ជូនដំណឹងថា អេស្កាវ៉ាទ័រ កាយដីដាក់លូប៉ះខ្សែក្រោមដី ដាច់ចរន្តអគ្គិសនីមួយចំនួននៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ

    អគ្គិសនីកម្ពុជា ជូនដំណឹងថា អេស្កាវ៉ាទ័រ កាយដីដាក់លូប៉ះខ្សែក្រោមដី ដាច់ចរន្តអគ្គិសនីមួយចំនួននៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ

    ភ្នំពេញ ៖ នៅព្រឹក ថ្ងៃ សុក្រ ទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ អគ្គិសនីកម្ពុជា បានចេញ សេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៩ (GS9-F8) មូលហេតុបណ្ដាលមកពីការដ្ឋានរបស់កោះពេជ្រ ប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ភ្លាមនោះ ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ សូមជម្រាបជូនថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៩ (GS9-F8) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី…

  • ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែនេះ

    ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែនេះ

    ភ្នំពេញ៖ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier)ប្រធានាធិបតីនៃសាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់ និងលោកជំទាវ អែលឃើ បឿឌិនបិនឌ័រ ( Mrs. Elke Büdenbender )នឹងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់មក បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។នេះបើយោងតាម ស្មារតី នៃកិច្ចប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ កិច្ចប្រជុំខាងលើដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សា រាជរដ្ឋាភិបាលអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ក្នុងកិច្ចប្រជុំឯកឧត្តម ឈិន កេតនា មានប្រសាសន៍ថា តាម កាលបរិច្ឆេទដែលបានគ្រោងទុកគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និង លោកជំទាវនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ។ប្រតិភូនឹងអញ្ជើញមកដល់កម្ពុជានៅម៉ោង ៩:៣០ ព្រឹក។ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាគណៈប្រតិភូជាន់ខ្ពស់នឹងជំនួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។អញ្ជើញដាក់ កម្រង ផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងដាក់…

  • ថ្ងៃទី២ខែកុម្ភៈ៖យានយន្តល្មើស ៤២៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

    ថ្ងៃទី២ខែកុម្ភៈ៖យានយន្តល្មើស ៤២៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១០៨គោលដៅដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៤៥៨ គ្រឿង ម៉ូតូ ចំនួន ៣៩១ គ្រឿង ។ក្នុងនេះសមត្ថកិច្ចបានរក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤២៩ គ្រឿង មាន ម៉ូតូ ចំនួន ៣៧៩ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកបានឱ្យដឹងទៀតថា…

  • អ្នកពាក់ព័ន្ធចំនួន ៤៦នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០២ ម្សិលមិញ

    អ្នកពាក់ព័ន្ធចំនួន ៤៦នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០២ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៤៦ នាក់ ( ស្រី ៥ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូ ទាំង ប្រទេស ចំនួន ១៥ករណី កាលពីថ្ងៃ ទី ០២ ខែមករា ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៤៦ នាក់ រួម មាន ៖ ជួញដូរ ១២ ករណី ឃាត់ ៣៦ នាក់ ( ស្រី…

  • អ.ស.ប នឹងជួយកៀរគរធនធានពីប្រភពក្រៅប្រទេស ដើម្បីពន្លឿន ការងារបោសសម្អាតមីននៅកម្ពុជា

    អ.ស.ប នឹងជួយកៀរគរធនធានពីប្រភពក្រៅប្រទេស ដើម្បីពន្លឿន ការងារបោសសម្អាតមីននៅកម្ពុជា

    ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា(អ.ស.ប) បានបង្ហាញការ គាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបង្កើត«មូលនិធិ កម្ពុជា គ្មានមីនឆ្នាំ២០២៥» ដើម្បីឈានទៅសម្រេចគោលដៅបោសសម្អាត គ្រាប់ មីនមិនទាន់អស់នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។ ទន្ទឹមគ្នានេះអ.ស.ប ក៏បានបង្ហាញបំណងចង់ជួយដល់កម្ពុជា ដើម្បីឈានទៅសម្រេច គោលដៅនេះ ផងដែរ។ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយអាជ្ញាធរមីន កាលពីថ្ងៃទី២ ខែកុម្ភៈ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា បានលើកឡើងថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងៗដែលសល់ពី សង្គ្រាម កំពុងបន្តសម្លាប់ និងបង្ករបួសស្នាមដល់ប្រជាជនកម្ពុជា។ ប្រភពពីអាជ្ញាធរមីន បានឱ្យដឹងនៅក្នុងជំនួបនោះថា៖ «លោកJoseph Scheuer បានឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋាន ក្នុងការដោះស្រាយបញ្ហាមីនហើយ លោក មានបំណងចង់ចូលរួមធ្វើការកៀរគរធនធានពីប្រភពក្រៅ ប្រទេស ដើម្បីការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាផងដែរ»។ តំណាងអ.ស.ប ប្រចាំកម្ពុជារូបនេះ ក៏បានប្តេជ្ញាថា នឹងបន្តគាំទ្រដល់ ការងារបោសសម្អាតមីននេះ ហើយសង្ឃឹមថាកម្ពុជានឹងអាច សម្រេច នូវគោលដៅរបស់ខ្លួន កម្ពុជាគ្មានមីនឆ្នាំ២០២៥ផងដែរ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ឯកឧត្តមទេសដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន…

  • រដ្ឋបាលខេត្តបាត់ដំបងបើកវេទិកាពិគ្រោះយោបល់ក្នុងភាពជាដៃគូ រវាងរដ្ឋបាលខេត្ត ជាមួយនិងអង្គការសង្គមស៊ីវិល

    រដ្ឋបាលខេត្តបាត់ដំបងបើកវេទិកាពិគ្រោះយោបល់ក្នុងភាពជាដៃគូ រវាងរដ្ឋបាលខេត្ត ជាមួយនិងអង្គការសង្គមស៊ីវិល

    ខេត្តបាត់ដំបង ៖ វេទិកាពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយនិងអង្គការសង្គមស៊ីវិល ដែលបាននិងកំពុងតែធ្វើប្រតិបត្តិការនៅក្នុងទឹកដីខេត្តបាត់ដំបង(លើកទី៦) ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង។ គោលបំណងនៃវេទិកា ភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល(NGO)សរុបចំនួន១២៧ដែលបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង និងដើម្បីផ្តោតនូវការរឹតចំណងសាមគ្គីភាព រវាង រដ្ឋបាលខេត្តបាត់ដំបង ជាមួយដៃគូធ្វើសកម្មភាពផ្ទាល់ របស់អង្គការសង្គមស៊ីវិលនានា ដែលមានប្រតិបត្តិការ ក្នុងខេត្តនិងស្វែងរកដំណោះស្រាយរួមមួយក្នុងការលើកកម្ពស់សកម្មភាព និងដើម្បីធ្វើជាដៃគូល្អក្នុងជួយសម្របសម្រួលដល់សហគមន៍មូលដ្ឋាននានា ។ តាមរយៈនៃវេទិកានេះ ក៏ជាឱកាសឲ្យបណ្តាអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់បានលើកជាសំណួរផ្តោតជាមតិសំណូមពរដាក់ជូនរដ្ឋបាលខេត្ត ដើម្បីពិនិត្យពិចារណានិងធ្វើការដោះស្រាយ សម្របសម្រួលបញ្ហាប្រឈម ដែលអង្គការសង្គមស៊ីវិលបានជួបប្រទះកន្លងមក។ហើយអ្វីដែលលើសពីសមត្ថភាពថ្នាក់ខេត្ត និង ទទួលយកទៅពិនិត្យពិចារណាឆ្លើយតបពេលក្រោយ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់ទុកវេទិកាថ្ងៃនេះ សង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្តនិងអង្គការសង្គមស៊ីវិលដែលបាននឹងកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង នឹងត្រូវបានពង្រឹងព្រមទាំងកាន់តែលើកកម្ពស់បន្ថែមទៀត តាមរយៈ នៃការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តោតនូវការរំពឹងនិងសង្ឃឹមថា៖ សមាគម សហគមន៍និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ នៅក្នុងខេត្តបាត់ដំបង នៅតែបន្តរក្សាបាននូវកិច្ចទំនាក់ទំនងល្អ ជាមួយនិងអាជ្ញាធរមូលដ្ឋាន មន្ទីរ និង អង្គភាពពាក់ព័ន្ធនានាដែលជាដៃគូ ក្នុងការបន្តអនុវត្តនូវសកម្មភាពរបស់ខ្លួន…

  • បង្កើនការងារខាងសេវាសាធារណៈ ក៏ដូចសេវាតម្រូវការរបស់ប្រជាពលរដ្ឋ និងកសាងមូលដ្ឋានជាគោដៅអភិវឌ្ឍឃុំ

    បង្កើនការងារខាងសេវាសាធារណៈ ក៏ដូចសេវាតម្រូវការរបស់ប្រជាពលរដ្ឋ និងកសាងមូលដ្ឋានជាគោដៅអភិវឌ្ឍឃុំ

    ខេត្តបន្ទាយមានជ័យ ៖ ការបង្កើនការងារខាងសេវាសាធារណៈ ក៏ដូចសេវាតម្រូវការរបស់ប្រជាពលរដ្ឋ និងកសាងមូលដ្ឋានជាគោលដៅអភិវឌ្ឍឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នេះបើតាមការឱ្យដឹង ពីលោក មេឃុំ ។ លោក ងិន សិទ្ធី ប្រធានក្រុមប្រឹក្សាឃុំស្វាយចេក បន្តថា ក្រៅពីធ្វើឲ្យភូមិឃុំមានសុវត្ថិភាពសណ្ដាប់ធ្នាប់សន្តិសុខ រដ្ឋបាលឃុំក៏ដូចក្រុមការងារយើងបានចុះសួរសុខទុក្ខនិងនាំយកគ្រឿងបរិភោគ សម្ភារប្រើប្រាស់ ថវិកាមួយចំនួនចែកដល់គ្រួសារមានជីវភាពខ្វះខាត ឬមានទុក្ខលំបាក។ ជាមួយគ្នានេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋ យើងបានជួសជុលកសាងផ្លូវ អាគារសិក្សា និងកុដិ និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមមូលដ្ឋានឃុំស្វាយចេក ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ លោក ងិន សិទ្ធី បន្តទៀតថា ចំពោះសេវាសាធារណៈដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ មន្ត្រីរដ្ឋបាលឃុំ ខិតខំធ្វើជូនពួកគាត់ដោយមិនគិតពេវេលា។ ចំពោះគោលដៅចំបងលើការងារអភិវឌ្ឍឃុំ បន្តស្វែងរកដៃគូ សប្បុរសជន ដើម្បីឲ្យពួកគេបានចូលរួម កសាងក្នុងមូលដ្ឋាន ហើយនិងស្វែងរកសមាគមកសិករឲ្យជួយទិញកសិផលរបស់ប្រជាកសិករយើង។ ហើយក៏ត្រូវបង្កើនការយកចិត្តទុកដាក់ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ផងដែរ ៕ ដោយ៖​ គៀន ច័ន្ទហ៊ីន

  • បងប្អូន ប្រជាពលរដ្ឋ ៧៥៩នាក់មកពី ១៣ឃុំ ក្នុងស្រុកទឹកឈូ ខេត្តកំពត ទទួលបានការពិនិត្យសុខភាពភ្នែក ដោយឥតគិតថ្លៃ

    បងប្អូន ប្រជាពលរដ្ឋ ៧៥៩នាក់មកពី ១៣ឃុំ ក្នុងស្រុកទឹកឈូ ខេត្តកំពត ទទួលបានការពិនិត្យសុខភាពភ្នែក ដោយឥតគិតថ្លៃ

    កំពត ៖ ក្នុងឱកាសចូលរួមបេសកកម្ម ពិនិត្យ សុខភាពភ្នែកនៅស្រុកទឹកឈូ ខេត្តកំពត លោក អុឹម ច័ន្ទសុធន អភិបាលស្រុកទឹកឈូ ថ្លែងថា បេសកកម្ម សុខភាពភ្នែក ផ្តល់ការពិនិត្យនិងព្យាបាល ជម្ងឺភ្នែកឡើងបាយ និងកន្ទុយថ្លែននេះ ត្រូវបានព្យាបាលដោយឥតគិតថ្លៃ ពីមូលនិធិ ចក្ខុខ្មែរ ដែលកម្មវិធីនេះត្រូវបានសហការ និងឧបត្ថម្ភ ពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ។ ហើយបងប្អូនដែលបានមកពិនិត្យ សុខភាពភ្នែក ថ្ងៃនេះ មានចំនួន ៧៥៩នាក់ មកពី ១៣ឃំ ដែលត្រូវរៀបចំឡើង នៅថ្ងៃទី០២ ខែ គុម្ភៈ ឆ្នាំ២០២៣នេះនៅ សាលាស្រុកទឹកឈូ ខេត្តកំពត ។ ឯកឧត្តម សៅវណ្ណ សេរីវុធ អនុរដ្ឋលេខាធិកា ក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ និង ជាអ្នកសម្របសម្រួលមូលនិធិ ចក្ខុខ្មែរ ដើម្បីកាត់បន្ថយអត្រាពិការភាព ភ្នែក ថ្លែងថា ឯក…

  • ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់

    ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់

    សៀមរាប៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ថ្លែងថា បណ្ឌិត្យសភានគរបាលកម្ពុជា បានបំពេញភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ ដែលជាការងារអាទិភាពចាំបាច់ និងត្រូវបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលបំណងធ្វើឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដ និងមានអាកប្បកិរិយាល្អ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងបែបនេះ កាលពីនៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងពិធីបិទ“វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលានគរបាលជាតិភូមិភាគ៤ ចំនួន ១៨៧នាក់ ក្នុងនោះក៏បានប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាលជ័យលាភី ចំនួន ១៥រូបផងដែរ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប ។ សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក៏បានសំណេះសំណាល នឹងផ្តល់ជាគន្លឹះសំខាន់ៗដល់សិស្សនករបាលនៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៦ នឹងប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅក្នុងសាលានគរបាលជាតិភូមិភាគ៤ ចំនួន ១៨៧នាក់ មុនកម្មវិធីបិទវគ្គផងដែរ…