-
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា មិនមានអ្វីគួរឱ្យព្រួយបារម្ភ ចំពោះបញ្ហាបំណុលសាធារណៈនោះទេ

ភ្នំពេញ៖ ក្នុងវេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ធ្វើការពន្យល់បកស្រាយថា កម្ពុជាមិនទាន់វ័ណ្ឌកដោយ សារបំ ណុល សាធារណៈនោះទេ ប៉ុន្តែអ្វីដែលត្រូវព្រួយបាម្ភ គឺបំណុល ឯកជន ខណៈដែលរដ្ឋកំពុងបង្កើនការគ្រប់គ្រងឱ្យបានល្អ។ ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា ដោយសារតែការដំឡើងអត្រា ការប្រាក់ពីធនាគារកណ្តាលនៃបណ្តាប្រទេសធំៗក្នុងពិភពលោក បានធ្វើឱ្យបំណុលឯកជនកាន់តែធំ ដែលធ្វើឱ្យបន្ទុកសេវាបំណុល របស់ប្រជាជន ក្នុងផ្នែកវិស័យឯកជនកាន់តែធ្ងន់ធ្ងរ ដោយពីមុន ការ ប្រាក់៧ទៅ៨ភាគរយ បានឡើងដល់៩ទៅ១០ភាគរយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖« យើងមានសង្ឃឹមថា អាមេរិកលែង ដំឡើងអត្រាការប្រាក់លឿនទៀតហើយ បើទោះជាឡើង ក៏ក្នុង កម្រិតតិចតួច និងយឺតដែរ។ ដោយសារតែនិន្នាការនៃការធ្លាក់ចុះ នៃអតិផរណារបស់ពិភពលោក»។ លោកបានបន្ថែមថា៖«ចំពោះថវិកាដែលកម្ពុជាគ្រោងខ្ចីពីបរទេសនិងក្នុងស្រុក ចំនួន១៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣ មាន ទំហំមិន…
-
ជនពាក់ព័ន្ធចំនួន ២៥នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៥ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ២៥នាក់ ( ស្រី ១នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ២៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុង ចំណោម ជនសង្ស័យ ទាំង ២៥ នាក់ រួម មាន ៖ ជួញដូរ ១១ ករណី ឃាត់ ២០ នាក់ ( ស្រី ១…
-
ឆ្នាំ២០២៥ តំបន់គោលដៅជុំវិញក្រុង-ខេត្តបាត់ដំបង និងទទួលបានការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្របដណ្តប់ ១០០%

ខេត្តបាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំ នៅខេត្តបាត់ដំបង នារសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ថា នៅឆ្នាំ២០២៤ ខាងមុខការផ្តល់នូវសេវាទឹកស្អាតជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់គោលដៅជុំវិញក្រុង-ខេត្តបាត់ដំបង និងទទួលបាន ការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្របដណ្តប់១០០% ក្រោយពីរោងចក្រផលិតទឹកស្អាតខ្នាតធំថ្មីនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងដំណើរការនៅឆ្នាំ២០២៤ខាងមុខ ដែលមានសមត្ថភាពផលិតក្នុងការផ្គត់ផ្គង់ទឹកស្អាតបានប្រមាណ ៥ម៉ឺនម៉ែត្រត្រីគុណក្នុង ១ថ្ងៃ ។ នេះគឺជា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយកន្លែងបន្ថែមទៀតក្នុងក្រុងបាត់ដំបង ក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ន៍អាស៊ី( ADB ) និង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ បានសាងសង់រួចរាល់ សេវាផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង កាន់តែត្រូវបានពង្រីកវិសាលភាពនូវបណ្ដាញចែកចាយកាន់តែទូលំទូលាយបានមួយកម្រិតធំបន្ថែមទៀត។ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បញ្ជាក់ថា៖ បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកខេត្តមានរោងចក្រផលិតទឹកស្អាតចំនួន២ទីតាំង និងមានសមត្ថភាពផលិតបានចំនួន៣៣.៥២០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ សម្រាប់ចែកចាយទៅកាន់ក្រុង-ស្រុក ចំនួន៣ គឺ៖ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកថ្មគោល។ហើយការផ្គត់ផ្គង់ទឹកស្អាត បច្ចុប្បន្នសម្រេចបាន៨៥% ហើយអង្គភាពរំពឹងនឹងពង្រីកឱ្យបាន ១០០%ចាប់ពីឆ្នាំ២០២៥ ក្រោយពីរោងចក្រថ្មី បានចាប់ផ្តើមដំណើរការផលិតទឹកស្អាត៕…
-
តម្លៃមុខម្ហូប ក្នុងផ្សារប៉េសេ នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារប៉េសេ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះរួមមាន៖ តម្លៃសាច់ត្រី-ត្រីទួកចិញ្ចឹម ១គីឡូក្រាម ១ម៉ឺន ២ពាន់រៀល-ត្រីអន្តែងចិញ្ចឹម ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-ត្រីពោ ១គីឡូក្រាម ១ម៉ឺន ២ពាន់រៀល-ត្រីប៉ោង ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-ត្រីឆ្លាំង ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-ត្រីស្ពឹន ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល-កង្កែប ១គីឡូក្រាម ១ម៉ឺន ៥ពាន់រៀល តម្លៃសាច់មាន់-មាន់ស្រែ ១គីឡូក្រាម ២ម៉ឺន ៨ពាន់រៀល-មាន់សាច់ ១គីឡូក្រាម ១ម៉ឺនរៀល-មាន់បីសាស ១គីឡូក្រាម ១ម៉ឺន ៤ពាន់រៀល-ទាសំពៅ ១ក្បាល ១ម៉ឺន ៥ពាន់រៀល-តម្លៃគ្រឿងសមុទ្រ-មឹក ១គីឡូក្រាម ២ម៉ឺន ៥ពាន់រៀល-បង្គា ១គីឡូក្រាម ៤ម៉ឺនរៀល-ក្តាមសេះ ១គីឡូក្រាម ៤ម៉ឺនរៀល-ក្តាមថ្ម ១គីឡូក្រាម ៥ម៉ឺនរៀល-ងាវ ១គីឡូក្រាម ២ម៉ឺន…
-
កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន»

ភ្នំពេញ៖ ដើម្បីឈានឆ្ពោះធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន» ដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥-២៨ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វ៉េ ដែលមានមន្ត្រីទីស្នាក់ការកណ្តាល ៥នាក់ មន្ត្រីសាខាខេត្តសៀមរាប ១នាក់ និងមន្ត្រីកាកបាទក្រហមមីយ៉ាន់ម៉ា ១នាក់ និងមានការសម្របសម្រួលពីលោក Nattorn Sornvai ជាមន្ត្រីទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តសមាគមជាតិ អាស៊ី-អាគ្នេយ៍ របស់សហព័ន្ធអន្តរជាតិ ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម។ លោកជំទាវអគ្គលេខាធិការរងទី១ បានឱ្យដឹងថា ថ្ងៃនេះគឺជាការចាប់ផ្តើមមួយក្នុងដំណើរការឈានឆ្ពោះទៅឲ្យកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។ លោកជំទាវបន្តថា ក្នុងការឈានឆ្ពោះទៅដល់កិច្ចប្រជុំនោះ ដំបូងគឺត្រូវការបណ្តុះបណ្តាលយុវជនជាមុនសិន ព្រោះយុវជនអនាគត គឺជាអ្នកដឹកនាំ ជាអ្នកបន្តវេន្ត ហើយវគ្គបណ្តុះបណ្តាលនេះគឺមានជំនាញដូចជា ផ្នែកទំនាក់ទំនង…
-
រដ្ឋបាលខណ្ឌទួលគោក ជូនដំណឹង ឱ្យបញ្ឈប់ជាបន្ទាន់ចំពោះម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រនៅផ្លូវ៥៩៨ ទិញលក់រថយន្ដ និងម៉ូតូទាំងអស់ដែលរំលោភលើចិញ្ចើមផ្លូវ ដោយទុករយៈពេល ៣ខែជាកំហិត

ភ្នំពេញ៖ យោង តាម សេចក្តីជូនដំណឹងរបស់ រដ្ឋបាលខណ្ឌទួលគោក ចេញដោយលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានចេញសេចក្ដីជូនដំណឹងចំនួន២ ដោយទី១ ទុករយៈពេល៣ខែជាកំហិត ដល់ម្ចាស់អាជីវកម្ម ខាងលេីនេះ ម្ចាស់អាជីវកម្មទាំងអស់ មានដូចជាលក់គ្រឿងសមុទ្រ ,ទិញលក់រថយន្ដ និងម៉ូតូ ដែលរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅផ្លូវលេខ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មទាំងនោះ ចាប់ពីថ្ងៃទី២៣ ខែមករា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ តាមការបញ្ចាក់នៅក្នុងសេចក្ដីជូនដំណឹងទី២ លោក ជា ពិសី បានស្នើឱ្យអស់លោក-លោកស្រីទាំងអស់ ជាម្ចាស់អាជីវកម្មទិញ-លក់រថយន្ដ តុបតែងរថយន្ដ យានដ្ឋានជួសជុលថែទាំរថយន្ដ ទីតាំងលក់គ្រឿងម៉ាស៉ីនរថយន្ដគ្រប់ប្រភេទ ម្ចាស់ទីតាំងទិញ-លក់ម៉ូតូ និងទីតាំងកែច្នៃ-ជួសជុលម៉ូតូ ឱ្យបញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ឬតសំយ៉ាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវ និងការចាក់ចោលកាកសំណល់ប្រេងម៉ាស៉ីន នៅផ្លូវសាធារណៈជាដាច់ខាត។ ក្នុងសេចក្ដីជូនដំណឹងទាំង២ របស់លោក ជា ពិសី បានធ្វើឡើងក្នុងន័យចូលរួមរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍…
-
រដ្ឋបាលរាជធានីបាននឹងកំពុងស្ថាបនា កែលម្អរ និងតុបតែងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៤ខ្សែឆ្ពោះទៅកាន់ពហុកីឡាដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ ផ្លូវចំនួន៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ និងកែលម្អរ ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ និងក៏ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ខណៈដែលនៅសល់ប្រមាណ១០០ថ្ងៃទៀត ប៉ុណ្ណោះព្រឹត្តិការណ៍ស៊ីហ្គេមនេះនឹងឈានដល់។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងថា មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ គឺជាពេលវេលាមួយដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្ដើមយុទ្ធនាការណ៍រាប់ថយក្រោយ១០០ថ្ងៃ ជាមួយព្រឹត្តិការណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងរៀបចំការងារមួយចំណែកផងដែរទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ជាក់ស្ដែងនៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងចាក់កៅស៊ូឡើងវិញលើផ្លូវជាតិលេខ៦ ដោយមានរៀបចំខឿន ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ ពីរង្វង់មូលព្រហ្មជ្រោយចង្វារ ដល់ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ដែលមានប្រវែងប្រមាណជា ១៥គីឡូម៉ែត្រ ព្រោះផ្លូវនេះជាផ្លូវធំ ដើម្បីសម្រួលការធ្វើដំណើរឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោកបញ្ជាក់ថា ការដ្ឋានផ្លូវជាតិលេខ៦សម្រេចលទ្ធផលបាន៨០%ហើយ។ ការងារមួយទៀត គឺកែលម្អរមហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អរទ្រង់ទ្រាយធំ ដូចជាជួសជុលផ្លូវដែលមានការខូចខាតដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់ រីឯនៅសងខាងផ្លូវធំមានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន។ បន្ទាប់ពីចាក់បេតុងរួចរាល់មហាវិថី…
-
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំធ្វើតេស្ត៍រកសារធាតុញៀន ជូនថ្នាក់ដឹកនាំ នាយនគរបាល និងកីឡាករ កីឡាការិនី

ភ្នំពេញ ៖ យោងតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លា និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានរៀបចំការធ្វើតេស្ត៍ពិនិត្យរកសារធាតុញៀនជូនថ្នាក់ដឹកនាំ នាយនគរបាល និងកីឡាករ កីឡាការិនី ដែលជាកងកម្លាំងចំណុះឱ្យអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ សូមរម្លឹកជូនថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដាច់ខាតត្រូវតែពិនិត្យ និងធ្វើតេស្ដ៍រកសារធាតុញៀនដល់ ដល់ថ្នាក់ដឹកនាំ មន្ត្រី ជាពិសេសកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃ ដោយមិនអាចអាក់ខានបានឡើយ។ សូមជម្រាបថា ការធ្វើតេស្ត៍ពិនិត្យរកសារធាតុញៀនជូនដល់ថ្នាក់ដឹកនាំ នាយនគរបាល និងកីឡាករ កីឡាការិនីកងកម្លាំងចំណុះឱ្យអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ធ្វើឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី២៥-២៦-២៧ ខែមករា…
-
រាជរដ្ឋាភិបាល ចំណាយទឹកប្រាក់ជាង ៩៣០លានដុល្លារ ជួយជនងាយ រងគ្រោះអំឡុងពេលកូវីដ១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៩៣០ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលក្នុងនោះប្រជាពលរដ្ឋប្រមាណ ២,៨លាននាក់ បានទទួលពីការ ឧបត្ថម្ភនេះ។ សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយនឹងកូវីដ ១៩ មានចំនួន១១ជុំ និង ៣១លើកដោយក្នុងនោះរដ្ឋបានចំណាយ ទឹក ប្រាក់ចំនួន៩៣១,៧១ លានដុល្លារ ។ ក្រសួងបន្តថា ក្នុងនោះចំនួនសមាជិកគ្រួសារសរុបដែលទទួលបាន ពីការ ឧបត្ថម្ភនេះមានចំនួន ២ ៧៨៨ ០៦៥ នាក់ នៃចំនួន ៧០៦ ៦៤៨ គ្រួសារ។…
-
«សៀមរាបបណ្ណាល័យ» ប្រារព្ធខួបលើកទី១ នៃការបង្កើតបណ្ណាល័យនេះ

សៀមរាប៖ «សៀមរាបបណ្ណាល័យ» ដែលជាបណ្ណល័យសាធារណៈនិងជា មជ្ឍមណ្ឌលវប្បធម៌ ស្ថិតក្នុងខេត្តសៀមរាប នៃទឹកដីអច្ឆរិយៈ នឹង ប្រារព្ធ ខួបលើកទី១របស់ខ្លួននៅថ្ងែទី ២៨ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីអបអរសាទរ អក្សរសិល្ប៍ សិល្បៈ តន្រ្តី និងរបាំបុរាណខ្មែរ ។ កម្មវិធីនេះ ក៏នឹងបើកឱ្យសាធារណជនចូលរួមដោយសេរីផងដែរ។ បណ្ណាល័យនេះ បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយវិស័យការអាន និងការអប់រំសិល្បៈ វប្បធម៌ ឱ្យកាន់តែរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ក្រោយពីការរៀបចំគម្រោងអស់រយៈពេលបីឆ្នាំ មជ្ឍមណ្ឌលនេះបាន ចាប់ផ្ដើមបើកទ្វារឡើងកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២។ លោក ម៉ារីយ៉ុន ពីលី(Marion Pili )ស្ថាបនិកសៀមរាបបណ្ណាល័យ បាន ប្រាប់ឱ្យដឹងថា បណ្ណាល័យនេះ ជាបណ្ណាល័យដែលប្រមូលផ្ដុំទាំងភាសាខ្មែរ ភាសាបារាំង និងភាសាអង់គ្លេស ដែលបើកបម្រើការជាសាធារណៈដល់ ប្រជាសហគមន៍ទាំងក្មេង ចាស់ និងយុវ័យសម្រាប់ការចូលអាន។ លោកបានប្រាប់ថា ៖ «បណ្ណាល័យនេះ ពិតជាមានមោទកភាព ចំពោះ បេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យនេះជាខ្លាំង។ យើងមានគោលបំណងផ្សព្វផ្សាយ វប្បធម៌ដ៏ល្អថ្លៃថ្លាមួយនេះឱ្យកាន់តែទូលំទូលាយ…