Category: ព័ត៌មានសង្គម

  • ឯកឧត្តម ជា វ៉ាន់ដេត៖ប្រពន្ធ័បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមពន្លឿនការងារសេវាសាធារណៈកាន់តែប្រសើរឡើង

    ឯកឧត្តម ជា វ៉ាន់ដេត៖ប្រពន្ធ័បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមពន្លឿនការងារសេវាសាធារណៈកាន់តែប្រសើរឡើង

    ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកងឡើងថា ប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមពន្លៀនការងារសេវាសាធារណៈផ្សេងៗកាន់តែប្រសើរឡើង ។ ឯកឧត្តម បន្តថា តាមរយៈកិច្ចសហការរបស់ក្រសូងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនិង ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាដើម្បីចេញសញ្ញាបត្រឱ្យសិស្សដែលប្រឡងជាប់បាក់ឌុបប្រើប្រាស់។ ឯកឧត្តម ក៏បានលើកឡើងថា ពីមុនសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទតិយភូមិ (បាក់ឌុប) ជាប់ ឬធ្លាក់ (បញ្ជាក់នីត្យានុកូលកម្ម) បណ្តោះអាសន្ន គឹត្រូវទៅសំបញ្ជាក់នៅខេត្ត ឬស្រុកដើម្បីដាក់ពាក្សស្នើរសំសញ្ញាបត្របណ្តោះអាសន្ន យកមកប្រើប្រាស់ តែត្រូវចំណាយពេលច្រើនដំណាក់កាល។ ឯកឧត្តម បន្ថែមថា តាមរយៈកិច្ចសហការជាមួយក្រសួងទាំងពីរ គឺសិស្ស ឬនិស្សិត អាចទាញយក វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលជាការចំណេញពេលាច្រើន និងកាន់តែមានសុវត្តិភាព។ ការលើកឡើងនេះរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការគណបក្សចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ ធ្វើឡើងកាលពីថ្ងៃទី៥…

  • ដើម្បីឈានឆ្ពោះទៅទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»

    ដើម្បីឈានឆ្ពោះទៅទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»

    ខេត្តព្រះសីហនុ ៖ ដើម្បីឈានឆ្ពោះទៅទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ជូនដល់និស្សិតប្រមាណ ២០០អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។ លោកជំទាវ ម៉ែន នារីសោភ័គ បញ្ជាក់ពីគោលបំណងនៃកម្មវិធីផ្សព្វផ្សាយនាថ្ងៃនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា។ លោកជំទាវ បានរំលឹកពីខួបកំណើតរបស់កាកបាទក្រហមកម្ពុជា ដែលបានចាប់បដិសន្ធិកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយដែលជាសមាជិកទី៨៥…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ លោកជំទាវ គឺជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមរបស់សង្គមជាតិ ដែលជានិច្ចកាលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យទទួលបានការរីកចម្រើន។យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ម៉ាដេប៉ូ

  • កម្ពុជាជ្រើសរើសនាយសិក្ខាកាមយោធា បន្ទាប់ពីខកខានរយៈ ពេលបីឆ្នាំ

    កម្ពុជាជ្រើសរើសនាយសិក្ខាកាមយោធា បន្ទាប់ពីខកខានរយៈ ពេលបីឆ្នាំ

    ភ្នំពេញ៖ កម្ពុជាជ្រើសរើសនាយសិក្ខាកាមសិក្សាយោធាក្នុងឆ្នាំ ២០២៣ ដែលបានខកខានអស់រយៈពេលជាងបីឆ្នាំមកហើយ ដោយ សារវិបត្តិជំងឺឆ្លងកូវីដ១៩ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស បន្ត វេន ក្នុងវិស័យការពារជាតិ ប្រឈមនឹងការចូលនិវត្តន៍របស់នាយ ទាហា ន ដែលមានវ័យចំណាស់។ ក្រសួងការពារជាតិបានចាប់ផ្តើមចែកពាក្យដល់និស្សិត សិស្ស ដើម្បី បំពេញបែបបទស្នើសុំប្រឡងចូលក្នុងក្របខណ្ឌជាកងយោធពលខេមរភូមិន្ទចាប់ពីថ្ងៃទី០១ រហូតថ្ងៃទី១៥ ខែ កុម្ភៈ ដើម្បីជ្រើសរើសនាយ សិក្ខាកាមយោធាជំនាន់ថ្មីនៅតាមបណ្តាអង្គភាពនានាសម្រាប់ឆ្នាំ២០២៣ ។ ពិធីចែកនេះត្រូវបានដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ សុផាត អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការនៃសកលវិទ្យាល័យ ការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យា ធិការរង កាលពីដើមខែកុម្ភៈនេះ។ ឯកឧត្តម ជា តារា ទីប្រឹក្សានាយករដ្ឋមន្ត្រីនិងជាសាកលវិទ្យា ធិការ នៃសកលវិទ្យាល័យការពារជាតិ បានឱ្យដឹងថា ក្រុមការងារជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិស្ស និស្សិត បានកិច្ចសហការដ៏ ល្អជាមួយសាកលវិទ្យាល័យការពារជាតិ ដោយបានចាប់ផ្តើមដំណើរ ការពិនិត្យកាយសម្បទា និងផ្ដល់ពាក្យដល់សិស្ស និស្សិតដែលមាន…

  • សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់ សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នក

    សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់ សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នក

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់ សូមអ្នករក្សាខ្លួនជាមនុស្សនិងខិតខំរក្សាសុខភាពរបស់អ្នក ជាជាងមករករឿងគ្រួសារខ្ញុំ ។ សម្ដេចតេជោ បានលើកឡើងដូចនេះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមដូច្នេះថា៖ ភរិយាខ្ញុំ មានបងប្អូន៥នាក់ ស្រី៣នាក់ប្រុស ២នាក់។ បងប្រុសទី៣ ត្រូវប៉ុល ពត សម្លាប់ ពេលនេះប្អូនស្រីពៅ មរណភាពដោយជម្ងឺ ក្នុងពេលបងស្រីទី១ ទើបបានមកចូលរួម ដោយគាត់មានជម្ងឺផងដែរ។ សម្ដេចបន្តថា៖ មុននេះបន្តិច ក្រុមអាក្រក់នៅក្រៅប្រទេសថា ភរិយាខ្ញុំ កំពុងមានជម្ងឺជាទម្ងន់ ក្នុងពេលដែលភរិយាខ្ញុំ មិនបានឃ្លាតឆ្ងាយពីប្អូនស្រី តាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារម្ឈូស។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ សម្ដេចថា ពិតជាអាក្រក់កែមិនបាន ទាំងមេ ទាំងកូន ដែលគ្មានសារជាតិជាមនុស្សសោះ ៕ ដោយ…

  • រដ្ឋបាលរាជធានីភ្នំពេញ នឹងតម្រាយផ្លូវមួយចំនួន ដើម្បីធ្វើការដង្ហែសព លោកជំទាវ ប៊ុន សុថា

    រដ្ឋបាលរាជធានីភ្នំពេញ នឹងតម្រាយផ្លូវមួយចំនួន ដើម្បីធ្វើការដង្ហែសព លោកជំទាវ ប៊ុន សុថា

    ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង ធ្វើការ បង្វែរទិសចរាចរណ៍សម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរនៅលើផ្លូវមួយចំនួនដែលនឹងត្រូវយកសម្រាប់ដង្ហែសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលជាប្អូនស្រីបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅកាន់ វត្តបទុមវតី។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី៥ ខែកុម្ភៈ ស្តីពីការដង្ហែសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ីង ដែលបាន ទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា ក្រុមគ្រួសារនៃសពនឹងធ្វើពិធី ដង្ហែ សពទៅកាន់វត្តបទុមវតី ដើម្បីរៀបចំទុកដាក់តាមប្រពៃណី នាវេលាម៉ោង ៧:00 ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាននៃ សព ផ្ទះលេខ៦៦ រួចបន្តតាមផ្លូវលេខ២៨៥ បត់ស្តាំតាមបណ្ដោយផ្លូវលេខ៥១៦ ឆ្ពោះទៅផ្លូវលេខ៧០។ ក្បួនដង្ហែសពនឹងបន្តទៅតាមរង្វង់មូលគួចកាណុង បត់តាមបណ្តោយ មហាវិថី ព្រះមុនីវង្ស ឆ្ពោះទៅស្តុបបេកាសេ បន្តក្បួនដង្ហែតាមមហាវិថី ព្រះអង្គឌួង…

  • អ្នកនិពន្ធសៀវភៅសម្តែងការខកចិត្ត នៅពេលសំណេរមិនសូវមាន អ្នកចាប់អារម្មណ៍

    អ្នកនិពន្ធសៀវភៅសម្តែងការខកចិត្ត នៅពេលសំណេរមិនសូវមាន អ្នកចាប់អារម្មណ៍

    សៀមរាប៖ នាចុងខែមករា កន្លងទៅនេះបណ្ណាល័យសៀមរាប បាន ប្រារព្ធ ពិធីរម្លឹកខួបមួយឆ្នាំនៃការបង្កើតបណ្ណាល័យរបស់ខ្លួន។ ពិធី នេះធ្វើឡើង នៅក្នុងទីតាំងបណ្ណាល័យនេះតែម្ដងដែលមានទីតាំងនៅជិតវត្តពោធិ៍លង្កា ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការដាក់តាំងសៀវភៅសម្រាប់អាន និងដាក់លក់ជាច្រើននាពិធីនេះដែរ។ កញ្ញា វ៉ាន់ ចាន់ណារ៉ី បណ្ណារក្សនៃបណ្ណាល័យសៀមរាប បានប្រាប់ឱ្យដឹងថា នាពិធីនេះមានរៀបចំនូវស្ដង់សៀវភៅចំនួន ២៣ ស្ដង់ ដែលសរុបចំនួន ២០ អ្នកនិពន្ធ និងគ្រឹះស្ថានបោះពុម្ពផ្សាយ ដែលបានចូលរួមដាក់តាំងសៀវភៅ ក្នុងកម្មវិធីនេះ ហើយចំពោះចំនួនអ្នកចូលរួម និងអានសៀវភៅ មានចំនួន រហូតជាង ២ ០០០ នាក់ផងដែរ។ កញ្ញាបានបញ្ជាក់ថា ៖ «បណ្ណាល័យមិនសូវជាប្រឈមមុខនឹងបញ្ហា ច្រើន ប៉ុន្មានទេ ដោយសារជាកម្មវិធីដំបូងដែលខាងបណ្ណាល័យបានរៀបចំឡើង អ៊ីចឹងហើយបញ្ហាមួយចំនួនដែលយើងប្រឈមមុខគឺ ខ្វះខាតទីធ្លា នៃការ ប្រព្រឹត្តិកម្មវិធី និងការខ្វះខាតថវិការមួយចំនួនសម្រាប់រៀបចំកម្មវិធី ក្នុង រយៈ ពេលវែងប៉ុណ្ណោះ»។ នាពិធីនោះអ្នកនិពន្ធ ទ្រី សម្ផស្ស ដែលបានចូលរួមផងដែរនោះ បានសម្ដែង ចំណាប់អារម្មណ៍របស់ខ្លួនចំពោះកម្មវិធីនោះដោយបានលើកឡើងថា អ្នក…

  • នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លើកឡើងថាប្រទេសជាតិមានសុខសន្តិភាពទើបប្រជាពលរដ្ឋមានឱកាសរកស៊ីទទួលទានមានបាន និងទទួលបានការអភិវឌ្ឍន៍

    នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លើកឡើងថាប្រទេសជាតិមានសុខសន្តិភាពទើបប្រជាពលរដ្ឋមានឱកាសរកស៊ីទទួលទានមានបាន និងទទួលបានការអភិវឌ្ឍន៍

    កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញជួបនិងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ ២២៣គ្រួសារ ក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា សុខសន្តិភាពមិនត្រឹមតែផ្ដល់ឱ្យប្រទេសជាតិនិងប្រជាជនកម្ពុជារស់នៅក្នុងសេចក្ដីសុខសាន្តនិងមានភាពកក់ក្ដៅទាំងផ្លូវចិត្តនិងផ្លូវកាយនោះទេ ប៉ុន្តែវាបានផ្ដល់នូវឱកាសការងារ រួបរួមសាមគ្គីគ្នា កសាងនូវសមិទ្ធផលនានាជាច្រើនឡើងវិញ មានទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បន្តថា ភាពរីកចម្រើនរបស់ប្រទេសជាតិ ដែលមានរហូតមកដល់សព្វថ្ងៃនេះ តាំងពីទីក្រុងរហូតដល់ជនបទគឺបានកើតឡើងដោយសារតែកត្តាសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានបិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាអូសបន្លាយរាប់ទសវត្សរ៍កន្លងមកនេះ ។ នាយឧត្តមសេនីយ៍ក៏គូសបញ្ជាក់ផងដែរថា កំពង់ស្ពឺគឺជាខេត្តមួយដែលរងការប្រទាញប្រទង់គ្នាដោយចុងអាវុធយូរអង្វែងហើយបានធ្វើឱ្យប្រជាជនទទួលរងគ្រោះពីសង្រ្គាមនេះមិនតិចដែរ គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការរកស៊ីទទួលទាន មួយថ្ងៃៗរវល់តែរកចូលក្នុងរណ្តៅដើម្បីភាស់ខ្លួនចេញពីគ្រាប់កាំភ្លើង តែបច្ចុប្បន្នយើងមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋរស់នៅមានជីវភាពកាន់តែល្អប្រសើរឡើង មានឱកាសគ្រប់គ្រាន់ក្នុងការដើរហើររកស៊ី ដើម្បីលើកស្ទួយជីវភាពគ្រួសារ មិនតែប៉ុណ្ណោះសន្តិភាពបានផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមចំណែកនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលទៀតផង។ទាំងនេះគឺជាសក្ខីភាពដែលបានមកពីសុខសន្តិភាពដែលរកបានដោយកម្រពីបាតដៃអ្នកស្ថានិកសន្តិភាពគឺសម្តេចតេជោ ហ៊ុន សែន។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពដែលកម្ពុជាទទួលបានក្រោមនយោយបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន…

  • មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះពិនិត្យវឌ្ឍនៈភាព នៃការរៀបចំដីសម្រាប់សាងសង់ទីបញ្ជាការថ្មី

    មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះពិនិត្យវឌ្ឍនៈភាព នៃការរៀបចំដីសម្រាប់សាងសង់ទីបញ្ជាការថ្មី

    (កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពទីតាំងដីដែលគ្រោងរៀបចំកសាងទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថ្មីដែលទីតាំងដីស្ថិតនៅចំនុចអាងទឹកអូរកំពិស ក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឱ្យដឹងថា អង្គភាពអាវុធហត្ថខេត្ត បានទទួលដីពីរដ្ឋបាលខេត្តកំពង់ស្ពឺ ចំនួន ៤៤.០២៣ម៉ែត្រការ៉េ ដើម្បីសាងសង់ទីបញ្ជាការដ្ឋានកងអាវុធហត្ថថ្មី ។ ហើយបច្ចុប្បន្នដីដែលទទួលបានពីរដ្ឋបាលខេត្ត ត្រូវបាននិងកំពុងបើកការដ្ឋានចាក់បំពេញនិងកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវនិងគ្រោងឈានទៅកសាងអាគាររដ្ឋបាលនាពេលខាងមុខផងដែរ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ពីវឌ្ឍនភាពនេះថា ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារបច្ចេកទេសនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការជីកស្រះចំនួន២ក្នុងនោះ១-ស្រះតូចទំហំ ២៣ម៉ែត្រគុណនឹង ៧២ម៉ែត្រជម្រៅ ៨ម៉ែត្រ រួចចរាល់ ១០០%បានផ្ទៃដី ៩៩៧២ម៉ែត្រគូប ២-គ្រឿងចក្របានជីកស្រះធំទំហំ ៥៧ម៉ែត្រគុណនឹង ៦៨ម៉ែត្រជម្រៅ ១០ម៉ែត្រ ។ ការជីកស្រះនេះគឺដើម្បីយកអាចម៌ដីមកចាក់បំពេញទីធ្លាទីតាំងសង់អាគាររដ្ឋបាលនិងបានស្រះដើម្បីស្តុកទឹកផ្គត់ផ្គង់ការប្រើប្រាស់ក្នុងទីបញ្ជាការនិងមួយភាគធំសម្រាប់ពលរដ្ឋក្នុងភូមិប្រើប្រាស់ក្នុងវិស័យកសិកម្ម ហើយបច្ចុប្បន្ន ស្រះធំជីកបានប្រមាណ៣០%ហើយ។ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ…

  • លោកអភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់អ្នកមានជំនឿជាក់ គោរពប្រតិបត្តិខាងវិស័យព្រះពុទ្ធសាសនានាំគ្នា បន្តលើកស្ទួយនិងថែរក្សាឲ្យស្ថិតស្ថេរគង់វង់យូរអង្វែងតរៀងទៅ

    លោកអភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់អ្នកមានជំនឿជាក់ គោរពប្រតិបត្តិខាងវិស័យព្រះពុទ្ធសាសនានាំគ្នា បន្តលើកស្ទួយនិងថែរក្សាឲ្យស្ថិតស្ថេរគង់វង់យូរអង្វែងតរៀងទៅ

    ខេត្តបន្ទាយមានជ័យ ៖ ក្នុងពិធីសម្ភោធឆ្លងសាលាធម្មសភានិងសមទ្ធិផលនានា ក្នុងវត្ត ភូមិអញ្ចាញ ឃុំឬស្សីក្រោកស្រុកមង្គលបូរីនៅខេត្តបន្ទាយមានជ័យនាពេលថ្មីៗ ឆ្នាំ២០២៣ លោក លី សារី អភិបាលរងខេត្ត បានបញ្ជាក់ពី វិស័យពុទ្ធចក្រនិង អាណចក្របានដើរទន្ទឹមគ្នា ក្នុងការអភិវឌ្ឍសង្គមជាតិ។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ មានវត្តអារាមចំនួន ២៥៤វត្ត និងព្រះសង្ឃ ៤ពាន់ ៣២១ អង្គ ហើយគណៈធម្មយុត្តិនិកាយ មាន ១១ វត្ត មានព្រះសង្ឃ១០៣អង្គ ។ លោក អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងទៀតថា អ្នកគោរពពុទ្ធសាសនា ឬពុទ្ធបរិស័ទសូមបន្តរួមគ្នាកសាងរាល់សមទ្ធិផលពុទ្ធសាសនាក្នុងវត្តអារាម ដ្បិតវត្តអារាមជាបណ្ណាល័យ រក្សារទុកប្រពៃណីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអក្សរសាស្ត្រជាតិ។ជាទីកន្លែង អប់រំនូវសីលធម៌ ចរិយាធម៌ គុណធម៌ ។ លោក អភិបាលរងខេត្ត បន្តថា ទីអារាម បានរួមចំណែកបណ្ណុះបណ្ដាលធនធានមនុស្សប្រកបដោយចំណេះដឹងខាងផ្លូវលោក ផ្លូវធម៌ ហើយសាងកុសលធម៌ដែលជាអំពើល្អនាំមកនូវសេចក្ដីសុខទាំងជាតិនេះ ជាតិមុខ។ មួយវិញទៀត រួមគ្នា ឧបត្ថម្ភ គាំទ្រ ថែរក្សាវិស័យព្រះពុទ្ធសាសនាឲ្យរីកចម្រើន…