-
ប្រជាពលរដ្ឋ ១៥០គ្រួសារ បានទទួលអំណោយពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៧ របស់ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ កម្ពុជា

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ១៥០គ្រួសារ នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកទី ៣១ ខែមករាឆ្នាំ២០២៣ បានទទួលអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗជាច្រើនទៀតពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៧ របស់ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឈីវ ភិរម្យ ។ ឯកឧត្តម លី ច័ន្ទតុលា ថ្លែងថា បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តមេរៀន ទាំងបី របស់ក្រុមការងារនៃកម្មវិធី ចង្ក្រានសប្បុរស រួមមាន ១- សូមប្រឹងប្រែងបញ្ជូនកូនចៅ បានទៅរៀន ជួយមើលថែ និងដាស់តឿនបន្ថែមដើម្បីរៀនឱ្យបានពូកែ និងរៀនឱ្យបានខ្ពស់ -២ សូមអរគុណសន្តិភាព មានសន្តិភាព មានឱកាស បានទៅរៀន និង មានឱកាសបង្កើតភាពរុងរឿង សម្រាប់គ្រួសារ ក៏ដូចជាសង្គមជាតិ និងទី៣ ត្រូចេះចែករំលែក និង បន្តចែករំលែក ជួយគ្នាទៅវិញទៅមក។ ឯកឧត្តម ឈាន…
-
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋកុំពន្យារពេលចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ

ភ្នំពេញ: លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បាន អំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ កម្មករកម្មការិនី ទាំងអស់ កុំពន្យារពេលចាក់វ៉ាក់សាំងដូសជំរុញលើសពីរយៈពេលដែលក្រសួងសុខាភិបាលបានកំណត់ពីដូសជំរុញមួយ ទៅដូសជំរុញមួយទៀត ។ លោកជំទាវ ឱ វណ្ណឌីន ថ្លែងក្នុងពេលចុះពិនិត្យ គាំទ្រ ពន្យល់ អប់រំ សុខភាព និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះកាល ថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ឱ្យដឹងថា ការចាក់វាក់សំាងដូសជំរុញត្រូវធ្វើឡើងពី ៤-៦ខែ និងពី ៣ខែឡេីងទៅ សម្រាប់អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ហេីយត្រូវចងចាំថ្ងៃខែឆ្នាំដែលបុគ្គលបានចាក់ដូសចុងក្រោយ។ លោកជំទាវបាន បន្តថា សម្រាប់ការចាក់ដូសជំរុញ នៅពេលដល់វេនចាក់ ដោយមិនត្រូវ ឱ្យ ហួសពេលយូរពេកឡើយ ដែលអាច ធ្វើឱ្យកងការពារក្នុងសរីរាង្គកាយបុគ្គល ធ្លាក់ចុះខ្សោយ ឬចុះអស់តែម្តង។ លោកជំទាវក៏ បានណែនាំទៅដល់គណ:នាយកសាលា ឱ្យបន្តយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់សិក្សានុសិស្ស និងអ្នកគ្រូលោកគ្រូ ព្រមទាំងបុគ្គលិកសាលារបស់ខ្លួនផងដែរ…
-
អភិបាលខណ្ឌសែនសុខ អញ្ជើញចូលរួមវេទិកាភូមិភាគទី១ រៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១

ភ្នំពេញ៖ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ រួមជាមួយលោកចៅសង្កាត់ ចៅសង្កាត់រង សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ទាំង០៦ បានអញ្ជើញចូលរួមវេទិកាភូមិភាគទី១ ដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា និងលោក-លោកស្រីថ្នាក់ដឹកនាំជាច្រើនរូបទៀត ។ សូមបញ្ជាក់ថា វេទិកាភូមិភាគទី១ នេះរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)។ វេទិកាភូមិភាគទី១ ដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ ហើយអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌចំនួន០៥ រួមមាន៖ ខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ និងលោកចៅសង្កាត់ទាំង០៥ ខណ្ឌចូលរួមផងដែរ ដោយប្រារព្វធ្វើឡើងនៅអគារព្រីមមៀរសែនសុខ ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ដោយ៖ ឆៃហួត និងប៊ុនធី
-
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមតំបន់ជាប់ព្រំដែន

ភ្នំពេញ:អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយភូមិ-ឃុំ ស គ្មានគ្រឿងញៀន នៅតាមបណ្តា ខេត្តជាប់ព្រំដែន ខណៈ មន្រ្តីសង្គមស៊ីវិលលើកឡើងថា ការធ្វើបែបនេះបាន ទាល់តែមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ នាំគ្នាយល់ដឹង ទើបចាត់ទុកជាភូមិ-ឃុំ ស ដែលគ្មានគ្រឿងញៀនបាន។ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា អាជ្ញាធរជាតិ នៅតែអនុវត្តគោលនយោបាយ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលដដែល តែ ទន្ទឹមនឹងការអនុវត្ត នេះ អាជ្ញាធរជាតិ នឹង ស្នើសុំរាជរដ្ឋាភិបាល បង្កើនូវ គោលនយោបាយថ្មីមួយទៀត គឺការបង្កើត កសាង ភូមិ សង្កាត់ ស គ្មានគ្រឿងញៀននៅតាមខេត្តជាប់ព្រំដែន ដោយប្រើប្រាស់ភូមិ-សង្កាត់នោះ ជាដៃគូជាមួយប្រទេសព្រំដែន មានដូចជា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាមជាដើម។លោកថា ភាពដៃគូនេះ រាជរដ្ឋាភិបាលនៅតាមប្រទេសព្រំដែននីមួយៗ ស្ថិតក្នុងកម្រិតឯកភាពគ្នារួចរាល់ហើយ នៅតែដាក់ចេញនូវយន្តការក្នុងការអនុវត្ត ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងប្រើប្រាស់យន្តការ កសាង ភូមិ សង្កាត់ ស គ្មានគ្រឿងញៀននេះ ផ្សារភ្ជាប់យន្តការគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។លោក…
-
ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក ខេត្តកំពង់ចាម ដែលសម្រេចបានសមិទ្ធផលជាច្រើនក្រោមការដឹកនាំរបស់ ឯកឧត្តម ហាន កុសល ជាប្រធាន

កំពង់ចាម ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារពហុបំណង និងសមិទ្ធិផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាមដែលសម្រេចបានសមិទ្ធផលជាច្រើនក្នុងថ្ងៃនេះក្រោមការដឹកនាំរបស់ ឯកឧត្តម ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា សកម្មភាពទាំងអស់នេះមិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និងយុវជនដទៃឱ្យមានទម្លាប់ចូលរួមចំណែកជាមួយការងារសង្គម និងបណ្ដុះស្មារតីយុវជនឱ្យតស៊ូលះបង់ដើម្បីកម្ពុជានាពេលអនាគត។ ឯកឧត្តម បន្ថែមថា សមិទ្ធិផលដែលសម្រេចបានក្នុងថ្ងៃនេះមិនត្រឹមតែបង្ហាញឱ្យឃើញពីភាពជោគជ័យរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមនោះទេ ប៉ុន្តែគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងាររបស់ ស.ស.យ.ក ឱ្យកាន់តែល្អប្រសើរថែមទៀត ។ សូមបញ្ជាក់ថា ឯកឧត្តម អ៊ុន…
-
អ្នកនិពន្ធ ស៊ូ សាវឿន៖ គុណសម្បតិ្តនៃការតែងនិពន្ធដោយខ្លួនឯង ពិតជាល្អជាង ការប្រែសម្រួល ស្នាដៃបរទេស

ភ្នំពេញ: អាជីពជាអ្នកនិពន្ធ ទោះបីជាមិនក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ដក៏ដោយចុះ ប៉ុន្តែនៅតែមានអ្នកធ្វើដោយមិនរួញរា ដែរ។ ជាក់ស្តែង លោក ស៊ូ សាវឿន ដែលជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធផ្សេងទៀតដែលមានឆន្ទៈមុតមាំក្នុងវិស័យទឹកខ្មៅមួយនេះ។លោក ស៊ូ សាវឿន បានអះអាងថា ៖ «គុណសម្បតិ្តនៃការតែងនិពន្ធ ពិតជាល្អជាង ការប្រែសម្រួល ស្នាដៃបរទេស។ ការប្រែ សម្រួលស្នាដៃបង្កើតបាននូវចំណេះដឹងសកល និងទូលំទូលាយ ធ្វើ ឱ្យកូនខ្មែររបស់យើង ដឹង និង យល់ ព័ត៌មាន ល្អៗនៅជុំវិញសកលលោក តែការតែងនិពន្ធអាចផ្តល់ គុណសម្បត្តិច្រើនជាងនេះ ពិសេស ជួយលើកតម្កើងអក្សរសាស្ត្រជាតិ អត្តសញ្ញាណជាតិ កិត្តិយស របស់ ជាតិសាសន៍ខ្លួនឯង»។ លោក បានបន្តថា ៖ «ខ្ញុំ គិតថា ការតែងនិពន្ធបង្ហាញអំពីឆន្ទៈ ពិតៗនៃការលើកស្ទួយសេដ្ឋកិច្ច ជាតិ តាមរយៈការចែករំលែកបទពិសោធពិតនៅក្នុង សង្គមរបស់យើង។ ខ្ញុំ អាចនិយាយថា សេដ្ឋកិច្ចដែលរីកចម្រើនដោយសារ ចំណេះដឹង ពិត ជំនាញពិត បទពិសោធពិត គឺជាគ្រឹះពិតប្រាកដសម្រាប់សង្គមជាតិយើង”»។ បច្ចុប្បន្នក្រៅពីជាអ្នកនិពន្ធហើយនោះ…
-
កាកបាទក្រហមកម្ពុជា-ហ្វាំងឡង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ក្នុងខេត្តចំនួនបួន

ភ្នំពេញ: កិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ត្រូវ បាន កាកបាទក្រហមកម្ពុជា ចុះហត្ថលេខា ជាមួយ នឹងកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ក្នុងខេត្តចំនួន ៤។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ កាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា ។ នាឱកាសនោះ លោកស្រី ពុំ ចន្ទីនី និងថ្នាក់ដឹកនាំសាខាចំនួន៤ (ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តត្បូឃ្មុំ និងខេត្តកណ្តាល) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួល នូវម៉ូតូ និងសម្ភារៈ ឧបករណ៍ ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ផងឌេរ ។ លោកជំទាវបានថ្លែងឱ្យដឹងផងដែរថា កាកបាទក្រហមហ្វាំងឡង់តែងតែ…
-
ប្រជាពលរដ្ឋជួបការលំបាក បានទទួលការលើកទឹកចិត្ត និងគ្រឿងឧបភោគ បរិភោគពីក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ

ត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធាន គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ និងឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ រួមទាំងក្រុមការងារ បានចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋ១៥គ្រួសារ នៅភូមិអ្នកតាទ្វារ ភូមិជ័យសោភ័ណ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន វិរៈ បានផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងការយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសជីវភាពការរស់នៅប្រចាំថ្ងៃ និងការចុះជួយសម្រួលការបានទាន់ពេលវេលា។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ក្នុងមូលដ្ឋានស្រុកអូររាំងឪ ក្នុងនោះឃុំព្រះធាតុក៏បានប្រែក្លាយផ្លូវដែលលំបាកក្នុងការធ្វើដំណើរ ឲ្យទៅជាផ្លូវបេតុងជាច្រើនខ្សែ ហើយនឹងបន្តជួសជុល កសាងជាបន្តបន្ទាប់ទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំ ។ ឯកឧត្តម រ័ត្ន វិរៈ ក៏បានផ្តាំផ្ញើឲ្យបងប្អូនសូមចូលរួមថែរក្សាសុខសន្តិភាពដែលកម្ពុជាកំពុងដូចពេលបច្ចុប្បន្ន ព្រោះរយៈពេលជាង៤០ឆ្នាំកន្លងមកនេះកម្ពុជាមានការរីកចម្រើនអភិវឌ្ឍលើគ្រប់វិស័យ សម្បូរទៅដោយធនធានមនុស្ស និងមានភាពស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ ។ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធាន គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជា…
-
កាកបាទក្រហមកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ជាមួយមន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍” ជាមួយលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ នាថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាល ។ ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការ និងថ្នាក់ដឹកនាំសាខាចំនួន៤ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តត្បូឃ្មុំ និងខេត្តកណ្តាល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់-ទទួល ម៉ូតូ និង សម្ភារ ឧបករណ៍ ការិយាល័យ សម្រាប់កម្មវិធីលើកកម្ពស់កម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍។ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមហ្វាំងឡង់តែងតែ ឧបត្ថម្ភគាំទ្រដល់ កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩០។ លោកជំទាវបានឱ្យដឹងទៀតថា យោងមតិសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នាថ្ងៃទី…
-
អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួន ៤នាក់បន្ថែមទៀតព្រមទទួលយកការទូរទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ភ្នំពេញ៖ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួន៤នាក់ បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួន៤នាក់ បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ ដូចនេះ គិត មកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២៦២រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១១១រូប។ ក្រសួងការងារបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនឱ្យដឹងដែរថា៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បី ជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបតាមការគួរ ៕ ដោយ៖ម៉ាដេប៉ូ