-
សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យក្រសួងបរិស្ថាន បរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងការរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យក្រសួងបរិស្ថាន បានរៀបចំការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងការរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។ ការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត គឺបំផុសចលនាយុវជនឱ្យចូលរួមលើកកម្ពស់វប្បធម៌ចែករំលែក និងរួមគ្នាជាធ្លុងមួយក្នុងចលនាស្ម័គ្រចិត្ត ដើម្បីបុព្វហេតុកិច្ចមនុស្សមនុស្សធម៌ និងជួយសង្គ្រោះគ្នាទៅវិញទៅមកក្នុងស្មារតីមហាគ្រួសារខ្មែរ។ ការបរិច្ចាកឈាមជាកាយវិកាយមនុស្សធម៍ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ស្រទាប់វណ្ណៈ ដែលអាចចូលរួមចំណែកក្នុងការសង្គ្រោះអាយុជីវិតមនុស្សបាន ហើយនេះបានក្លាយជាទម្លាប់ល្អ ជាគុណធម៍ និងវប្បធម៍នៃការចែករំលែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ចំពោះអ្នកចូលរួមទាំងអស់ ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាម ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ធ្លាប់បានអំពាវនាវដល់យុវវ័យ ប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីគ្រប់មន្ទីរស្ថាប័នទាំងអស់ មេត្តាចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិត ប្រជាជនដែលត្រូវការឈាម ដើម្បីធានានិងផ្គត់ផ្គង់ឈាមក្នុងស្តុកបានគ្រប់គ្រាន់ដល់អ្នកជំងឺ ព្រោះការផ្តល់ឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ៕ ដោយ / គ្រី សម្បត្តិ
-
អភិបាលរងខេត្តកណ្តាល៖ ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ក្នុងពិធី ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីធ្លីចំនួន ៧៧៦ប័ណ្ណ សម្រាប់ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តមបន្តថា មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាពស្មុកស្មាញជូនប្រជាពលរដ្ឋឡើយ។ សូមបញ្ជាក់ថា មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៤លើក…
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៥៥នាក់ ត្រូវឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៤ មករា ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៥៥នាក់នោះ មាន ២០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនបទល្មើសព្រហ្មទណ្ឌ ១២ករណី និងជនសង្ស័យ ៣៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មេីសគ្រឿងញៀន ១០ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ៖…
-
បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនជនពាក់ព័ន្ធ ៤២នាក់ កាលពីថ្ងៃទី២៤ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤២នាក់ ( ស្រី ៥នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្នុង ប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៣ករណី នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង ៤២ នាក់ រួមមាន ៖ ជួញដូរ ៩ករណី ឃាត់ ២១នាក់ ( ស្រី ៤ នាក់ ) , ដឹក ជញ្ជូនរក្សាទុក ២ករណី ឃាត់ ១០នាក់ , ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ ( ស្រី ១ នាក់…
-
ប្ដីប្រពន្ធពីរនាក់ចេញពីផ្សារដេីគរជិះម៉ូតូទៅផ្ទះត្រូវចោរឆក់កាបូបលុយអស់ជាង ១០លានរៀលនៅមុខវត្តស្ទឹងមានជ័យ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបណ្តេីរគ្នាជាមួយប្រពន្ធចេញពីផ្សារដេីមគរ បំណងទៅផ្ទះស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ ៣គ្រឿងមកធ្វេីសកម្មភាពឆក់កាបូបស្ពាយពីគាត់បានម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កកាភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពលកេីតហេតុរូបគាត់បានចេញពីផ្សារដេីមគរជិះម៉ូតូ២គ្រឿង ពីរនាក់ប្តីប្រពន្ធ ដោយគាត់ជិះខាងមុខ ប្តីគាត់ជិះខាងក្រោយហេីយស្ពាយការបូបលុយពីចំហៀង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យជិះម៉ូតូ ៣គ្រឿងមិនចាំស្លាកលេខមកពីក្រោយក៏ធ្វេីសកម្មភាពឆក់យកការបូបលុយពីប្តីរបស់គាត់បានសម្រេចរួចគេចខ្លួនបាត់។ ជនរងគ្រោះបានបន្តថា ក្នុងការបូបលុយរបស់គាត់មានលុយជាង ១០លានរៀល នឹងទូរស័ព្ទម៉ាកI phone 13 មួយគ្រឿងរួមទាំងឯកសារមួយចំនួនទៀត។ ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទាំងអស់សង្ឃឹម ។ សូមបញ្ជាក់ផងដែរថា នៅទីតាំងខាងលេីតែងតែមានជនសង្ស័យធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋជាញឹកញាប់សូមសមត្ថកិច្ចជួយមានវិធានការផង ៕ ដោយ៖ ជីម ភារ៉ា
-
សិក្ខាកាមកម្ពុជាចំនួន២៥រូប ទទួលការបណ្តុះបណ្តាលស្តីពី បច្ចេកទេស ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ

ភ្នំពេញ៖ សិក្ខាកាមកម្ពុជាចំនួន២៥រូប បានទទួលវគ្គបណ្តុះបណ្តាលដំបូងគេ បង្អស់ ស្តីពីបច្ចេកទេសប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដោយរៀបចំដោយ អង្គការ WWFកម្ពុជា ខណៈដែលមន្ត្រីបរិស្ថានមើលឃើញថា វគ្គនេះជំរុញឱ្យ កម្ពុជាប្រើប្រាស់នូវប្រព័ន្ធថាមពលដែលកកើតឡើងវិញ ដើម្បីកាត់បន្ថយការ បំពុលបរិស្ថាន។ បើតាមអង្គការ WWFកម្ពុជា បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបាន ធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៨ ខែមករា កន្លងទៅ នេះ ដែលរៀបចំដោយ អង្គការ WWFកម្ពុជា ក្នុងភាពជាដៃគូជាមួយ Solar Energy International (SEI) ដល់សិក្ខាកាមកម្ពុជាចំនួន ២៥រូប។វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងដើម្បីផ្តល់ចំណេះដឹងបច្ចេកទេស សំខាន់ថ្មីៗ អំពីប្រព័ន្ធថាមពលព្រះអាទិត្យទៅដល់វិស្វករថាមពល ពន្លឺព្រះអាទិត្យ បុគ្គលិកបច្ចេកទេសនៃក្រសួងពាក់ព័ន្ធ និងនិស្សិតផ្នែក អគ្គិសនីនិងវិស្វកម្ម ស្របពេលដែលទីផ្សារថាមពលពន្លឺព្រះអាទិត្យនៅ កម្ពុជាកំពុងមានតម្រូវការច្រើននាពេលបច្ចុប្បន្ន។ អង្គការ WWFកម្ពុជា បានបញ្ជាក់ថា ៖ «តាមរយៈវគ្គបណ្តុះបណ្តាល ទាំង នោះ សិក្ខាកាមបានទទួលនូវចំណេះដឹងបច្ចេកទេសជាច្រើនទាក់ទង ទៅ នឹងគ្រឿងបង្គុំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យនិស្សិតបង្កើតក្តីស្រមៃ មានភាពជឿជាក់លើខ្លួនឯង និងខិតខំហាត់ពត់លត់ដំខ្លួន ដើម្បីឈានទៅសម្រេចគោលដៅក្នុងជីវិត

ភ្នំពេញ ៖ ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់វិទ្យាស្ថាន និងបានលើកទឹកចិត្តឱ្យពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការអប់រំបណ្តុះបណ្តាល ដើម្បីផលិតធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹងជំនាញ ភាសាបរទេស និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ ចំពោះសាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យពង្រឹងការផ្ទេរចំណេះដឹងដល់និស្សិត និងជួយតម្រង់ទិសនិស្សិតឱ្យពង្រីកចំណេះដឹង តាមរយ:ការចូលរួមអនុវត្តជាក់ស្តែង និងការស្វែងយល់បន្ថែម ។ ទន្ទឹមនេះ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តឱ្យនិស្សិតបង្កើតក្តីស្រមៃ មានភាពជឿជាក់លើខ្លួនឯង និងខិតខំហាត់ពត់លត់ដំខ្លួន ដើម្បីឈានទៅសម្រេចគោលដៅក្នុងជីវិត ហើយសូមឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងផងដែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀតសម្រាប់វិទ្យាស្ថាន ៕ សេឌី
-
យានយន្តល្មើស ១៩០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមករានេះ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៤១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មានយានយន្ត ចូលគោលដៅ ចំនួន ១.០១២ គ្រឿង ម៉ូតូ ចំនួន ៥៣៩ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៩០ គ្រឿង មាន ម៉ូតូ ចំនួន ៦៥ គ្រឿង ត្រូវ បានផាកពិន័យ នៅទូទាំងប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ។ ប្រភពដដែលបន្តថា ក្នុង រយៈពេល ២៤ ថ្ងៃ…
-
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជួយរំលែកការលំបាក ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចាត់ក្រុមការងារដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាំយកអំណោយជា សម្ភារ និងថវិកា ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ ដែលជួបការលំបាកខ្វះខាត ដោយសារធ្លាក់ខ្លួនមានជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវ អោយអ្នកជិតខាង បានប្រាក់បន្តិចបន្តួចទុកសម្រាប់តែមើលថែទាំជំងឺឪពុកម្តាយ។ លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ ៦៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយលោក រ័ត្ន ស៊្រាង នាសម័យរដ្ឋកម្ពុជា និងដែលបានបែកគ្នា ជាង៣០ឆ្នាំមកហើយ ស្រាប់តែពេលថ្មីៗនេះ ព័ត៌មានជួបការលំបាកខ្វះខាត…
-
ប្រកាសដាក់ឱ្យដំណើរការគោលនយោបាយលុបបំបាត់អេដស៍នៅឆ្នាំ២០២៥និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

ភ្នំពេញ៖ ដំណើរការក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោល នយោ បាយ លុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន ប្រកាស ដាក់ឱ្យដំណើរការ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងមានការចូលរួមពីមន្រ្តី សមាជិក និងទីប្រឹក្សាក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រុមការងារ ស្នូលមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធផងដែរ។ ឯកឧត្តម អៀង មូលី បានលើកឡើងនាឱកាសនោះថា ក្រុមការងាររបស់ រាជរដ្ឋាភិបាល និងក្រុមការងារស្នូលរបស់អាជ្ញាធរ គឺជាការប្រមូលធនធាន បញ្ញាញាណ ដើម្បីតាក់តែងគោលនយោបាយលុបបំបាត់អេដស៍ នៅឆ្នាំ ២០២៥ និងធានាចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។លោកបន្តថា៖ «កម្ពុជាយើងបានសម្រេចគោលដៅ៩៥-៩៥-៩៥ ,ទី២និង ទី៣ហើយ នៅតែគោលដៅទី១ប៉ុណ្ណោះ។ ចំពោះគោលដៅ៩៥ទី១ដែលយើងនៅមិនទាន់សម្រេចបាន យើងត្រូវ បង្កើនកម្មវិធីបង្ការ និងវាយតម្លៃថាតើកម្មវិធីដែលកំពុងដំណើរការសមស្រប នឹងសភាពការណ៍ជាក់ស្តែងហើយឬនៅ, បង្កើតកម្មវិធីបង្ការអាចធ្វើ នវានុវត្តន៍ យ៉ាងដូចម្តេច? តាមយន្តការអ្វីខ្លះ? តើរយៈពេលអនុវត្ត នៅពេល ណា?…ជាដើម»។មួយវិញទៀតឯកឧត្តមក៏បានជំរុញឱ្យមានការស្វែងរកអ្នកបាត់មុខជាង…