-
មេតុងទីនម្នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ករណី ឆបោក និងចាយសែកស្អុយរាប់សិបម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃស(ម២)ជាបណ្តោះអាសន្ន បន្ទាប់ពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង បានធ្វើការចោទប្រកាន់លើជនត្រូវចោទពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ករណី ឆបោក និងចាយសែកស្អុយដែលមានទឹកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក ។ គួរបញ្ចាក់ថា កាលពីរសៀលថ្ងៃទី២១ ខែមករា កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បានធ្វើការឃាត់ខ្លួនមេតុងទីនម្នាក់ និងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណី (មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន) ពោលគឺ ឆបោក និងប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ចាយសែកស្អុយរាប់សិបម៉ឺនដុល្លារអាមេរិក ។ ជនសង្ស័យមានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៥ ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ការចាប់ខ្លួនមេតុងទីនខាងលើ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹង បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ…
-
ឯកឧត្តម ណុប រ័ត្ននិមល ប្រគល់ពានរង្វាន់បាល់ទាត់ FUTSAL របស់ នាយឧត្តមសេនីយ៍កិត្តិបណ្ធិត ហុីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ទូទាំងស្រុកកណ្តាលស្ទឹង ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ៧មករា ២០២៣

នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម ណុប រ័ត្ននិមលតំណាង ឯកឧត្តម កិតិ្តបណ្ឌិត ហុីង ប៊ុនហៀងប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង និងលោកជំទាវ ប៉ែន ចន្នី អញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ FUTSAL ទូទាំងស្រុកកណ្តាលស្ទឹង ដណ្តើមពានរង្វាន់ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ។ ឯកឧត្តម ណុប រ័ត្ននិមល មានប្រសាសន៍ថា ការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់នេះឡើង ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេមនាឆ្នាំ២០២៣ និងស្របតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ។ ឯកឧត្តម បន្តថា កម្ពុជាពិតជាសំណាងណាស់ ដែលយើងមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិធ្វើឲ្យមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។ ឯកឧត្តម បានផ្ដាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្រេចតេជោ និងវិធានការសុខាធិបាល…
-
យានយន្តល្មើស ៦៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យទូទាំងប្រទេស កាលពីថ្ងៃទី២២ ខែមករា ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៧៨គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១១៨ គ្រឿង ម៉ូតូ ចំនួន ៤៧ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៦៨ គ្រឿង មាន ម៉ូតូ ចំនួន ៤៧ គ្រឿង ត្រូវ បាន ផាកពិន័យ នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។ ប្រភពដដែលបន្តថា រយៈពេល…
-
ទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ និងរបួស ៣៨នាក់ កាលពីថ្ងៃទី២២ មករា ម្សិលមិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី២២ ខែមករា ឆ្នាំ២០២២ ម្សិលមិញ នេះ បណ្តាល ឱ្យ មនុស្ស ស្លាប់ ចំនួន ៥ នាក់ របួសធ្ងន់ ចំនួន ២៦ នាក់ ( ស្រី ៦ នាក់ ) របួសស្រាល ចំនួន ៧ នាក់ ( ស្រី ១ នាក់ ) ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ដែល បង្ក ឱ្យ មាន មនុស្ស ស្លាប់ និង របួស ចំនួន ៣៨ នាក់ ខាងលើនេះ…
-
ជនពាក់ព័ន្ធ ១៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២២ ម្សិលមិញ នៅទូទាំងប្រទេស

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ១៨នាក់ ( ស្រី ១នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ៧ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ២២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ។ សូមជម្រាប់ថា ជនសង្ស័យ ទាំង ១៨ នាក់ រួមមាន៖ ជួញដូរ ៤ ករណី ឃាត់ ៦នាក់ , ដឹក ជញ្ជូន រក្សា ទុក ២ ករណី…
-
តម្លៃមុខម្ហូប ក្នុងផ្សារបឹងកេងកង នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ តម្លៃមុខម្ហូប ក្នុងផ្សារបឹងកេងកង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖ តម្លៃសាច់មាន់-មាន់ស្រែ ១គីឡូក្រាម ៣០០០០៛-មាន់សាច់ ១គីឡូក្រាម ១០០០០៛-មាន់បីសាស ១គីឡូក្រាម ១៤០០០៛-ទាកាប៉ា ១គីឡូក្រាម ២០០០០៛-ទាសំពៅ ១ក្បាល ១៥០០០៛ តម្លៃសាច់ត្រី-ត្រីឌៀប ១គីឡូក្រាម ១៥០០០៛-ត្រីពោ ១គីឡូក្រាម ១២០០០៛-ត្រីទីឡាបយ៉ា ១គីឡូក្រាម ១០០០០៛-ត្រីការហែ ១គីឡូក្រាម ១៥០០០៛-ត្រីពុកមាត់ស្មា ១គីឡូក្រាម ៤៥០០០៛-ត្រីកេះ ១គីឡូក្រាម ៦៥០០០៛-ត្រីទួក ១គីឡូក្រាម ១៥០០០៛ តម្លៃគ្រឿងសមុទ្រ-បង្គារ ១គីឡូក្រាម ៤០០០០៛-មឹក ១គីឡូក្រាម ៤០០០០៛-ងាវ ១គីឡូក្រាម ២៥០០០៛-ត្រីសាបាក ១គីឡឡូក្រាម ១៥០០០៛-បង្កងស្រស់ ១គីឡឡូក្រាម ៦៥០០០៛ តម្លៃសាច់ជ្រូក-ជ្រូកសាច់សុទ្ធ ១គីឡឡូក្រាម ២៥០០០៛-សាច់ជ្រូកបីជាន់ ១គីឡឡូក្រាម ២៥០០០៛-ឆ្អឹងជំនីជ្រូក ១គីឡឡូក្រាម ២៨០០០៛-សាច់ក្រកជ្រូក…
-
អភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យការសង់លំនៅដ្ឋានបណ្ដោះអាសន្ន បំពាក់អគ្គិសនី និងបន្ទប់ទឹកជូនពលរដ្ឋដែលរងគ្រោះដោយសារបាក់រលំផ្ទះនៅតាមដងព្រែកថី្ម

កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ បានពិនិត្យការសង់លំនៅដ្ឋានបណ្ដោះអាសន្ន រួមជាមួយការងារបំពាក់អគ្គិសនី តបណ្ដាញទឹកស្អាត និងបន្ទប់ទឹកជូនប្រជាពលរដ្ឋចំនួន៦៥ខ្នងផ្ទះ ដែលរងគ្រោះដោយសារបាក់ច្រាំងរលំនៅដ្ឋានតាមដងព្រែកថីកាលពីពេលកន្លងទៅ។ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ដើម្បីពន្លឿនការសម្របសម្រួលជូនប្រជាពលរដ្ឋរងគ្រោះឱ្យឆាប់បានទីជម្រកបណ្ដោះអាសន្ននោះ ឯកឧត្តមអភិបាលខេត្ត គង់ សោភ័ណ្ឌ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តកណ្ដាល និងក្រុងតាខ្មៅ បានចុះជួបប្រជាពលរដ្ឋផ្ទាល់នៅភូមិព្រែកថី៤៣ និងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលពួកគាត់ជាគ្រួសាររងគ្រោះដោយសារបាក់ច្រាំងរលំនៅដ្ឋានតាមដងព្រែកថីកាលពីពេលកន្លងទៅ។ ឯកឧត្តមអភិបាលខេត្ត គង់ សោភ័ណ្ឌ បានជំរុញនិងលើទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ក្រុមជាង និងកម្មករ ក្នុងការសាងសង់លំនៅដ្ឋានបណ្តោះអាសន្ន បន្ទប់ទឹក បំពាក់បណ្ដាញអគ្គិសនីជូនដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានឆាប់រួចរាល់។ ឯកឧត្តមអភិបាលខេត្ត សន្យាបន្តខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបន្តទៅទៀត និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបន្តបន្ទាប់ទៀត ដើម្បីដោះស្រាយដល់ការហូបចុក និងការស្នាក់នៅបណ្ដោះអាសន្ននៅទីនេះ ។ គួរជម្រាបថា ការរងគ្រោះរបស់ប្រជាពលរដ្ឋទាំង ៦៥គ្រួសារខាងលើ និងប្រជាពលរដ្ឋរាប់ពាន់គ្រួសារដទៃផងនោះ គឺដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតដែលបានហក់ឡើងយ៉ាងលឿនចន្លោះថ្ងៃទី១២-១៨ ខែមករា ឆ្នាំ២០២៣ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅតាមដងស្ទឹង…
-
អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យមើលជាក់ស្តែង នៅចំណុចភូមិសាស្ត្រតំបន់២ និងតំបន់៣ តាមបណ្តាស្រុកចំនួន៣ របស់ខេត្ត

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំអភិបាលរងខេត្តទទួលបន្ទុកក្រុមការងារតាមបណ្តាស្រុក មន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យមើល និងធ្វើការផ្ទៀងផ្ទាត់ នូវចំណុចភូមិសាស្ត្រមួយចំនួន ដែលស្ថិតនៅក្នុងដីតំបន់២និងតំបន់៣ មុននិងធ្វើការសម្រេចចិត្ត ដើម្បីពាំនាំសំណូមពររបស់ប្រជាពលរដ្ឋរស់នៅពាក់ព័ន្ធតំបន់ជាក់ស្តែង ដើម្បីជួយជំរុញការស្នើសុំដល់ថ្នាក់ដឹកនាំក្រសួងនិងរាជរដ្ឋាភិបាលធ្វើការពិនិត្យពិចារណាសម្រេច។ ឯកឧត្តម សុខ លូ បន្តថា យើងក៏ត្រូវមានវិធានម៉ឺងម៉ាត់ទប់ស្កាត់ពីភាពមិនច្បាស់លាស់ក្នុងការផ្តល់ការគាំទ្រ លើកទឹកចិត្ត និងមិនត្រូវធ្វើការសម្រេចចិត្តដោយខុសឆ្គងនិងប្រាសចាកពីវិធានច្បាប់ដែលរាជរដ្ឋាភិបាលបានកំណត់ និងបានដាក់ចេញនូវបទបញ្ជាណែនាំដល់គ្រប់កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងខេត្ត និងគ្រប់អ្នកពាក់ព័ន្ធកន្លងមក ដែលបាន និង កំពុងកាន់កាប់អាស្រ័យផលនៅក្នុងដីតំបន់២និងតំបន់៣ នេះ ។ ឯកឧត្តម សុខ លូ បានពន្យល់ដល់គ្រប់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទាំងអស់ នៅក្នុងស្រុកទាំង៣ខាងលើ ជាពិសេស លោកមេភូមិ មេឃុំ ភូមិបាល និងអាជ្ញាធររដ្ឋបាលស្រុក ដោយផ្សារភ្ជាប់ពីទិដ្ឋភាពជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងនោះ បានស្នើសុំ តាមរយៈអាជ្ញាធរឃុំ និងស្រុករបស់ខ្លួននីមួយៗ។ ទីតាំងខ្លះស្ថិតក្នុងតំបន់ហាមឃាត់តែផ្អែកលើមូលដ្ឋានភូមិសាស្ត្រ និង កត្តាប្រជាសាស្ត្រការរស់នៅយូរអង្វែងជាក់ស្តែង។ ក្នុងនោះឯកឧត្តមនិងទទួលយកសំណើរធ្វើការពិចារណា ដើម្បីស្នើសុំគោលការណ៍ និង ការអនុញ្ញាតិ ពីថ្នាក់ដឹកនាំក្រសួង និងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕( អត្ថបទ-រូបភាព៖ អ៊ុក…
-
មន្រ្តីជំនាញបោសសម្អាតមីនអ៊ុយក្រែន បានបញ្ចប់វគ្គហ្វឹកហ្វឺននៅកម្ពុជាប្រកបដោយជោគជ័យ

សៀមរាប៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី ២០ ខែមករា បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់មន្រ្តីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីហ្វឹកហ្វឺននៅកម្ពុជាអស់រយៈពេលមួយសប្តាហ៍។ក្នុងពិធីបិទបញ្ចប់នោះ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាឯកឧត្តម ហេង រតនា សង្ឃឹមថាអ្នកជំនាញទាំងអស់មកពីប្រទេសអ៊ុយក្រែនដែលទទួលបានការហ្វឹកហ្វឺននេះ នឹងប្រើប្រាស់ឧបករ ណ៍ ដោះមីនដែលសមស្របស្ថានភាពជាក់ស្តែង និងមានសុវត្ថិភាព ដើម្បីអនុវត្តនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភព CMAC បានឱ្យដឹងថា រយៈពេលពេញ១សប្តាហ៍នេះ សិក្ខាកាមរបស់អ៊ុយក្រែនទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍លើទីលានចម្ការមីនជាក់ស្តែង ក្រោមការសហការរវាងគ្រូជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ រួមជាមួយនឹងការបង្ហាញបន្ថែមលើឧបករណ៍បច្ចេកវិទ្យាម៉ាស៊ីនរាវមីន។ CMAC បន្តថា៖« ក្នុងវគ្គហ្វឹកហ្វឺននេះដែរ សិក្ខាកាមរបស់អ៊ុយក្រែនបានចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានសិក្សាស្វែងយល់បន្ថែមទៀតពីកម្លាំងជំនាញរបស់អង្គភាព CMAC ដែលកំពុងបំពេញប្រតិបត្តិការនៅចម្ការមីន ដែលអាចឆ្លើយតបទៅនឹងស្ថានភាពនៅប្រទេសអ៊ុយក្រែនផងដែរ ដូចជាកម្លាំងជំនាញបោសសម្អាតមីនដោយគ្រឿងចក្រ និងកម្លាំងជំនាញបោសសម្អាតមីនដោយការបញ្ជាសុនខ»។ ការបណ្តុះបណ្តាលនេះ គឺមានគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។កាលពីថ្ងៃទី ១៩ ខែមករា សិក្ខាកាមអ៊ុយក្រែនបានធ្វើទស្សនកិច្ចនៅចំការមីនBS/13959(A2’2) ស្ថិតនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ។ លោក ព្រីង បញ្ញារិទ្ធ ប្រធានកងឯកភាពកំចាត់មីនទី២ បានស្វាគមន៍សិក្ខាកាមអ្នកដោះមីនមកពីរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន SESU និងគណៈប្រតិភូ ព្រមទាំងបានធ្វើបទបង្ហាញពីសមិទ្ធផលនិងសកម្មភាពប្រតិបត្តិការនៃកម្លាំងបោសសម្អាតមីននៅតំបន់កំពុងឈរជើងផងដែរ។ សូមជម្រាបថា…
-
ក្រសួងសង្គមកិច្ច ណែនាំដល់មន្រ្តីប្រតិបត្តិករផ្នែកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ត្រូវបង្កើនប្រសិទ្ធភាព

ភ្នំពេញ:ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំដល់មន្ត្រីប្រតិបត្តិករផ្នែកកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាល ត្រូវពង្រឹងការអនុវត្តកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆាំ្ន និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ផ្សេងទៀត ឱ្យមានប្រសិទ្ធភាពបន្ទាប់ពីរកឃើញនូវភាពខ្វះខាតមួយចំនួន។ សេចក្តីណែនាំរបស់ក្រសួងសង្គមកិច្ច ចុះថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ បានលើកឡើងថា ផ្អែកតាមការវាយតម្លៃជារួមលើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលកន្លងមក ក្រសួងពិនិត្យឃើញថា ដំណើរការអនុវត្តកម្មវិធីក៏ដូចជាការប្រើប្រាស់អែប(APP) សម្រាប់ការចុះឈ្មោះ និងការអនុវត្តលក្ខខណ្ឌប្រព្រឹត្តទៅដោយរលូន ស្របតាមសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីណែនាំបញ្ជាក់ថា៖«ទោះជាយ៉ាងនេះក្តី ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលតម្រូវឱ្យមានការពង្រឹងបន្ថែមទៀត ដើម្បីឱ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព»។អាស្រ័យហេតុនេះ ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ធ្វើការណែនាំដល់មន្ត្រីប្រតិបត្តិករកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆាំ្ន សម្រាប់រដ្ឋបាលឃុំ សង្កាត់ ។ ក្នុងនោះ រដ្ឋបាលឃុំ សង្កាត់ បន្តពង្រឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកទទួលផលដោយអ្នកទទួលបន្ទុកកម្មវិធីនៅឃុំ សង្កាត់មិនត្រូវធ្វើការអនុម័តជំនួសមេឃុំ ចៅសង្កាត់។មេឃុំ ចៅសង្កាត់ ត្រូវផ្តល់ការអនុម័តការចុះឈ្មោះអ្នកទទួលផល ដោយប្រើប្រាស់ឈ្មោះអ្នកប្រើប្រាស់របស់ខ្លួន។ ការចុះឈ្មោះចូលកម្មវិធីសម្រាប់ស្រ្តីមានផ្ទៃពោះ អ្នកទទួលផលអាយុលើសពី១៦ឆ្នាំ ត្រូវដាក់ឈ្មោះ ស្ត្រីមានផ្ទៃពោះ និងថតរូបស្ត្រីមានផ្ទៃពោះ(មិនត្រូវដាក់ឈ្មោះប្តី ឬ អាណាព្យាបាលឡើយ)…