-
បញ្ជូនខ្លួនប្តីប្រពន្ធ ២នាក់ ដែលរួមគំនិតគ្នា កាប់ជនរងគ្រោះដាច់ក្បាលនៅខណ្ឌដង្កោ ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគបាលព្រហ្មទណ្ឌ នៃអធិការខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យ ២នាក់ ដែលត្រូវជាប្ដីប្រពន្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ ស៊ើបសួរពាក់ពន្ធ័ករណីឃាតកម្មកាប់ជនរងគ្រោះដាច់ក្បាលនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា ប្ដីប្រពន្ធ ២នាក់ ដែលជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់ បណ្ដាលឱ្យស្លាប់ កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវ រហូតឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិយនៅចំណុចផ្លូវលេខ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ២នាក់ រួមមាន៖ ទី១: ឈ្មោះ ពេជ្យ ជីវ័ន្ត អាយុ ៣៨ឆ្នាំ មុខរបរជាងសំណង់ និងទី២: ស្រ្តីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា…
-
អភិបាលខេត្ត៖ អ្នកវិនិយោគជាច្រើន នៅតែដាក់គោលដៅវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ: ខេត្តកំពង់ស្ពឺ ក្លាយទៅជាគោលដៅវិនិយោគដ៏មានសក្តានុពល ហើយក៏បានជួយឱ្យជីវភាពរបស់អ្នកខេត្តកំពង់ស្ពឺ បានល្អប្រសើរ ប្រែមុខមាត់ថ្មី ជាពិសេសគេចផុតពីដំណៀលកាលពីអតីតកាលថា ជាអ្នកក្រខ្សត់ និងអត់ចំណេះដឹងជាដើម។ នេះបើតាមការ លើកឡើង របស់ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលព្រឹកថ្ងៃទី៩ ខែកុម្ភៈ។ នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានអ្នកវិនិយោគជាច្រើនបាននិងកំពុងដាក់គោលដៅវិនិយោគដោយក្នុងនោះមានរោងចក្រមួយចំនួនកំពុងបន្តបើកទ្វារទទួលរើសកម្មករ កម្មការិនីបន្ថែមទៀតឱ្យចូលធ្វើការ ហើយស្របពេលដែលរោងចក្របន្តបើកទ្វារនេះដែររដ្ឋបាលខេត្តកំពុងជួបនូវវិបត្តិកង្វះកម្មករដើម្បីបំពេញតម្រូវការងារដោយក្នុងនោះខេត្តកំពុងប្រកាសរកកម្មករប្រមាណជាងមួយម៉ឺននាក់បន្ថែមទៀត។ខណៈដែលប្រទេសមួយចំនួនកំពុងជួបវិបត្តិកូវីដ១៩ ធ្វើឱ្យប្រទេសខ្លះបានផ្អាកដំណើរការសក ម្មភាពផលិតនានា និងប្រទេសខ្លះទៀតកំពុងជួបវិបត្តិសង្រ្គាម ។ប៉ុន្តែកម្ពុជានៅតែមានស្ថានភាពល្អ និងមានកំណើនវិនិយោគនៅក្នុងប្រទេសគួរឱ្យកត់សម្គាល់ ខណៈបញ្ហានេះក៏មិនបានជះឥទ្ធិពលដល់ខេត្តកំពង់ស្ពឺនោះឡើយ។ឯកឧត្តម វ៉ី សំណាង បានលើកឡើងដែរថា កំណើនក្រុមហ៊ុនវិនិយោគនៅកម្ពុជា គឺកើតឡើងដោយសារកត្តាធំៗ៣ គឺកត្តាសន្តិភាព និងកត្តាសុខសុវត្ថិភាពរបស់ខេត្ត និងទី៣ កម្លាំងពលកម្មរបស់ខេត្តមានគុណភាព រួមជាមួយនឹងការលើកទឹកចិត្តមួយចំនួន បានធ្វើឱ្យមានការទាក់ទាញវិនិយោគទុនមកខេត្តកំពង់ស្ពឺជាច្រើន។ លើសពីនេះទៀត លោកបន្តដូច្នេះថា ៖ «អ្នកវិនិយោគគាត់ហ៊ានមករកទទួលទាននៅខេត្តកំពង់ស្ពឺ យ៉ាងច្រើន ជាក់ស្តែងកាលថ្ងៃទី៨…
-
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ យានយន្ត ៣៨៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ យានយន្តសរុបចំនួន ៣៨៣គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ក្នុងនោះមានម៉ូតូ ៣២៥គ្រឿង និងរថយន្ត ៥៨គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន រូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ មិ្សលមិញ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១០,៧២៧គ្រឿង ក្នុងនោះ មានម៉ូតូ ៨,៩០៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៨២២គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ រួមមាន៖ មួក, ល្មើសសញ្ញា, ស្រវឹង, ទូរស័ព្ទ, និងស្លាកលេខជាដើម។ ដោយឡែក រថយន្តវិញ រួមមាន៖ ខ្សែក្រវាត់, អត់បណ្ណបើកបរ, អាជីវកម្ម, លើសចំណុះ, ឆៀក, អត់ស្លាកលេខ, និងល្មើសសញ្ញាជាដើម។ ឧត្តមសេនីយ៍ឯក…
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាពនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ និងវឌ្ឍនភាពនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា របស់ក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយមានការចូលរួមពីឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានសម្តែងការស្វាគមន៍ និងមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺ ដើម្បីពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាប្រឈម សំណូមពរ ព្រមទាំងរៀបចំផែនការទិសដៅបន្តសម្រាប់ក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ដើម្បីពង្រឹងប្រព័ន្ធនីតិវីធីផ្តល់សេវា និងបច្ចេកទេសឱ្យកាន់តែស៊ីជម្រៅថែមទៀត លើការងារផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាឱ្យសម្រេចបានតាមការគ្រោងទុក។ ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់របស់ក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិ ដែលបានយកចិត្តទុកដាក់ជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអានសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធនាការជំរុញផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា (អស់សុពលភាព) ខែធ្នូ…
-
យានយន្តល្មើស ៣៧៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៨ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ១១៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៤៣៧ គ្រឿង ម៉ូតូ ចំនួន ១.២១៣ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣៧៩ គ្រឿង មាន ម៉ូតូ ចំនួន ៣២៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ…
-
អាជ្ញាធរសង្កាត់ចោមចៅ៣ ដឹកនាំកម្លាំងចុះរៀបសណ្តាប់ធ្នាប់នៅបរិវេណផ្សារអូឌឹម

ភ្នំពេញ ៖ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានដឹកនាំកម្លាំងចុះរៀបសណ្តាប់ធ្នាប់នៅបរិវេណផ្សារអូឌឹម ដែលស្ថិតនៅក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អាជ្ញាធរសង្កាត់ចោមចៅទី៣ សំណូមពរដល់អាជីវករទាំងអស់សូមមេត្តាដាក់លក់សម្ភារ បន្លែ ផ្លែឈើ ម្ហូបផ្សេងៗ ឲ្យត្រឹមចិញ្ចើមផ្លូវដែលអាជ្ញាធរបានកំណត់ ដើម្បីកុំឲ្យប៉ះពាល់ដល់ផ្លូវសាធារណ:ធ្វើឲ្យមានការកកស្ទះចរាចរណ៍។ អាជ្ញាធរក៏សូមអរគុណដល់អាជីវករទាំងអស់ដែលបានសហការ ណ៍ដើម្បីកុំឲ្យមានភាពអាណាធិបតេយ្យធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណ: ៕ ដោយ ៖ ជីម ភារ៉ា
-
ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា នៅឃុំសេដាស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសកម្មជនជាយុវជនគណបក្សប្រជាជនកម្ពុជា ឃុំសេដា ដើម្បីពង្រឹង រចនាសម្ព័ន្ធដឹកនាំ តម្រង់ទិសឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សឃុំ សាខាបក្សភូមិនៅមូលដ្ឋានឃុំសេដាទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី បំពេញភារកិច្ចសម្រេចទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងមូលដ្ឋានភូមិ ឃុំ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ចាយ បូរិន ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងារយុវជនគណបក្សទាំងអស់ត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹងនិងបន្តចូលរួមតាម តួនាទីភារកិច្ចនៃរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត…
-
មន្រ្តីបរិស្ថានកម្ពុជា និងដៃគូអន្តរជាតិពិភាក្សាពីផលប៉ះពាល់នៃការ ប្រែប្រួល អាកាសធាតុ

សៀមរាប៖ មន្រ្តីជំនាញបរិស្ថានកម្ពុជា និងអ្នកជំនាញមកពីបណ្តា ប្រទេស ក្នុង តំបន់ រួមនឹងដៃគូពាក់ព័ន្ធ កំពុងពិភាក្សាអំពីការដោះស្រាយ បម្រែ បម្រួល អាកាសធាតុ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ។ការបង្កើតភាពស៊ីចង្វាក់គ្នាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាស ធាតុតាមរយៈសេដ្ឋកិច្ចចក្រាគឺជាប្រធានបទសំខាន់ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាននៃបណ្តាប្រទេស អាស៊ីនិងប៉ាស៊ីហ្វិក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីពិធីបើក ផ្លូវការ របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រីជំនាញបច្ចេកទេស មកពីបណ្តាប្រទេសនានារួមនឹង អង្គការដៃគូបានជជែកពិភាក្សាយ៉ាងផុសផុលដើម្បីពិនិត្យលើបញ្ហាដែលបានជួបប្រទះនិងដំណោះស្រាយ។ វាគ្មិនមានមកពីក្រសួងបរិស្ថានកម្ពុជា មន្រ្តីជំនាញពីវៀតណាម,អូស្ត្រាលី,ហ្វីលីពីននិងអង្គការយូនីដូបានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗរួមមាន ជីវៈសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិលជុំនៅក្នុងរបៀបវារៈអាកាសធាតុ និងកាលានុវត្តន៍ភាព វិថីទៅកាន់ អព្យាក្រឹត្យកាបូន តួនាទីរបស់សេដ្ឋកិច្ចចក្រា កាតាលីករសកម្មភាពរួម សម្រាប់សហគ្រាសធុនតូច និងមធ្យមនាំទៅរកការផ្លាស់ប្តូរកាបូនទាប យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា ផែនទីបង្ហាញផ្លូវរបស់កម្ពុជា ក្នុងការប្រើប្រាស់ និងផលិតភាពប្រកបដោយនិរន្តរភាព និងផែនការ សកម្មភាព។ ឯកឧត្តមថ្លែងយ៉ាងដូច្នេះថា៖«គ្រប់ភាគីបានឯកភាពគ្នាថា…
-
ជនពាក់ព័ន្ធ ៣៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៨ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៥ នាក់ ( ស្រី ៣ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ២៣ករណី កាលពីថ្ងៃ ទី ០៨ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣៥ នាក់ រួម មាន ៖ ជួញដូរ ១១ ករណី ឃាត់ ១៤ នាក់ ( ស្រី ១…
-
ថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំង នៃរដ្ឋបាលក្រុងស្រុកជាប់ ព្រុំដែន កម្ពុជា ថៃ បានធ្វើការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនក្នុងនោះមានករណីគ្រឿងញៀនជាដើម

(បន្ទាយមានជ័យ-ស្រះកែវ) ៖ រដ្ឋបាលស្រុក អារ័ញ ខេត្តស្រះកែវប្រទសថៃ និងរដ្ឋបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានជួបប្រជុំគ្នាដើម្បីពង្រឹង មិត្តភាព សម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការណ៍រវាងភាគីទាំងពីរ ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលក្រុង បានបញ្ជាក់ថា សម្ព័ន្ធភាព រវាងេដ្ឋបាលក្រុងប៉ោយប៉ែតនិងស្រុកអារ័ញមានតាំពីដើមរៀងមក ដោយ បានធ្វើការ ទប់ស្កាត់ និងបង្ក្រាប អំពើជួញដូរ កម្លាំងពលកម្ម ការចាប់ជំរិត មនុស្សឃាត ពិសេសករណី ជួញដូរគ្រឿងញៀន ពោលគឺបទល្មើសឆ្លងដែន អាជ្ញារធរ កម្លាំងសមត្ថកិច្ចយើងទាំពីរសហប្រតិបត្តិការរួមគ្នា ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសដែលកើតឡើងនោះ ។ លោកប្រធានគណបញ្ជាការ ឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀត ពីភាគីទាំពីរ បានឯកភាពគ្នាទៅលើបញ្ហាដឹកអ្នកជម្ងឺទៅមន្ទីរពេទ្យ ជួយសម្របសម្រួលដល់ពលករឲ្យបានធ្វើការស្របច្បាប់ ។ សរុបមកសម្ព័នភាពរវាងក្រុង ស្រុក ឬខេត្ត ក៏ដូជាប្រទេសយើងទាំងពីរសំដៅឲ្យតំបន់ព្រំដែន ពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ៕ ដោយ គៀន ច័ន្ទហ៊ីន