Category: ព័ត៌មានសង្គម

  • ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥០នាក់ ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៧ ម្សិលមិញ

    ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥០នាក់ ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៧ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥០ នាក់ ( ស្រី ៤ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២០ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី ០៧ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៥០ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់ ១៦ នាក់ , ដឹក ជញ្ជូន រក្សា…

  • កម្ពុជានឹងធ្វើម្ចាស់ផ្ទះវេទិការជាតិកេសរកូលើកទី ៣នៅខែ មិនា ឆ្នាំ ២០២៣ខាងមុខ

    កម្ពុជានឹងធ្វើម្ចាស់ផ្ទះវេទិការជាតិកេសរកូលើកទី ៣នៅខែ មិនា ឆ្នាំ ២០២៣ខាងមុខ

    ខេត្តសៀមរាប៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ឱ្យដឹងថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិការជាតិកេសរកូល(ផ្កាអ័រគីដេ)លើកទី៣នៅខែមិនា ឆ្នាំ ២០២៣ខាងមុខនេះ ។ កម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំវេទិការនេះ រយៈពេល២ឆ្នាំរួចមកហើយ ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នៅរសៀលថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០២៣ ឯកឧត្តម នេត្ក្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា៖ក្នុងឆ្នាំនេះក្រសួងបរិស្ថាននឹងរៀបចំវេទិការកេសរកូលលើកទី៣នៅខែមិនាឆ្នាំ២០២៣ខាងមុខ ។ កាលវេទិកាលើកទី១ និងទី២មានការចូលរួមពីយ៉ាងច្រើនពីប្រជាពលរដ្ឋដែល ជាអាជីវករដែលជាអ្នកលក់ផ្កាដែលពួកគេនាំយផ្កាគ្រប់ប្រភេទផ្សេងៗនិងជាកេសរកូលថ្មី ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងថា៖ក្នុងការធ្វើជាម្ចាស់ផ្ទះនេះក្រសួងបរិស្ថាននឹងនាំយកកេសរកូលព្រៃមកចូលរួមបង្ហាញផងដែរ។សម្រាប់គោលបំណងនៃការនាំយកកេសរកូលនេះ គឹដើម្បីបង្ហាញពីភាពសំបូរបែប នៃកេសរកូល របស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះតាមការប៉ាន់ស្មាន ចំនួនកេសរកូលព្រៃ មានប្រមាណជាង ៥០០ប្រភេទ ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងឱ្យដឹងដែរថា សម្រាប់ក្នុងការរៀបចំមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំគូលែនត្រូវបានក្រុមមន្ត្រីជំនាញបានសិក្សានិងនាំយកកេសរកូលមកពីបណ្តាខេត្តផ្សេងៗ ក្នុងនោះមានខេត្តកោះកុង ខេត្តកំពង់ ខេត្តព្រះវិហារ និងខេត្តសៀមរាបជាដើមនេះ ដែមានសរុបជាង ៥០០០សំណាក់ គិតជាប្រភេទជាង ២១ប្រភេទ ។ នៅក្នុងនោះ ក៏មានការកំណត់ជាសំណាកនៃការកំណត់អត្តសញ្ញាកេសរកូលច្បាស់លាស់ជាង១០០ប្រភេទ ។ ឯកឧត្តម បានថ្លែងដោយបញ្ជាក់ជុំវិញបញ្ហានេះថា៖ក្នុងការរៀបចំវេទិការកេសរកូលនេះគឺដើម្បីបង្ហាញពីភាពសំបូរបែបនៃកេសរកូលព្រៃដែលកម្ពុជាមាន ហើយក៏ដើម្បីផ្សព្វផ្សាយឲ្យបានដឹង ដល់ប្រជាពលរដ្ឋក្នុង ការ…

  • មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសកូលសុខអានភ្នំគូលែនកំពុងប្រែក្លាយជាទីកន្លែងកម្សាន្តនិងសិក្សាស្រាវជ្រាវពូជរុក្ខជាតិយ៉ាងសំខាន់នៅកម្ពុជា

    មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសកូលសុខអានភ្នំគូលែនកំពុងប្រែក្លាយជាទីកន្លែងកម្សាន្តនិងសិក្សាស្រាវជ្រាវពូជរុក្ខជាតិយ៉ាងសំខាន់នៅកម្ពុជា

    ខេត្តសៀមរាប៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល (អ័រគីដេ)សុខ អាន ភ្នំគូលែន កំពុងបានប្រែក្លាយជាការបែងចែកតំបន់អភិវឌ្ឍន៍របស់មជ្ឈមណ្ឌលក្នុងនេះដូចជាការរៀបចំហេដ្ឋរចនាសម្ព័ន, ការសិក្សាស្រាវជ្រាវ, ការអប់រំផ្សព្វផ្សាយ, ការរៀបចំចិញ្ចឹមសត្វ និងកិច្ចសហការជាមួយដៃគូ និងយន្តការអភិវឌ្ឍន៍។ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសកូលសុខអានភ្នំគូលែនស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ត សៀមរាបពោលគឺស្ថិតនៅជើងភ្នំគូលែន ក្បែរ ច្រកចូលឡើងទៅ លើ រមណីយដ្ឋានខ្នងភ្នំគូលែន។ ថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានដែលបានធ្វើដំណើរបំពេញទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែននៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ចាន់ សុម៉ាលី អនុលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ មជ្ឈមណ្ឌលនេះបានបង្កើតឡើងនៅឆ្នាំ ២០១៩ហើយ មានទំហំផ្ទៃដីសរុប ២០២០ហិកតា។ លោកជំទាវ បញ្ជាក់ថា សម្រាប់គោលបំណងសំខាន់នៃការបង្កើតមជ្ឈមណ្ឌលនេះដែរមានទិសដៅចំនួន៤សំខាន់ៗគឺទី១ ផ្តោតទៅលើការសិក្សាស្រាវជ្រាវ, ទី២គឺការថែរក្សាអភិរក្ស ប្រភេទកេរសកូលព្រៃ និង រុក្ខជាតិនានារបស់កម្ពុជាឱ្យគង់វង្ស, ទី៣គឺ ធ្វើការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបនៅកម្ពុជា និងទី៤គឺគោបំណងធ្វើយ៉ាងណាយើងអាចផ្សារភ្ជាប់នូវសេដ្ឋកិច្ច និងការអភិរក្ស។ការបង្កើតមជ្ឈមណ្ឌលនេះក៏ជាទីកន្លែងមួយសម្រាប់កម្សាន្ត និង ក៏ជាទីកន្លែងអាចជួយឱ្យប្រជាពលរដ្ឋគាត់រកការងារចំណូលបន្ថែមទៀតផងដែរ។មានន័យថាគោលដៅនៃការបង្កើតមជ្ឈមណ្ឌលនេះមិនត្រឹមមតែសម្រាប់កិច្ចការពារទេ ប៉ុន្តែនៅសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិយើង។ លោកជំទាវ…

  • កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និង តារាសម្តែង លោក សេង មង្គល ត្រូវបានប្រកាសជាទូតសុច្ឆនះ(BA) របស់ហាងមាស ពេជ្រ ដាណាទ្រី ជាផ្លូវការ

    កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និង តារាសម្តែង លោក សេង មង្គល ត្រូវបានប្រកាសជាទូតសុច្ឆនះ(BA) របស់ហាងមាស ពេជ្រ ដាណាទ្រី ជាផ្លូវការ

    ភ្នំពេញ៖ លោកស្រី ទ្រី ដាណា រៀបចំកម្មវិធីបង្ហាញមុខកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និងតារាសម្តែង ២រូបទៀតក្លាយជាទូតសុឆន្ទៈ(BA) របស់ហាងពេជ្រ ដាណា ទ្រី កាលពីថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២៣ ។ កំពូលតាចម្រៀងប្រចាំប្រទេសកម្ពុជា និងតារាសម្តែងរូបស្រស់សង្ហា ក្លាយជាទូតសុឆន្ទៈ(BA) នោះគឺ អ្នកនាង ឱកសុគន្ធកញ្ញា និងលោក សេង មង្គល ។ លោកស្រី ទ្រី ដាណា ម្ចាស់ហាងមាស ពេជ្រ ដាណា ទ្រី ឱ្យដឹងថាមូលហតុដែលជ្រើសរើសកំពូលរាចម្រៀងនិងតារាសម្តែងពេលនេះគឺ ដើម្បីនឹងនាំយកអ្វីថ្មីៗ មកបង្ហាញជូនអតិថិជនទាំងអស់គ្នា ជាពិសេសការបង្ហាញនូវគ្រឿងពេជ្រធម្មជាតិសុទ្ធលើដងខ្លួន ដែលមានតម្លៃរាប់លានដុល្លារ។ លោកស្រី ទ្រី ដាណា បញ្ជាក់ថា បច្ចុប្បន្ន មានការប្រកាសលក់ពេជ្រច្រើនប្រភេទនៅលើទីផ្សារ ជាពេជ្រកែច្នៃ ឬពេជ្រក្លែងក្លាយ ប៉ុន្តែ ហាងពេជ្រ ដាណា ទ្រី ផ្ដោតសំខាន់លើពេជ្រសុទ្ធធម្មជាតិ មានការធានាជូន និងអាចលក់វិញបានស្រួល។ លោកស្រីបន្តថា ទំនុកចិត្ត និងគុណភាព ទើបធ្វើឱ្យតារាល្បីៗចាប់អារម្មណ៍ និងគាំទ្រ…

  • អភិបាលខណ្ឌច្បារអំពៅ ផ្តល់កុំព្យូទ័រឡេបថប ម្នាក់ ១គ្រឿង ដល់សិស្ស ប្រឡងជាប់បាក់ឌុបនិទ្ទេសA ចំនួន ១១នាក់

    អភិបាលខណ្ឌច្បារអំពៅ ផ្តល់កុំព្យូទ័រឡេបថប ម្នាក់ ១គ្រឿង ដល់សិស្ស ប្រឡងជាប់បាក់ឌុបនិទ្ទេសA ចំនួន ១១នាក់

    ភ្នំពេញ ៖ សិស្សានុសិស្ស ប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន ១១នាក់ ដែលរៀននៅក្នុង គ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សារបស់រដ្ឋ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទទួលបានការលើកទឹកចិត្ត ពីសំណាក់ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដោយផ្តល់ជូននូវកុំព្យូទ័រ ឡេបថត ម្នាក់ ១គ្រឿងសម្រាប់យកទៅសិក្សាបន្តទៀត ។ ពីធីនេះធ្វើឡើងនៅព្រឹកថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ។ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើ ឲ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំ សិក្សារៀនសូត្របន្តទៅទៀត ក្នុងក្របខ័ណ្ឌឧត្តមសិក្រា ដើម្បីអនាគត របស់ក្មួយៗ ទី១-ដើម្បីខ្លួនឯង , ទី២-ដើម្បី ក្រុមគ្រួសារយើង និងទី៣- ដើម្បី សង្គមជាតិរបស់យើង ហើយក៏មានន័យថា ក្មួយៗ បានសងគុណឪពុកម្ដាយ តាមរយៈការខិតខំរៀនសូត្រទទួលបានលទ្ធផលល្អ ធ្វើឲ្យឪពុកម្តាយនិងអាណាព្យាបាលមានកិត្តិយសបំផុត ។ លោកអភិបាលខណ្ឌ បន្តថា…

  • យានយន្តល្មើស ៤២៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៦ ខែកុម្ភៈ ម្សិលមិញ

    យានយន្តល្មើស ៤២៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៦ ខែកុម្ភៈ ម្សិលមិញ

    ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១០១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៧២៥ គ្រឿង ម៉ូតូ ចំនួន ៦៦០ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤២៦ គ្រឿង មាន ម៉ូតូ ចំនួន ៣៧៩ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ…

  • ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់

    ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ គ្មានអ្នកឆ្លងថ្មី គ្មានអ្នក ជាសះស្បើយ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ អង្គារ ទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕ ដោយ ៖…

  • អន្តរក្រសួង ពង្រឹងសមត្ថភាពលើការប្រើប្រាស់ថវិកា ដល់មន្ទីរ សាធារណការទាំង២៥ រាជធានី-ខេត្ត

    អន្តរក្រសួង ពង្រឹងសមត្ថភាពលើការប្រើប្រាស់ថវិកា ដល់មន្ទីរ សាធារណការទាំង២៥ រាជធានី-ខេត្ត

    ភ្នំពេញ៖​ ក្រសួងសារធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការងារលទ្ធកម្ម» និង«នីតិវិធីក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការថវិកា និងការអនុវត្តថវិកាកម្មវិធី» ដល់មន្ទីរសារធារណការ ទាំង២៥ រាជធានី-ខេត្ត សំដៅពង្រឹងសមត្ថភាពលើការប្រើប្រាស់ ថវិកាកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។ ថ្លែងបើកវគ្គបណ្តុះបណ្តាល ដែលបានធ្វើឡើងកាល ថ្ងៃទី៦ ខែកុម្ភៈ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈ ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ដែលរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពសិក្ខាកាមទាំងអស់ឱ្យចេះអនុវត្តថវិកាកម្មវិធីពេញលេញរបស់អង្គភាពថវិកានីមួយៗ និងធ្វើឱ្យប្រសើរ ឡើង ដល់ ការប្រើប្រាស់ថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការចាត់ចែងថវិកាបានត្រឹមត្រូវ ច្បាស់លាស់។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើដំណើការនីតិវិធី ចំពោះ ការអនុវត្តថវិកាកម្មវិធី ដែលជាផ្នែកមួយនៃការកែទម្រង់ ផ្ទៃក្នុង ស៊ីជម្រៅរបស់ក្រសួង អង្គភាពក្រោមឱវាទ អំពីការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈឈានចូលដល់ដំណាក់កាលទី៤ ជាគោលដៅក្នុង…

  • កងពលតូចដឹកជញ្ជូនលេខ៩០ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ

    កងពលតូចដឹកជញ្ជូនលេខ៩០ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ

    ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ នៅទីបញ្ជាការកងពលតូចលេខ៩០ កងទ័ពជើងគោក ( ក្តាន់រយ ) ខេត្តកំពង់ស្ពឺ ។ របាយការណ៍បើកវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី កែប ច័ន្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលបន្ទុកការងារហ្វឹកហ្វឺន បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធ ម្ចាស់ការ មានសិក្ខាកាមសរុបចំនួន ៤៤នាក់ នារីចំនួន ០១នាក់ គ្រូយោធចារ្យ ០៩នាក់ និងក្រុមបម្រើការចំនួន ០៥នាក់ ដោយជ្រើសរើសយកនាយទាហាន នាយទាហានរង ដែលជាថ្នាក់ដឹកនាំតាមបណ្តាកងវរសេនាតូច កងអនុសេនាធំ និងផ្នែកជំនាញចំណុះកងពលតូចដឹកជញ្ជូនលេខ៩០ ។ ឧត្តមសេនីយ៍ទោ ឈរ សុខ បានថ្លែងថាគ្រប់សកម្មភាព និងរាល់សមិទ្ធិផលជាច្រើន ដែលសម្រេចបានក្នុងពេលនេះ គឺសុទ្ធជាស្នាដៃ នៃការខិតខំប្រឹងប្រែងរួមសាមគ្គីភាពដ៏ល្អ…

  • វគ្គបណ្តុះបណ្តាលកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក ស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ ដែលផ្តល់ដោយអាជ្ញាធរមីន ត្រូវបានបញ្ចប់ដោយជោគជ័យ

    វគ្គបណ្តុះបណ្តាលកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក ស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ ដែលផ្តល់ដោយអាជ្ញាធរមីន ត្រូវបានបញ្ចប់ដោយជោគជ័យ

    ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោក ថ្លែងថា ចាប់តាំងពីកងទ័ពជើងគោក បានចូលរួម និងទទួលគម្រោងបោសសម្អាតមីនមនុស្សធម៌ពីអាជ្ញាធរមីនឆ្នាំ២០២២ នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី១ ដែលអាជ្ញាធរមីន បានផ្តល់ជូនកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ ដែលរៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក និងសហការជាមួយក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក ។ ឯកឧត្តម បន្តទៀតថា នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ កងទ័ពជើងគោក មានគម្រោងរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលបន្ថែមជូនកងកម្លាំង ២៩កង នៃតំបន់ភូមិភាគ៥ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលតាមការចាំបាច់ ដែលវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានកងទ័ពជើង ត្រូវការជាចាំបាច់នូវក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន និងជំនាញបច្ចេកទេសពីប្រតិបត្តិករដោះមីនជាតិរបស់យើង ។ ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ការងារបោសសម្អាតមីននៅកម្ពុជា មានវិសាលភាពធំធេង និងស្មុគស្មា្ញណាស់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី…