Category: ព័ត៌មានសង្គម

  • ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការស្ថាបនាច្រាំងទន្លេតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម

    ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការស្ថាបនាច្រាំងទន្លេតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ លើការស្ថាបនាច្រាំងទន្លេដើម្បីការពារបង្គោលព្រំដែននៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម នៅក្នុងទឹកដីខេត្តកណ្តាល ដំណាក់កាលទី២ ដោយមានការអញ្ជើញចូលរួមពី តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អាជ្ញាធរជាតិទន្លេសាប គណៈកម្មាធិការទន្លេមេគង្គ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ ។ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះជាកិច្ចប្រជុំលើកទី៧ ដើម្បីជជែកពិភាក្សាលើវឌ្ឍនភាព នូវផែនការលើការសាងសង់សំណង់រឹង រក្សាស្ថេរភាពច្រាំងទន្លេរ នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម នៅក្នុងទឹកដីខេត្តកណ្តាល ដំណាក់កាលទី២ ស្ថិតក្នុងភូមិ ព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ។ ឯកឧត្តម ឡាំ ជា មានប្រសាសន៍បន្តថា កិច្ចប្រជុំនេះមានគោលបំណងធំៗចំនួន៣ គឺ .ពិនិត្យវឌ្ឍនភាពច្រាំងទន្លេដើម្បីការពារបង្គោលព្រំដែន ស្ថិតក្នុងភូមិព្រែកជ្រៃ…

  • មនុស្សជាង១ ៧០០នាក់បានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២២

    មនុស្សជាង១ ៧០០នាក់បានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២២

    ភ្នំពេញ៖​ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក (គ.ស.ច.គ) បានឱ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួនជាង១ ៧០០នាក់។តួលេខនេះបើធៀបនឹងឆ្នាំ២០២១បានកើនឡើង ១៤ភាគរយ។ក្នុងនោះបានអាជ្ញាធរមានសមត្ថកិច្ចបានបញ្ជូនជនល្មើស បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួនជាង ៣០០នាក់។ របាយការណ៍នេះត្រូវបានបង្ហាញឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២និងលើកទិសដៅការងារ ឆ្នាំ២០២៣ ក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នៅថ្ងៃទី៣០ ខែមករាឆ្នាំ ២០២៣។ នាឱកាសនោះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) លោកជំទាវ មឹន មាណវី បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកឆ្នាំ២០២២ កើតឡើងចំនួន ២ ៩៧៦លើក បណ្តាលឱ្យស្លាប់មនុស្ស ចំនួន ១ ៧០៩នាក់ ព្រមទាំងបញ្ជូនជនល្មើស ទៅតុលាការចំនួន ៣១៦នាក់ ។លោកជំទាវបានបញ្ជាក់ថា៖«គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បាន កើតឡើងចំនួន ២ ៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ជាង ៣ពាន់នាក់ នៃសាកលវិទ្យាល័យស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ជាង ៣ពាន់នាក់ នៃសាកលវិទ្យាល័យស្វាយរៀង

    ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី ចំនួន ៣.១៨៩នាក់ នៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ។ លោកជំទាវបានពាំនាំនូការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយការនឹករលឹក និង ការគិតគូរដល់ប្រជាពលរដ្ឋខ្មែរគ្រប់បែបយ៉ាង ។ នៅក្នុងកម្មវិធីនោះផងដែរ លោកជំទាវបានធ្វើការផ្សព្វផ្សាយអំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ ២០២៣ ។ លោកជំទាវបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយការបរទេសឯករាជ្យ និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស…

  • ពិធីដាំកូនឈើរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា

    ពិធីដាំកូនឈើរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា

    សៀមរាប ៖ ក្រសួងបរិស្ថាន បានរៀបចំពិធីដាំកូនឈើរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប។ លោកជំទាវ ឯកអគ្គរាជទូត បានមានប្រសាសន៍ថា កម្ពុជា-ឥណ្ឌា ជាដៃគូរកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ថាអាស៊ាន ។ នៅក្នុងកិច្ចសហប្រតិបត្តិទ្វេភាគី កម្ពុជា-ឥណ្ឌា មានទំនាក់ទំងគ្នាយ៉ាងល្អប្រសើរ ទាំងវិស័យការទូត វិស័យអប់រំ វប្បធម៌ ជាមួយគ្នា ជាពិសេសយើងមានទំនាក់ទំនង តាំងពីបុរាណកាលបន្តដល់បច្ចុប្បន្ន និងពេលអនាគត។ លោកជំទាវ សង្ឃឹមថា ចំនងទំនាក់ទំនងការទូតរវាងប្រទសទាំង២ កាន់តែរឹងមាំ និងយូរអង្វែងតទៅ។ ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព ក្នុងនាម…

  • បង្រ្កាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនជនពាក់ពន្ធ១៥នាក់ កាលពីថ្ងៃទី២៩ ម្សិលមិញ

    បង្រ្កាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនជនពាក់ពន្ធ១៥នាក់ កាលពីថ្ងៃទី២៩ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ១៥ នាក់ ( ស្រី ២ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ៧ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ២៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ១៥ នាក់ រួម មាន៖ ជួញដូរ ៥ ករណី ឃាត់ ៨ នាក់ ( ស្រី…

  • ក្មេងទំនើងចំនួន ៧នាក់ រហ័សនាមកាំបិតអត់ស្រមោល ត្រូវបាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

    ក្មេងទំនើងចំនួន ៧នាក់ រហ័សនាមកាំបិតអត់ស្រមោល ត្រូវបាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

    ភ្នំពេញ៖ សមត្ថកិច្ចបង្រ្កាបក្មេងទំនើងបាន ៧នាក់ ដែលបានបង្កករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រេីកំបិតប័ងតោកាប់ជនរងគ្រោះអោយរបួសធ្ងន់) កាលវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣ នៅចំណុចផ្លូវបេតុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១ ឈ្មោះ គ្រី ណាសាការ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះលេខ៣០៣៣ ក្រុមទី៧ភូមិ ក សង្កាត់ ច្រាំងចំរះទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ (របួសធ្ងន់)។ ជនរងគ្រោះទី២ ឈ្មោះ រី ណារុន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិក សង្កាត់ច្រាំចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (របួសស្រាល) ។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានប្រាប់អ្នកយកព័ត៍មានថា មុនពេលកេីតហេតុថ្ងៃ…

  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អណត្តិទី៣ ឆ្នាំ២០២៣

    គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អណត្តិទី៣ ឆ្នាំ២០២៣

    ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខ ដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ថា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អណត្តិទី៣ ប្រចាំខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ហេង ថុល ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខណ្ឌសែនសុខហើយក៏មានអញ្ជើញចូលរួមពី លោកស្រី បុិល សោភ័ណនារី អភិបាលរងខណ្ឌសែនសុខផងដែរ ។ ក្នុងរបាយបានបញ្ជាក់ថា របៀបវារៈមានចំនួន៥ដូចខាងក្រោម៖១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញលើកទី៣៩ អាណត្តិទី៣ ប្រចាំខែធ្នូ ឆ្នាំ២០២២។២-ពិនិត្យ និងស្តាប់របាយការណ៍ ការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះរបស់ការិយាល័យជំនាញនីមួយៗ ប្រចាំខែមករា ឆ្នាំ២០២៣។៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់ គកសក។៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនកាថវិកា ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់ គ ក ស ក ខណ្ឌ។៥-បញ្ហាផ្សេង៕ ដោយ៖…

  • អ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានឃុំខ្លួន ដាក់ពន្ធនាគារព្រៃស.ម២ ករណីចាយសែកស្អុយ ៥ ០០០ដុល្លារអេមេរិក

    អ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានឃុំខ្លួន ដាក់ពន្ធនាគារព្រៃស.ម២ ករណីចាយសែកស្អុយ ៥ ០០០ដុល្លារអេមេរិក

    ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំ បូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួស្រីស្អាតលក់ផលិតផលតាមអនឡាញដាក់ពន្ធនាគារព្រៃ”ម២”ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.យោងតាមបញ្ញតិមាត្រា ២០៣ មាត្រា ២០៤ មាត្រា ២០៥ និង មាត្រា២០៦ នៃក្រមព្រហ្មទណ្ឌ ។ ស្រីស្អាតម្នាក់នេះត្រូវបានកម្លាំងសមត្តកិច្ចកង រាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពាក់ពន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.ពោលគឺចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់”សែកស្អុយ”ប្រមាណ ៥ ០០០ដុល្លាអាមេរិក ។ ជនសង្ស័យឈ្មោះ សល់ ស្រីនៀត ភេទស្រី អាយុ២៥ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេ ខ១៤ ៦ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំ ពេញ ។ ដើមចមនៃការឃាត់ខ្លួនស្ត្រីអាជីវករខាងលើនេះ ត្រូវបានគេដឹងថា ក្រោយពីសមត្តកិច្ចទទួលបានពាក្យបណ្តឹងពីម្ចាស់បំណុលដែលមានគណនីអាខោនហ្វេសប៊ុកឈ្មោះ Toto Mini…

  • កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង និងរបាំងសាច់អួនចំនួន ១៩កន្លែងនៅក្នុងស្រុកបរិបូណ៌ និង ស្រុកជុលគីរី

    កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង និងរបាំងសាច់អួនចំនួន ១៩កន្លែងនៅក្នុងស្រុកបរិបូណ៌ និង ស្រុកជុលគីរី

    កំពង់ឆ្នាំង ៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៃមន្ទីរកសិកម្ម បានដឹកនាំ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សង្កាត់រដ្ឋបាលជលផលបរិបូណ៌ និងសហគមន៍នេសាទ បានចុះល្បាតនិង បង្រ្កាបបទល្មើសជលផល នៅត្រង់ចំណុចចុងព្រែកឆ្ដោរ(បឹងកំរៀក) ចំណុច៊ចុងព្រែកតាពេជ និងព្រែកអ្នកតាស្នែង ក្នុងភូមិសាស្រ្ត ស្រុកជលគីរីនិង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ កម្លាំងសរុបចំនួន ១៣នាក់ និងមធ្យោបាយកាណូតស្មាច់ចំនួន០៤គ្រឿង កាលពីចុងសប្តាហ៍កន្លងទៅនេះ ។ លោក លី ឡា ឱ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទខាងលើជាលទ្ធផល កម្លាំងសមត្ថកិច្ចយើងបានបំផ្លាញចោលនូវ វត្ថុតាងរួមមាន៖ របាំង ស្បៃមុង ១ករណីស្មើនិង ១៤កន្លែង ប្រវែង ៤៥០ម៉ែត្រ លូស្បៃមុង ចំនួន ១៥មាត់ និងរុះរើរបាំងសាច់អួន ១ករណីស្មើនិង ០៥កន្លែងប្រវែង ៥០០ម៉ែត្រ លបលូសាច់អួន ចំនួន ០៨មាត់ បង្គោលសរុបចំនួន ៦០០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ២៥០គីឡូក្រាម។ ក្នុងនោះ…

  • អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

    អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

    កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋធ្វើការដាំដុះបន្លែបង្ការដែលមានរយៈពេលខ្លីបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។ ឯកឧត្តម បានលើកឡើងបែបនេះគ្រាដែលដឹកនាំក្រុមការងារចុះពិនិត្យការដាំដុះបន្លែរបស់សហគមន៍អមលាំងស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីពេលកន្លងទៅ។ ឯកឧត្តម វ៉ី សំណាង បានបន្តថា រាជរដ្ឋាភិបាលក៏ដូចក្រសួងកសិកម្មរួមទាំងរដ្ឋបាលខេត្តកំពង់ស្ពឺបានលើកទឹកចិត្តបងប្អូនប្រជាកសិករឱ្យពង្រីកការចិញ្ចឹមសត្វ ធ្វើស្រែនិងដាំដំណាំផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ពិសេសទទួលបានប្រាក់ចំណូលបន្ថែមទៀត ។ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មបានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើមិចឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ និយាយជារួមគឺឱ្យកសិករធ្វើការដាំដុះកាត់បន្ថយការប្រើប្រាស់ជីគីមី។ លោក សួង វេង ប្រធានសហគមន៍ផ្សារបន្លែអមលាំងបានលើកឡើងថា លោកក៏ដូចសមាជិកសហគមន៍បានធ្វើការដាំដុះបន្លែសុវត្ថិភាពរយៈពេលបីឆ្នាំមកហើយ។ជីវភាពគ្រួសារនិងការសិក្សារបស់កូនៗមួយផ្នែកធំបានពឹងផ្អែកទៅលើការដាំដុះនេះ។ លោកថា បច្ចុប្បន្នទីផ្សារបន្លែល្អ ដាំបានគឺឈ្មួញកណ្តាលប្រមូលយកអស់ៗ មានពេលខ្លះសហគមន៍របស់លោកសឹងតែផលិតមិនទាន់សម្រាប់បំពេញទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែទាំងអស់ដែលផលិតបានក្រៅតែពីលក់ក្នុងមូលដ្ឋានគឺមួយចំនួនធំត្រូវនាំទៅផ្គត់ផ្គង់ទីផ្សារនៅឯរាជធានីភ្នំពេញពិសេសនៅតាមផ្សារទំនើបនានា ៕ ម៉ុន សំអាត