Category: ព័ត៌មានសង្គម

  • អគ្គិភ័យបាននឹងកំពុងឆាបឆេះផ្ទះពលរដ្ឋនៅភូមិអូរជ្រៅទល់មុខធនាគារអេស៊ីលីដា ក្រុងប៉ោយប៉ែត

    អគ្គិភ័យបាននឹងកំពុងឆាបឆេះផ្ទះពលរដ្ឋនៅភូមិអូរជ្រៅទល់មុខធនាគារអេស៊ីលីដា ក្រុងប៉ោយប៉ែត

    បន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទះពលរដ្ឋជាប់ៗគ្នានៅផ្លូវជាតិលេខ៥ ខាងត្បូង ឬម្ខាងផ្លូវទល់មុខធនាគារអេស៊ីលីដាក្រុងប៉ោយប៉ែត ក្នុងភូមិអូរជ្រៅសង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចន្លោះម៉ោងជិត ៧ ដល់ម៉ោង ជិត៨ព្រឹកថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៣នេះ ។ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ទាហាន មន្ត្រីអាជ្ញាធរ ក្រុមសង្គ្រោះនិងរថយន្តពន្លត់អគ្គិភ័យជាង ១០គ្រឿងក៏បាននឹងកំពុងពន្លត់និងបញ្ជូនបន្ថែមពីខេត្តនិងស្រុកក្រុងនានាដើម្បីជួយអន្តរាគមន៍ ។ ប្រភពអ្នកឃើញហេតុការណ៍និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចថា ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះតៀមរបស់ឈ្មោះលី តៀងសេង លក់គ្រឿងអគ្គីសនី អេឡិចត្រូនិក រាលទៅដល់ផ្ទះជិតខាងមួយចំនួនទៀត ដែលជាប្លុកលំនៅឋាននិងហាងអាជីវកម្មដ៏មមាញឹកមួយដែរក្នុងក្រុង ។ ទោះយ៉ាងណា មន្ត្រីថា ព័ត៌មានបឋមនេះនឹងត្រូវផ្ទៀងផ្ទាត់ក្នុងពេលបន្ទាប់ ។ ជាបន្ទាន់នេះ គេឃើញឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីកងកម្លាំងទាំង៣ប្រភេទ ក្រុមអ្នកជួយសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យរបស់ផ្នែកឯកជន ក៏បានទៅដល់និងដឹកនាំប្រតិបត្តិការ ៕ដោយ៖ឃិន គន្ធា

  • ក្រសួងព័ត៌មានចេញសេចក្តីប្រកាស សម្រេចលុបអាជ្ញាប័ណ្ណការផ្សាយរបស់សារព័ត៌មាន VOD ផ្លូវការចាប់ពីថ្ងៃនេះតទៅ

    ក្រសួងព័ត៌មានចេញសេចក្តីប្រកាស សម្រេចលុបអាជ្ញាប័ណ្ណការផ្សាយរបស់សារព័ត៌មាន VOD ផ្លូវការចាប់ពីថ្ងៃនេះតទៅ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃនេះ។ សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កញារិទ្ធ ប្រការ១៖ «លុបលិខិតលេខ១៦៥ព.ម.ប្រ.ក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន អនុញ្ញាតឲ្យមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាសយដ្ឋានទីស្នាក់ការនៅផ្ទះលេខ១៤A ផ្លូវលេខ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន»។ សូមជំរាបថា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD)…

  • ឯកឧត្ដម ហ៊ីង ប៊ុនហៀង ៖ សមិទ្ធផលនានាកើតមាននៅកម្ពុជាដោយសារកត្តាប្រទេសមានសុខសន្តិភាព

    ឯកឧត្ដម ហ៊ីង ប៊ុនហៀង ៖ សមិទ្ធផលនានាកើតមាននៅកម្ពុជាដោយសារកត្តាប្រទេសមានសុខសន្តិភាព

    ខេត្តកណ្តាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានប្រសាសន៍ថា សមិទ្ធផលនានាកើតមានឡើងនាពេលនេះ និងនៅពាសពេញផ្ទៃប្រទេសនៅកម្ពុជាដោយសារកត្តាប្រទេសមានសុខសន្តិភាព។ ឯកឧត្ដម បានថ្លែងដូចនេះ ក្នុងពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធិផលនានាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងវត្តអង្គពណ្ណរាយណ៍ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២។ ឯកឧត្ដម បន្តថា ប្រទេសជាតិមួយមានឱកាសធ្វើការអភិវឌ្ឍពេញលេញបានស្រួល សេដ្ឋកិច្ចរីកចម្រើនមានអធិប្បតេយ្យភាព ទំនាក់ទំនងល្អជាមួយប្រទេសអភិវឌ្ឍបានល្អ ប្រជាពលរដ្ឋរស់នៅស្រួលដោយគ្មានការភ័យខ្លាចសង្រ្គាម លុះត្រាប្រទេសជាតិនោះមានសុខសន្តិភាព។ កត្តាសុខសន្តិភាពនេះហើយគឺជាកត្តាចម្បងបំផុតក្នុងការមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ តម្លៃនៃសន្តិភាពពិតជាមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ។ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅរបស់យើង។ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានប្រគេនដល់វត្តអង្គពណ្ណរាយ នាឱកាសនោះ មានគ្រឿងឧបភោគ-បរិភោគ ស៊ីម៉ង់ ២០តោន និងបច្ច័យ ចំនួន ១ម៉ឺន ៦ពាក់ដុល្លារ សម្រាប់បន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត។…

  • ប្រធានក្រុមការងារចុះជួយឃុំព្រះរំកឹល៖ ស្ថិតក្រោមដំបូលសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរដល់ចំណុចមួយដែលជាប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ

    ប្រធានក្រុមការងារចុះជួយឃុំព្រះរំកឹល៖ ស្ថិតក្រោមដំបូលសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរដល់ចំណុចមួយដែលជាប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ

    ខេត្តស្ទឹងត្រែង៖ ដោយកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនផងនោះ ក្នុងបុព្វជាតិមាតុភូមិ ជាពិសេសសម្តេចតេជោ បានលះបង់សាច់ស្រស់ ឈាមស្រស់ដឹកនាំប្រទេសចេញពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ព្រមទាំងបានដឹកនាំកម្ពុជាឲ្យមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។ នេះជាប្រសាសន៍ លើកឡើងរបស់ លោក ចៅ មុន្នីរ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយឃុំព្រះរំកឹល ក្នុងពិធីផ្សព្វផ្សាយនូវខ្លឹមសារសន្និបាតវិសមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅស្នាក់ការគណបក្សឃុំព្រះរំកឹល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ លោក ចៅ មុន្នីរ៉ា ក៏បានណែនាំដល់ប្រធានគណបក្សស្រុកបុរីអូរស្វាយសែនជ័យ និងគណបក្សឃុំព្រះរំកឹល ត្រូវខិតខំគ្រប់គ្រងសមាជិកបក្សឲ្យបានទាំងអស់នៅក្នុងដៃ និងបន្តចុះផ្សព្វផ្សាយពីការបោះឆ្នោតឲ្យបានញឹកញាប់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឲ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បីបង្កើនទំនុកចិត្តផ្តល់ឲ្យប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន ។ ទន្ទឹមនោះលោក ប្រធានក្រុមការងារខេត្តចុះជួយឃុំ ក៏បានណែនាំឲ្យប្រធានបក្សស្រុក/ឃុំ បន្តគិតគូរឲ្យបានចប់សព្វគ្រប់ ក្នុងការត្រៀមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខ ៕ ដោយ ៖ ដេង ម៉ាវិន

  • ប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងនារដូវប្រាំង ចំនួន ២៦៩៤គ្រួសារ នៅស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល

    ប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀងនារដូវប្រាំង ចំនួន ២៦៩៤គ្រួសារ នៅស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល

    ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០២៣ប្រជាកសិកររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងរដូវប្រាំងចំនួន២៦៩៤គ្រួសារនៅក្នុងស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំងបានទទួលពូជស្រូវពីរាជរដ្ឋាភិបាល ។ ពិធីខាងលើនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឯកឧុត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងឯកឧត្តមឧត្តមសេនីយ៍គតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី ១ គណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយនិងសហការរីអមដំណើរមានការចូលរួមពី លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងសមាជិកក្រុមប្រឹក្សាខេត្តអស់លោក លោកស្រីមន្ទីរស្ថាប័នជុំវិញខេត្តស្រុកប្រជាពលរដ្ឋចូលរួមផងដែរ ។ លោក អមសុភា អភិបាលរងខេត្តកំពង់ឆ្នាំងថ្លែងថានៅក្នុងអំឡុងខែមករាឆ្នាំ២០២៣ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានក្លាយជាជំនន់ទឹកភ្លៀង(រដូវប្រាំង)បង្កការប៉ះពាល់ លិចលង់ និងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងមូលដ្ឋានជាពិសេសផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករទើបតែធ្វើការសាបព្រោះចំនួន ២១៦១ហិតា ស្មើនិង ៣១១១គ្រួសារក្នុងនោះរងផ្កាខូចខាតទាំងស្រុងចំនួន១៩៨៥ហិតា ស្មើនិង ២៦៩៤គ្រួសារក្នុងឃុំចំនួន ១៣ នៃស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ។ ឯកឧត្តម ឡាំអេងហួត បាននាំមកនូវការផ្តាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលលោកទាំងទ្វេតែងតែផ្តោតលើការយកចិត្តទុកដាក់គិតគូដោះស្រាយអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ឯកឧត្តមបានឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងរដូវប្រាំងនេះធ្វើឲ្យតំបន់មួយចំនួនបានបង្ករការលិចលង់ខូចខាតផលដំណាំកសិកម្ម…

  • រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅ ការងារឆ្នាំ២០២៣

    រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅ ការងារឆ្នាំ២០២៣

    រតនគិរី ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តរតនគិរី ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប នៅសាលាខេត្តរតនគិរី ។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់កើតមាននៅក្នុងឆ្នាំ២០២២ ចំនួន ២លើក ប៉ះពាល់ក្រុង ស្រុក ចំនួន៣(ស្រុកលំផាត់ ស្រុកកូនមុំ និងស្រុកអូរជុំ) ដែលប៉ះពាល់ ប្រជាពលរដ្ឋ ចំនួន ២.២០៤គ្រួសារ ស្មើនឹងមនុស្ស ៨.២៥៧នាក់(មិនមានអ្នករបួសគ្រោះថ្នាក់ទេ) ផ្ទះសម្បែង ៧៥០ខ្នង សាលារៀន ៥កន្លែង វត្តអារាម ៣កន្លែង និងតូប/ហាងលក់ទំនិញ…

  • កម្ពុជានឹងគ្មានគ្រាប់មីន និងកាត់បន្ថយគ្រាប់យុត្តិភណ្ឌមិនទាន់ផ្ទុះជាអតិបរមា ក្នុងឆ្នាំ២០២៥

    កម្ពុជានឹងគ្មានគ្រាប់មីន និងកាត់បន្ថយគ្រាប់យុត្តិភណ្ឌមិនទាន់ផ្ទុះជាអតិបរមា ក្នុងឆ្នាំ២០២៥

    ខេត្តកំពង់ឆ្នាំង ៖ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមានជំនាន់ទី១៤៣ និងវគ្គហ្វឹកហ្វឺនបច្ចេកទេស សុនខល្បាត នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាមានប្រសាសន៍ថា៖ គោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល គឺ ធ្វើម៉េចដោះមីនឲ្យអស់ក្នុងឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាអតិបរមា ក្នុងឆ្នាំ២០២៥ដែរ ។ ឯកឧត្តម ហេង រតនា បានបន្តថា៖ នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ យើងនឹងបើកយុទ្ធនាការរាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៅចំណុចកោះពាមរាំង ឃុំកោះចេក ស្រុកពាមរ៍ ខេត្តព្រៃវែង ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីព្រំដែនវៀតណាម ដែលមាននាវាដឹកគ្រាប់លិចនៅទីនោះ តាមពិតយើងបានប្រតិបត្តិការជិតមួយឆ្នាំហើយតាំងពីខែមិនាមកម្លេះ ប៉ុន្តែវាគ្រាន់តែជាការស្រាវជ្រាវរកព្រុំដី ទីតាំងឱ្យបានជាក់លាក់សម្រាប់ដល់ថ្ងៃប្រតិបត្តិការ យើងបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកប្រមាណ ៣០តោន ហើយតាមការប៉ាន់ប្រមាណប្រហែលជាមានរាប់ពាន់តោនដែលកំពុងលិចនៅក្នុងទឹក។ ឯកឧត្តមបានបន្តថាៈ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដល់បុគ្គលិក មន្ត្រីស៊ីម៉ាក់ ដែលបានបម្រើជាតិមាតុភូមិ ដោយរកមធ្យោបាយ ឱ្យពួកគាត់មានឈ្មោះក្នុងជួរកងយោធពលខេមរភូមិន្ទ មានឋានន្តរសក្តិ ទទួលបានប្រាក់ខែ…

  • ប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន កម្ពុជា

    ប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន កម្ពុជា

    ភ្នំពេញ ៖ គណៈកម្មាធិការនាយកក្លិបអ្នក កាសែតកម្ពុជា បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន កម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្លិបអ្នកកាសែតកម្ពុជា។ សូមជម្រាប់ថា តាមសេចក្ដីថ្លែងការណ៍រួមវេទិកា និពន្ធនាយកសារព័ត៌មាន កម្ពុជា លើកទី១៩ និងអនុសាសន៍របស់ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការនាយកក្លិបអ្នក កាសែតកម្ពុជា បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន កម្ពុជា។ គណៈកម្មាធិការនាយក កអ.ក យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជា សំខាន់ណាស់ ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេស សម្រាប់ស្ថានភាព សារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។ កិច្ចប្រជុំថ្ងៃនេះ គណៈកម្មាធិការនាយក ក.អ.ក សម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀត ដើម្បីបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជា ឱ្យកាន់តែប្រសើរជាងបច្ចុប្បន្ន និងឱ្យស្របតាមកា រវិវត្តន៍នៃយុគ្គសម័យឌីជីថល។ ដើម្បីបន្តការងារនេះ និងឱ្យមានប្រសិទ្ធភាព គណៈកម្មាធិការនាយកក៏នឹងបង្កើតគណៈកម្មការមួយទៀត ដែលនឹងមានសមាសភាពចម្រុះមកពីស្ថាប័នពាក់ព័ន្ធនិងអ្នកជំនាញជាច្រើន រួមទាំងផ្នែកច្បាប់ សិក្សាលម្អិត និងស៊ីជម្រៅមុននឹងឈានទៅបង្កើតឱ្យចេញជារូបរាងនូវក្រុមប្រឹក្សាក្រុមសីលធម៌សារព័ត៌មាន។…

  • បញ្ជូនស្រ្តីម្នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសចេញសែកស្អុយ ៣០មុឺនដុល្លារ

    បញ្ជូនស្រ្តីម្នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសចេញសែកស្អុយ ៣០មុឺនដុល្លារ

    ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួននិងបញ្ជូនស្ត្រីម្នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមច្បាប់ ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ ៣០មុឺនដុល្លារសងទៅម្ចាស់បំណុល ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សិទ្ធិគុណ សក្តិនិតា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបុរី ពិភពថ្មីចំការដូង១ ផ្ទះលេខ៧៩E០ និង E១ ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ដោយការចាប់ខ្លួនស្ត្រីអាជីវករខាងលើនេះ គឺជាការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង យោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់បំណុល ។ ជនឈ្មោះ សិទ្ធិគុណ សក្តិនិតា ដែលជាមនុស្សរាប់អានជាមួយដើមបណ្តឹងហើយបានទៅពឹងពាក់រកខ្ចីលុយចំនួន ៣០ម៉ឺនដុល្លារអាមេរិកដើម្បីយកទៅពង្រីកមុខរបររកស៊ី ហើយឈ្មោះ សិទ្ធិគុណ សក្តិនិតា និយាយបញ្ជាក់ប្រាប់ដើមបណ្តឹងថា ឆក់លុយបងឯងតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ គេនឹងបង្វិលសងវិញហើយ ។ លុះមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា បានចេញមូលប្បទានប័ត្រ ( សែក…

  • ក្រុមហ៊ុនចំនួន៩ ផ្តល់ឱកាសការងារ ៨៥០កន្លែង ក្នុងកម្មវិធីវេទិកាការងារ

    ក្រុមហ៊ុនចំនួន៩ ផ្តល់ឱកាសការងារ ៨៥០កន្លែង ក្នុងកម្មវិធីវេទិកាការងារ

    ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុន សហគ្រាស ចំនួន៩ ដោយផ្តល់ឱកាស ការងារ ចំនួនប្រមាណ ៨៥០កន្លែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើនៅក្នុងកម្មវិធីវេទិកាការងារ។ មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានឲ្យដឹងថាៈ ក្រុមហ៊ុន សហគ្រាស ចំនួន៩ ដែលចូលរួមក្នុងវេទិកានេះ រួមមាន៖ ម៉ាស្ទ័រ ស៊ុគីស៊ុប, សហគ្រាស ហ្គូដហៀល កម្ពុជា (GOODHILL), ក្រុមហ៊ុនជប៉ុន MinebeaMitsumi, ក្រុមហ៊ុន Construction Co.Ltd (CMED), ផ្សារម៉ាក្រូ (Makro), ក្រុមហ៊ុន Training and Josb Center, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន VE (Cambodia) Ltd…