Category: ព័ត៌មានសង្គម

  • មន្ត្រីជំនាញ ចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ លើបណ្តោយផ្លូវជាតិលេខ៦A ទាំងកំដៅនិងកម្រាស់

    មន្ត្រីជំនាញ ចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ លើបណ្តោយផ្លូវជាតិលេខ៦A ទាំងកំដៅនិងកម្រាស់

    ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ ខណៈដែលក្រុមការងារនៃមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងជួសជុលគ្រឹះនិងអ៊ុតកៅស៊ូលើបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ មន្ត្រីជំនាញនៃមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ មករានេះបានពិនិត្យលក្ខណៈបច្ចេកទេសលើ ការអ៊ុតកៅស៊ូ និងវាស់កំដៅកៅស៊ូ មុននៃការអ៊ុត ជាមួយនិងការវាស់កម្រាស់សាច់កៅស៊ូដែលត្រូវអ៊ុតផងដែរ ដើម្បីអោយដឹងថា ការអ៊ុតកៅស៊ូនៅកំណាត់ផ្លូវជាតិលេខ៦Aនេះត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងត្រឹមត្រូវតាមកំរាស់កៅស៊ូដែលបានកំណត់ឬទេ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី២៧ មករានេះថា៖ តាមប្រសាសន៍ណែនាំពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយ មន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការជួសជុលគ្រឹះអ៊ុតកៅស៊ូ ដាក់លូ រៀបការឺឡា គូសគំណូសចរាចរណ៍ ជាមួយនិងដាំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦A អោយបានរួចរាល់នៅមុនខែ០៣ ឆ្នាំ២០២៣ ពោលគឺអោយបានរួចរាល់នៅមុន ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ កំណាត់ផ្លូវជាតិលេខ៦Aនេះ ជាផ្លូវក្នុងចំណោមផ្លូវ៤ខ្សែ ដែល រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួសជុសនិងស្ថាបនា ឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដោយចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២និងគ្រោងបញ្ចប់នៅខែមិនាឆ្នាំ២០២៣ ដែលមានប្រវែង១៧គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំមុខកាត់១ម៉ែត្រប្រវែង៣៥គីឡូម៉ែត្រ រៀបការឺឡា គូសគំណូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។…

  • តុលាការព្រហ្មទណ្ឌអន្តរជាតិនឹងបើកការស៊ើបអង្កេតឡើងវិញ ករណីសង្រ្គាមបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន

    តុលាការព្រហ្មទណ្ឌអន្តរជាតិនឹងបើកការស៊ើបអង្កេតឡើងវិញ ករណីសង្រ្គាមបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន

    ម៉ានីល៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា ICC បានប្រកាសថា នឹងបើកការស៊ើបអង្កេតឡើងវិញលើការចោទប្រកាន់ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅក្នុងប្រទេសហ្វីលីពីន ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលនាំឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ICC បានឲ្យដឹងថា ខ្លួនមិនពេញចិត្តចំពោះដំណើរការរបស់ហ្វីលីពីន ដែលនាំឲ្យមានការពន្យារពេលដល់ការស៊ើបអង្កេត របស់តុលាការអន្តរជាតិនេះទេ។ ICC បន្តថាគំនិតផ្តួចផ្តើម និងដំណើរការស៉ើបអង្កេតក្នុងស្រុកផ្សេងៗ ដែលត្រូវបានវាយតម្លៃជាសមូហភាព គឺមិនមែនជាជំហាននៃការស៊ើបអង្កេត ជាក់ស្តែង ដែលអាចផ្តល់ការពិត ឆ្លុះបញ្ចាំងគ្រប់គ្រាន់មកឲ្យតុលាការអន្តរជាតិនោះទេ។ អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២១ ធ្លាប់បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា មនុស្សជាង ៨,៦៦៣នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ឌូតឺតេ ប៉ុន្តែខាងអង្គការសិទ្ធិមនុស្សក្នុងប្រទេសហ្វីលីពីនបានអះអាងថាចំនួនអ្នកស្លាប់គឺមានច្រើនជាងនេះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

  • លោកជំទាវ ឱ វណ្ណឌីន បន្តអំពាវនាវពលរដ្ឋបញ្ឈប់ប្រើប្រាស់ឱសថ AMBRONOL SYRUP បណ្តោះអាសន្ន

    លោកជំទាវ ឱ វណ្ណឌីន បន្តអំពាវនាវពលរដ្ឋបញ្ឈប់ប្រើប្រាស់ឱសថ AMBRONOL SYRUP បណ្តោះអាសន្ន

    ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញផ្ទុកសារធាតុគីមីលើសកម្រិត ដែលបណ្តា ឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខាភាព ខណៈក្រសួងកំពុងតាមដាន និងប្រមូលផលិតផលនេះមកវិញ។ ការហាមឃាត់នេះ បន្ទាប់ពីអង្គការសុខាភាពពិភពលោក បានរកឃើញថា ឱសថ AMBRONOL SYRUP ផលិតដោយរោងចក្រ ផលិតឱសថ MARION BIOTECH PVT. LTD, នៅប្រទេសឥណ្ឌា មានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL (មានលេខឡូត៏ AAS2103, AAS2201, AAS2202 និង AAS2204 ដែលកំពុងចរាចរនៅប្រទេស Uzbekistan) មានផ្ទុកសារជាតិគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ ដែលក្បួនច្បាប់ឱសថ (Pharmacopoeia) បានអនុញ្ញាត។យោងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា៖«សារជាតិគីមី Diethylene Glycol និងEthylene Glycol លើសកម្រិតបទដ្ឋានស្ដង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់ បាត់បង់អាយុជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរ…

  • ក្រសួងសុខាភិបាល បានចេញសំណេីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

    ក្រសួងសុខាភិបាល បានចេញសំណេីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣នេះ ក្រសួងសុខាភិបាល បានចេញសំណើចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។ គួរបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជម្រាបជូន លោក លោកស្រីអភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់បានធ្វើសេចក្ដីណែនាំជាច្រើន លើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្តគិលានសង្គ្រោះខុសច្បាប់ និងរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋាន សុខាភិបាលឯកជនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុថា រថយន្តសង្គ្រោះទាំងនោះ ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែង ទាំងការ លើកដាក់ និងការបញ្ជូនជនរងគ្រោះ។ ក្នុងន័យនេះសូម លោក លោកស្រី ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញត្តិជាធរមាននិងឈានទៅបិទមូលដ្ឋាន សុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ។ ជាមួយ គ្នានេះ ក្រសួងសុខាភិបាលសូម លោក លោកស្រី ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងបន្ថែមនូវសេវារថយន្តគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត។ អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការតាមការណែនាំខាងលើ…

  • ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ ៖ អ្នកឆ្លងថ្មី ០២នាក់ , អ្នក ជាសះស្បើយ ០៣នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ ៖ អ្នកឆ្លងថ្មី ០២នាក់ , អ្នក ជាសះស្បើយ ០៣នាក់ និងគ្មាន អ្នកជំងឺស្លាប់

    ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ សុក្រ ទី ២៧ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០២នាក់, ឣ្នកជាសះស្បើយ ០៣នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។ គួរបញ្ចាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០២នាក់,អ្នកជាសះស្បើយ ០៣នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕…

  • ឃាត់ខ្លួនជនពាក់ព័ន្ធ ៥១នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៦ ម្សិលមិញ

    ឃាត់ខ្លួនជនពាក់ព័ន្ធ ៥១នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៦ ម្សិលមិញ

    ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥១នាក់ ( ស្រី ១នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៧ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ២៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥១ នាក់ រួម មាន ៖ ជួញដូរ ១០ ករណី ឃាត់ ២៧ នាក់ ដឹក ជញ្ជូន…

  • រដ្ឋបាលខេត្តបាត់ដំបង៖ ធ្វើការកែលម្អនូវសោភ័ណភាព និងរៀបចំសណ្ដាប់ធ្នាប់ចំណតរថយន្ត នៅក្បែររង្វង់មូលរូបសំណាក “លោកតាដំបងក្រញូង”

    រដ្ឋបាលខេត្តបាត់ដំបង៖ ធ្វើការកែលម្អនូវសោភ័ណភាព និងរៀបចំសណ្ដាប់ធ្នាប់ចំណតរថយន្ត នៅក្បែររង្វង់មូលរូបសំណាក “លោកតាដំបងក្រញូង”

    ខេត្តបាត់ដំបង៖ ពិធីក្រុងពាលីនៅពីមុខបរិវេណរង្វង់មូលរូបសំណាក “លោកតាដំបងក្រញូង” ត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង និងបានដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ។ តាមរយៈកិច្ចប្រជុំរបស់រដ្ឋបាលខេត្តបាត់ដំបង ជាច្រើនលើកកន្លងមក ត្រូវបានរំលេចឲ្យដឹងពីគម្រោងមួយនេះ ក្នុងគោលបំណងផ្តោតនូវការរៀបចំទាំងសោភ័ណភាព ទាំងរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ នៅចំណុចរង្វង់មូលលោកតាដំបងគ្រញូង ដោយក្នុងនោះថែមទាំងបានរៀបចំ និងផ្ដល់ទីតាំងសម្រាប់ភ្ញៀវទេសចរ”ថតរូប”ការ រៀបចំទីតាំងចំណត ការរៀបចំទីតាំងលក់គ្រឿងសក្ការៈបូជា ឱ្យមានរបៀបរៀបរយ ដើម្បីជួយសំរួលនិងបង្កើននូវការទាក់ទាញដល់ភ្ញៀវទេសចរ បានកាន់តែច្រើនបន្ថែមទៀត។ គួររំលឹកថា៖ខេត្តបាត់ដំបងបានទទួលពានរង្វាន់ជ័យលាភីសំខាន់ៗ ជាបន្តបន្ទាប់ រួមមាន៖ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន, ពានរង្វាន់ផ្ការំដួល៣ដង ជាពិសេសថ្មីៗនេះខេត្តទទួលបាន”ជ័យលាភីលេខ១”ជាទីក្រុង ដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ហើយឆ្នាំ២០២៣នេះគឺជាឆ្នាំដែលរដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំនិងយកចិត្តទុកដាក់របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងការកសាងការកែលម្អ នូវ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រទាក់ក្រឡាដើម្បីអភិវឌ្ឍន៍នៅក្នុងទីប្រជុំជនក្រុង និងតាមបណ្តាស្រុកនានា សំដៅដល់ការលើកកម្ពស់នូវសោភ័ណភាព អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈនៅទីក្រុងបាត់ដំបង ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ៕ អ៊ុក សំអាន

  • ក្រសួងធនធានទឹក និងឧតុនិយម៖ សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ

    ក្រសួងធនធានទឹក និងឧតុនិយម៖ សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ

    ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤-១៦°C ។ រីឯបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាមានពី ១៧-២១°C ។ ចំណែកនៅរាជធានីភ្នំពេញ ស៊ីតណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២0°C ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ ។ អាស្រ័យដូចបានជម្រាបជូនខាងសូមសាធារណៈជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕ ដោយ ៖ ជីម ភារ៉ា

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អំពាវនាវដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងទៅចាក់វ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗគ្នា

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អំពាវនាវដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងទៅចាក់វ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗគ្នា

    ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ ដែលជាដូសជំរុញឲ្យបានគ្រប់ៗគ្នា ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ថ្លែងដូចនេះនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់ខ្នងផ្ទះទី២៤៣ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីឈ្មោះ ប៉ែន ចាន់សេរី អាយុ៤៥ឆ្នាំ ត្រូវជាភរិយាលោកព្រិន្ទបាលទោ អាត ភី អាយុ៥១ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពឆ្នាំ១៩៨៩ នៅអង្គភាពកងពលតូចលេខ៥១ ខេត្តបន្ទាយមានជ័យ ហើយបានពលីជីវិតនៅឆ្នាំ២០១៣ ដោយជម្ងឺគ្រុនចាញ់ រស់នៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ បច្ចុប្បន្ន លោកស្រី ប៉ែន ចាន់សេរី មានកូនក្នុងបន្ទុកចំនួន២នាក់ ប្រកបរបរជាអ្នកអនាម័យតាមភោជនីយដ្ឋាន ។ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញពិនិត្យ និងពង្រឹងការងារអភិរក្សផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញពិនិត្យ និងពង្រឹងការងារអភិរក្សផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ

    ខេត្តក្រចេះ ៖ ក្នុងពិធីសំណេះសំណាល លើកទឹកចិត្តមន្ត្រីជលផល និងឆ្មាំទន្លេ ព្រមទាំងចុះស្វែងយល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គនៅតាមចំណុចស្នាក់ការល្បាតសំខាន់ៗនៅព្រែកកាំពី និងតំបន់ជុំវិញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានកោតសរសើរឆន្ទៈដ៏មោះមុតរបស់មន្ត្រីជលផល និងឆ្មាំទន្លេទាំងអស់ ក្នុងការបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់ជាតិ និងសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមសហការល្អពីអង្គការ WWF ដែលបាននិងកំពុងផ្តល់ការជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារៈមួយចំនួនដល់ការងារអភិរក្សសត្វផ្សោត។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យខណ្ឌរដ្ឋបាលជលផលពង្រឹងការងារអប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហើយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍមកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទដែលរងផលប៉ះពាល់ពីការនេសាទដែលមានហានិភ័យដល់សត្វផ្សោតទៅប្រកបមុខរបរផ្សេងវិញ។ ឯកឧត្តរដ្ឋមន្រ្តីក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តផ្តល់កិច្ចសហការពេញលេញក្នុងការកំណត់អត្តសញ្ញាណជនល្មើស និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់លើអ្នកមិនរាងចាល ។ ហើយដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពការងារល្បាត ការបង្រ្កាបបទល្មើសនេសាទ ជាពិសេសការអភិរក្សសត្វផ្សោត ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់សម្ភារចាំបាច់មួយចំនួនដូចជា ហ្វាភ្លើងគុណភាពខ្ពស់ កែវយឹតសម្រាប់មើលពេលយប់ ម៉ាស៊ីនទូកល្បឿនលឿន និងប្រេងឥន្ទន:ដល់មន្ត្រីជលផល និងឆ្មាំទន្លេ ហើយក្រសួងនឹងពិនិត្យលទ្ធភាពទិញដ្រូនពីបរទេសដើម្បីបង្ហោះតាមឃ្លាំមើលសកម្មភាពល្មើស និងបង្កើនប្រសិទ្ធភាពល្បាតរបស់ឆ្មាំទន្លេផងដែរ។ ចំណែកឯរដ្ឋបាលខេត្តនឹងជួយតម្លើងប្រព័ន្ធវិទ្យុទាក់ទងដើម្បីក្រុមឆ្មាំទន្លេងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា ៕ សេឌី